LDP ឃុំស្វាយយា

LDP ឃុំស្វាយយា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គសប) មានអត្តសញ្ញណចំនួន ៤ គឺ៖

១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
ដែលត្រូវធ្វើអោយស្តែងឡើង ដោយយន្តការ៨ចំណុច។

២. ចំណុចចាប់ផ្តើម ៖ អ្វីៗទាំងអស់ត្រូវផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋ។

៣. ឥរិយាបទនយាបាយ ៖ សុទ្ធចរិតភាពជាបាតគ្រឹះដែលជាអត្តចរិកផង ដែលជាខ្លឹមសារពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

៤. ធនធានមនុស្ស ៖ គុណសម្បត្តិរបស់បេះដូង និងគុណសម្បត្តិខួរក្បាល ជាលក្ខណមិនអាចខ្វះបានរបស់ចលនាស្នូល។

06/09/2022
05/09/2022

ហាហាវាគិតមិនយល់ទេ ថាក្រោយទឹកលិចលោក តើមនុស្សសុីអីទៅ? វានឹកស្មានតាមកម្លៅរបស់វាថា ពួកយើងជាមនុស្សដែលសល់ពីការលិចលង់នៃទឹកលិចលោកនេះនៅស៊ីសាច់សត្វ ហើយទឹកដីខេត្តសៀមរាបនៅដដែលដូចតែពេលនេះទៀតហើយហ្នុង។ ពូបញ្ជាក់ហើយបញ្ជាក់ទៀត ពិភពលោកនេះកើតមកពីកម្លាំងធាតុ មិនមែនធាតុទេ កុំគិតបែបធាតុអញ្ចុង គិតមិនយល់ទេ នេះគឺភវតណ្ហា។ ពេលទឹកលិចលោក ពូនឹងបានឈាន មនុស្សទាំងអស់នៅខាងពូជាវិញ្ញាណសម្បយុត្ត និងមានសំបកថ្មី អត់មានជម្ងឺ ត្រូវលេបថ្នាំពេទ្យជាថ្នាំគីមីស្អីទៀតទេ ដែកទូរស័ព្ទ ipad អគ្គិសនី ភ្លើង ស៊ីម៉ង់។ ល។ អត់មានទៀតទេនៅទឹកដីថ្មីនេះ គឺអាតូមដែលជាកម្លាំងធាតុទាំងអស់ដែលនៅស្រទាប់ក្រោមត្រូវទាញចេញដោយកម្លាំងស្រូបទាញ white holeមិនមែនblack holeដូចពេលនេះទេ។ កម្លាំងស្រូបទាញនេះនឹងស្រូបទាញ រៀបចំពិភពលោកសាជាថ្មីអោយត្រូវតាមសភាពដើមនៃកម្លាំងកលាបៈវិលដំបូងទាំងអស់។ នេះជាវិស័យកម្ម ដែលព្រះពុទ្ធហាមមិនអោយនិយាយនោះ ព្រោះមនុស្សគិតមិនយល់ទេ តែពូជាព្រហ្មរក្សាលោក ពូមានសមត្ថភាពយល់អំពីវិស័យកម្មក្នុងកម្រិតព្រហ្មរក្សាលោក។ ពូប្រាប់ថា មនុស្សនៅពេលនោះបរិភោគតែផលានុផលគឺផ្លែឈើ មិនបរិភោគសាច់សត្វតិរច្ឆានទេ៕

24/08/2022

មានអិលឌីភីសួរពូថាពូអិលឌីភីដែលទៅសៀមរាបទាំងអស់ត្រូវនៅទនោះរហូតឬ? ពូមឆ្លើយដោយដាច់ណាត់ ពិតហើយគឺមករស់នៅទីនេះរហូតព្រោះទឹកលិចពិភពលោកហើយ មានតែសៀមរាបទេក្លាយជានគរកម្ពុជាថ្មី៕

