14/05/2026
[English Below]
ក្រុមការងារស្រាវជ្រាវនៃគម្រោង «ដំណោះស្រាយទឹកកខ្វក់ប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទនៃប្រទេសកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធចម្រោះអាណាអេរ៉ូប៊ីក (Anaerobic Baffled Filter) (HEIP2-ITC-RGA #02)» បានចុះបេសកកម្មវាលដោយជោគជ័យលើកិច្ចការ «ការវាយតម្លៃនៅនឹងកន្លែង និងការប្រមូលសំណាក» ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងសៀមរាប។
សកម្មភាពនេះត្រូវបានអនុវត្តក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សាជំហានទី២ (HEIP-2) ដោយមានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បុគ្គលិកមន្ទីរពិសោធន៍ និងនិស្សិតថ្នាក់ក្រោយឧត្តមសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
បេសកកម្មនេះមានគោលបំណងវាយតម្លៃប្រព័ន្ធអនាម័យ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានស្រាប់នៅក្នុងសហគមន៍ និងស្ថាប័ននៅតាមជនបទ ព្រមទាំងប្រមូលទិន្នន័យនៅទីវាលសំខាន់ៗ ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាប្រព័ន្ធចម្រោះអាណាអេរ៉ូប៊ីក (ABF) កម្រិតគំរូ (Pilot-scale) នាពេលអនាគតក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលចុះអនុវត្តការងារវាល ក្រុមការងារស្រាវជ្រាវបានធ្វើទស្សនកិច្ចនៅតាមទីតាំង ការវាយតម្លៃផ្នែកបច្ចេកទេស ការធ្វើតេស្តទឹកកខ្វក់នៅនឹងកន្លែង និងការប្រមូលសំណាកទឹកកខ្វក់នៅទីតាំងគោលដៅមួយចំនួន រួមមាន៖ មណ្ឌលសុខភាពច្បារធំ ក្នុងខេត្តកំពង់ស្ពឺ សាលាស្រុកសាមគ្គីមានជ័យ និងសាលាស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង និងប្រព័ន្ធ DEWAT ក្នុងសហគមន៍ភូមិវាល ខេត្តសៀមរាប។ ក្រុមការងារបានវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធអនាម័យដែលមានស្រាប់ ប្រសិទ្ធភាពនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ លក្ខខណ្ឌបរិស្ថាន និងការអនុវត្តប្រតិបត្តិការនានា តាមរយៈការសង្កេតផ្ទាល់ និងការពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ ក៏ដូចជាតំណាងសហគមន៍។
សំណាកទឹកកខ្វក់ដែលប្រមូលបានពីទីតាំងសិក្សានឹងត្រូវយកទៅវិភាគលើប៉ារ៉ាម៉ែត្រគុណភាពទឹកសំខាន់ៗ រួមមាន៖ BOD, COD, សារធាតុរឹងរលាយសរុប (TSS), កម្រិត pH និងសមាសធាតុចិញ្ចឹមមួយចំនួនទៀត (Nutrients Compounds)។ លទ្ធផលដែលទទួលបានពីបេសកកម្មនេះ នឹងផ្តល់ជាភស្តុតាងបច្ចេកទេសដ៏សំខាន់សម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធប្រព្រឹត្តិកម្មដែលមានស្រាប់ និងកំណត់ទីតាំងដែលសមស្របសម្រាប់ការដំឡើងម៉ាស៊ីនចម្រោះ ABF គំរូទៅថ្ងៃអនាគត។ បន្ថែមពីនេះ សកម្មភាពនេះបានរួមចំណែកក្នុងការពង្រឹងកិច្ចសហការរវាងអ្នកស្រាវជ្រាវ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងគោលដៅលើកកម្ពស់ដំណោះស្រាយគ្រប់គ្រងទឹកកខ្វក់ប្រកបដោយចីរភាពសម្រាប់តំបន់ជនបទនៃប្រទេសកម្ពុជា។
សូមអរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោង HEIP-2 របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងកិច្ចសហការដ៏មានតម្លៃពីដៃគូគម្រោងគឺអង្គការ BORDA Cambodia និងអង្គការ WaterAid Cambodia។ យើងក៏សូមអរគុណផងដែរដល់អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព សាលាស្រុក ប្រតិបត្តិករ DEWAT តំណាងសហគមន៍ និងអ្នកចូលរួមទាំងអស់ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលចុះកម្មសិក្សានៅវាល។
*****
The research team of the project “Sustainable Wastewater Solution for Rural Community of Cambodia using Anaerobic Baffled Filter (HEIP2-ITC-RGA #02)” successfully conducted a field mission on “On-Site Assessment and Sample Collection” from 05–10 May 2026 in Kampong Speu, Kampong Chhnang, and Siem Reap Provinces. The activity was implemented under the Second Higher Education Improvement Project (HEIP-2) with the participation of lecturers, researchers, laboratory staff, and graduate students from the Institute of Technology of Cambodia (ITC). The mission aimed to assess existing sanitation and wastewater treatment systems in rural communities and institutions while collecting important field data to support the future implementation of pilot-scale Anaerobic Baffled Filter (ABF) technology in Cambodia.
During the field work, the research team conducted site visits, technical assessments, on-site wastewater testing, and wastewater sample collection at several target locations, including Chba Thom Health Center in Kampong Speu Province, Samaki Mean Chey District Hall and Kampong Throlach District Hall in Kampong Chhnang Province, and the DEWAT system in Vill village community, Siem Reap Province. The team evaluated existing sanitation facilities, wastewater treatment performance, environmental conditions, and operational practices through direct observation and discussion with local stakeholders and community representatives. 
Wastewater samples collected from the study sites will be analyzed for key water quality parameters, including Biochemical Oxygen Demand (BOD), Chemical Oxygen Demand (COD), Total Suspended Solids (TSS), pH, and temperature. The results obtained from the field mission will provide important technical evidence for evaluating the effectiveness of existing treatment systems and identifying suitable locations for future pilot ABF reactor installation. In addition, the activity contributed to strengthening collaboration between researchers, local authorities, and communities toward promoting sustainable wastewater management solutions for rural Cambodia.
We gratefully acknowledge the financial support from HEIP-2 of the Institute of Technology of Cambodia (ITC), and the valuable collaboration from our project partners, BORDA Cambodia and WaterAid Cambodia. We also thank the local authorities, health centers, district halls, DEWAT operators, community representatives, and all participants for their support and cooperation during the field work.