បឋមសិក្សាវត្តតាហង់ចាស់

បឋមសិក្សាវត្តតាហង់ចាស់ សាលាបឋមសិក្សាសាធារណ:ចំណេះទូទៅ

 #26/12/2025 គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណ:កម្មាធិការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត...
26/12/2025

#26/12/2025
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណ:កម្មាធិការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឩកញ៉ា ម្ចាស់ក្រុមហ៊ុនខ្មែរប៊ែរវើរីជិស-KHB និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភកៅអីថ្មចំនូន៥គ្រឿង ដល់សាលាបឋមសិក្សាវត្តតាហង់ចាស់។
យើងខ្ញុំទាំងអស់សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ សម្បូរសម្បត្តិធនធាន និងសូមវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា។

 #08/12/2025 គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណ:កម្មាធិការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត...
08/12/2025

#08/12/2025
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណ:កម្មាធិការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី អុិន សូលីណា ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រស់នៅប្រទេសអូស្ត្រាលី បានចូលរួមថវិកាចំនួន: ៣៥០,០០០៛ (បីរយហាសិបពាន់រៀល ) ដើម្បីចូលរួមកសាងរបងសាលារៀន១ប្លង់។
សូមលោក លោកស្រី និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ សម្បូរសម្បត្តិធនធាន និងសូមវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា។
- លេខទូរស័ព្ទទំនាក់ទំនង:
+នាយកសាលា:
0977267525(តេឡេក្រាម)
+ នាយករង :
- 077228687 ( តេឡេក្រាម )
- 086478687

 #កាលពីព្រឹក ថ្ងៃទី២០/១១/២០២៥ #មន្ត្រីសុខាភិបាលមណ្ឌលសុខភាពកំពង់ត្រាចបានអញ្ជើញមកចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន ដល់កុម...
21/11/2025

#កាលពីព្រឹក ថ្ងៃទី២០/១១/២០២៥
#មន្ត្រីសុខាភិបាលមណ្ឌលសុខភាពកំពង់ត្រាចបានអញ្ជើញមកចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ ចំនួន២០នាក់

23/10/2025

#23/10/2025
យុទ្ធនាការប្រមូលកុមារចូលរៀន

23/10/2025

# 23.10.2025
យុទ្ធនាការប្រមូលកុមារចូលរៀន

 #  គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអ...
07/10/2025

# គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជុំ សារ៉ាត់(គឹក) និងភរិយា ដុក សុីណាក់ ព្រមទាំងបុត្រ រស់នៅភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានចូលរួមជាវរបងសាលារៀន នូវទឹកប្រាក់ចំនួន: ៥០,០០០រៀល ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរលោក លោកស្រីទាំងអស់ សូមជូបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈ កុំបីអាក់ខានឡើយ។

 #05.10.2025 #អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” # លោកប្រធានការិយា...
05/10/2025

#05.10.2025
#អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”
# លោកប្រធានការិយាល័យអយក.ស្រុករមាសហែក លោកនាយក/លោកគ្រូ អ្នកគ្រូ អតីតសិស្សសាលាបឋមសិក្សាវត្តតាហង់ចាស់ជាច្រើននាក់ទៀត ដែលបានចូលរួមដោយផ្ទាល់ និងផ្ញើថវិកាចូលរួមតាមរយៈលោកគ្រូ ប្រុញ ផាណា ដើម្បីប្រារព្ធពិធីរំឭកគុណគ្រូ០៥ តុលា ជូនលោកគ្រូ អេង កែន ជាអតីតលោកគ្រូ លោកនាយករងនៃសាលាបឋមសិក្សាវត្ត្តតាហង់ចាស់ និងជានិវត្តន៍ជន។

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអស់  ...
01/10/2025

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តតាហង់ចាស់ទាំងអស់ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះ ព្រះភិក្ខុ ឋានករោ ចាន់ សុផាត ព្រះគ្រូចៅអធិការវត្តតាហង់ចាស់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានជាវរបងសាលារៀន១ប្លង់:៣៥០,០០០៛( បីរយហាសិបពាន់រៀល) ។
យើងខ្ញុំព្រះករុណាទាំងអស់គ្នា សូមអភិវន្ទបន្ទន់កាយប្រគេនពរ សូមព្រះអង្គ និងញោមញាតិរួមសាលោហិតជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ​និងពលៈ​ ​កុំបីអាក់ខានឡើយ សូមចម្រើនក្នុងព្រះពុទ្ធសាសនាជានិរន្តរ៍។

 #កាលពីថ្ងៃទី៣០.០៨.២០២៥ #បិទបញ្ខប់ឆ្នាំសិក្សា២០២៤-២០២៥ #ចែកបណ្ណសរសើរលេខ១-៥ ថ្នាក់ទី៣ខ
22/09/2025

#កាលពីថ្ងៃទី៣០.០៨.២០២៥
#បិទបញ្ខប់ឆ្នាំសិក្សា២០២៤-២០២៥
#ចែកបណ្ណសរសើរលេខ១-៥ ថ្នាក់ទី៣ខ

Address

N. 13
Svay Rieng
20040806029

Website

Alerts

Be the first to know and let us send you an email when បឋមសិក្សាវត្តតាហង់ចាស់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category