03/05/2026
តើមានយុវជន យុវនារីណាខ្លះដែលទើបតែចប់ថ្នាក់ទី១២ ដែលមានអាយុចាប់ពី១៨-៣៥ ឆ្នាំ ហើយមានបំណងចង់បង្រៀនកុមារដែលមានត្រូវការពិសេស។ ដើម្បីរៀបចំកសាងមូលធនមនុស្សផ្នែកអប់រំពិសេស វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅនឹងរៀបចំវគ្គបណ្តុះបណ្តាលដល់បងប្អូនណាដែលបំណងធ្វើជាគ្រូបង្រៀនកុមារពិការភាពសតិបញ្ញា និងអូទីស្សឹម ដែលវគ្គពិសេសនេះ មានរយៈពេល៣ ខែ ដោយចាប់ពីខែមិថុនា ដល់រហូតដល់ ខែសីហា ឆ្នាំ២០២៦ ដោយរៀនបណ្តើ ចុះសកម្មសិក្សាបណ្តើ នោះមានន័យថា រៀនព្រឹក រសៀលចុះកម្មសិក្សាផ្ទាល់តែម្តង ។ សូមបញ្ជាក់ថា ក្នុងកំឡុងពេលរៀន/កម្មសិក្សា នឹងមានថវិកាឧបត្ថម្ភដល់ការធ្វើដំណើរ និងអាហារថ្ងៃត្រង់១ពេលផងដែរ ។ ម៉េចដែរក្មួយៗ សម្រេចចិត្តហើយឬនៅ សូមផ្ញើប្រវត្តិរូបសង្ខេបមក កញ្ញា ម៉ៅ មុនីរ័ត្ន តាមរយៈ តេឡេក្រាម ០១០ ៧៧៧ ០៤២ ។
សូមអរគុណ និងជួយស៊ែមួយផងណា
19/04/2026
18/04/2026