HRCC - Happy Return Center of Cambodia

HRCC - Happy Return Center of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HRCC - Happy Return Center of Cambodia, Education, No3, Russian Federation Boulevard, Toek Laak I, Phnom Penh, Tœ̆k L'Ak.

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា - Happy Return Center of Cambodia (HRCC)​, ជាគម្រោងក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) វាងសេវាអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ (HRDK) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា (MLVT)

21/07/2026
20/07/2026
សេចក្តីជូនដំណឹង ស្តីពីឱកាសអភិវឌ្ឍជំនាញ និងការងារសម្រាប់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស
19/07/2026

សេចក្តីជូនដំណឹង ស្តីពីឱកាសអភិវឌ្ឍជំនាញ និងការងារសម្រាប់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស

មជ្ឈមណ្ឌល HRCC រៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនជ្រើសរើសបុគ្គលិកជំនាញ ដើម្បីពង្រឹងបណ្តាញគាំទ្រការងារសម្រាប់ពលករចំណាកស្រុក...
17/07/2026

មជ្ឈមណ្ឌល HRCC រៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនជ្រើសរើសបុគ្គលិកជំនាញ ដើម្បីពង្រឹងបណ្តាញគាំទ្រការងារសម្រាប់ពលករចំណាកស្រុកកាន់តែរឹងមាំ។

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌល HRCC បានអញ្ជើញក្រុមហ៊ុនជ្រើសរើសបុគ្គលិកជំនាញឈានមុខគេក្នុងប្រទេស មកចូលរួមកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហការក្នុងការគាំទ្រពលករចំណាកស្រុកឱ្យទទួលបានការងារ ក្រោយវិលត្រឡប់មកកម្ពុជាវិញ។

កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍ និងជំនាញរបស់ស្ថាប័ននីមួយៗ ព្រមទាំងកសាងបណ្តាញកិច្ចសហប្រតិបត្តិការដ៏រឹងមាំ សម្រាប់ទីផ្សារការងារនាពេលអនាគត។
ក្នុងជំនួបនេះ ក្រុមហ៊ុនដែលបានចូលរួមនីមួយៗ បានណែនាំអំពី អាជីវកម្ម និងជំនាញរបស់ខ្លួន ដែលជួយបង្កើនការយល់ដឹង និងពង្រឹងទំនាក់ទំនងរវាងភាគីទាំងអស់។

HRCC ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាគាំទ្រការងារ ដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការរបស់ពលករចំណាកស្រុក ហើយទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ក្រុមហ៊ុនជ្រើសរើសបុគ្គលិកឈានមុខគេចំនួន ៩ បានចូលរួមក្នុងកិច្ចពិភាក្សានេះ ហើយបានឯកភាពគ្នាក្នុងការពង្រីកបណ្តាញកិច្ចសហការជាមួយ HRCC នាពេលខាងមុខ។ ក្រុមហ៊ុនដែលបានចូលរួមមាន First Solutions, Starts, Khmer24, Cambodia CTEP, Top Recruitment, A Plus Consulting, Talent Business Partner, Asean Works, S & V និង AGB។

ជាពិសេស HRCC ក៏បានណែនាំលម្អិតអំពី ពិព័រណ៍ការងារសម្រាប់ពលករចំណាកស្រុក ដែលនឹងរៀបចំឡើងនាពេលខាងមុខ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងក្រុមហ៊ុន។

ក្នុងនោះ ក្រុមហ៊ុនមួយចំនួនក៏បានស្នើឱ្យ HRCC ជួយសម្របសម្រួល និងគាំទ្រការចូលរួមរបស់ក្រុមហ៊ុនជប៉ុន ដើម្បីធានាឱ្យការចូលរួមក្នុងពិព័រណ៍ការងារប្រព្រឹត្តទៅដោយរលូន។

កិច្ចសហការនេះបានបង្ហាញពីសក្តានុពលក្នុងការពង្រីកឱកាសការងារ មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចភ្ជាប់ពលករចំណាកស្រុកទៅកាន់ក្រុមហ៊ុនអន្តរជាតិ និងបង្កើតបណ្តាញការងារក្នុងកម្រិតសកលផងដែរ។