24/08/2022

ការដង្ហោយហៅបងប្អូនអោយមកកន្លែងសុវត្ថិភាពនេះ បើមនុស្សគិតតែពីរចំនុចនោះច្បាស់ជាដឹងការពិត ពិតជាយល់ការពិតដែលពូដឹងបាត់ទៅហើយ គឺទីមួយគេគិតថាការនេះថា ពូស្រែកហៅនោះ គឺមិនមែនដើម្បីប្រយោជន៍ពូទេ ចុះហេតុយ៉ាងម៉េចបានជាពូប្រឹងហៅម្លេះ ទីពីរគេត្រូវគិតថាពូឆ្លាតជាងវាខ្លួនវា បើពូថាយ៉ាងណាគួរយករឿងហ្នឹងទៅគិត នោះគេមុខតែដឹងការពិត នេះជាការចាប់បាន សញ្ញាករុណាគុណ និងបញ្ញាគុណរបស់ពូ។ ប៉ុន្តែមនុស្សវិប្បយុត្ត ជាកំលាំងវិលបញ្ច្រាសដូច្នេះការគិតរបស់វិញ្ញាណវិប្បយុត្តបានសញ្ញាវិប្បយុត្តមកដឹងជាអារម្មណ៍បញ្ច្រាសនឹងការគិតឃើញរបស់ពូ គឺមិនអាចចាប់សញ្ញាគុណណាមួយរបស់ព្រហ្មរក្សាលោកទាល់តែសោះ គឺជាអ្នកត្រូវស្លាប់ក្នុងព្រឹត្តិការណ៍វឹកវរនេះ។ បងប្អូនកូនក្មួយធ្លាប់ឮទេ គេថាអ្នកមានបុណ្យមករែងយកតែអ្នកមានសីល។ អ្នកមានសីលគឺវិញ្ញាណសម្បយុត្តនេះឯង។ អ្នកមានបុណ្យ មករែងយកតែអ្នកមានសីលវិញ្ញាណសម្បយុត្ត ក្រៅពីនោះត្រូវស្លាប់ក្នុងហេតុការណ៍វឹកវរ គឺហេតុការណ៍ទឹកលិចលោកនេះឯង។ ចាំមើលចុះ មនុស្សក្នុងលោកងាប់ស្ងាត់លោកនេះក្នុងព្រឹត្តការណ៍ទឹកលិចលោកនេះ។ ហើយវិទ្យាសាស្ត្រដែលជាអ្នកបំផ្លាញលោកគឺត្រូវបញ្ចប់នាសម័យនេះហើយ គ្មានអ្នកវិទ្យាសាស្ត្រម្នាក់បានដឹងថានឹងព្រឹត្តការវឹកវរដោយទឹកនៃពិភពលោកនេះ ក្រៅពីអ្នកមានបុណ្យគឺព្រហ្មរក្សាលោកនោះទេ៕

