អនុវិទ្យាល័យឈើទាល

អនុវិទ្យាល័យឈើទាល Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អនុវិទ្យាល័យឈើទាល, School, Tarak village, Chheuteal commune, Svay Chrum district, Svay Rieng province, Svay Rieng.
(1)

Chheu Teal Secondary School
ក្នុង​ភូមិ​តារាក់ ឃុំ​ឈើទាល​ ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង។ កើត​នៅ​ថ្ងៃទី31 ខែ ធ្នូ ឆ្នាំ​2009 តាមប្រកាសលេខ 3132 អយក​ប្រក​ ។ ដែលមានលោក អ៊ុន សារៀម ជានាយករហូតដល់បច្ចុប្បន្ន ។ បេសកកម្ម​សាលា​យើង​គឺ​ វិន័យ​ សីលធម៌​ និង​គុណភាព​.

មកទល់ពេលនេះមានអ្នកសិក្សា BA TUP3 លើកទី២ ចុះមកធ្វើកម្មសិក្សាដើម្បីយកបទពិសោធន៍ ជាច្រើននាក់បន្តបន្ទាប់ថ្ងៃនេះដែរ17/08/2026 ...
17/08/2026

មកទល់ពេលនេះមានអ្នកសិក្សា BA TUP3 លើកទី២ ចុះមកធ្វើកម្មសិក្សាដើម្បីយកបទពិសោធន៍ ជាច្រើននាក់បន្តបន្ទាប់ថ្ងៃនេះដែរ17/08/2026 លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ ស្វាយធំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បានចុះមកកម្មសិក្សាយកបទពិសោធន៏នៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីស្វែងយល់បន្ថែមអំពីស្តង់ដាសាលារៀនគំរូនិងសរសេរបញ្ចប់សារណា ។

មកទល់ពេលនេះមានអ្នកសិក្សា BA TUP3 ចុះមកធ្វើកម្មសិក្សាដើម្បីយកបទពិសោធន៍ ជាច្រើននាក់បន្តបន្ទាប់ថ្ងៃនេះដែរ12/08/2026 លោកគ្រូ...
13/08/2026

មកទល់ពេលនេះមានអ្នកសិក្សា BA TUP3 ចុះមកធ្វើកម្មសិក្សាដើម្បីយកបទពិសោធន៍ ជាច្រើននាក់បន្តបន្ទាប់ថ្ងៃនេះដែរ12/08/2026 លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យហ៊ុន សែន តាជៃ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បានចុះមកកម្មសិក្សាយកបទពិសោធន៏នៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីសរសេរបញ្ចប់សារណា ។

ថ្ងៃទី ១២ សីហា ២០២៦ គណៈគ្រប់គ្រងអនុវិទ្យាល័យឈើទាល ជួបពិភាក្សា ជាមួយអាណាព្យាបាលសិស្សរៀនយឺត ដើម្បីរកវិធីបំប៉ននៅថ្ងៃមហាវិស្...
13/08/2026

ថ្ងៃទី ១២ សីហា ២០២៦ គណៈគ្រប់គ្រងអនុវិទ្យាល័យឈើទាល ជួបពិភាក្សា ជាមួយអាណាព្យាបាលសិស្សរៀនយឺត ដើម្បីរកវិធីបំប៉ននៅថ្ងៃមហាវិស្សមកាលខាងមុខ...។

10/08/2026

សូមជូនពរប្អូនៗ
ថ្នាក់ទី១២ក្នុងឆ្នាំសិក្សាៈ២០២៥-២០២៦
ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទាំងអស់គ្នា ។ មានតែការសិក្សារៀនសូត្រទេ ដែលធ្វើឲ្យមនុស្សមាន មោទនភាព អនាគត និង សេចក្តីសុខក្នុងសង្គមជាតិ ។

គណ:គ្រប់គ្រង អនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង សូមអរគុណ ចំពោះ   ១ លោក នង សុផាត និង ភរិយា ព្រមទាំងបុត្រ ថវិកា...
05/08/2026

គណ:គ្រប់គ្រង អនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង សូមអរគុណ ចំពោះ
១ លោក នង សុផាត និង ភរិយា ព្រមទាំងបុត្រ ថវិកាចំនួន ៥០ ០០០រៀល នៅភូមិ ព្រៃ​ចំបក់ ឃុំ ឈើទាល ស្រុក ស្វាយជ្រំ ក្នុងកម្មវិធីបុណ្យឡើងគេហដ្ឋានថ្មី ។
២ លោក ស្រី វិចិត្រ និង ស្វាមី ព្រមទាំងបុត្រ ថវិកាចំនួន៥០ ០០០រៀល នៅភូមិឃុំ ឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងកម្មវិធីបុណ្យ ១០០ថ្ងៃ ។ តាមរយៈ លោក អាចារ្យ ស៊ាន សុខុន ។ ដើម្បីចូលរួមអភិវឌ្ឍន៍សាលានៅថ្ងៃទី០៣ សីហា ២០២៦ ។ សូមគោរពជូនពរ ចំពោះ លោកស្រី និងក្រុមគ្រួសារ ទាំងអស់ សូមបានសេចក្តីសុខ និង ជោគជ័យក្នងការងារ ៕

