25/06/2026
មតិចំណាប់អារម្មណ៍របស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួម
វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំប្រចាំឆ្នាំ ២០២៦ ស្តីពី ៖ ច្បាប់ទាំង ១៧ ក្នុងការដឹកនាំក្រុម ដេីម្បីសម្រេចលទ្ធផលខ្ពស់ The 17 Indisputable Laws of Teamwork ” រៀបចំពិសេសសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលារៀនបញ្ញាសិទ្ធ ។
Maxwell Leadership x Panhaseth School
នេះគឺជាវគ្គបណ្ដុះបណ្ដាលរបស់ស្ថាប័នដែលឈានមុខគេនៅលេីពិភពលោកផ្នែក “ភាពជាអ្នកដឹកនាំ” នៃសហរដ្ឋអាមេរិក “ Maxwell Leadership”.
ដែលបង្ហាញពីច្បាប់សំខាន់ៗ ទាំង១៧ ចំនុចរបស់លោកបណ្ឌិត John C. Maxwell ក្នុងការកសាងក្រុមឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលធំៗនៅក្នុងក្រុម ឬស្ថាប័នណាមួយ មិនអាចកើតឡើងដោយមនុស្សម្នាក់ឯងបានទេ ប៉ុន្តែកើតពីក្រុមដែលមានទស្សនៈរួម ទំនុកចិត្ត និងការសហការយ៉ាងមានប្រសិទ្ធិភាព។
វគ្គនេះនឹងជួយឲ្យសិក្ខាកាមយល់ច្បាស់អំពីអ្វីដែលធ្វើឲ្យក្រុមជោគជ័យ និងអ្វីដែលធ្វើឲ្យក្រុមបរាជ័យ។ អ្នកនឹងរៀនពីរបៀបដាក់មនុស្សឲ្យត្រឹមត្រូវតាមចំណេះជំនាញ បង្កើតទំនុកចិត្តក្នុងក្រុម កែលម្អការទំនាក់ទំនង និងដោះស្រាយទស្សនៈអវិជ្ជមានដែលអាចប៉ះពាល់ដល់សមត្ថភាពក្រុម។
តាមរយៈការពន្យល់ជាក់ស្តែង និងលំហាត់អនុវត្ត អ្នកសិក្ខាកាមនឹងអាចយកគោលការណ៍ទាំងនេះទៅអនុវត្តភ្លាមៗក្នុងកន្លែងការងារ ដើម្បីបង្កើនប្រសិទ្ធភាព សាមគ្គីភាព និងលទ្ធផលរួមរបស់ក្រុម ដោយផ្តោតសំខាន់លើខ្លឹមសាររួមដូចខាងក្រោម៖
✅យល់ដឹងច្បាស់ពីតម្លៃ និងសារៈសំខាន់នៃការធ្វើការជាក្រុម
✅រៀនបង្កើតក្រុមដែលមានទំនុកចិត្ត និងទំនាក់ទំនងល្អ
✅ពង្រឹងសមត្ថភាពសហការ និងការទទួលខុសត្រូវរួម
✅ស្គាល់តួនាទី និងចំណែករបស់ខ្លួនក្នុងការជំរុញក្រុមឲ្យជោគជ័យ
✅អភិវឌ្ឍជំនាញដឹកនាំដែលជួយឲ្យក្រុមសម្រេចគោលដៅបានយូរអង្វែង
ជាពិសេស សិក្ខាកាមនឹងមានឱកាសសិក្សាផ្ទាល់ជាមួយ លោក ង៉ែត សុខឡា គ្រូបង្វឹកផ្នែកភាពជាអ្នកដឹកនាំ ដែលមានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលជាមួយស្ថាប័នឈានមុខគេលើពិភពលោកផ្នែក “Leadership” នៃសហរដ្ឋអាមេរិក និងជាសមាជិករបស់ Maxwell Leadership Certified