Dream and Future International School

Dream and Future International School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dream and Future International School, Private School, ISAC Community, Tamoung Village, Commune, Samroang Distric, Takêv.

Dream and Future International School
សាលាអន្តរជាតិក្ដីសុបិន្ដ និងថ្ងៃអនាគត(ឌីហ្វីស)
Telegram: 0967246314
FB:សាលាអន្តរជាតិក្ដីសុបិន្ដ និងថ្ងៃអនាគត(ឌីហ្វីស)
☎️097 765 86 86
☎️096 731 86 86
🪧ទីតាំង: ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ Dream and Future International School ឬ អាចហៅកាត់ថា DFIS(ឌីហ្វីស)
DFIS ជាសាលារៀនមួយដែលផ្ដល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់ ដោយមានកម្មវិធីសិក្សាស្របតាមកក្រសួងអប

់រំ យុវជន និង កីឡា និង ស្ដង់ដារអន្ដរជាតិ ហើយរួមបញ្ចូលទាំងការៀនសូត្រតាមបែបសហការ (CL) ។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្រៀន គឺមានគរុកោសល្យច្បាស់លាស់ ក្នុងការបង្រៀនឲ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ ដោយពង្រឹងទាំងចំណេះដឹង ជំនាញ និង អត្ដចរិក ឲ្យទទួលជោគជ័យក្នុងគោលដៅជីវិត ដើម្បីក្លាយជាអ្នកដឹកនាំដ៏ប្រសើរនាពេលអនាគត ។
បច្ចុប្បន្ននេះ DFIS បានកំពុងត្រៀមសម្រាប់បវេសនកាលថ្មី ដែលនឹងចាប់ពីផ្ដើមពីថ្នាក់មត្ដេយ្យសិក្សា (ពីមុនឈ្មោះសាលាមត្តេយ្យ អ៊ីសាក) រហូតដល់បឋមសិក្សា។
សម្រាប់កម្មវិធីសិក្សាមានទាំង ភាសាខ្មែរ អង់គ្លេស សិល្បៈ កីឡា តេក្វាន់ដូ និង បំណិនជីវិត ។
ចំពោះថ្នាក់រៀនវិញ មានបរិវេណធំ ខ្យល់ស្រឡះល្អ និង មានផាសុកភាព ឯទីធ្លាសាលាមានបរិវេណធំទូលាយ មានសួនច្បារលម្អយ៉ាងស្រស់ស្អាត ហើយបរិស្ថានស្អាត ព្រមទាំងមានអាងហែលទឹក និង ទីលានកីឡាថែមទៀតផល។
ទំនាក់ទំនង ៖
• អាសយដ្ឋាន : ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្ដតាកែវ
• ទូរសព្ទ : 096 765 86 86, 097 765 86 86

17/08/2026

⛰🌳🌊 ដំណើរកម្សាន្តរបស់សិស្សានុសិស្សថ្នាក់ទី៩"Grade 9 Outside Friendship, Community Connection 🤝🌊"
អបអរសាទរសិស្សានុសិស្សថ្នាក់បឋមភូមិទាំងអស់ដែលបានខិតខំរហូតទទួលបានជោគជ័យ!
✍️សាលា DFIS តែងតែជឿជាក់ថា ការអប់រំដែលមានសមាសភាពពេញលេញ គឺកើតចេញពីការរួមបញ្ចូលគ្នារវាង ចំណេះដឹងក្នុងថ្នាក់ និង បទពិសោធន៍ក្នុងជីវិតពិត។
ដំណើរកម្សាន្តនេះរៀបចំឡើងដើម្បី៖
👨‍👩‍👧‍👦🤝❤️ Building Communication: ពង្រឹងទំនាក់ទំនង និងការប្រាស្រ័យទាក់ទង
📖✍️🏫 Discovering Experiences: ស្វែងរកបទពិសោធន៍ថ្មីៗ
⛰🌳🌊 Sea Exploration: សិក្សាស្រាវជ្រាវ និងស្វែងយល់ពីធនធានធម្មជាតិ
🚀💪🔥 Growing Together: រីកចម្រើន និងលូតលាស់ទៅមុខទាំងអស់គ្នា

