វិទ្យាសាស្ត្រ គីមី

វិទ្យាសាស្ត្រ គីមី វិទ្យាសាស្ត្រ គីមី

ចង់បានឯកសារមេរៀនគីមី អាចចុច Join link តេលេក្រាមនេះបាន
28/07/2021

ចង់បានឯកសារមេរៀនគីមី អាចចុច Join link តេលេក្រាមនេះបាន

You can view and join right away.

17/06/2021
យ៉ាងណាហើយប្អូនៗដែលប្រឡង #គីមីអាហារូបករណ៍ 02-02–2021
02/02/2021

យ៉ាងណាហើយប្អូនៗដែលប្រឡង
#គីមីអាហារូបករណ៍ 02-02–2021

ដូចជាភាយដំណឹងថា ឆ្នាំទី៣បានចូលធ្វើ Lab វិញនៅឆមាសទី២ ខាងមុខនេះ 😜😜🤔 #ប្រភព លោកគ្រូ Chey Thavy
14/01/2021

ដូចជាភាយដំណឹងថា ឆ្នាំទី៣បានចូលធ្វើ Lab វិញនៅឆមាសទី២ ខាងមុខនេះ 😜😜🤔
#ប្រភព លោកគ្រូ Chey Thavy

 #អ្នកមកសិក្សានៅភ្នំពេញត្រូវដឹងអ្នកតាមបណ្តារខេត្តត្រូវដឹងមុនមកបន្តការសិក្សានៅភ្នំពេញ៖១. ឧត្តមសិក្សាមុនសម្រេចចិត្តសិក្សាន...
05/01/2021

#អ្នកមកសិក្សានៅភ្នំពេញត្រូវដឹង

អ្នកតាមបណ្តារខេត្តត្រូវដឹងមុនមកបន្តការសិក្សានៅភ្នំពេញ៖

១. ឧត្តមសិក្សា
មុនសម្រេចចិត្តសិក្សានៅឧត្តមសិក្សាណាមួយ អ្នកត្រូវដឹងថា
_ ឧត្តមសិក្សាដែលត្រូវបន្តការសិក្សាជាប្រភេទសាលាបែបណា?
_ មានការទទួលស្គាល់ពីក្រសួងការងារ ឬក្រសួងអប់រំដែរឬទេ?
_ ឧត្តមសិក្សានោះ មានរៀនជំនាញអ្វីខ្លះ ហើយត្រូវជំនាញយើងចង់រៀនដែរឬទេ?
_ មានការធានា និងផ្តល់ឱកាសដែរឬទេ? ឧទាហរណ៍៖ ឱកាសការងារជាដើម។

២. ព័ត៌មានពីរៀមច្បង
ត្រូវដឹងថារៀមច្បងគឺជាបុគ្គលម្នាក់ដែលធ្លាប់ឆ្លងកាត់មុនយើង គ្រប់រឿងល្អ ឬអាក្រក់គាត់បានប្រឡូកមុនដឹងមុន ជោគជ័យមុន ហើយក៏បរាជ័យមុនដែរ។ យកពួកគាត់ជាទីប្រឹក្សាយោបល់ ក្នុងការត្រួសត្រាយផ្លូវឱ្យយើង សួរអ្វីដែលអ្នកចង់ដឹង យ៉ាងហោចណាស់ក៏យើងដើរតាមក្រោយមិនសូវមុតជើងដែរ។

៣. ត្រៀមខ្លួន
ការត្រៀមខ្លួនជារឿងសំខាន់បំផុតក្នុងការទប់ស្កាត់រឿងរ៉ាវដែលកើតឡើងជាយថាហេតុ។ ម្យ៉ាងទៀត ពេលដែលយើងមករស់នៅភ្នំពេញមិនដូចរស់នៅជាមួយពុកម៉ែ ចាំបាយព្រឹកល្ងាច សម្លៀកបំពាក់ លុយកាក់ ចាំដាស់តឿនគ្រប់ពេលវេលានោះទេ គឺត្រូវរស់ដោយខ្លួនឯង មើលថែខ្លួនឯងដោយប្រុងប្រយ័ត្នបំផុត។ ការរស់នៅបែកគ្រួសារមិនងាយស្រួលនោះឡើយ ដូចនេះត្រូវរក្សាសន្តិភាពសម្រាប់ខ្លួនឯងឱ្យល្អ មិនថាផ្លូវកាយ ផ្លូវអារម្មណ៍។

៤. ទីកន្លែងស្នាក់នៅ
កន្លែងស្នាក់នៅក៏សំខាន់សម្រាប់សន្តិភាព។ រកទីកន្លែងណាដែលមានសុវត្ថិភាព ផាសុខភាព ស្ងប់ស្ងាត់ និងងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមិនប៉ះពាល់ដល់ការសិក្សា។ ត្រូវសើុបសួរព័ត៌មានឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តស្នាក់នៅ ដើម្បីជៀសរឿងរ៉ាវមិនល្អដែលកើតមាន។

