Svay Rieng H.s.a-សមាគមសិស្សវិទ្យាល័យស្វាយរៀង

Svay Rieng H.s.a-សមាគមសិស្សវិទ្យាល័យស្វាយរៀង

Share

វប្បធម៌ចែករំលែក ឆន្ទះតែមួយ គោលដៅតែមួយ

27/06/2024

បែកគ្នាយូរហើយ នឹកសមាគមអត់?

12/12/2022

ចូលរួមដោយសេរីតាមរយ: Link៖ https://t.me/buninfo
-----------------------------

កម្មវិធីចែករំលែកបទពិសោធន៍
ក្រោមប្រធានបទ “ ការស្គាល់ខ្លួនឯង ការសម្រេចចិត្ត ជំនាញ និងសាកលវិទ្យាល័យ ”
-----------------------------
ជួបជាមួយវាគ្មិនកិត្តិយសរបស់យើងដែលពួកគាត់នឹងចែករំលែកបទពិសោធន៍ ចំណេះដឹង ការត្រៀមខ្លួនសម្រាប់សាកលវិទ្យាល័យ និងព័ត៌មានពីសាកលវិទ្យាល័យផងដែរ
-----------------------------
ការបរិច្ឆេទ៖ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២
វេលាម៉ោង៖ ៦:៣០នាទីយប់តទៅ
ចូលរួមដោយសេរីតាមរយ: Link៖ https://t.me/buninfo
-----------------------------
បុណ្យ-Bun ដើម្បីវប្បធម៌ ចំណេះដឹង ក្ដីស្រឡាញ់ និងសាមគ្គីភាព!

Photos from Svay Rieng H.s.a-សមាគមសិស្សវិទ្យាល័យស្វាយរៀង's post 08/12/2022

សេចក្តីជូនដំណឹង!
សមាគមសិស្សវិទ្យាល័យស្វាយរៀង សូមជម្រាបជូនដល់មហាជនទាំងអស់ឲ្យបានជ្រាបថា សមាគមសិស្សវិទ្យាល័យស្វាយរៀង នឹងធ្វើការរំសាយជាផ្លូវការចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ ដោយមូលហេតុចម្បងដែលនាំឲ្យមានការរំសាយសមាគមនេះគឺដោយសារតែ សមាជិក ក៏ដូចជាអតីតសមាជិកនៃសមាគម មានភាពមមាញឹកខ្លាំងចំពោះការសិក្សារៀនសូត្រនៅមហាវិទ្យាល័យ និងចំពោះការងាររៀងៗខ្លួន ធ្វើឲ្យគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការមើលការខុសត្រូវទៅលើសមាគម។ ដូចនេះសូមមហាជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ខ្ញុំបាទដែលជាអ្នកគ្រប់គ្រងគេហទំព័រFacebook សមាគមសិស្សវិទ្យាល័យស្វាយរៀង តំណាងឲ្យប្រធានសមាគម សូមថ្លៃងអំណរគុណដល់សមាជិក ក៏ដូចជាអតីតសមាជិក សមាគមសិស្សវិទ្យាល័យស្វាយរៀង ទាំង៣ជំនាន់ ដែលបានចំណាយទាំងពេលវេលាដ៏មានតម្លៃឥតកាត់ថ្លៃបាន ទាំងថវិកា ទាំងកម្លាំងកាយចិត្ត ក្នុងការកសាងសមាគមនេះឡើង និងបានសហការគ្នាយ៉ាងជិតស្និត ក្នុងការរៀបចំកម្មវិធីគ្រប់យ៉ាងរបស់សមាគមនាពេលកន្លងមក។ សមិទ្ធិផលដែលសមាគមសម្រេចបាននាពេលកន្លងមក នឹងមិនអាចកើតមានរូបរាងឡើងឡើយ ប្រសិនបើគ្មានវត្តមានអ្នកទាំងអស់គ្នា។
ទោះសមាគមត្រូវបានរំសាយក៏ដោយ ក៏ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែចងចាំរាល់អនុស្សាវរីយ៍ដែលពួកយើងបានធ្វើជាមួយគ្នានាពេលកន្លងមក។ ទាំងអស់នេះគឺជាកម្លាំងមហាសាមគ្គីដ៏អស្ចារ្យមួយសម្រាប់ សមាគមសិស្សវិទ្យាល័យស្វាយរៀង៕៚

01/11/2022
31/10/2022

💡💡📌សូមស្វាគមន៍មកកាន់ក្រុមរបស់ពួកយើង ពួកយើងកំពុងតែត្រូវការជ្រើសរើសក្រុមការងារផ្លូវការបុណ្យវិទ្យាល័យ ជាស្នូលរបស់កម្មវិធីបុណ្យវិទ្យាល័យរួមជាមួយកម្មវិធីដទៃទៀត។
ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ក្លាយជាផ្នែកមួយរបស់ក្រុមការងារពួកយើង​ មេត្តាបំពេញពាក្យខាងក្រោមសូមអរគុណ។
#សូមមេត្តាភ្ជាប់មកជាមួយនិងCV(cover latter)
https://forms.gle/9kg44koYdzbNCAk37
កាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2022នេះ📌

20/06/2022

[English Caption Below]

"តើប្អូនៗកំពុងសិក្សានៅវិទ្យាល័យមែនទេ? តើមានចំណាប់អារម្មណ៍ក្នុងការការរៀនជំនាញពីសហគ្រិនភាពដែរឬទេ?”