📌🔔សាលាឌីហកវីសនៅបន្តទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ

📞 ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះ៖

📱 ទូរស័ព្ទ៖ 097 765 8686 / 096 731 8686

📍 ទីតាំង៖ ផ្លូវជាតិលេខ២ ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ

14/08/2026

⚽️🔥 [DFIS Sports Day 2026 - រំលឹកអនុស្សាវរីយ៍រីករាយមុនវិស្សមកាល] 🏆✨
ទិដ្ឋភាពប្រកួតបាល់ទាត់យ៉ាងស្វិតស្វាញ និងពោរពេញដោយស្នាមញញឹមរយៈពេល ២ ថ្ងៃកន្លងមកនេះ នៅក្នុងព្រឹត្តិការណ៍ DFIS Sport Day! ⚽️💨
សិស្សានុសិស្សទាំងអស់បានបញ្ចេញសមត្ថភាព បង្ហាញពីកាយសម្បទារឹងមាំ ស្មារតីសាមគ្គីភាព និងមិត្តភាពយ៉ាងកក់ក្តៅជាមួយមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ។
🎉 ក្នុងឱកាសវិស្សមកាលនេះ សូមជូនពរឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ ទទួលបានការសម្រាកយ៉ាងសប្បាយរីករាយ មានសុខភាពល្អ និងមានសុវត្ថិភាពក្នុងដំណើរថ្ងៃកម្សាន្តផ្សេងៗ! កុំភ្លេចរំលឹកមេរៀនខ្លះៗ និងមើលវីដេអូរំលឹកអនុស្សាវរីយ៍នេះផងណា! 💙🏫
កូនៗ DFIS ធ្វើបានល្អណាស់! See you all soon! 👋✨

🗓️ សាលានឹងបើកបវេសនកាល/ជួបគ្នាវិញនៅ៖ ថ្ងៃទី០២ ខែកញ្ញា ខាងមុខនេះ!

🏫 សាលារៀន ឌីហ្វីស (DFIS) កំពុងបើកទទួលចុះឈ្មោះសិស្សថ្មី !

អាណាព្យាបាលដែលមានបំណងចុះឈ្មោះឱ្យបុត្រធីតាចូលរៀន ឬសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
☎️ លេខទូរស័ព្ទ៖ [097 765 8686/ 096 731 8686]
សាលារៀនយើងខ្ញុំរង់ចាំស្វាគមន៍បុត្រធីតារបស់លោកអ្នកដោយក្តីរីករាយ! 🌸✨

13/08/2026

✨ [សេចក្តីជូនដំណឹងស្តីពីវិស្សមកាល ២ សប្តាហ៍ និងការចូលរៀនវិញ] ✨
🌟 រីករាយពេលវេលាសម្រាកវិស្សមកាល! 🌟
សាលា DFIS សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ព្រមទាំងលោកពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់ ឱ្យទទួលបាននូវពេលវេលាសម្រាកវិស្សមកាលប្រកបដោយក្តីសុខ សុភមង្គល និងសុវត្ថិភាពល្អ! 🌿💖
សូមប្រើប្រាស់ពេលវេលា ២ សប្តាហ៍នេះដើម្បី៖
🌴 Relax & Recharge: សម្រាក និងស្រូបយកថាមពលល្អៗ
👨‍👩‍👧‍👦 Spend Time with Family: ចំណាយពេលវេលារីករាយជាមួយគ្រួសារ
📚 Learn & Discover: រៀន និងស្រាវជ្រាវបន្ថែមនូវអ្វីដែលថ្មីៗ
📸 Explore & Adventure: ផ្លាស់ប្តូរការកម្សាន្ត និងបង្កើតការចងចាំល្អៗ
📢 ព័ត៌មាននៃការឈប់សម្រាក និងចូលរៀនវិញ៖
🗓 រយៈពេលឈប់សម្រាក៖ ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញាឆ្នាំ២០២៦
🔔 កាលបរិច្ឆេទចូលរៀនវិញ៖ ថ្ងៃទី ០២ខែកញ្ញា (បើកបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧)
✨ សាលាសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនឹងត្រឡប់មកវិញដោយស្នាមញញឹម ថាមពលថ្មី និងស្មារតីរឹងមាំ ដើម្បីស្វាគមន៍ឆ្នាំសិក្សាថ្មីប្រកបដោយជោគជ័យ!
☎️ ទំនាក់ទំនងព័ត៌មានបន្ថែម នឹងចុះឈ្មោះចូលរៀន៖
📞 លេខទូរស័ព្ទ៖ 097 765 8686 / 096 731 8686
📍 ទីតាំង៖ ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ
#វិស្សមកាល

09/08/2026
06/08/2026

✨ [ឱកាសថ្មីសម្រាប់អនាគតបុត្រធីតា! សាលា ឌីហ្វីស ទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ] 🏫

រៀបចំខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលនឹងចូលរៀននៅ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ!

