Paññāsāstra International School-Takhmau Campus

Paññāsāstra International School-Takhmau Campus

Share

We are professional educators providing effective Trilingual teaching in Khmer, English, and Chinese

We envision to see a positive interaction between motivated students, caring parents, and committed teachers and exceptional staff that play an important role model in Cambodia with commitment to excellence. We strive to meet the needs of an ever-changing global society without compromising to the integrity of our vision.

Photos from Paññāsāstra International School-Takhmau Campus's post 21/08/2026

✨️ត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី💪🏻
💡 ក្រុមបច្ចេកទេសរបស់យើងកំពុងខិតខំប្រឹងប្រែងពិនិត្យឡើងវិញនូវកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងឧបករណ៍គាំទ្រផ្សេងៗ ដើម្បីធានាបាននូវលទ្ធផលសិក្សាដ៏ល្អបំផុតសម្រាប់សិស្សានុសិស្ស 💼🎯

Photos from Paññāsāstra International School-Takhmau Campus's post 19/08/2026

✨️​បំណិនជីវិតមិនអាចខ្វះបាន៖ ការរៀនធ្វើម្ហូបដោយខ្លួនឯង មិនត្រឹមតែបានញ៉ាំរបស់ដែលខ្លួនចូលចិត្តនោះទេ ថែមទាំងបានហ្វឹកហាត់ភាពអត់ធ្មត់ ភាពម្ចាស់ការ និងការច្នៃប្រឌិតផងដែរ។
ថ្ងៃនេះសាកល្បងធ្វើ "គាវ🥟" ផ្ទាល់ដៃ បន្ថែមជំនាញតូចតាច ប៉ុន្តែមានប្រយោជន៍ខ្លាំងក្នុងជីវិតប្រចាំថ្ងៃ! 🌿💕
#បំណិនជីវិត #រៀនធ្វើគាវ

19/08/2026

🎓 ដំណើរដ៏អស្ចារ្យរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៅទីនេះនឹងនៅស្ថិតស្ថេរជារៀងរហូត។
​សូមអបអរសាទរចំពោះប្អូនៗ សិស្សានុសិស្ស ទាំងអស់ដែលត្រៀមខ្លួនបោះជំហានទៅកាន់ថ្នាក់សិក្សាថ្មី! 📸✨

Photos from Paññāsāstra International School-Takhmau Campus's post 17/08/2026

🎓 ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ផ្លូវការ! 🌟
​ថ្ងៃទី១៦ សីហា ២០២៦ គឺជាថ្ងៃដ៏មហោស៍វ និងពោរពេញដោយមោទនភាពបំផុត ដែលសាលារបស់យើងខ្ញុំបានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សា៖
👶 ថ្នាក់មេត្តេយ្យសិក្សាកម្រិត ៣ (K3)
🎒 សិស្សានុសិស្សថ្នាក់ទី៦ (បញ្ចប់បឋមភូមិ/បឋមសិក្សា)
📚 សិស្សានុសិស្សថ្នាក់ទី៩ (បញ្ចប់អនុវិទ្យាល័យ)
🏛️ និងសិស្សានុសិស្សថ្នាក់ទី១២ (បញ្ចប់វិទ្យាល័យ/ត្រៀមខ្លួនបោះជំហានចូលថ្នាក់ឧត្តមសិក្សា)
​សាលាពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះការតស៊ូ ខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កូនៗ និងសិស្សានុសិស្សទាំងអស់គ្នា។ សូមជូនពរឱ្យអនាគតកាលរបស់កូនៗពោរពេញដោយភាពជោគជ័យ និងក្តីស្រមៃដែលក្លាយជាការពិត! ❤️🎉

17/08/2026

🎓 ដំណើរថ្មី បេសកកម្មថ្មី និងក្តីស្រមៃថ្មី!
សូមអបអរសាទរចំពោះសិស្សានុសិស្ស PSIS សាខាក្រុងតាខ្មៅ ទាំងអស់គ្នាដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ជាមួយភាពជឿជាក់និងក្តីសង្ឃឹម! ✨🎓

Photos from Paññāsāstra International School-Takhmau Campus's post 16/08/2026

🎓 សូមអបអរសាទរចំពោះពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មេត្តេយ្យសិក្សាកម្រិត ៣ (K3) របស់កូនៗ! 🌟
​ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានតម្លៃ និងជាជំហានដំបូងដ៏ជោគជ័យបំផុតក្នុងដំណើរស្វែងរកចំណេះដឹងរបស់កូនៗ។ លោកគ្រូ អ្នកគ្រូ និងមាតាបិតាពិតជាមានមោទនភាពខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កូនៗគ្រប់រូប។
​សូមជូនពរកូនៗបន្តដំណើរទៅមុខប្រកបដោយភាពជោគជ័យ ទទួលបានចំណេះដឹងថ្មីៗ និងក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អរបស់សង្គមជាតិយើងនាពេលអនាគត! ❤️🏫