តាមរយៈកិច្ចពិភាក្សា នេះ HRCC និងក្រុមហ៊ុនជ្រើសរើសបុគ្គលិកជំនាញ បានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហការនាពេលអនាគត ដែលត្រូវបានរំពឹងថា នឹងនាំមកនូវផលវិជ្ជមានក្នុងការបណ្តុះបណ្តាលជំនាញ និងការបង្កើតឱកាសការងារប្រកបដោយគុណភាព សម្រាប់ពលករចំណាកស្រុក។
--
HRCC Holds Roundtable with Specialized Job Placement Agencies… “Employment Support Network for Migrant Workers Set to Expand Significantly”
On July 17, HRCC invited major specialized job placement agencies to a meaningful gathering aimed at supporting the successful employment and settlement of migrant workers. The roundtable was organized to share each institution’s expertise and to build a close cooperative framework for the future labor market.
During the meeting, each participating company introduced its background and main business areas, helping to deepen mutual understanding.
At the event, HRCC explained in detail its tailored vocational training programs and practical employment support efforts for migrant workers, which drew strong support from the attendees.
A total of nine leading job placement agencies attended, and they agreed to expand an organic working network with HRCC in the future.
The main companies that participated in the meeting were First Solutions, Starts, San Savy, Kry Sreypich, Top Recruitment, Krib Kong Kea, Talent Business Partner, S & V, and AGB.
In particular, the meeting included a detailed introduction to the upcoming migrant worker job fair, attracting strong interest from industry stakeholders.
Some participating agencies also requested active support and cooperation from HRCC to help ensure smooth participation by Japanese companies in the job fair.
This highlights the potential to move beyond simple domestic job placement and expand a global employment network through matching with multinational companies.
With a strong bridge now established between HRCC and specialized placement agencies through this roundtable, positive synergy is expected in the future for migrant workers’ vocational training and the creation of quality jobs.
--
-Telegram: https://t.me/contact_hrcc
-Mobile: 012 646 500 | 010 646 500 | 088 664 6500
-Location: https://maps.app.goo.gl/xw8WgTgi2pCiYqCK8
-Email: [email protected]
-Website: www.happyreturncenter.org
-Telegram Channel: https://t.me/happyreturncenter
-LinkedIn: https://www.linkedin.com/company/happyreturncenter/
-Instagram: https://www.instagram.com/happyreturncenter/
-TikTok: https://www.tiktok.com/

ពង្រឹងកិច្ចសហការ ដើម្បីអនាគតកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា!នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលពលករទេ...
14/07/2026

ពង្រឹងកិច្ចសហការ ដើម្បីអនាគតកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា!

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC )(មជ្ឈមណ្ឌលគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា) និង សមាគមទីភ្នាក់ងារទេសន្តប្រវេសន៍ការងារកម្ពុជា ALMAC បានរួមដៃគ្នាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រីកឱកាសឱ្យពលករទទួលបានការងារដែលមានគុណភាព។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ហើយមិនត្រឹមតែជាកិច្ចព្រមព្រៀងផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចាប់ផ្តើមនៃទិសដៅថ្មីមួយសម្រាប់ទីផ្សារការងារកម្ពុជា។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលវិធានការជាក់ស្តែង ដើម្បីគាំទ្រដល់ការធ្វើការនៅក្រៅប្រទេសរបស់ពលករទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងមានប្រព័ន្ធច្បាស់លាស់។ លើសពីការប្តេជ្ញាចិត្តជានិមិត្តរូប ស្ថាប័នទាំងពីរបានរៀបចំផែនការសកម្មភាពដែលអាចចាប់ផ្តើមអនុវត្តបានភ្លាមៗនៅក្នុងវិស័យជាក់ស្តែងខាងមុខនេះ។

