28/02/2026
Spend all of your time, you will have a huge advantage.
វិទ្យាល័យយេីង សហគមន៍យេីង អនាគតកូនចៅយេីង
28/02/2026
Spend all of your time, you will have a huge advantage.
23/02/2026
This is a free English class for students who may not have enough financial support. The class is at the beginner level. All students who want to improve their English are welcome.
12/02/2026
វិទ្យាល័យ វឌ្ឍនៈឈូងលាភ៖ ជាសារក្រើនរំលឹក និងដាស់តឿនដល់យុវជនទាំងអស់ សូមកុំប្រព្រឹត្តទង្វើប្រាស់ចាកពីប្រពៃណីនិងទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិនៅក្នុងថ្ងៃ«ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈ ឆ្នាំ២០២៦នេះ។
12/02/2026
«យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»
សម្តេចធិបតី (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦)
10/02/2026
On time = responsible, respectful!!
Late = careless, disrespectful!!
10/02/2026
លោក គឹម ត្រូវ នាយកវិទ្យាល័យវឌ្ឍនៈឈូងលាភ ដឹកនាំសិស្សនិទ្ទេសAចំនួន៤នាក់ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
10/02/2026
សិស្សមករៀនយឺតព្រឹកនេះមានចំនួន៦៨នាក់ សូមលោកអ្នកអាណាព្យាបាលជួយដាស់កុូនៗឱ្យមករៀនទាន់ពេលផង។
09/02/2026
ព្រឹកនេះសិស្សមកយឺតចំនួន៥០នាក់ សូមលោកអ្នកអាព្យាបាលជួយដាស់តឿនកូនៗ មករៀនបានទាន់ពេលវេលាផង។
បញ្ជាក់ៈ មកយឹតនឹងត្រូវប្រធានថ្នាក់កត់វត្តមាន។
19/01/2026
‼️. Don’t miss this opportunity!
‼️This class is free for everyone!
👌The class starts on Monday, Tuesday, and Saturday afternoons (3:00–4:30 p.m.)
🖥️ The computer class is available on every Sunday morning!
—————————————————————
Taught by: Mr. Chun Da
18/01/2026
ថ្ងៃអាទិត្យ ១៥ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី18 ខែមករា ឆ្នាំ2026
------------------------------------------------
នៅវិទ្យាល័យវឌ្ឍនៈឈូងលាភ បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដេីម្បីប្រមូលថវិកាយកមកចំណាយលេីថ្លៃរៀបការឺឡានៅក្នុងទីធ្លាសាលា ជាពិសេសដេីម្បីមានទីធ្លាឈរគោរពទង់ជាតិរបស់សិស្សរៀងរាល់ព្រឹក។ ក្នុងឱកាសនេះដែរ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមានកិត្តិយសក្រៃលែងក្រោមវត្តមាន៖
១. ឯកឧត្តម ខឹម សោភ័ណ ប្រធានគណពង្រឹងសង្កាត់រកាខ្ពស់
២.លោក ផាន់ គឹមលី នាយកបឋមសិក្សាវឌ្ឍនៈឈូងលាភ
៣.លោកគ្រូឡេង នាយកបឋមសិក្សាអ៊ីរ៉ូហា
៤. លោក-លោកស្រីអាណាព្យាបាលសិស្ស
៥.ប្អូនៗយុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក
តាងនាមគណគ្រប់គ្រងវិទ្យាល័យវឌ្ឍនៈឈូងលាភ សូមគោរពជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
បញ្ជាក់ៈសាលានៅតែបន្តទទួលថវិកាចូលរួមរៀបការឺឡានៅទីធ្លាគោរពទង់ជាតិ។ ក្នុងឱកាសនេះដែរ តាងនាមគណគ្រប់គ្រងនៃវិទ្យាល័យវឌ្ឍនៈឈូងលាភ សូមអំពាវនាវដល់ប្អូនៗអតីតសិស្សគ្រប់ជំនាន់ បងប្អូនៗអាណាព្យាបាលសិស្សក្នុងសង្កាត់រកាខ្ពស់ ចូលរួមជាថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន ដេីម្បីរួមចំណែកអភិវឌ្ឍសាលារៀនក្នុងសហគមន៍យេីងទាំងអស់គ្នា។
18/01/2026
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រី អាណាព្យាបាលសិស្សដែលបានយកថវិកាផ្ទាល់ខ្លួនមកចូលរួមបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលថវិការៀបការឺឡាកន្លែងសិស្សឈរគោរពទង់ជាតិ។ តាងនាមគណគ្រប់គ្រងវិទ្យាល័យវឌ្ឍនៈឈូងលាភ សូមគោរពជូនពរដល់គណគ្រប់គ្រង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
| Monday | 07:00 - 11:00 |
| Tuesday | 07:00 - 11:00 |
| Wednesday | 07:00 - 11:00 |
| Thursday | 07:00 - 11:00 |
| Friday | 07:00 - 11:00 |
| Saturday | 07:00 - 11:00 |