Gather Grounds Academy and Bizt Consultant

Gather Grounds Academy and Bizt Consultant ផ្លាស់ប្តូរការគិត ផ្លាស់ប្តូរលទ្ឋផល

ការគ្រប់គ្រងមានប្រសិទ្ធិភាព គឺសណ្តាប់ជា៣ថ្នាក់ ដោយប្រគល់ការសម្រេចចិត្តនិងការទទួលខុសត្រូវ ប្រកបដោយផលិតភាព មិនមានភាពរញ៉េរញ...
06/07/2026

ការគ្រប់គ្រងមានប្រសិទ្ធិភាព គឺសណ្តាប់ជា៣ថ្នាក់ ដោយប្រគល់ការសម្រេចចិត្តនិងការទទួលខុសត្រូវ ប្រកបដោយផលិតភាព មិនមានភាពរញ៉េរញ៉ៃជុំវិញការគ្រប់គ្រងនៅក្នុងវិស័យអាជីវកម្មទេសចរណ៍​ និងបដិសណ្ឋារកិច្ច!
ហ្វឹកហ្វឺននិងពង្រឹងការគ្រប់គ្រងសម្រាប់ស្ថាប័នអ្នកអោយកាន់តែមានប្រសិទ្ធិភាព តាមរយៈវគ្គខ្លីឬប្រឹក្សាយោបល់ឥឡូវនេះ៖
088 2323 009

ប្រតិបត្តិគន្លឹះទាំង៦ សម្រាប់ការងាររីកចម្រើនឥតឈប់ឈរ!Get Short Course for your staff now: Tel: 088 2323 009/ 010 923 009/...
01/07/2026

ប្រតិបត្តិគន្លឹះទាំង៦ សម្រាប់ការងាររីកចម្រើនឥតឈប់ឈរ!
Get Short Course for your staff now:
Tel: 088 2323 009/ 010 923 009/ 061 717 009

នាថ្ងៃទី ២៥ មិថុនា ២០២៦ នេះ Gather Grounds Coffee & Eatery ពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងខ្លាំងចំពោះថ្ន...
26/06/2026

នាថ្ងៃទី ២៥ មិថុនា ២០២៦ នេះ Gather Grounds Coffee & Eatery ពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងវគ្គចែករំលែកចំណេះដឹងក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «ការប្រាស្រ័យទាក់ទងនៅកន្លែងការងារ»។
យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះវាគ្មិនកិត្តិយសគឺ អ្នកស្រី កាំង លីណា ដែលបានចំណាយពេលមកចែករំលែកនូវយុទ្ធសាស្ត្រ គន្លឹះជាក់ស្តែង និងបទពិសោធន៍ល្អៗ ដើម្បីជួយពង្រឹងស្មារតីក្រុមការងារ បង្កើនប្រសិទ្ធភាពការងារ និងបង្កើតបរិយាកាសការងារដ៏ចុះសម្រុង។
ការប្រាស្រ័យទាក់ទងល្អ គឺជាគ្រឹះនៃភាពជោគជ័យរបស់ស្ថាប័ន! យើងជឿជាក់ថា ចំណេះដឹងដែលទទួលបានក្នុងថ្ងៃនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់ពួកយើងទាំងអស់គ្នាក្នុងការរួមដៃគ្នាជម្រុញក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខ។

☆ទំនាក់ទំនងខ្លាំង លទ្ធផលខ្លាំងបុគ្គលិកដែលមានទំនាញក្នុងការធ្វើទំនាក់នងបានល្អ គឺជាបុគ្គលិកដែលមាន ឥរិយាបទឆ្នើមជាពិសេស! សម្រ...
19/06/2026

☆ទំនាក់ទំនងខ្លាំង លទ្ធផលខ្លាំង
បុគ្គលិកដែលមានទំនាញក្នុងការធ្វើទំនាក់នងបានល្អ គឺជាបុគ្គលិកដែលមាន ឥរិយាបទឆ្នើមជាពិសេស!
សម្រាប់គន្លឹះសំខាន់ៗ ត្រៀមជួបជាមួយវាគ្មិន ពិសេស នៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2026 ខាងមុខនេះ!

For F&B business need to focus on how sale strategies comply to business goals with a sustanable mechanism of Sale deptT...
18/06/2026

For F&B business need to focus on how sale strategies comply to business goals with a sustanable mechanism of Sale dept
This is sharing some key by: BDM (Business Development Manager)
Dating Coffee: 088 2323 009

អបអរសាទរជ័យលាភីឆ្នើមប្រចាំត្រីមាស Congratulations to Best Employee Q1-2026☆ Barista Champion [GG-RVS Branch]☆ Service Ch...
12/06/2026

អបអរសាទរជ័យលាភីឆ្នើមប្រចាំត្រីមាស
Congratulations to Best Employee Q1-2026
☆ Barista Champion [GG-RVS Branch]
☆ Service Champion (CSR)[GG-KDD Branch]
Growth Carreer with Training and Coaching Programs with us!

