06/06/2026
[English Below]
អបអរសាទរម្ចាស់ជ័យលាភីប្រចាំខែឧសភា! 🏆✨
សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាក្រុងតាខ្មៅ មានមោទនភាពយ៉ាងខ្លាំងចំពោះប្អូនៗសិស្សានុសិស្សឆ្នើមទាំងអស់ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ។ ការខិតខំប្រឹងប្រែងនៅថ្ងៃនេះ គឺជាគ្រឹះនៃជោគជ័យនៅថ្ងៃស្អែក! 💪❤️
Congratulations to our Top Achievers of May! 🏆✨
Paññāsāstra International School (Takhmao Town Campus) is immensely proud of our brilliant students for the academic year 2025-2026. Today's hard work is tomorrow's success! 💪❤️
-------------------
📍សាខាក្រុងតាខ្មៅ៖
អាស័យដ្ឋាន៖ អគារលេខ០០៥ ផ្លូវលេខ១០៩ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
Address: No 005 St. 109, Sangkat Takhmau, Takhmau Town, Kandal Province
🌏Google.maps:
https://maps.app.goo.gl/9Y3E9VDifR6xjFBBA?g_st=ac
➥សម្រាប់ព័ត៌មានបន្ថែម
𝙁𝙤𝙡𝙡𝙤𝙬 𝙐𝙨: https://www.facebook.com/PSIS.TakhmauCampus/
🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/soklymov
𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞:
☎️011 989 577 (Cellcard)
☎️095 970 900 (Cellcard)
☎️016 600 805 (Smart)
#សាកលវិទ្យាល័យ_និងសាលាបញ្ញាសាស្ត្រអន្តរជាតិ_សាខាក្រុងតាខ្មៅ
05/06/2026
សកម្មភាពនៃដំណើរការប្រឡងឆមាសលើកទី២
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
នាព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាបញ្ញាសាស្រ្តអន្តរជាតិ-សាខាក្រុងតាខ្មៅ បានរៀបចំការប្រឡងឆមាសលើកទី២ ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩។ ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីគណៈមេប្រយោគ និងលោកគ្រូ-អ្នកគ្រូអនុរក្ស ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលពិតប្រាកដ។
សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ទទួលបានលទ្ធផលល្អជោគជ័យគ្រប់ៗគ្នា!
#ការប្រឡងឆមាសទី២ #សម័យប្រឡង #សាលាបញ្ញាសាស្រ្តអន្តរជាតិ
29/05/2026
កិច្ចប្រជុំពិភាក្សា និងត្រៀមរៀបចំការប្រឡងឆមាសលើកទី២
គណៈគ្រប់គ្រង និងជួរថ្នាក់ដឹកនាំ បានប្រជុំត្រួតពិនិត្យលើ
🔵វិញ្ញាសា📝
🔵កាលវិភាគ 🗓 និងបទបញ្ជាផ្សេងៗ
ដើម្បីធានាបាននូវគុណភាព និងសណ្តាប់ធ្នាប់ល្អក្នុងការប្រឡង។
🙏🏻ជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរំលឹកមេរៀន ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា! 📚🎓»
#កិច្ចប្រជុំប្រឡង #ឆមាសទី២ #ត្រៀមប្រឡង
26/05/2026
🌟 វិនិយោគលើភាសាអង់គ្លេសថ្ងៃនេះ ដើម្បីឱកាសជោគជ័យនៅថ្ងៃស្អែក! 🌟
បើកទទួលចុះឈ្មោះចូលរៀន វគ្គសិក្សាភាសាអង់គ្លេសស្តង់ដារអន្តរជាតិជំនាន់ថ្មីហើយ! 🎓✨
កុំឱ្យឱកាសកន្លងហួស! មិនថាអ្នកចង់ពង្រឹងការសិក្សា ឬបង្កើនសមត្ថភាពការងារ ពួកយើងមានថ្នាក់សិក្សាដែលស័ក្តិសមបំផុតសម្រាប់អ្នក៖
📚 ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង (គ្រប់កម្រិត):
🔹 General English: សម្រាប់សិស្សអនុវិទ្យាល័យ វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ (ពង្រឹងគ្រឹះ ពង្រីកចំណេះដឹង)
🔹 English for Work & Business: សម្រាប់អ្នកធ្វើការ និងអាជីវកម្មទូទៅ (ទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ)
🗓️ កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦
✅ ពិសេស៖ ទទួលធ្វើតេស្តវាស់កម្រិតថ្នាក់ (Placement Test) ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ!
