18/11/2025
កម្មវិធីបើកសម្ភោធព្រះវិហារ អ៊ីងទ័រ ក្នុងតំបន់ ក ភ្នំពេញ
បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់ គ្រូចម្លងធម៌ បណ្ដារគ្រូផ្សព្វផ្សាយធម៌ កម្មាភិបាល អ្នកប្រតិបត្តិកិច្ចការព្រះ និងញាតិធម៌ទាំងអស់គ្នាមកជួបជុំគ្នា។
សូមថ្លែងអំណរគុណអធិគុណឋានលើ និងគុណធម៌ធម្មាគ្រូ ថ្លែងអំណរ
គុណដល់មហាករុណាទិគុណធម៌ដ៏ធំធេងរបស់ ធម្មាចារ្យ ធម្មារិនី ថ្លែងអំណរគុណ
ដល់ដួងវិញ្ញាណខន្ធរបស់ធម្មាអធិការ និងធម្មាអធិការរងនៅឋានលើតាម
ថែរក្សាការពារ ថ្លែងអំណរគុណដល់ ឧត្តមគ្រូចម្លងធម៌ បណ្ដាលគ្រូចម្លងធម៌
មេត្តា គ្រូផ្សព្វផ្សាយធម៌ និងរៀមច្បងទាំងអស់គ្នាដែលបានដាស់តឿនធ្វើឲ្យ
សិស្សជំនាន់ក្រោយមានឪកាសរៀនសូត្រលុបលាងគោលសច្ចា។
ក្រោយពេលបានបញ្ចាប់ពិធីបើកសម្ភោធរួច ញាតិធម៌និងគ្រប់គ្នា សោមនស្សរីករាយបញ្ចេញនូវស្នាមញញឹមពោរពេញដោយភាពកក់ក្ដៅ អបអរសាទរ ជូនពរព្រះវិហារអុីងទ័រធម្មកិច្ចមានការរីកចម្រើន ធនធានមនុស្សកើនឡើង បន្ដបញ្ញាញាណរៀងរហូត ។