វិទ្យាល័យព្រៃឈើទាល

វិទ្យាល័យព្រៃឈើទាល វិទ្យាល័យព្រៃឈើទាល ស្ថិតភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

៚អត្ថន័យនៃរូបសញ្ញា (Logo) របស់វិទ្យាល័យព្រៃឈើទាលគឺ៖១. រូបរាងមូល និងស៊ុមព័ទ្ធជុំវិញ-រាងមូល៖ តំណាងឱ្យភាពឥតខ្ចោះ ភាពរឹងមាំ ...
11/04/2026

៚អត្ថន័យនៃរូបសញ្ញា (Logo) របស់វិទ្យាល័យព្រៃឈើទាលគឺ៖
១. រូបរាងមូល និងស៊ុមព័ទ្ធជុំវិញ
-រាងមូល៖ តំណាងឱ្យភាពឥតខ្ចោះ ភាពរឹងមាំ និងសាមគ្គីភាព។ វាក៏បង្ហាញពីវដ្តនៃការរៀនសូត្រដែលមិនចេះចប់មិនចេះហើយផងដែរ។
-ស៊ុមពណ៌ខៀវចាស់៖ ពណ៌ខៀវតំណាងឱ្យភាពស្ងប់ស្ងាត់ ភាពជឿជាក់ ភាពវៃឆ្លាត និងចំណេះដឹង។ វាបង្កើតបាននូវអារម្មណ៍ជាផ្លូវការ និងភាពថ្លៃថ្នូរ។
-ក្បាច់រចនាពណ៌មាស៖ ក្បាច់រចនាដែលព័ទ្ធជុំវិញគឺជាក្បាច់ផ្កាភ្ញី ឬ "ក្បាច់អង្គរ" ដែលជាអត្តសញ្ញាណជាតិខ្មែរ។ វាបង្ហាញពីការថែរក្សា និងលើកតម្កើងវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។ ពណ៌មាសតំណាងឱ្យភាពជោគជ័យ ភាពរុងរឿង និងតម្លៃខ្ពស់នៃចំណេះដឹង។
២. សញ្ញាព្រះអាទិត្យ ឬផ្កាយ (ខាងឆ្វេង និងស្តាំ)
សញ្ញានេះតំណាងឱ្យការបំភ្លឺ ការផ្តល់ពន្លឺនៃបញ្ញាស្មារតី។ វាក៏អាចមានន័យថាជាការទាក់ទាញជោគជ័យ និងភាពល្បីល្បាញមកកាន់សាលា និងសិស្សានុសិស្ស។
៣. សញ្ញារូបស្រូវ (ខាងឆ្វេង និងស្តាំ ខាងក្រោម)
តំណាងឱ្យកសិកម្ម ដែលជាប្រភពជីវភាពរបស់ប្រជាជនខ្មែរភាគច្រើន។ វាឆ្លុះបញ្ចាំងពីភាពសម្បូរសប្បាយ ភាពរីកចម្រើន និងលទ្ធផលផ្លែផ្កានៃការខិតខំប្រឹងប្រែង។ នៅក្នុងបរិបទនៃការអប់រំ វាអាចមានន័យថាជាការបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង និងជំនាញដើម្បីកសាងសង្គមជាតិ។
៤. ដើមឈើនៅកណ្តាល (ដើមឈើទាល)
-និមិត្តសញ្ញា៖ ដើមឈើទាលមានដើមធំ ខ្ពស់ត្រដែត និងមានអាយុកាលវែង។ វាគឺជាដើមឈើតំណាងឱ្យភូមិព្រៃឈើទាល ដែលជាទីតាំងសាលា និងជាដើមឈើដ៏មានតម្លៃរបស់ខ្មែរ ដែលតំណាងឱ្យភាពរឹងមាំ ការស៊ូទ្រាំនឹងការលំបាក (ដូចជាការស៊ូទ្រាំនឹងខ្យល់ព្យុះ និងកំដៅថ្ងៃ) ភាពខ្ពស់ត្រដែត និងភាពរុងរឿង។
-ក្បាច់រចនាពណ៌មាសលើស្លឹក៖ បង្ហាញពីភាពរុងរឿងនៃចំណេះដឹង និងភាពជោគជ័យរបស់សិស្សដែលទទួលបានការបណ្តុះបណ្តាលពីសាលា។
៥. សៀវភៅបើកចំហ (ខាងក្រោមដើមឈើ)
តំណាងឱ្យចំណេះដឹង ការរៀនសូត្រ និងប្រាជ្ញា។ វាគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលត្រូវបានផ្តល់ឱ្យដោយសាលា។ វាបង្ហាញថាសាលាគឺជាប្រភពនៃចំណេះដឹង និងការបំភ្លឺបញ្ញា។
៦. អក្សរនៅក្នុងរូបសញ្ញា
អក្សរខ្មែរ (ខាងលើ)៖ "វិទ្យាល័យព្រៃឈើទាល" - បង្ហាញពីឈ្មោះរបស់សាលាជាភាសាខ្មែរ ដែលជាអត្តសញ្ញាណជាតិ។ អក្សរខ្មែរពណ៌មាសនិងផ្ទៃខាងក្រោយពណ៌ខៀវបង្កើតបាននូវភាពស្រស់ស្អាត និងភាពផ្លូវការ។
អក្សរឡាតាំង (ខាងក្រោម)៖ "PREYCHHEUTEAL HIGHSCHOOL" - បង្ហាញពីឈ្មោះរបស់សាលាជាភាសាឡាតាំង ដើម្បីឱ្យងាយស្រួលយល់សម្រាប់ជនបរទេស។ ការប្រើអក្សរឡាតាំងពណ៌មាសបង្ហាញពីការចូលរួមរបស់សាលាទៅក្នុងសហគមន៍អន្តរជាតិ។

