វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី Fickry High School

  • Home
  • Cambodia
  • Tboung Khmum
  • វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី Fickry High School

វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី Fickry High School

ប្រវត្តិសាលា
ដោយឃើញកុមារ និងយុវជនជាច្រើនមិនបានចូលរៀន និងបានបោះបង់សាលារៀន ដោយសាលានៅឆ្ងាយពីផ្ទះ និងខ្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន គឺរូបខ្ញុំ រ៉សេត ពិន ហាមីត និងហាជី
អ៊ីស្មាអែល ព្រមទាំងគណៈកម្មការវិហារ មានគំនិតផ្តួចផ្តើម ដោយមានការគាំទ្រពី ឯកឧត្តម សឹម សុព្រី អភិបាលរងខេត្តកំពង់ចាម គឺធ្វើការស្នើសុំជំនួយពីសហគមន៍ប្រទេសម៉ាឡេស៊ីដើម្បីកសាងសាលានេះឡើង។ សាលាម៉ាអាហាទហាជីហ្វីកក្រី ចាប់ផ្តើមសាងសង់នៅថ្ងៃទី16 ខែវិច្ឆការ ឆ្នាំ2012 និងបញ្ចប់នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ 2013 ហើយបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី22 ខែមីនា ឆ្នាំ 2014 ដោយ ឯកឧត្តម ឧកញា ឧស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ហើយនិងបានក្លាយជាអនុវិទ្យាល័យ និងចាប់ផ្តើមបើកបង្រៀននៅឆ្នាំសិក្សា២០១៣-២០១៤ ដោយត្រូវបានទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា តាមប្រកាសលេខ 3527 អយក.ប្រក ចុះថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2013 របស់ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
បរិមាណសាលា៖
ឆ្នាំសិក្សា ២០១៣-២០១៤ មានអាគារមួយខ្នង ពីរជាន់ ១២បន្ទប់
មានសិស្សសរុបចំនួន 169 នាក់ ស្រីចំនួន 90 នាក់
ថ្នាក់កំពុងរៀនមានចំនួន 4ថ្នាក់, គឺ ថ្នាក់ទី7 ចំនួន 3ថ្នាក់ និងថ្នាក់ទី8 ចំនួន1ថ្នាក់
បុគ្គលិក គ្រូបង្រៀន និងតួនៗ សរុបចំនួន 22នាក់ ស្រីចំនួន 3នាក់
សាលាបានបង្កើតកម្មវិធីដំណើកំសាន្ត និងមានក្រុមបាល់ទាត់យុវជនប្រចាំសាលាផងដែរ។
កម្មវិធីសិក្សាមាន៖
ការបង្រៀនមានពីរវេន គឺពេលព្រឹកបង្រៀនសាសនាឥស្លាម និងពេលរសៀលបង្រៀនចំណេះទូទៅស្របតាមកម្មវិធីសិក្សារបស់សាលារដ្ឋ។
គ្រូបង្រៀនដែលមានគរុកោសល្យ និងបទពិសោធច្រើនឆ្នាំមកពីសាលារដ្ឋ។
ចក្ខុវិស័យ
• នឹងក្លាយជាសាលារៀនចំណេះទូទៅដែលមានគុណភាព និងប្រសិទ្ធភាពតាមកម្រិតស្តង់ដាអប់រំ
• ផ្លាស់ប្តូរផ្នត់គំនិតរបស់ឪពុកម្តាយ អាណាព្យាបាលសិស្សឲ្យយល់ដឹងពីតម្លៃនៃចំណេះវិជ្ជា
• យុវជនមានចំណេះវិជ្ជា សីលធម៏ គុណធម៏ និងក្លាយជាធនធានមនុស្សយ៉ាងពិតប្រាកដដើម្បីអភិវឌ្ឍសង្គម
បេសកកម្ម
• រួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា
• ការប្រមូលកុមារ និងយុវជនគ្រប់វ័យសិក្សា ដើម្បីទទួលបានចំណេះវិជ្ជា សីលធម៌ និងការអភិវឌ្ឈ
• ផ្តល់សេវាកម្មអប់រំ និងស្វែងរកដៃគូរអន្តរជាតិដើម្បីសហប្រតិបត្តការអភិវឌ្ឍក្នុងវិស័យអប់រំ

ដំណើរការនៃការប្រឡងឆមាសលើកទី១ សម្រាប់ថ្នាក់ទី១២ នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ២៣ កុម្ភ: ២០២៦។
24/02/2026