Practical learning based skill demonstration is keys to competence staffs to perform their job better by competent train...
04/06/2026

Practical learning based skill demonstration is keys to competence staffs to perform their job better by competent trainer and Coach!
Learninig is earning and developing your careeer is very important in Life
Contact Us: 088 2323 009/ 010 923 009

នាវេលាពេលព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គិម វ៉ាដា ...
28/05/2026

នាវេលាពេលព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គិម វ៉ាដា បានផ្តល់កិត្តិយស ជាវាគ្មិនសម្របសម្រួល ក្នុងការផ្តល់ធម្មទាន និងវិធីធ្វើសមាធិ ក្នុងក្បួនវិបស្សនាបែបយោគៈ ក្រោមអធិបតីភាព ព្រះរនវិទូ អ៊ុំ ប៊ុនណា រតនប្បញ្ញោ ព្រះអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ប្រធានផ្នែក និងប្រធានក្រុមទាំងអស់ នៃ ហ្គាឌ័រហ្រ្គោនស៍កាហ្វេ ហ្រ្វេនឆាយ ប្រកបដោយចិត្តជ្រៈថ្លារ ជាពិសេសផ្តល់នូវថាមពលផ្លូវចិត្ត ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវ និងចេះដឹងគុណតបគុណ ចំពោះស្ថាប័ន ហើយនឹង ដើម្បីសម្រេចអោយបានគោលដៅរួមរបស់ស្ថាប័នជាមួយនឹងផ្នត់គំនិតយ៉ាងវិជ្ជមានផងដែរ។
ការផ្តល់វគ្គបណ្តុះបណ្តាលនេះដ៏កម្រ និងពិសេសៗបែននេះ នឹងនៅតែបន្តមានសម្រាប់ហ្វឹកហ្វឺនទៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ជាបន្តបន្ទាប់ផងដែរ។

នាវេលា ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គិម វ៉ាដា បានផ្តល...
26/05/2026

នាវេលា ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គិម វ៉ាដា បានផ្តល់កិត្តិយស ជាវាគ្មិន ពិសេស ក្នុងការចែករំលែក នូវបទពិសោធន៍គ្រប់គ្រង និងភាពជាអ្នកដឹកនាំ ទៅដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ប្រធានផ្នែក និងប្រធានក្រុមទាំងអស់ នៃ ហ្គាឌ័រហ្រ្គោនស៍កាហ្វេ ហ្រ្វេនឆាយ ដែលបាននឹងកំពុងមានការរីកចម្រើនយ៉ាងលឿនទាំងធនធានមនុស្ស និងសាខានៅក្នុងទីក្រុងភ្នំពេញ! វគ្គពិសេសនេះឆ្លើយតបទៅនឹងឆន្ទៈរួមរបស់ស្ថាប័ន ជាពិសេសជាការត្រៀមខ្លួនស្ទុះសម្រុកទៅមុខយ៉ាងតិច១៥សាខា និងបង្កើនទំនុកចិត្តទៅដល់ដៃគូរវិនិយោគ និងម្ចាស់សាខាទំាងអស់ ដែលជាសាក្ខីភាពនិងជាការទទួលខុសត្រូវខ្ពស់ បង្ហាញថា ហ្គាឌ័រហ្គ្រោនស៍កាហ្វេ គឺមានធនធានមនុស្សពូកែៗខ្លាំងៗ ដែលអាចធ្វើអោយមានគុណភាពការងារ និងផលិតភាពការងារឥតឈប់ឈរ និងជាគ្រឹះដ៏រឹងមុាំ សម្រាប់បុគ្គលិកគ្រប់រូបអាចធ្វើការងាររីកចម្រើនទៅមុខទាំងអស់គ្នាជាមួយនឹងភាពរីកចម្រើនរបស់ស្ថាប័ន។
កម្មវិធីបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានការសហការរៀបចំពីក្រុមការងារ ក្រោមការសម្របសម្រួលពី លោក អ៊ុច សុវណ្ណារិទ្ធិ (អ្នកគ្រប់គ្រងនាយកដ្ឋានធានធានមនុស្សនិងរដ្ឋបាល) និងលោក នួន រស្មី (ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម)
ឯក ឧត្តមបានផ្តាំបន្ថែមទៀតថា៖
សូមកោតសរសើរ អ្នកគ្រប់គ្រង និងអ្នកដឹកនាំនៃក្រុមហ៊ុន ជាពិសេស ហ្គាឌ័រហ្គោនស៍ កាហ្វេហ្រ្វេនឆាយ គឺមានផែនការ និងគោលដៅច្បាស់លាស់ណាស់ ពូកែណាស់ និងគាំទ្រចំពោះការចូលរួមចំនែក អភិវឌ្ឍន៍សង្គមជាតិតាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើតការងារ និងឳកាសការងារសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ឥតឈប់ឈរ! ហើយសំខាន់គឺត្រូវ បន្តរៀនឥតឈប់់ឈរ រៀនពីចំនុចពូកែៗ រៀនស្គាល់ខ្លួនឯង រៀនគ្រប់គ្រងចិត្ត និងអារម្មណ៍ និងរៀនប្រើធនធានមនុស្សអោយត្រូវតាមនិស្ស័យ (វៀចធ្វើកង់ ត្រង់ធ្វើទូក) បង្កើតក្តីស្រឡាញ់រាប់អានអោយគ្នា ជាងរឿងដ៏ប្រសើរជាទីបំផុត!

Address

St. 1978, Phnom Penh
Toul Kork

Alerts

Be the first to know and let us send you an email when Gather Grounds Academy and Bizt Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Gather Grounds Academy and Bizt Consultant:

Shortcuts

Share