៥. ទីតាំងភូមិសាស្រ្ត
នៅភ្នំពេញ មិនដូចតាមបណ្តារខេត្តទេ ផ្លូវខ្វាត់ខ្វែង យានជំនះគ្រប់ប្រភេទ ស្ទះកក់កុញ។ ត្រូវរៀនកត់សម្គាល់ពេលដែលយើងធ្វើដំណើរលើដងវិថី ជៀសវាងការភន្ត័ច្រឡំ ឬវង្វែងផ្លូវ។ រៀនបើកចិត្តបើកកាយចេះសួរបុគ្គលណាដែលយើងគិតថាអាចជួយយើងបាន កាត់បន្ថយការខ្មាស់អៀន ហើយរៀនទទួលស្គាល់ការពិត។ ម្យ៉ាងទៀតពេលដែលគិតថាខ្លួនមិនច្បាស់ត្រូវហ៊ានសួរនាំ កុំជិះទាំងវង្វែង។ យោបល់ល្អសួរលោកពូ លោកអ៊ុំ បងៗរត់ម៉ូតូឌុបព្រោះភាគច្រើនគាត់ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្ត ឬក៏ស្រាវជ្រាវរកតាមផែនទី(Google map)។

អត្ថបទ៖ អ៊ឹម ភ័ស

មុខវិទ្យាជំនាញ ដូចជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា អក្សរសាស្រ្ត.... ជាដើម មនុស្សមួយចំនួនគិតខ្លីថា រៀនចប់ចេញមកវិញពិបាករ...
04/01/2021

មុខវិទ្យាជំនាញ ដូចជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា អក្សរសាស្រ្ត.... ជាដើម មនុស្សមួយចំនួនគិតខ្លីថា រៀនចប់ចេញមកវិញពិបាករកការងារធ្វើ។ ការគិតបែបនេះ ជាការយល់មិនទាន់បានទូលំទូលាយនៅឡើយ។

យើងសូមលើកយក ឧទាហរណ៍១ លើការរៀនជំនាញគីមីវិទ្យាមកវិភាគដូចខាងក្រោម ៖

១. គីមីវិទ្យាជាជំនាញល្អខ្លាំង អាចយកទៅប្រើទូលំទូលាយណាស់នៅប្រទេសជឿនលឿន និងនៅប្រទេសកំពុងអភិវឌ្ឍ ដូចកម្ពុជា។
ឧ. មុខវិទ្យាគីមីចំណីអាហារ៖ គ្រប់រោងចក្រផលិតអាហារ នំចំណី ភេសជ្ជៈ ត្រូវការអ្នកជំនាញផ្នែកនេះណាស់ ដើម្បីជួយអោយអាហារ របស់គេមាន គុណភាពខ្ពស់ រក្សាទុកបានយូរ មានសុវត្តិភាពជាដើម។
ឧ. គីមីកសិកម្ម ទាក់ទងនឹង ការផលិត និងការប្រើប្រាស់ជីគីមី ជាប្រយោជន៍ដល់វិស័យកសិកម្ម អោយមានទិន្នផលខ្ពស់ និងមានសុវត្ថិភាព។
ឧ. គីមីផលិតថ្នាំពេទ្យ មន្ទីពិសោធន៍ ការផលិតផ្លាស្ទិក លោហៈ ....

គីមី មិនអាក្រក់ទេ វាជាបាតុភូតផ្សំបញ្ចូលគ្នាបែបវិទ្យាសាស្រ្ត ដែលបានជួយអោយពិភពលោករីកចំរើនយ៉ាងខ្លាំង។ គ្រប់របស់តូចធំ រាប់ទាំង យន្តហោះ ឡាន ម៉ូតូ កង់ ទូរទស្សន៍ កំព្យូទរ... សុទ្ធតែត្រូវការរូបរាង ផលិតពីជ័រ រឺលោហៈ ដែលចេញពីគីមីវិទ្យា។ ថ្នាំពេទ្យ ក៏ចេញពីរូបមន្តគីមី។

តែវាក៏បានចូលរួមបំផ្លាញពិភពលោកវិញ ដោយសារការប្រើប្រាស់ខុស គ្មានជំនាញ។ ដូចនេះអ្នកជំនាញ អ្នកធ្វើការ និង អ្នកបណ្តុះបណ្តាល ខាងគីមីវិទ្យានេះ ពិតជាត្រូវការចាំបាច់បំផុត ពិសេសសំរាប់ប្រទេសយើង។

២. សួរថាត្រូវធ្វើយ៉ាងណា ទើបអាចជោគជ័យ ក្នុងមុខជំនាញ និងអាជីពនេះបាន?