លោក ខ្លេង សុខហ៊ ប្រធានសមាគមទីភ្នាក់ងារទេសន្តប្រវេសន៍ការងារកម្ពុជា (អលម៉េក) ដែលទើបត្រូវបានតែងតាំងថ្មី បានបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ ដោយបានពិនិត្យលម្អិតលើខ្លឹមសារនៃកិច្ចព្រមព្រៀងម្តងមួយៗ។ លោកបានបង្ហាញពីការរំពឹងទុកខ្ពស់ និងទំនុកចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយ HRCC ដោយមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងឱកាសកាន់តែទូលំទូលាយសម្រាប់ពលករទេសន្តរប្រវេសន៍»។ ជាពិសេស លោកបានសង្កត់ធ្ងន់លើវិស័យសហការជាក់លាក់ ដូចជា ការធ្វើទីផ្សាររួមគ្នាសម្រាប់កម្មវិធីបណ្តុះបណ្តាល និងការគាំទ្រការងារ ការរៀបចំពិព័រណ៍ការងារទ្រង់ទ្រាយធំរួមគ្នា និងការពង្រឹងសេវាផ្គូផ្គងការងារតាមប្រព័ន្ធអនឡាញ។

លោកនាយក HRCC បានទាក់ទាញការចាប់អារម្មណ៍ ដោយលើកឡើងអំពីប្រវត្តិសាស្ត្ររបស់ពលករទេសន្តរប្រវេសន៍ ដែលបានដើរតួនាទីយ៉ាងសំខាន់ បើទោះបីជាមិនសូវត្រូវបានគេមើលឃើញក៏ដោយ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។ លោកបានមានប្រសាសន៍ថា៖ «ប្រជាជនកូរ៉េមានការគោរពយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ពលករទេសន្តរប្រវេសន៍ ដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់នៅប្រទេសដទៃ ដើម្បីគ្រួសារ និងប្រទេសជាតិរបស់ពួកគេ»។ ប្រសាសន៍នេះបានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ HRCC ចំពោះជីវភាព និងសុខុមាលភាពរបស់ពលករ ដែលលើសពីទំនាក់ទំនងជាដៃគូអាជីវកម្មធម្មតា។

ហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់ ALMAC ដែលជាសមាគមផ្គត់ផ្គង់ និងជ្រើសរើសកម្លាំងពលកម្មដ៏ធំមួយនៅកម្ពុជា និងមានក្រុមហ៊ុនជាសមាជិកជាង ១១០ ក្រុមហ៊ុន រួមផ្សំជាមួយប្រព័ន្ធគាំទ្ររបស់ HRCC ដែលផ្អែកលើការគោរពយ៉ាងជ្រាលជ្រៅចំពោះពលករ។ សាមគ្គីភាព និងកិច្ចសហការដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ត្រូវបានរំពឹងថា នឹងជួយធ្វើឱ្យដំណើរទៅមុខរបស់ពលករទេសន្តរប្រវេសន៍កម្ពុជា កាន់តែងាយស្រួល និងពោរពេញដោយក្តីសង្ឃឹម។
--
A powerful synergy for a better future for Cambodian migrant workers has begun.
On July 14, HRCC (Happy Return Center of Cambodia) and the newly launched ALMAC (Association of Cambodian Labour Migration of Agencies) joined hands to sign a historic Memorandum of Understanding (MoU) aimed at expanding access to quality employment opportunities. The signing ceremony, attended by executives and staff from both organizations, went beyond a simple formal agreement and signaled a new paradigm for Cambodia’s labor market.
This agreement is filled with concrete, practical measures designed to support the safe and systematic employment of returned migrant workers. Moving beyond symbolic commitment, the two organizations have established an action plan that can be implemented immediately in the field.
Newly appointed ALMAC President Kleng Sokhour demonstrated strong leadership as he reviewed the details of the agreement one by one. He expressed high expectations and confidence in future cooperation with HRCC, saying, “This partnership will bring real benefits and broader opportunities to migrant workers.” In particular, he emphasized specific areas of collaboration such as joint marketing for training and employment support, co-hosting large-scale job fairs, and enhancing online job-matching services.
The HRCC Director drew attention by speaking about the noble history of migrant workers, who played a hidden yet vital role in the development of the Korean economy. “Koreans hold deep respect for the sacrifices of migrant workers who worked tirelessly in other countries for the sake of their families and their nations,” he said, offering a glimpse into HRCC’s warm philosophy toward workers’ lives that goes beyond a mere business partnership.
The strong infrastructure of ALMAC, Cambodia’s largest employment placement organization with more than 110 member companies, combined with HRCC’s systematic support rooted in deep respect for workers. The powerful solidarity between these two institutions is expected to make the path ahead lighter and more hopeful for Cambodian migrant workers.
--
-Telegram: https://t.me/contact_hrcc
-Mobile: 012 646 500 | 010 646 500 | 088 664 6500
-Location: https://maps.app.goo.gl/xw8WgTgi2pCiYqCK8
-Email: [email protected]
-Website: www.happyreturncenter.org
-Telegram Channel: https://t.me/happyreturncenter
-LinkedIn: https://www.linkedin.com/company/happyreturncenter/
-Instagram: https://www.instagram.com/happyreturncenter/
-TikTok: https://www.tiktok.com/