សាលាអន្តរជាតិ Dream & Future International School (DFIS) ផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីកសាងគ្រឹះយ៉ាងរឹងមាំ និងតម្រង់ទិសអនាគតជូនសិស្សានុសិស្សគ្រប់កម្រិត។

🌟 កម្រិតសិក្សាដែលមាននៅ DFIS៖

🧸 ថ្នាក់មត្តេយ្យសិក្សា៖ បណ្តុះបណ្តាលការលូតលាស់ និងគំនិតច្នៃប្រឌិតតាមវ័យ

📚 ថ្នាក់បឋមសិក្សា៖ ពង្រឹងចំណេះដឹងទូទៅ និងគ្រឹះភាសា

🏫 ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ៖ ពង្រឹងសមត្ថភាពសិក្សា និងរៀបចំគ្រឹះឆ្ពោះទៅកាន់ឧត្តមសិក្សា

🇬🇧 ថ្នាក់បំប៉នភាសាអង់គ្លេសពិសេស៖ ទទួលស្វាគមន៍កុមារមកពីសាលាខាងក្រៅ (អាយុចាប់ពី ៦ ឆ្នាំ ដល់ ៩ ឆ្នាំ) ដែលបំណងចង់បង្កើនសមត្ថភាពភាសាអង់គ្លេសបន្ថែម!

🚀 កម្មវិធីសិក្សាចម្រុះស្របតាមបំណិនសតវត្សទី២១ (21st Century Skills)៖
យើងមិនត្រឹមតែបង្រៀនតាមសៀវភៅនោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាលបំណិនជីវិត និងសមត្ថភាពពិតប្រាកដតាមរយៈ៖

🎨 សិល្បៈ & 🎼 តន្ត្រី៖ បង្កើនគំនិតច្នៃប្រឌិត និងស្មារតីរីករាយ

🥋 កីឡាតេក្វាន់ដូ៖ ពង្រឹងសុខភាព និងវិន័យខ្លួនឯង

💻 ថ្នាក់សរសេរកូដ (Coding): បណ្តុះបណ្តាលបច្ចេកវិទ្យា និងការគិតបែបតក្កវិជ្ជា

💡 ការសិក្សាផ្អែកលើគម្រោង (Project-Based Learning - PBL): ជំរុញការដោះស្រាយបញ្ហា និងធ្វើការជាក្រុម

🎤 ការបង្វឹកភាពក្លាហាន & និយាយជាសាធារណៈ (Public Speaking): បង្កើតទំនុកចិត្តខ្ពស់ក្នុងការបញ្ចេញមតិ

🚌 ទស្សនកិច្ចសិក្សា & ការអនុវត្តផ្ទាល់៖ ឆ្ពោះទៅរកការរៀនសូត្រពីពិភពពិតខាងក្រៅថ្នាក់

❤️ បេះដូងនៃការអប់រំនៅ DFIS
គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូទាំងអស់ ប្រកាន់ខ្ជាប់នូវតម្លៃស្នូលទាំង ៤ យ៉ាងម៉ឺងម៉ាត់គឺ៖
✨ Love (សេចក្តីស្រឡាញ់) | Truth (ការពិត) | Justice (យុត្តិធម៌) | Peace (សន្តិភាព)

"Where Dreams Grow, Future Begins."
(នៅទីណាដែលមានក្តីស្រមៃ នៅទីនោះអនាគតនឹងមានពន្លឺចែងចាំង)

📩 ប្រញាប់ចុះឈ្មោះជូនបុត្រធីតារបស់លោកអ្នកឥឡូវនេះ ដើម្បីទទួលបានការសិក្សាដ៏មានន័យ នឹងទទួលបានការបញ្ចុះតម្លៃពិសេសជូន!