05/08/2026

អនុវិទ្យាល័យឈើទាល​ ឃុំ​ឈើទាល​ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​ ត្រូវ​ការ​ជ្រើសរើស​គ្រូបង្រៀន​ភាសា​ចិន​ចំនួន​ ០១ នាក់។ ប្រាក់​ខែ​អាច​ពិភាក្សា​គ្នា​បាន​។ ទំនាក់ទំនង​ទូរសព្ទ​លេខ​0883436596។

ថ្ងៃទី៣០ -៣១ កក្កដា ២០២៦ គណៈគ្រប់គ្រងអនុវិទ្យាល័យឈើទាល ឃុំឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង មានកិត្តិយសបានចូលរួមសិក្ខា...
30/07/2026

ថ្ងៃទី៣០ -៣១ កក្កដា ២០២៦ គណៈគ្រប់គ្រងអនុវិទ្យាល័យឈើទាល ឃុំឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង មានកិត្តិយសបានចូលរួមសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងលទ្ធផលស្រាវជ្រាវ ( ការកាត់បន្ថយគម្លាតយេនឌ័រក្នុងលទ្ធផលសិក្សាតាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូ ) នៅសាលាគរុកោសល្យនិងវិក្រឹតការ ខេត្ត កំពត ដែលរៀបចំដោយនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និង កីឡា ។

គណ:គ្រប់គ្រង អនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង សូមអរគុណ ចំពោះ   ក្រុម​ហ៊ុន​KDMR​ នៅតំបន់ សេដ្ឋកិច្ច​ពិសេស​ស្...
29/07/2026

គណ:គ្រប់គ្រង អនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង សូមអរគុណ ចំពោះ
ក្រុម​ហ៊ុន​KDMR​ នៅតំបន់ សេដ្ឋកិច្ច​ពិសេស​ស្វាយជ្រំ​ដែល​បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​សម្រាប់​លើក​ទឹក​ចិត្ត​សសិស្សានុសិស្ស ពី​លេខ​១ ដល់​លេខ​៣ នៅថ្ងៃទី២៨ កក្កដា ២០២៦ ដែល​បានបង្រៀន​ថ្នាក់​កុំព្យូទ័រ​និង​ភាសា​អង់គ្លេស​ទាំង​៦ កម្រិត​ថ្នាក់​ ចំនួន​៣៨ នាក់​. ។ សូម​អាណា​ព្យាបាល​សិស្ស​ជំរុញ​និង​លើក​ទឹក​ចិត្ដ​កូន​ឲ្យ​បាន​មកសិក្សា រៀនសូត្រ​ទាំងអស់​គ្នា​ ( សិក្សា​ដោយ​ឥត​គិតថ្លៃ)​ ។ សូមគោរពជូនពរ ចំពោះ លោកស្រី និងក្រុមគ្រួសារ ទាំងអស់ សូមបានសេចក្តីសុខ និង ជោគជ័យក្នងការងារ ។

សកម្មភាពក្រុមការងារអនុវិទ្យាល័យ ឈើទាល​ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ចុះជួយ​បង្វឹក​នៅវិទ្យាល័យ អំពិលពោធ៍ិធំ ស្រុករមាសហែ...
27/07/2026

សកម្មភាពក្រុមការងារអនុវិទ្យាល័យ ឈើទាល​ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ចុះជួយ​បង្វឹក​នៅវិទ្យាល័យ អំពិលពោធ៍ិធំ ស្រុករមាសហែក ខេត្តស្វាយរៀង ចាប់​ពី​ថ្ងៃ​ទី​២៣-២៤ កក្កដា​ ២០២៦ ដើម្បីគាំទ្រសាលា​រៀន​ឲ្យក្លាយជាសាលាស្តង់ដាគំរូ

23/07/2026

ទំនាស់​ភាគ​ច្រើន​គឺ​កើតឡើង​ពី​ការ​ធ្វើ​បុរេវិនិច្ឆ័យ... ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ទំនាស់​ឆាប់​កើត​មាន​រហ័ស​ពេក​យើង​កុំឆាប់ ធ្វើ​បុរេវិនិច្ឆ័យ...។

Address

Tarak Village, Chheuteal Commune, Svay Chrum District, Svay Rieng Province
Svay Rieng
20251

Website

Alerts

Be the first to know and let us send you an email when អនុវិទ្យាល័យឈើទាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share