02/06/2026
ថ្ងៃទី ០២ខែ មិថុនា ឆ្នាំ ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារវិស័យកសិកម្មប្រចាំខែ ឧសភា ដឹកនាំដោយ លោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួមមន្ទីរកសិកម្មខេត្តកណ្ដាល លោក ឃ្លាំង វណ្ណធុល អនុប្រធានមន្ទីរ មានការចូលរួមដោយលោកនាយខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី ប្រធានការិយាល័យជំនាញទាំង១០
លោក លោកស្រី ប្រធានការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថាន ស្រុក-ក្រុងទាំង ១៣ និងប្រធាន អនុប្រធាន តំណាងមន្ត្រីកសិកម្មឃុំប្រចាំខេត្ត សរុបចំនួន ២៨នាក់ ស្រី ០៥ នាក់។
08/05/2026
នៅរសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម បានចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ"បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"។
08/05/2026
ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារវិស័យកសិកម្មប្រចាំខែ មេសា ដឹកនាំដោយ លោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួមមន្ទីរកសិកម្មខេត្តកណ្ដាល មានការចូលរួមដោយ លោកនាយខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ លោក លោកស្រី ប្រធានការិយាល័យជំនាញទាំង១០
លោកប្រធានការិយាល័យកសិកម្ម ធនធានជាតិ និងបរិស្ថាន ស្រុក-ក្រុងទាំង ១៣ និងតំណាងមន្ត្រីកសិកម្មឃុំទាំង១៣ ស្រុក -ក្រុង សរុបចំនួន ៣៨នាក់ ស្រី ០៦ នាក់។
20/04/2026
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ។
🙏សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