📞 ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះ៖

📱 ទូរស័ព្ទ៖ 097 765 8686 / 096 731 8686

📍 ទីតាំង៖ ផ្លូវជាតិលេខ២ ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ(ខាងត្បូងផ្សារស្វាយព្រៃ៥កីលូម់ែត្រ)

#បវេសនកាលថ្មី #ចុះឈ្មោះចូលរៀន២០២៦_២០២៧ #ការអប់រំសតវត្សទី២១

01/08/2026

🎓 សូមជូនពរប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទទួលបានជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ថ្ងៃទី១០-១១ សីហា នេះ! 🎓
ការខិតខំប្រឹងប្រែង និងតស៊ូពេញមួយឆ្នាំរៀបនឹងហុចផលហើយ! 🌟 សាលាDFIS យើងខ្ញុំ សូមជូនពរឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ស្មារតីរឹងមាំ ប្រឡងដោយទំនុកចិត្ត និងទទួលបាននិទ្ទេសល្អៗជោគជ័យគ្រប់ៗគ្នា!
🌈 ឱកាសពិសេស! បន្ទាប់ពីប្រឡងជាប់បាក់ឌុប សម្រាប់ប្អូនៗដែលមានក្តីស្រមៃចង់ក្លាយជា «គ្រូបង្រៀន»!
ប្រសិនបើប្អូនៗមានបេះដូងស្រឡាញ់អាជីពជាគ្រូបង្រៀន ប៉ុន្តែមានការខ្វះខាតផ្នែកជីវភាព... សូមកុំបារម្ភ! សាលាឌ្រីម & ភ្យូឈ័រអុិនធើណេសិនណល (DFIS) រង់ចាំជួយជ្រោមជ្រែងក្តីស្រមៃរបស់ប្អូនៗជាមួយ «អាហាររូបករណ៍គ្រូបង្រៀន (DFIS TEACHER​SCHOLARSHIP)» ✨
🎁 អត្ថប្រយោជន៍ដែលប្អូនៗនឹងទទួលបាន៖
🎓 គាំទ្រអាហាររូបករណ៍ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
🏠 ផ្តល់ការហូបចុក និងការស្នាក់នៅក្នុងសហគមន៍ អុីសាក ដោយឥតគិតថ្លៃ
💵 ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងកំឡុងពេលហ្វឹកហាត់ការងារ
👨‍🏫 ទទួលបានការបណ្តុះបណ្តាលជំនាញបង្រៀន និងបទពិសោធន៍ការងារផ្ទាល់
📌 លក្ខខណ្ឌនៃការជ្រើសរើស៖
✔️ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្របាក់ឌុប
✔️ មានឆន្ទៈ និងបេះដូងស្រឡាញ់អាជីពជាគ្រូបង្រៀន
✔️ មានអាកប្បកិរិយា សីលធម៌ល្អ និងស្មារតីទទួលខុសត្រូវខ្ពស់នឹងចេះសម្របខ្លួនរស់នៅជាមួយគ្នាជាសហគមន៍ដូច​ជាគ្រួសារតែមួយ

«កសាងក្តីស្រមៃ ក្លាយជាគ្រូបង្រៀនជំនាន់ថ្មី!» 💚✨
👉 រួសរាន់ឡើង! ឱកាសមានកំណត់! 📥 ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬចុះឈ្មោះ៖ 📞 ទូរស័ព្ទ៖ 097 765 8686 / 096 731 8686 📍 ទីតាំង៖ ផ្លូវជាតិលេខ២ ភូមិតាមូង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
#អាហាររូបករណ៍បាក់ឌុប

30/07/2026

🧪 រៀនដោយក្តីសប្បាយរីករាយ បើកទ្វារស្វែងយល់ពីពិភពវិទ្យាសាស្ត្រ និងបញ្ចេញលទ្ធភាពឥតដែនកំណត់របស់កូនៗ! 💡✨

សកម្មភាពនៅក្នុងថ្នាក់សិក្សា STEM & Science Camp នៅសាលាឌីហ្វីស (DFIS) មិនត្រឹមតែនាំមកនូវស្នាមញញឹម និងបរិយាកាសរីករាយឥតឈប់ឈរដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានទាក់ទាញចិត្តកូនៗឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍នៃ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ! 🔬🤖