សរុបសេចក្តីមក រូបសញ្ញា(Logo)របស់វិទ្យាល័យព្រៃឈើទាល គឺជាការរួមបញ្ចូលគ្នារវាងអត្តសញ្ញាណជាតិខ្មែរ (ក្បាច់រចនា, អក្សរខ្មែរ, ដើមឈើទាល, ស្រូវ) និងសកលលោក (អក្សរឡាតាំង)។ វាឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សាលាក្នុងការបណ្តុះបណ្តាលសិស្សឱ្យមានចំណេះដឹង ភាពរឹងមាំ និងភាពរុងរឿង ដូចជា "ដើមឈើទាល" ដែលឈរខ្ពស់ត្រដែតនៅកណ្តាលព្រៃ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃចំណេះដឹង (សៀវភៅ) និងការបំភ្លឺបញ្ញា (ព្រះអាទិត្យ/ផ្កាយ)។

-រូបភាពបង្កើតដោយ៖ Google Gemini
-សរសេរPromptដោយ៖ ហម សុភាព

ថ្ងៃពុធ ១៤ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្...
01/04/2026

ថ្ងៃពុធ ១៤ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រៃឈើទាលបានរៀបចំកម្មពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងនិមន្តព្រះសង្ឃរាប់បាត្រ។ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន បវរសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល ដែលបានចូលរួមយ៉ាងសស្រាក់ស្រាំក្នុងកម្មវិធីថ្ងៃនេះ។

សូមជូនពរបវរសួស្តីក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមឱ្យសុខចម្រើន ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ។

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។ សូមអំ...
01/04/2026

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។

សូមអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ហង់ រី ជាព្រះគ្រូចៅអធិការវត្តព្រៃឈើទាលស្តីទី បានឧបត្ថម្ភថវិកាចំនួន ៨០០,០០០៛ (ប៉ែតសិបម៉ឺនរៀល) សម្រាប់កែលម្អបរិស្ថានសាលា។

ខ្ញុំព្រះករុណាសូមគោរពជូនពរព្រះតេជគុណ ជោគជ័យគ្រប់ភារកិច្ចការងារ និងពុទ្ធពរព្រះទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរអរគុណព្រះគុណ🙏🙏🙏!

