02/05/2026
ខេត្តតាកែវ÷រសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
លោកនាយក លោកនាយករង បានដឹកនាំលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនឈើទាល សរុបចំនួន ១២០នាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅ វត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង ៣ របស់ព្រះសម្មាសម្ពុទ្ធ គឺការប្រសូត ការត្រាស់ដឹង និងការរំលត់ខន្ធចូលកាន់បរិនិព្វាន។ ការចូលរួមនេះ ក៏បានបង្ហាញពីការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការបណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីប្រពៃណី និងទំនៀមទម្លាប់ជាតិដ៏ថ្លៃថ្លា។
#ក្រុមប្រឹក្សាកុមារកម្ពុជាប្រចាំវិទ្យាល័យហ៊ុនសែនឈើទាល
#ក្រុមប្រឹក្សាយុវជនកម្ពុជាប្រចាំវិទ្យាល័យហ៊ុនសែនឈើទាល