🌟 អ្វីដែលកូនៗទទួលបាន និងស្ដែងចេញតាមរយៈវគ្គសិក្សានេះ៖
✅ ទទួលបានបទពិសោធន៍ជាក់ស្តែង (Hands-on Experience)៖ មិនមែនត្រឹមតែការទន្ទេញមេរៀនលើក្រដាស ប៉ុន្តែគឺការចុះដៃធ្វើពិសោធន៍ផ្ទាល់ ការសង្កេត និងការដោះស្រាយបញ្ហដោយខ្លួនឯង។
✅ បញ្ចេញលទ្ធភាព និងសមត្ថភាពពេញលេញ៖ បណ្តុះការគិតច្នៃប្រឌិត បង្កើនទំនុកចិត្ត និងភាពក្លាហានក្នុងការបញ្ចេញគំនិតច្នៃប្រឌិតថ្មីៗ។
✅ ស្វែងយល់ពីចំណង់ចំណូលចិត្តពិតប្រាកដ៖ ជួយឱ្យលោកប៉ាអ្នកម៉ាក់ និងលោកគ្រូអ្នកគ្រូអាចសង្កេតមើលកើនដឹងពីជំនាញ ភាពប៉ិនប្រសប់ និងក្តីស្រមៃលាក់កំបាំងរបស់កូនៗ។
✅ បណ្តុះបេះដូងស្រឡាញ់វិទ្យាសាស្ត្រ៖ ផ្លាស់ប្តូរការរៀនវិទ្យាសាស្ត្រដែលធ្លាប់តែស្មុគស្មាញ ឱ្យក្លាយជាដំណើររៀបចំការពិសោធន៍ដ៏រីករាយ និងពោរពេញដោយចម្ងល់ចង់ដឹងចង់ឃើញ!

💖 ព្រោះយើងជឿជាក់ថា «កុមារគ្រប់រូបសុទ្ធតែជាអ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានសក្ដានុពល»! ឱ្យតែពួកគេទទួលបានបរិយាកាសសិក្សាដែលស័ក្តិសម និងការលើកទឹកចិត្តយ៉ាងត្រឹមត្រូវ។

👉 សូមអញ្ជើញលោកប៉ាអ្នកម៉ាក់ទស្សនាវីដេអូសកម្មភាពដ៏រស់រវើករបស់កូនៗទាំងអស់គ្នា! 🎬👇

☎️ ព័ត៌មានលម្អិត និងទំនាក់ទំនង៖ 097 765 8686 / 096 731 8686
📍 ទីតាំង៖ ផ្លូវជាតិលេខ២ ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

#បណ្តុះក្តីស្រឡាញ់វិទ្យាសាស្ត្រ

23/07/2026

🏆 សមិទ្ធផលថ្មីមួយទៀតដែលធ្វើឱ្យគ្រួសារ DFIS រំភើបញាប់ញ័រ និងមានមោទនភាពបំផុត! 🎉
🎉 ទាំងសប្បាយចិត្ត... ទាំងអាឡោះអាឡ័យ! សាលាឌីហ្វីស (DFIS) សូមសម្តែងនូវសេចក្តីរំភើប និងមោទនភាពយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមិទ្ធផលដ៏អស្ចារ្យឥតឈប់ឈររបស់សិស្សពូកែរបស់យើង! 🎓✨
👏 សូមអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះ កូន អុឹម ប៉េងហុក សិស្សថ្នាក់ទី ៩នៃសាលាឌីហ្វីស! បន្ទាប់ពីបានសាងកិត្តិយសជូនសាលា និងគ្រួសារដោយទទួលបាន «ជ័យលាភីសិស្សពូកែគណិតវិទ្យាថ្នាក់ជាតិ» កាលពីពេលថ្មីៗនេះ ពេលនេះកូនបានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានប្រឡងជាប់ «អាហាររូបករណ៍ចូលរៀនថ្នាក់វិទ្យាល័យ» នៅសាលាអន្តរជាតិ ផារ៉ាហ្កន (Paragon International School) នៅរាជធានីភ្នំពេញ! 🏆🇰🇭

💚 ទោះបីជាគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូទាំងអស់មានអារម្មណ៍សោកស្តាយ និង អាឡោះអាល័យដែលត្រូវឃ្លាតឆ្ងាយពីសិស្សម្នាក់ដែលខិតខំរៀនសូត្រ និងមានសុជីវធម៌បែបនេះក៏ដោយ ប៉ុន្តែសាលារៀនទាំងមូលពិតជាមានមោទនភាព និងជឿជាក់យ៉ាងមុតមាំថា កូននឹងទៅពង្រីកសក្ដានុពលរបស់ខ្លួនឱ្យរឹតតែខ្លាំងក្លាថែមទៀតនៅលើឆាកអប់រំថ្មីនេះ!