ថ្ងៃអង្គារ ១៣ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រៃឈើទាលទទួល...
31/03/2026

ថ្ងៃអង្គារ ១៣ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រៃឈើទាលទទួលបានការចុះពិនិត្យភ្នែក និងកាត់វ៉ែនតាជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុស្ស ដែលមានបញ្ហាភ្នែកដោយមិនគិតថ្លៃ ពីអង្គការ Caris Foundation Cambodia។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមការងារអង្គការ Caris Foundation Cambodia ដែលចុះពិនិត្យភ្នែក និងផ្តល់វ៉ែនតាជូនដោយឥតគិតថ្លៃ។
សូមជូនពរក្រុមការងារអង្គការ Caris Foundation Cambodia ចួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមចួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។ សូមគោ...
26/03/2026

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក
ម៉េញ សាមេត ជាប្រធានគណៈគ្រប់គ្រងសាលា វិទ្យាល័យព្រៃឈើទាល ដែលបានឧបត្ថម្ភថវិកាចំនួន ១០០$ (មួយរយដុល្លា) សម្រាប់កែលម្អបរិស្ថានសាលា។

យើងខ្ញុំសូមជូនពរលោកប្រធានគណៈគ្រប់គ្រងសាលា និងក្រុមគ្រួសារចួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏!

ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ជាងចាប់ផ្តើមដំណើរការលាបពណ៌ខ្លោងទ្វារថ្មី
20/03/2026

ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦
ជាងចាប់ផ្តើមដំណើរការលាបពណ៌ខ្លោងទ្វារថ្មី

សកម្មភាពសិស្សានុសិស្សវិទ្យាល័យព្រៃឈើទាលបានចូលរួមសម្អាតបរិស្ថានក្នុងបរិវេណ វត្តព្រៃឈើទាល ។        "បរិស្ថានស្អាតផ្តើមចេញព...
18/03/2026

សកម្មភាពសិស្សានុសិស្សវិទ្យាល័យព្រៃឈើទាលបានចូលរួមសម្អាតបរិស្ថានក្នុងបរិវេណ វត្តព្រៃឈើទាល ។
"បរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា"

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។ សូមគោ...
18/03/2026

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកគ្រូ នាក់ សិទ្ធិ ( Sithik Neak ) ជាគ្រូបង្រៀននៅវិទ្យាល័យព្រៃឈើទាល ដែលបានឧបត្ថម្ភថវិកាចំនួន ៨០,០០០៛ (ប្រាំបីម៉ឺនរៀល) សម្រាប់កែលម្អបរិស្ថានសាលា។

យើងខ្ញុំសូមជូនពរអ្នកគ្រូ និងក្រុមគ្រួសារចួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏!

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។ សូមគោ...
14/03/2026

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។

សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្អូន លាន ច័ន្ទតារា ( ភ្លើង សច្ចៈ ) ជាអតីតសិស្សវិទ្យាល័យព្រៃឈើទាល និងជាបេក្ខជននិទ្ទេស🅰️ ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល សម្រាប់កែលម្អបរិស្ថានសាលា។

យើងខ្ញុំសូមជូនពរប្អូន និងក្រុមគ្រួសារចួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏!

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។ សូមគោ...
13/03/2026

យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រៃឈើទាល។

សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី ឯក ឆវ័ណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យព្រៃឈើទាល ដែលបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល សម្រាប់កែលម្អបរិស្ថានសាលា។

យើងខ្ញុំសូមជូនពរអ្នកគ្រូ និងក្រុមគ្រួសារចួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ🙏!

Address

Thlok Commune, Treang Distric, Takeo Province
Takêv
210113

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យព្រៃឈើទាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category