ទី១. ត្រូវប្រលងបាក់ឌុបអោយជាប់ ធ្វើអោយបាននិទ្ទេសល្អបំផុត តាមដែលអាចធ្វើបាន។

ទី២. ខំរកលទ្ធភាពរៀននៅមហាវិទ្យាល័យ រឺខំរកមធ្យោបាយស្វែងរកអាហាររូបករណ៍រៀននៅប្រទេសផ្សេង ដែលមានជំនាញគីមីវិទ្យានេះច្បាស់។ អភិវឌ្ឍខ្លួនឯងអោយមានចំណេះដឹងខ្ពស់ កាន់តែខ្ពស់ កាន់តែល្អ។ ការងារខ្លះត្រូវការផ្គុំជំនាញច្រើនចូលគ្នា រឺ តម្រូវអោយយើងសម្រួចជំនាញនោះអោយកាន់តែច្បាស់។ ឧ. ជំនាញគីមីចំណីអាហារ យើងអាចរៀនបរិញ្ញាបត្រខាងគីមីនៅស្រុកខ្មែរ រួចបន្តរៀនជំនាញ រឺ បរិញ្ញាបត្រជាន់ខ្ពស់ខាងគីមីអាហារនេះនៅក្រៅប្រទេសបន្ថែម។

ទី៣. ពេលកំពុងរៀន បើអាច ខំធ្វើការអោយត្រូវជំនាញ ដើម្បីទទួលបានការបណ្តុះជំនាញជាក់ស្ដែងបន្ថែមនៅកន្លែងធ្វើការផ្ទាល់។ បទពិសោធន៍ពិត និង ការខិតខំបន្ត ការសិក្សា ស្រាវជ្រាវ បង្កើនចំណេះ នឹងធ្វើអោយយើងក្លាយជាអ្នកជំនាញពិត យល់ច្បាស់ពីអ្វីដែលយើងធ្វើ ក្លាយជាមនុស្សជោគជ័យត្រូវបានគេទទួលស្គាល់អោយតំលៃលើជំនាញរបស់ខ្លួន។

៣. គ្រប់ជំនាញទាំងអស់ ល្អផ្សេងៗគ្នា សំខាន់យើងស្រលាញ់ ត្រូវចំណូលចិត្តពិត ហើយយើងប្រឹងរៀន និងបន្តរៀន រឺស្រាវជ្រាវ អោយចេះស្ទាត់ យើងយកចិត្តទុកដាក់ធ្វើការដោយភាពប្រាកដច្បាស់ យើងបើកចិត្តអោយទូលាយ មើលឃើញពិភពលោកក្នុងផ្លូវល្អ និងបន្តដំណើរទៅមុខដោយក្តីសង្ឃឹម។
ពេលនោះយើងនឹង មានលទ្ធភាពគ្រប់គ្រាន់ និងមានជំនឿចិត្តខ្ពស់ ក្នុងការអោយយោបល់ បង្រៀនចែករំលែកចំណេះដឹង និងបំពេញការងារតាមបំណងប្រាថ្នាដោយជោគជ័យ និង រីករាយ។

៤. បើយើងរៀននៅតែសាលាចប់៤ឆ្នាំ (មិនខំរកការងារត្រូវជំនាញធ្វើបន្ថែមពេលកំពុងរៀន មិនខំរៀនជំនាញចាំបាច់មួយចំនួន ដូចជាភាសាអង់គ្លេស កំព្យូទ័រមូលដ្ឋាន ជំនាញទំនាក់ទំនងជាដើម) ពេលរៀនចប់នឹងពិបាករកការងារធ្វើ។ ហើយវាមិនមែនមកពីការរៀនជំនាញខុសទេ មកពីសមត្ថភាពយើងមិនគ្រប់។

៥. លើសពីនេះទៅទៀតបើយើងចេះស្ទើរ ងីងើ គួបនឹងការបណ្តោយខ្លួន អោយទន់ខ្សោយ ខ្ជិលច្រអូស គេចវេះ ខ្ជីខ្ជា ទំលាប់មិនល្អ តែតោ ខ្វះទំនួលខុសត្រូវ សួរថាយើងមានអ្វីជាទីអាង? តើជីវិតយើងនឹងបញ្ចប់ដោយភាពបរាជ័យ រស់នៅលំបាក គ្មានភាពរីកចំរើន រឺយ៉ាងណា? បើជីវិតយើងមានតែមួយ តើគួរទេដែលយើងខ្ជីខ្ជាយ៉ាងនេះ?