វគ្គសិក្សាឥតគិតថ្លៃសម្រាប់តែអតីតពលករ ចូលរៀនខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ!HRCC ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្...
10/07/2026

វគ្គសិក្សាឥតគិតថ្លៃសម្រាប់តែអតីតពលករ ចូលរៀនខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ!

HRCC ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក) ដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការប្រឹក្សាជួយស្វែងរកការងារ និងកម្មវិធីសហគ្រិនភាព។

ប្រសិនបើបងប្អូនអតីតពលករមានបំណងចង់ចូលរៀនវគ្គថ្មី សូមចុចតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរៀន
👉 https://forms.gle/zU4bzvWc22xUuoYr7

ចំណាំ៖ រាល់ការសិក្សាមិនតម្រូវឱ្យបង់ថវិកាអ្វីឡើយ ព្រោះមជ្ឈមណ្ឌលទទួលបានជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងក្រោមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
--
Call for Applications: Training Courses at the Happy Return Center of Cambodia (HRCC)
The Happy Return Center of Cambodia (HRCC) is an education and training center dedicated to supporting Cambodian returned migrant workers through vocational training, job-matching services, and entrepreneurship programs.
HRCC is pleased to announce the launch of 10 new training subjects, scheduled to commence in on August 2026.
Returned migrant workers who are interested in upgrading their skills and improving their employment opportunities are encouraged to apply by registering through the link above.
Remark: All training courses offered by HRCC are fully sponsored by the Government of the Republic of Korea and in collaboration with the Ministry of Labour and Vocational Training.
--
-Telegram: https://t.me/contact_hrcc
-Mobile: 012 646 500 | 010 646 500 | 088 664 6500
-Location: https://maps.app.goo.gl/xw8WgTgi2pCiYqCK8
-Email: [email protected]
-Website: www.happyreturncenter.org
-Telegram Channel: https://t.me/happyreturncenter
-LinkedIn: https://www.linkedin.com/company/happyreturncenter/
-Instagram: https://www.instagram.com/happyreturncenter/
-TikTok: https://www.tiktok.com/

We’re looking for motivated and dedicated individuals to join our team.Open Position:1. Job Support Manager (1 position)...
07/07/2026

We’re looking for motivated and dedicated individuals to join our team.

Open Position:
1. Job Support Manager (1 position)
2. Coordinator of Welding & Automobile Training Course (1 position)
3. Multimedia & Operations Officer (1 position)

https://bongthom.com/job_detail/welding_and_automobile_coordinator_40389.html

https://bongthom.com/job_detail/multimedia_operations_officer_40424.html

Contact number: 090 830 733
Please send your CV and Cover Letter to:
[email protected] | [email protected]
--
HRCC's Contact Details:
-Telegram: https://t.me/contact_hrcc
-Mobile: 012 646 500 | 010 646 500 | 088 664 6500
-Location: https://maps.app.goo.gl/xw8WgTgi2pCiYqCK8
-Email: [email protected]
-Website: www.happyreturncenter.org
-Telegram Channel: https://t.me/happyreturncenter
-LinkedIn: https://www.linkedin.com/company/happyreturncenter/
-Instagram: https://www.instagram.com/happyreturncenter/
-TikTok: https://www.tiktok.com/