Photos from Paññāsāstra International School-Takhmau Campus's post 14/08/2026

⏰️​ពេលវេលាកន្លងផុតទៅលឿនណាស់ ពីថ្ងៃដំបូងដែលបោះជំហានចូលសាលា រហូតដល់ថ្ងៃដែលបានបំពាក់កម្រងផ្កា និងកាន់សញ្ញាបត្រក្នុងដៃជាមួយស្នាមញញឹមដ៏ស្រស់ស្អាត។ 🎓❤️
​អបអរសាទរពិធីទទួលសញ្ញាបត្ររបស់កូនៗ សិស្សានុសិស្ស PSIS សាខាក្រុងតាខ្មៅ! រាល់អនុស្សាវរីយ៍ សំណើច និងការតស៊ូក្នុងបន្ទប់រៀននឹងស្ថិតក្នុងចងចាំជានិច្ច។
ជោគជ័យគ្រប់ភារកិច្ចថ្មីៗខាងមុខណា៎! 💫

14/08/2026

🎟️ សំបុត្រមានលក់ហើយ! ចំនួនមានកំណត់! 🚍✨
​តោះ! ត្រៀមខ្លួនទៅរៀនសូត្រពីធម្មជាតិ និងបទពិសោធន៍ពិតៗនៅ «កសិដ្ឋានចៀម (Keat Farm)» ទាំងអស់គ្នា! 🐑🐖🌱
​📅 ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦
​⏰ ចេញដំណើរ៖ ម៉ោង ៥:៣០ ព្រឹក
​🏫 រៀបចំដោយ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាក្រុងតាខ្មៅ
​👉 ប្រញាប់រួសរាន់ទិញសំបុត្រឥឡូវនេះនៅការិយាល័យសាលា!
​📲 ព័ត៌មានបន្ថែម៖ 016 600 805 / 017 344 478 / 096 344 4 788
​ #ដំណើរទស្សនកិច្ចសិក្សា #សំបុត្រមានលក់ហើយ

13/08/2026

🚍​🌿 រៀនសូត្រពីធម្មជាតិ និងបទពិសោធន៍ពិតនៅ «កសិដ្ឋានចៀម (Keat Farm)»! 🐑🐖
​សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាក្រុងតាខ្មៅ រៀបចំដំណើរទស្សនកិច្ចសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ថ្មីៗ យល់ដឹងពីការចិញ្ចឹមសត្វ បច្ចេកវិទ្យាដាំដុះ និងពង្រឹងស្មារតីធ្វើការជាក្រុម!
​📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦
⏰ ចេញដំណើរ៖ ម៉ោង ៥:៣០ ព្រឹក
​📲 ចុះឈ្មោះ និងព័ត៌មានបន្ថែម៖
📞 016 600 805 / 017 344 478 / 096 344 4 788
​ #ដំណើរទស្សនកិច្ចសិក្សា

10/08/2026

🙏🏻សូមជូនពរប្អូនៗបេក្ខជនប្រឡងបាក់ឌុបទាំងអស់ទទួលបានជោគជ័យ! 🎓
​គ្រប់ការលះបង់ និងការខិតខំរៀនសូត្រកន្លងមក នឹងនាំមកនូវផ្លែផ្កាដ៏ស្រស់បំព្រងនៅថ្ងៃនេះ!
​ជូនពរប្អូនៗថ្នាក់ទី១២ ទាំងអស់ ប្រឡងដោយរលូន គ្មានក្តីបារម្ភ តាំងស្មារតីឲ្យបានល្អ និងនាំយកនិទ្ទេសល្អៗមកជូនគ្រួសារ និងខ្លួនឯងណា! 🍀✨
​Fighting!✍️🎉
​ #ប្រឡងបាក់ឌុប

Want your school to be the top-listed School/college in Ta Khmau?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Https://goo. Gl/maps/ddrqGnU87wrax5D38?g_st=ac
Ta Khmau
081104

Opening Hours

Monday 07:30 - 20:30
Tuesday 07:30 - 20:30
Wednesday 07:30 - 20:30
Thursday 07:30 - 20:30
Friday 07:30 - 20:30
Saturday 07:30 - 11:30
Sunday 07:30 - 11:30