សូមខំឡើង ប្រឹងឡើង ពេលវេលាយើងមិនមានច្រើនទេ ត្រូវតែប្រឹងទាន់ខ្លួននៅក្មេង រកទីអាងពិតសំរាប់អនាគត ពោលគឺការកសាង អភិវឌ្ឍ ចំណេះ ជំនាញ សមត្ថភាពផ្ទាល់ខ្លួនពិត៕

ជំនាញគីមីហេតុអ្វីត្រូវសិក្សាគីមី? យើងនឹងទទួលបានផលប្រយោជន៍ដូចតទៅៈ- ធ្វើជាអ្នកវិភាគប្រេងកាត(វាត្រូវតែអ្នកមានមូលដ្ឋានគ្រឹះគ...
04/01/2021

ជំនាញគីមី
ហេតុអ្វីត្រូវសិក្សាគីមី?
យើងនឹងទទួលបានផលប្រយោជន៍ដូចតទៅៈ
- ធ្វើជាអ្នកវិភាគប្រេងកាត(វាត្រូវតែអ្នកមានមូលដ្ឋានគ្រឹះគីមីដែលត្រូវវិភាគគុណភាពប្រេងកាតដែលរោងចក្រចំរាញ់ប្រេងកាតនឹងត្រូវបានក៏សាងឡើងក្នុងពេល ឆាប់ៗខាងមុខនេះ)
- ផលិតផលសារធាតុគីមីដើម្បីផលិតសំភារៈទាំងឡាយនិងថ្នាំពេទ្យ(ប្រទេសរីកចំរើនពឹងផ្នែកលើសារធាតុគីមីដើម្បីផលិតសំភារៈប្រើប្រាស់និងថ្នាំពេទ្យ ហើយលក់ដើម្បីក្លាយជាប្រទេសអ្នកមាន)
- ការវិភាគគុណភាពនិងបរិមាណនៃបញ្ហាជាតិពុលនិងអាហារដែលអាចពាក់ព័ន្ធជាមួយនឹងស្ថាប័នទាំងឡាយ(កាំកុងត្រូល គយ...)
- ធ្វើការជាគណកម្មការគ្រប់គ្រងអាវុធជាតិផ្ទុះ(អ្នកគីមីដែលមានភាពវ័យឆ្លាតផលិតអាវុធដើម្បីលក់ហើយប្រទេសមួយចំនួនបានក្លាយជាប្រទេសអ្នកមានរហូតដល់សព្វថ្ងៃដោយសារតែការលក់អាវុធ ប៉ុន្តែត្រូវតែត្រូវការអ្នកចេះដឹងពិតប្រាកដ)
- ធ្វើការនៅរដ្ឋករទឹកនិងផលិតកម្មទឹកបរិសុទ្ធទាំងឡាយ
- ធ្វើការនៅក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំលៀកបំពាក់(ក្រុមហ៊ុនៈ Modern testing service កំពុងតែដំណើរការណ៍នៅប្រទេសកម្ពុជា ហើយប្រសិន បើជោគជ័យ វានឹងនាំមកការងារជាច្រើននាក់សម្រាប់អ្នកសិក្សាផ្នែកគីមី)និង ផលិតក្នុងស្រុកនិងម្ហូបអាហារផ្សេងៗមុនពេលនាំចេញទៅបរទេស(នេះការងារយ៉ាងសំខាន់ដើម្បីឲ្យផលិតផលក្នុងស្រុកមានតំលៃខ្ពស់)
- ធ្វើការនៅក្រុមហ៊ុននានាដូចជាក្រុមហ៊ុនផលិតស្រាបៀ អាល់កុល ទឹកក្រូច ប្លាស្ទីក ទឹកផ្លែឈើ... និងក្រុមហ៊ុនធ្វើស៊ីម៉ង់ជាដើម។
- ធ្វើការនៅក្រុមហ៊ុនលក់សំភារៈនិងធាតុគីមីដូចជាក្រុមហ៊ុនឌីណាម៉ិចជាដើម
- ធ្វើជាអ្នកស្រាវជាវផ្នែកវិទ្យាសាស្រ្តពិតដើម្បីរុករកអ្វីៗដែលថ្មីដើម្បីជំរុញនៃការអភិវឌ្ឍន៍និងការវិវឌ្ឍន៍នៃពិភពលោក
- វិភាគនិងយល់ដឹងពីបរិស្ថានដើម្បីការពារបរិស្ថានប្រកបដោយគុណភាព
- ធ្វើការជាមន្ត្រីនៅក្រសួងឧស្សហកម្មនិងសិប្បកម្ម
- ធ្វើការជាមន្ត្រីនៅក្រសួងរ៉ែ និងថាមពល
- បន្តការសិក្សានៅបរទេស
- ធ្វើជាគ្រូបង្រៀន
- ក្រសួងកសិកម្ម..............................
ប្រភពពីលោកគ្រូ: Cheng khley

Address

265
Toul Kork

Telephone

098676828

Website

Alerts

Be the first to know and let us send you an email when វិទ្យាសាស្ត្រ គីមី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាសាស្ត្រ គីមី:

Shortcuts

Share

Category