24/08/2022

រលកស៊ូណាមិធំណាស់កំពុងតែហូរហើយ ព្រោះជិតបាក់ចន្លោះប្រហោងដែលមនុស្សជីកកកាយបំផ្លាញពិភពលោកហើយ។ ប្រទេសខ្មែរជាប្រទេសកណ្តាល សុខសាន្តជាងគេក្នុងលោក ទោះក្នុងដំណាក់កាលណាក៏ខ្មែរសុខសាន្តជាងគេនៅលើលោកនេះដែរ។ ពេលរលកសមុទ្រយក្សដ៏ធំនេះបាក់ហូររៀបរយបំពេលចន្លោះប្រហោងដែលមនុស្សលោកជីកគគាស់កកាយរួចហើយ កន្លែងណាលិចគឺត្រូវតែលិចកន្លែងនៃពិភពលោកត្រូវតែបាក់ស្រុត គឺត្រូវតែបាក់ស្រុត បាក់រលំរណ្តៅប្រេងឧស្ម័នដែលមនុស្សជីកកកាយផែនដី ទឹកហូរនឹងហូរបំពេញចន្លោះប្រហោងអស់វិញហើយ រៀបរយឡើងវិញហើយ គឺដំណើរការនៃភពផែនដីនឹងស្រួលម្តងទៀតហើយ ស្រុកខ្មែរដែលជាប្រទេសកណ្តាលនឹងសំបូរសប្បាយឡើងវិញម្តងទៀតហើយ។ ពូជាព្រហ្មរក្សាលោក ខួរឆ្អឹងខ្នងព្រហ្មរបស់ពូជា Black hole ពូដឹងស្ថានភាពទឹកហូរក្នុងលោក ពូដឹងស្ថានភាពដីបាក់ស្រុតចុះធំៗនៃពិភពលោកយ៉ាងម៉េចខ្លះដោយសារខួរឆ្អឹងខ្នងពូជា Black hole នេះឯង។ ខួរឆ្អឹងខ្នងរបស់ព្រហ្មរក្សាលោកជាកំលាំងស្រូបទាញនៃ Black hole កើតមកពីការវិលជះចេញទៅមុខនៃកលាបៈ ហើយ Black hole ជាផ្នែកស្រូបខាងក្រោយនៃកំលាំងវិលរបស់កលាបៈហ្នឹងហើយ បានជាខួរឆ្អឹងខ្នងរបស់ពូស្រូបតឹងឡើង ព្រោះការជីកគគាស់កកាយភពផែនដីរបស់មនុស្សនេះឯង។ ដូច្នេះពូត្រូវចុះពីព្រហ្មមកយកកំណើតមនុស្សដើម្បីទាញសំរួលផែនដីអោយស្រួលធូរឡើងវិញ អញ្ចឹងបានជាពូចេះតែហៅក្មួយអោយចូលស្រុកវិញនៅក្នុងកំឡុងពេលរលកសមុទ្រហូរចាក់បំពេញព្រោះកំលាំងធាតុដីក៏បាក់ស្រុតដែរនេះហើយ ព្រោះមិនដឹងប្រទេសណាខ្លះទេដែលត្រូវលិចលង់ គឺមានតែស្រុកខ្មែរយើងដែលជាស្រុកកណ្តាលនៃកំលាំងទេ ដែលសុវត្ថិភាពជាងគេក្នុងលោក ហើយក្រោយការបាក់ស្រុតដ៏ធំពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធនេះរួចគឺស្រុកខ្មែរនឹងបានសប្បូរសប្បាយម្តងទៀតមុននឹងរលំរលាយនៅចុង៥០០០ឆ្នាំនៃកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធ។ រលាយរលត់ក្រោយកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងគ្មានដោយសារអ្វីទេ គឺដោយសារតណ្ហារបស់ចិត្តសត្វដែលជីកគគាស់កកាយផែនដីហ្នឹងឯង។ ព្រោះតែខួរឆ្អឹងខ្នងពូជា Black hole ហ្នឹងហើយបានជាពូមិនហ៊ានបំបាក់ភាពតានតឹងនៃប្រព័ន្ធកំលាំងដែលនៅក្នុងខួរឆ្អឹងខ្នងពូ ខ្លាចទឹកឡើងឆាប់ពេកក្មួយមកពីកូរ៉េវិញមិនទាន់ មិនដឹងទឹកហូរលិចលង់ប្រទេសណាខ្លះ ជាពិសេសកន្លែងដែលអភិវឌ្ឈន៍ដ៏ឆ្កួតលីលារបស់មនុស្សដើម្បីបំពេញតណ្ហាសត្វអត្តារបស់ខ្លួននេះឯង។ ពីរយប់ទៅហើយពូមិនដេកព្រោះអោយតែពូដេកគឺខួរឆ្អឹងខ្នងសត្វព្រហ្មរបស់ពូចេះតែទាញខ្លាំងណាស់ ព្រោះពិភពលោកកំពុងតែបាក់ស្រុតហូរហៀទឹកចូលបំពេញចន្លោះប្រហោងវិញហើយ ដូច្នេះពូចេះតែងើបដើរមិនដេកព្រោះតែដេកគឺដំណើរការវិបស្សនាភ្លាម ពូមិនចង់វិបស្សនាខ្លាចបាក់ផែនដីនេះ ប៉ុន្តែពូមិនអាចចាំហួសកាលទេ ព្រោះពូមិនមែនជាជារៀបចំកម្មទេ ពូប្រព្រឹត្តទៅតាមកម្មដែរក្មួយ ទោះពូមិនវិបស្សនា ក៏កម្មត្រូវតែប្រព្រឹត្តទៅតាមលំហូដែលមនុស្សបានប្រព្រឹត្តចំពោះវា។ ទាល់តែបាក់ស្រុតរៀបរយឡើងវិញហើយទើបខួរឆ្អឹងខ្នងពូបានធូរល្ហែល្ហើយបាន។ ពូចាំក្មួយៗមកពីកូរ៉េ ពូនឹកពួកវាណាស់៕