💡 ជោគជ័យរបស់ កូនអុឹម ប៉េងហុកនៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផលផ្លែដែលកើតចេញពី «វិន័យ ការតស៊ូ និងការខិតខំប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ»។ សូមកូនៗសិស្សានុសិស្សសាលាឌីហ្វីសទាំងអស់ យកគំរូភាពឧស្សាហ៍ព្យាយាមនេះធ្វើជាកម្លាំងចិត្ត! ចងចាំថា ឱ្យតែយើងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ឱកាសល្អៗ និងអនាគតដ៏ភ្លឺស្វាងនឹងរង់ចាំយើងជានិច្ច! 🌟

💖 សាលាឌីហ្វីស សូមជូនពរឱ្យ កូនអុឹម ប៉េងហុកជួបតែសេចក្តីសុខ ជោគជ័យរាល់ការសិក្សា និងសម្រេចបាននូវក្ដីសុបិនដ៏ធំធេងនាពេលអនាគត។ ✨
#មោទនភាពឌីហ្វីស #សិស្សពូកែគណិតវិទ្យា

20/07/2026

🚀 ឱកាសពិសេសមិនធ្លាប់មានសម្រាប់វិស្សមកាលកូនៗ!
ថ្នាក់អប់រំពិសេស ៣សប្តាហ៍ (Special Education) នៅសាលាឌីហ្វីស (DFIS) ចាប់ផ្តើមទទួលចុះឈ្មោះហើយ! 🔬💻

ដើម្បីឱ្យពេលវេលាឈប់សម្រាករបស់កូនៗកាន់តែមានន័យ ទទួលបានទាំងចំណេះដឹង បទពិសោធន៍ពិត និងភាពរីករាយ សាលាឌីហ្វីស (DFIS) នឹងរៀបចំកម្មវិធីសិក្សាពិសេសរយៈពេល ៣ សប្តាហ៍ ដែលរួមបញ្ចូលនូវថ្នាក់សិក្សាដ៏អស្ចារ្យចំនួន ២៖

🧪 ១. ថ្នាក់វិទ្យាសាស្ត្រ (Science Camp)៖ បើកទ្វារឱ្យកុមារៗចូលទៅកាន់ពិភពនៃការពិសោធន៍ ការសង្កេត និងការគិតច្នៃប្រឌិតបែបវិទ្យាសាស្ត្រសាមញ្ញៗ។
💻 ២. ថ្នាក់សាកល្បងសរសេរកូដ (Coding Summer Camp)៖ ស្វែងយល់ពីមូលដ្ឋានគ្រឹះបច្ចេកវិទ្យា បង្កើនការគិតបែបឡូហ្សិកសម្រាប់សតវត្សរ៍ទី២១។

🎁 ពិសេសបំផុត៖ សាលាឌីហ្វីស សូមស្វាគមន៍យ៉ាងកក់ក្តៅដល់ប្អូនៗសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យដែលមកពីខាងក្រៅ ដែលមានបំណងចង់រៀនសាកល្បងថ្នាក់សរសេរកូដ (Coding) ដោយ «ឥតគិតថ្លៃ» មិនមានបង់ប្រាក់នោះឡើយ!

📅 ព័ត៌មានលម្អិតនៃវគ្គសិក្សា៖
• រយៈពេលសិក្សា៖ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
• ចំនួនសិស្ស៖ មានកំណត់ក្នុងមួយថ្នាក់ៗ!

👉 សូមលោកប៉ាអ្នកម៉ាក់ អាណាព្យាបាលទាំងអស់ ប្រញាប់រួសរាន់រួតរះមកចុះឈ្មោះចូលរៀនជូនកូនៗឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យខកខានឱកាសដ៏ល្អកម្រមាននេះ!

☎️ ព័ត៌មានលម្អិត និងទំនាក់ទំនងចុះឈ្មោះ៖ 097 765 8686 / 096 731 8686
📍 ទីតាំង៖ ផ្លូវជាតិលេខ២ ភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

Address

ISAC Community, Tamoung Village, Commune, Samroang Distric
Takêv
21356

Telephone

+855967318686

Website

Alerts

Be the first to know and let us send you an email when Dream and Future International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Dream and Future International School:

Shortcuts

Share

Category