ជំហានថ្មីឆ្ពោះទៅមុខ តាមរយៈការគាំទ្រការងារ និងសហគ្រិនភាពសម្រាប់អតីតពលករចំណាកស្រុកកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌ...
03/07/2026

ជំហានថ្មីឆ្ពោះទៅមុខ តាមរយៈការគាំទ្រការងារ និងសហគ្រិនភាពសម្រាប់អតីតពលករចំណាកស្រុក

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌល HRCC បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាចុងក្រោយ សម្រាប់ “ថ្នាក់ផលិត និងតុបតែងគ្រឿងសង្ហារិមពីឈើ” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលករចំណាកស្រុក។ ជាមួយនឹងពិធីនាថ្ងៃនេះ វគ្គដែលផ្តល់ដោយ HRCC នឹងត្រូវបញ្ចប់ជាស្ថាពរចាប់ពីឆមាសនេះតទៅ។
យើងសម្រេចមិនបន្តវគ្គនេះទៀត ដោយសារបម្រែបម្រួលសេដ្ឋកិច្ច និងទីផ្សារការងារក្នុងវិស័យសំណង់។ មជ្ឈមណ្ឌល HRCC បានកំណត់ថា ទិសដៅនៃការគាំទ្រដល់ពលករចំណាកស្រុក ក៏ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធជាថ្មីផងដែរ ដើម្បីឲ្យស្របទៅនឹងបរិយាកាសការងារដែលកំពុងតែមានការផ្លាស់ប្តូរ។

ជាការប៉ះប៉ូវ មជ្ឈមណ្ឌល នឹងត្រូវបង្កើតកម្មវិធីគាំទ្រការងារដែលសម្បូរបែបជាងមុនជំនួសវិញ។ ចាប់ផ្តើមពីជំនាន់ ៥ ខាងមុខនេះ HRCC មានគម្រោងផ្តល់ជូននូវបាឋកថាពិសេសៗទាក់ទងនឹងការងារជាក់ស្តែងជាច្រើន ដែលពលករចំណាកស្រុកពិតជាត្រូវការ។ តាមរយៈនេះ មជ្ឈមណ្ឌលមានគោលបំណងជួយដល់ពលករចំណាកស្រុក ឱ្យមើលឃើញបានវែងឆ្ងាយជាងមុន និងមានជម្រើសការងារកាន់តែទូលំទូលាយ ពីទស្សនវិស័យដែលវែងឆ្ញាយជាងមុន។

លើសពីនេះទៅទៀត “ផ្នែកផ្តល់ប្រឹក្សាយោបល់អំពីការងារ និងសហគ្រិនភាព” ថ្មីមួយ នឹងបើកដំណើរការនៅក្នុងខែតុលា។ លោកនាយកមជ្ឈមណ្ឌល HRCC បានមានប្រសាសន៍ថា “តាមរយៈការិយាល័យប្រឹក្សាយោបល់ដែលទើបនឹងបើកថ្មីនេះ យើងនឹងបង្កើតនូវទីកន្លែងដែលងាយស្រួលជាងមុន ដែលពលករចំណាកស្រុកកាន់តែច្រើនអាចមកទទួលការប្រឹក្សាដោយភាពកក់ក្តៅនៅពេលណាក៏បាន និងអាចរៀបចំផែនការសម្រាប់អនាគតរបស់ពួកគេបាន។”