ដំណើរការនៃការប្រឡងឆមាសលើកទី១ សម្រាប់ថ្នាក់ទី១២ នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ២៣ កុម្ភ: ២០២៦។

បញ្ជីរាយនាមបេក្ខភាពដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សពូកែទូទាំងខេត្តត្បូងឃ្មុំ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ផ្នែកអក្...
21/02/2026

បញ្ជីរាយនាមបេក្ខភាពដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សពូកែទូទាំងខេត្តត្បូងឃ្មុំ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម័យប្រឡង ៣ មីនា ២០២៦។
#មណ្ឌលប្រឡង
-ថ្នាក់ ៧ ៨ និង១២ នៅមណ្ឌលវិ.ហ៊ុនសែនខ្នារ
-ថ្នាក់ ៩ ១០ និង១១ នៅមណ្ឌលវិ.តេជោសែនត្បូងឃ្មុំ
#វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រីសូមជូនពរប្អូនៗទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខ✍️

18/02/2026
សកម្មភាពប្រឡងឆមាសលើកទី(១) របស់សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី ១៦ កុម្ភៈ ២០២៦
16/02/2026

សកម្មភាពប្រឡងឆមាសលើកទី(១) របស់សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី
១៦ កុម្ភៈ ២០២៦

សកម្មភាពប្រឡងឆមាសលើកទី «១» របស់សិស្សានុសិស្សនៃវិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី ថ្ងៃទី ១២ កុម្ភៈ ២០២៦
12/02/2026

សកម្មភាពប្រឡងឆមាសលើកទី «១» របស់សិស្សានុសិស្សនៃវិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី ថ្ងៃទី ១២ កុម្ភៈ ២០២៦

29/01/2026
Fickry High School MoU ceremony with STAI Darussalam lampung Indonesia 🇮🇩.  15/01/2026.
15/01/2026

Fickry High School MoU ceremony with STAI Darussalam lampung Indonesia 🇮🇩. 15/01/2026.

អបអរសាទរ ———————————————————វិទ្យាល័យ ម៉ាអាហាទហាជីហ្វីកក្រី សូមអបអរសាទរដល់សិស្សឈ្មោះ• ហ្វារី អាមីនដែលជាសិស្សបានបញ្ចប់ការ...
14/01/2026

អបអរសាទរ
———————————————————
វិទ្យាល័យ ម៉ាអាហាទហាជីហ្វីកក្រី សូមអបអរសាទរដល់សិស្សឈ្មោះ
• ហ្វារី អាមីន
ដែលជាសិស្សបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ម៉ាអាហាទហាជីហ្វីកក្រី ទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សា នៅសាកលវិទ្យាល័យ នៅប្រទេសឥណ្ឌូនេស៊ី សូមជូនពរប្អូនទទួលបានជោគជ័យក្នុងការសិក្សា។

កម្មវិធីជំនួបជាមួយឪពុកម្តាយ អាណាព្យាបាលរបស់សិស្សថ្នាក់ទី៩ ដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពសិស្ស ក្នុងការត្រៀមប្រឡងសញ្...
10/01/2026

កម្មវិធីជំនួបជាមួយឪពុកម្តាយ អាណាព្យាបាលរបស់សិស្សថ្នាក់ទី៩ ដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពសិស្ស ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២៦។
———————————————
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
January 10, 2026

កម្មវិធីជំនួបជាមួយឪពុកម្តាយ អាណាព្យាបាលរបស់សិស្សថ្នាក់ទី១២ ដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាព ក្នុងការត្រៀមប្រឡងសញ្ញាបត...
03/01/2026

កម្មវិធីជំនួបជាមួយឪពុកម្តាយ អាណាព្យាបាលរបស់សិស្សថ្នាក់ទី១២ ដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាព ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។
———————————————
ថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦
January 3, 2026

29/12/2025

الدورة العلمية:مهارات تدريس اللغة العربية. ٢٩/١٢/٢٠٢٥

អបអរសាទរទិវា​សន្តិ​ភាព​នៅ​កម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)Peace Day in Cambodia
29/12/2025

អបអរសាទរទិវា​សន្តិ​ភាព​នៅ​កម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)
Peace Day in Cambodia

Address

Chumnik, Krouch Chmar
Tboung Khmum
TBOUNGKHMUMPROVINCE

Telephone

0973832988

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី Fickry High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី Fickry High School:

Shortcuts

Share

Category