Your English School

Your English School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your English School, Community College, Takeo.

16/12/2025

សេចក្តីជូនដំណឹង!

ដេីម្បីចូលរួមសម្រាលបន្ទុកដល់ប្អូនៗសិស្សានុសិស្សជាជន
ភៀសសឹក សាលាភាសាអង់គ្លេសយេីងខ្ញុំ មានទទួលចុះឈ្មោះ
ចូលរៀនដោយគិតថ្លៃសម្រាប់ប្អូនៗសិស្សានុសិស្សដែលភៀស
សឹកមកស្នាក់និងរស់នៅក្នុងក្នុងតំបន់ស្រុកកោះអណ្តែត។ ប្អូនៗ
អាចមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

- អាសយដ្ឋាន៖ ភូមិព្រៃមេលងខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

- Tel: 096 80 90 114 / 097 620 11 33 / 012 46 49 83

- page: Your English School



04/12/2025

លទ្ធផល​សិស្ស​ឆ្នើម​សម្រាប់​កម្រិត/សៀវភៅ Let's GO Begin!
👩‍🎓👨‍🎓


31/10/2025

លទ្ធផល​សិស្ស​ឆ្នើម​សម្រាប់​កម្រិត/សៀវភៅ Let's GO IV
👩‍🎓👨‍🎓


27/10/2025

ប្រូម៉ូសិនពិសេស💥

សម្រាប់អាណាព្យាបាលនិងពុកម៉ែបងប្អូនដែលមានបំណងចង់ឲ្យកូនៗសិក្សារៀនសូត្រភាសាអង់គ្លេសបន្ថែម ក្នុងឱកាសឆ្នាំសិក្សាថ្មីខាងមុខនេះ សាលាយេីងខ្ញុំនឹងមានការផ្តល់ជូននូវសម្ភារៈសិក្សាមួយឈុតភ្លាមៗ ដល់ប្អូនៗសិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀន ៥០នាក់ដំបូង។
*បញ្ជាក់៖
- វគ្គសិក្សាថ្មីនឹងត្រូវចូលរៀន ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
- ទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
- អាសយដ្ឋាន៖ ភូមិព្រៃមេលងខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
- Tel: 096 80 90 114 / 097 620 11 33 / 012 46 49 83
- page: Your English School

02/10/2025

ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

សាលាភាសាអង់គ្លេស វ៉ាយ អ៊ី អែស បានផ្តល់ប្រាក់ឧបត្ថម្ភលេីកទឹកចិត្តដល់សិស្សឈ្មោះ ចិន សុវណ្ណមុន្នី ជាថវិកាចំនួន ២០០,០០០៛ (ពីរសែនរៀន) ដែលទទួលបាននិទ្ទេសAលេីមុខវិជ្ជាភាសាអង់គ្លេសក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២០២៥។

សាលាសូមអរគុណដល់ការខិតខំប្រឹងប្រែងរបស់ប្អូននិងប្អូនៗដទៃទៀតក្នុងការសិក្សារៀនសូត្រជាមួយសាលា វ៉ាយ អ៊ី អែស កន្លងមក។ សាលាក៏សូមជូនពរប្អូននិងប្អូនៗទាំងអស់ឲ្យទទួលបានជោគជ័យក្នងការសិក្សាបន្តទៅមុខទៀត។

20/09/2025

ដំណឹងឈប់សម្រាក!



Photos from Your English School's post 19/09/2025

ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥

ពិធីប្រគល់ប័ណ្ណសរសើរដល់សិស្សានុសិស្សនៃ សាលាភាសាអង់គ្លេស វ៉ាយ អុី អែស

(វិន័យ សីលធម៌ គុណភាព)

👩‍🎓👨‍🎓


16/09/2025

លទ្ធផល​សិស្ស​ឆ្នើម​សម្រាប់​កម្រិត/សៀវភៅ New Round-Up II👩‍🎓👨‍🎓


25/08/2025

គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃ សាលា វ៉ាយ អ៊ី អែស សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងទី២៨~២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមប្អូនៗប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណ សុខ ពល ជោគជ័យក្នុងការប្រឡង និងសម្រេចតាមបំណងប្រាថ្នាគ្រប់ៗគ្នា។

Photos from Your English School's post 05/08/2025

ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

សាលា វ៉ាយ អ៊ី អែស បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនចូលរួមក្នុង មូលនិធិគ្រូបង្រៀនខេត្តតាកែវ ដើម្បីគាំទ្រវីរកងទ័ពដែលកំពុងតែឈរជេីងនៅសមរភូមិមុខ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងមូលនិធិនេះ សូមលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ជួបប្រទះពុទ្ធពរព្រះទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីខានឡើយ។

01/08/2025

លទ្ធផល​សិស្ស​ឆ្នើម​សម្រាប់​កម្រិត/សៀវភៅ New Round-Up Starter👩‍🎓👨‍🎓


15/07/2025

លទ្ធផល​សិស្ស​ឆ្នើម​សម្រាប់​កម្រិត LET'S GO 2👩‍🎓👨‍🎓


Want your school to be the top-listed School/college in Takeo?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


Takeo
21253