🎯 កុំរង់ចាំយូរ! មកទទួលការប្រឹក្សាយោបល់ និងចុះឈ្មោះឥឡូវនេះ
📍 ទីតាំង៖ អគារលេខ០០៥ ផ្លូវលេខ១០៩ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
🌏 Google Maps: https://maps.app.goo.gl/9Y3E9VDifR6xjFBBA?g_st=ac
📞 ទំនាក់ទំនងព័ត៌មានបន្ថែម៖
🔗 Telegram: https://t.me/soklymov
☎️ 011 989 577 (Cellcard)
☎️ 095 970 900 (Cellcard)
☎️ 016 600 805 (Smart)
🌐 Follow Us: https://www.facebook.com/PSIS.TakhmauCampus/
15/05/2026
🎉 អបអរសាទរដំណើរការប្រកួត Spelling Bee Competition ដ៏ជោគជ័យ!
រូបភាពសកម្មភាពដ៏សកម្មរបស់បេក្ខជនតូចៗ ដែលបានខិតខំអស់ពីសមត្ថភាពនៅលើឆាក។ កម្មវិធីនេះមិនមែនត្រឹមតែជាការប្រកួតប្រជែងនោះទេ ប៉ុន្តែវាជាវេទិកាបណ្តុះទំនុកចិត្ត និងចំណេះដឹងផ្នែកភាសា។
សូមថ្លែងអំណរគុណដល់គណៈកម្មការ លោកគ្រូអ្នកគ្រូ មាតាបិតា និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយ! 🙏✨
13/05/2026
✨️ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះមហាក្សត្រ✨️
នៃព្រះរាជាណាចក្រកម្ពុជា🇰🇭
🙏🏻បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងទិវាដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
🙏 ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងអភិបាលគ្រងរក្សា ព្រះអង្គសូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាស្ដេចផែនដី ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ជ្រកកោនជាដរាបតរៀងទៅ។✨️
13/05/2026
📣 ដំណឹងជ្រើសរើសបុគ្គលិក | WE ARE HIRING!
សាលាបញ្ញាសាស្រ្តអន្តរជាតិ-សាខាក្រុងតាខ្មៅ
ត្រូវការជ្រើសរើសបុគ្គលិកផ្នែក៖
✅ ចុងភៅ (Chef) ២នាក់
✅ បុគ្គលិកអនាម័យ (Cleaner) ៣នាក់
📩 របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប (CV) តាមរយៈ៖
🔹Telegram: 081 852 182
📍អាស័យដ្ឋាន៖ អគារលេខ០០៥ ផ្លូវលេខ១០៩ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
Address: No 005 St. 109, Sangkat Takhmau, Takhmau Town, Kandal Province
🌏Google.maps:
https://maps.app.goo.gl/9Y3E9VDifR6xjFBBA?g_st=ac
➥សម្រាប់ព័ត៌មានបន្ថែម
𝙁𝙤𝙡𝙡𝙤𝙬 𝙐𝙨: https://www.facebook.com/PSIS.TakhmauCampus/
🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/soklymov
𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞:
☎️011 989 577 (Cellcard)
☎️095 970 900 (Cellcard)
☎️016 600 805 (Smart)
#ស្វែងរកការងារ
11/05/2026
[English Below]
សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សនៃសាលាបញ្ញាសាស្រ្តអន្តរជាតិ~សាខាក្រុងតាខ្មៅ ដែលជាប់ចំណាត់ប្រចាំពាក់កណ្ដាល់ឆមាសលើកទី2 ក្នុងឆ្នាំសិក្សា ២០២៥-២០២៦
Congratulations to the students of PSIS-Takhmau Campus for achieving the highest rank in Mid-Semesterexamination II, Academic Year 2025-2026.
-------------------
📍សាខាក្រុងតាខ្មៅ៖
អាស័យដ្ឋាន៖ អគារលេខ០០៥ ផ្លូវលេខ១០៩ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
Address: No 005 St. 109, Sangkat Takhmau, Takhmau Town, Kandal Province
🌏Google.maps:
https://maps.app.goo.gl/9Y3E9VDifR6xjFBBA?g_st=ac
➥សម្រាប់ព័ត៌មានបន្ថែម
𝙁𝙤𝙡𝙡𝙤𝙬 𝙐𝙨: https://www.facebook.com/PSIS.TakhmauCampus/
🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/soklymov
𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞:
☎️011 989 577 (Cellcard)
☎️095 970 900 (Cellcard)
☎️016 600 805 (Smart)
#សាកលវិទ្យាល័យ_និងសាលាបញ្ញាសាស្ត្រអន្តរជាតិ_សាខាក្រុងតាខ្មៅ