ប្រសិនជាចាប់អារម្មណ៍​​​ អាចដាក់ពាក្យចូលរួមក្នុងជំរុំរដូវក្តៅ Teen Entrepreneurship Bootcamp Cambodia ទាំងអស់គ្នាបាន។

Teen Entrepreneurship Bootcamp Cambodia គឺជាវគ្គសិក្សាខ្លីនៅចុងសប្តាហ៍សម្រាប់សិស្សវិទ្យាល័យនៅប្រទេសកម្ពុជា និងវៀតណាម ដែលមានគោលបំណងប្រើប្រាស់ជំនាញក្នុងភាពជាសហគ្រិន ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម។ កម្មវិធីអនឡាញ 100% ​ចូលរួមដោយឥតគិតថ្លៃ ដើម្បីបង្កើតបរិយាកាសចម្រុះ ដើម្បីភ្ជាប់សិស្សពីកន្លែងជាច្រើនផ្សេងគ្នា។

ដាក់ពាក្យត្រឹមថ្ងៃទី 25 មិថុនា 2022 តាមរយះតំណភ្ជាប់ https://bit.ly/TEBSummer2022Application

សម្រាប់ពត៌មានបន្ថែម https://bit.ly/TEBSummer2022Booklet

ភ្ចាប់ទំនាក់ទំនងនិងការជឿជាក់!

----------------------------------------

"Are you a high-school student? Are you interested in learning entrepreneurship skills?

If you are, then Teen Entrepreneurship Bootcamp Cambodia is perfect for you!

Teen Entrepreneurship Bootcamp Cambodiais a is a summer camp for high school students in Cambodia and Vietnam, aiming to use entrepreneurship to solve social problems. The program is 100% online and free of charge with fun learning environment for students from many different places.

APPLY NOW by 25th June 2022 through https://bit.ly/TEBSummer2022Application

Check out the program booklet for more details https://bit.ly/TEBSummer2022Booklet

Let's “JUMP” TO CONNECT!



Photos from Svay Rieng H.s.a-សមាគមសិស្សវិទ្យាល័យស្វាយរៀង's post 08/05/2022

Album ក្រុមការងារ❤️

Photos from Svay Rieng H.s.a-សមាគមសិស្សវិទ្យាល័យស្វាយរៀង's post 08/05/2022

សមាគមសិស្សវិទ្យាល័យស្វាយរៀងបានប្រារព្វនូវកម្មវិធីជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍របស់សិស្សនិទ្ទេសAនៃវិទ្យាល័យស្វាយរៀងឆ្នាំ២០២១ ដោយមានការចូលរូមពីលោកគ្រូ សៅ វណ្ណៈ តំណាងលោកគ្រូ យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានចូលមកសំណេះសំណាលសិស្សដែលទទួលបានលទ្ធផលល្អនិទ្ទេសA លោកបានថ្លែងអំណរគុណទៅដល់មាតាបិតាដែលតែងតែជំរុញ និងលោកគ្រូអ្នកគ្រូពិសេសគឺរូបពួកគាត់ផ្ទាល់បានខំព្យាយាមសម្រេចលទ្ធផលល្អដែរគាត់ចង់បាន។បន្ទាប់ពីនេះវាគ្មិនជាសិស្សនិទ្ទេសAបានចែករំលែកនូវបទពិសោធន៍របស់គាត់ និងតិចនិចក្នុងការសិក្សារបស់ពួកគាត់ជួនទៅដល់ប្អូនៗរបស់ពួកគាត់ដែលត្រៀមនិងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ និងមានការឆ្លើយនូវសំណួររបស់ប្អូនសិស្សានុសិស្សដែលបានចូលរួម។

06/05/2022

Link channel telegramផ្លូវការរបស់សមាគមសិស្សវិទ្យាល័យស្វាយរៀងសម្រាប់អ្នកទាំងអស់គ្នាតាមដានព័ត៌មានអំពីកម្មវិធីថ្មីៗរបស់សមាគមសិស្សទាក់ទងនិងអាហារូបករណ៍ និងការសិស្សា។👇
https://t.me/svayrienghightschoolassociation1

Want your school to be the top-listed School/college in Svay Rieng?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Svay Rieng
12000