ជាផ្នែកមួយនៃការពង្រីកនៃការផ្លាស់ប្តូរទាំងនេះ ពិព័រណ៍ការងារទ្រង់ទ្រាយធំសម្រាប់ពលករចំណាកស្រុក នឹងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ HRCC សង្ឃឹមថាពលករចំណាកស្រុកជាច្រើននឹងចូលរួមក្នុងពិព័រណ៍នេះ ទទួលបានឱកាសការងារដែលមានគុណភាព និងអាចតាំងទីលំនៅប្រកបដោយជោគជ័យនៅក្នុងសង្គមកូរ៉េ។

នៅចុងបញ្ចប់នៃកម្មវិធី លោកនាយកមជ្ឈមណ្ឌលបានមានប្រសាសន៍ថា “ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលករចំណាកស្រុក ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ជាមួយនឹងការតាំងចិត្តយ៉ាងមុតមាំ រហូតដល់វគ្គសិក្សាចុងក្រោយ” ព្រមទាំងបានផ្តល់នូវសារដ៏កក់ក្តៅ ដោយសន្យាថានឹងនៅតែជាអ្នកគាំទ្រដ៏រឹងមាំសម្រាប់ពួកគេនាពេលអនាគត។
--
New Leap Forward Through Employment and Entrepreneurship Support for Migrant Workers

On the 3rd, HRCC held the final graduation ceremony for its “Interior Carpentry Class,” which had been well received by migrant workers. With today’s ceremony, the interior carpentry classes offered by HRCC will come to a complete end as of this semester.
This is a measure taken in response to the recent prolonged slowdown in the construction economy and the resulting changes in the labor market of related industries. HRCC determined that the direction of support for migrant workers also needed to be newly restructured to match the changing employment environment.
The gap left by the existing carpentry classes will be filled by more diversified employment support programs. Starting with the upcoming fifth semester, HRCC plans to offer a variety of practical job-related special lectures that migrant workers truly need. Through this, the center aims to help migrant workers look beyond a single occupation and have a broader range of employment options from a wider perspective.
In addition, a new “Employment and Entrepreneurship Counseling Office” will open in October. The HRCC center director said, “Through the newly opened counseling office, we will create an accessible space where more migrant workers can come comfortably at any time and plan their future.”
As an extension of these changes, a large-scale job fair for migrant workers will be held in November. HRCC hopes that many migrant workers will participate in the fair, secure quality employment opportunities, and successfully settle into Korean society.
At the end of the graduation ceremony, the center director said, “I would like to express my deep gratitude to the migrant workers who gave their all with unwavering passion until the final class,” and delivered a warm message promising to remain a strong supporter for them in the future.
--
-Telegram: https://t.me/contact_hrcc
-Mobile: 012 646 500 | 010 646 500 | 088 664 6500
-Location: https://maps.app.goo.gl/xw8WgTgi2pCiYqCK8
-Email: [email protected]
-Website: www.happyreturncenter.org
-Telegram Channel: https://t.me/happyreturncenter
-LinkedIn: https://www.linkedin.com/company/happyreturncenter/
-Instagram: https://www.instagram.com/happyreturncenter/
-TikTok: https://www.tiktok.com/

01/07/2026

សម្រាប់បងប្អូនអតីតពលករ នឹងទទួលបានឱកាសពិសេសក្នុងការសិក្សាមុខវិជ្ជា៖ អគ្គិសនី ដោយឥតគិតថ្លៃ!👏🏻
មជ្ឈមណ្ឌល HRCC បានសហការជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បើកវគ្គសិក្សាថ្មីខាងមុខនេះហើយ។
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចុះឈ្មោះចូលរៀន
👉 https://forms.gle/zU4bzvWc22xUuoYr7
📲 តេលេក្រាម៖ https://t.me/contact_hrcc
📍ទីតាំងចុះឈ្មោះ៖ https://maps.app.goo.gl/dyUWR5G5VwrYWtjG9
បញ្ជាក់៖ រាល់ការសិក្សាមិនតម្រូវឱ្យបង់ថវិកាអ្វីឡើយ ដោយសារកម្មវិធីនេះជាជំនួយពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Address

No3, Russian Federation Boulevard, Toek Laak I, Phnom Penh
Tœ̆k L'Ak

Alerts

Be the first to know and let us send you an email when HRCC - Happy Return Center of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category