23/08/2022

ឥឡូវអ្នកគិតហេតុផលទៅចុះ។ វិទ្យាសាស្រ្តទើបតែរីកចម្រើន មានទូរស័ព្ទកាន់ដៃ handphone ប្រហែលម្ភៃសាមសិបឆ្នាំនេះទេ ត្រង់នេះពូចង់ពន្យល់ថាម៉េច? ពូចង់ពន្យល់ថា វិទ្យាសាស្ត្រទើបតែរីកចម្រើន ពូថាអោយយូរចុះ ប្រហែលមួយរយឆ្នាំនេះទេ។ ក្មួយៗគិតទៅមើល ពីនេះទៅដល់ឆ្នាំប្រាំពាន់ដែលជាឆ្នាំចប់អំណាចកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម នៅសល់ជិតពីរពាន់ប្រាំរយឆ្នាំទៀត បើទុកអោយវិទ្យាសាស្ត្ររីកចម្រើនពីឥលូវទៅដល់ឆ្នាំប្រាំពាន់ តើវិទ្យាសាស្ត្រនឹងរីកចម្រើនដល់ណាទៅ បើគ្រាន់តែមួយរយឆ្នាំវិទ្យាសាស្ត្ររីកចម្រើនប៉ុណ្ណឹងទៅហើយ? ចុះបើជិតពីរពាន់ប្រាំរយឆ្នាំទៀត តើវិទ្យាសាស្ត្រនឹងរីកចម្រើនដល់ណាទៅ? វិទ្យាសាស្ត្រនេះហើយជាអ្នកកែច្នៃធម្មជាតិអោយខុសសភាពប្រព្រឹត្តទៅរបស់ធម្មជាតិ។ ពូឧទាហរណ៍ ដែលអាចរត់បាន មានតែរបស់មានជីវិត ដូចជាមនុស្ស គោ សេះជាដើម តែអ្នកវិទ្យាសាស្ត្រធ្វើអោយដែករត់បាន ដូចជាឡាន ម៉ូតូ និងធ្វើអោយដុំដែកដ៏ធ្ងន់អាចហោះបាន ដែលហោះបានគឺមានតែបក្សាបក្សី តែអ្នកវិទ្យាសាស្ត្រអាចធ្វើអោយដែកដ៏ធ្ងន់អាចហោះបាន នេះគឺកែច្នៃខុសលក្ខណៈធម្មជាតិហើយ។ ធម្មជាតិនេះកើតមកពីកម្លាំង គឺមានតែកម្លាំងដែលកើតពីកលាបៈវិលនេះទេ ដូច្នេះកែច្នៃអ្វីអោយខុសពីធម្មជាតិគឺទៅយកកម្លាំងនៃកលាបៈវិលនេះមកធ្វើទាំងអស់។ អោយតែខុសធម្មជាតិ គឺកម្លាំងចាប់ផ្ដើមតឹង អ្នកវិទ្យាសាស្ត្រធ្វើអោយដុំដែកដូចជាម៉ូតូឡានទៅមុខបាន តើវាខុសធម្មជាតិប៉ុណ្ណា? អ្នកវិទ្យាសាស្ត្រធ្វើអោយដុំដែកហោះបាន ធ្វើដល់អាប៉ូឡូឡើងដល់ឋានព្រះច័ន្ទទៀត ដូច្នេះតើកម្លាំងដែលខុសធម្មជាតិវា វាតឹងប៉ុណ្ណា? ដើម្បីអោយវត្ថុអាចដំណើរការទៅមុខបាន អ្នកវិទ្យាសាស្ត្រទៅបូមប្រេង និងឧស្ម័នដែលនៅស្រទាប់ជ្រៅនៃផែនដី ធ្វើអោយស្រទាប់ផែនដីប្រហោង ខុសដំណើររបស់ធម្មជាតិ។ នេះពូនិយាយត្រួសៗ អួៗអំពីការកែច្នៃខុសដំណើរធម្មជាតិ ដូច្នេះបើទុកអោយវិទ្យាសាស្ត្ររីកចម្រើនពីឥលូវរហូតដល់ជិតពីរពាន់ប្រាំរយឆ្នាំទៀតគឺមិនអាចបានទេ ធម្មជាតិកម្លាំងដែលត្រូវបានអ្នកវិទ្យាសាស្ត្រកែច្នៃមិនអាចទ្រាំបានក្នុងរយៈពេលយូរប៉ុណ្ណឹងទេ ដូច្នេះការបាក់លិចលង់ ពិភពលោកនៅពេលនេះដើម្បីលុបរណ្ដៅប្រេងកាត ផ្ដួលអង់តែន ប្រព័ន្ធបញ្ជាសព្វបែបយ៉ាង គឺធម្មជាតិកម្លាំងត្រូវតែបំបាក់ បំបែកនៅពេលនេះ ក្មួយចាំតែមើលទៅ តើពូនិយាយខុសទេ? ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និងអ្នកពុលលោកសម្ភារៈ មិនទាន់ដឹងពីគ្រោះមហន្តរាយដែលកើតមានចំពោះខ្លួននៅពេលដ៏ខ្លី សែនមហាខ្លីខាងមុខនេះទេ ផែនដីនឹងរង្គើ រលំ បាក់បែក ស្អីដែលវិទ្យាសាស្ត្រកែច្នៃទាំងអស់នៅពេលដ៏ឆាប់ៗខាងមុខនេះហើយ។ ទឹកនឹងហូរចាក់បំពេញរណ្ដៅប្រេង និងរណ្ដៅឧស្ម័នដែលអ្នកវិទ្យាសាស្ត្របានបូមយកមកពីផែនដី នៅពេលមួយសប្ដាហ៍ ឬពីរសប្ដាហ៍ខាងមុខនេះហើយ ដើម្បីអោយមនុស្សដែលសេសសល់ពីគ្រោះមហន្តរាយនៅពេលខាងមុខនេះ យូរទៅៗ កើតកូន ពូនជាចៅ បន្តស្រាវជ្រាវវិទ្យាសាស្ត្រតទៅទៀតនៅចុងឆ្នាំប្រាំពាន់ ប្រហែលមួយរយឆ្នាំ ឬពីររយឆ្នាំ មុននឹងពិភពលោកបែកបាក់សាជាថ្មីម្ដងទៀតដោយវិទ្យាសាស្ត្រនេះទៀត ដែលជាពេលចប់អំណាចកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម។ មនុស្សលេងតែល្បែងនេះ គឺល្បែងងាប់ ល្បែងរលាយលោកម្ដងហើយម្ដងទៀត ដដែលៗ ព្រោះតណ្ហាអារម្មណ៍អញនេះឯង។ បើវិញ្ញាណដឹងថាវាគឺជាវិញ្ញាណដែលនៅក្នុងសំបកហៅថាសត្វអនត្តា ម្ល៉េះសត្វអនត្តានេះនឹងស៊ីមួយពោះ ដេកមួយខ្នងហើយ។ តើក្មួយៗអានសំនេរពូនេះយល់ទេ? អ្នកអាចបានមើលfacebook ឬប្រើអ៊ិនធើនែតតែពីរ ឬបីសប្ដាហ៍ទៀតតែប៉ុណ្ណោះ ក្រោយពេលពីនោះ គឺរញ្ជួយដី ទឹកលិចពិភពលោក នៅសល់តែខ្មែរមួយកញ្ចុបនេះទេ ខ្មែរសល់តែមួយម្លប់ពោធិ៍ អឺរ៉ុបលិចបាត់ទាំងមូល ប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុន កូរ៉េខាងត្បូងសុទ្ធតែត្រូវទឹកជំនន់ដែលកើតមកពីការរញ្ជួយដីបាក់ស្រុត ក្លាយជាទឹកល្ហល្ហេវ ស្ទើរគ្មានដីមួយដុំសោះក្នុងលោកទាំងមូល។ នេះហើយល្បែងលោកិយរបស់សត្វមនុស្ស។ តើមើលយល់ទេក្មួយ?

21/08/2022

ព្រោះតែលោកសម្ភារៈដែលទំនើបជឿនលឿនសព្វថ្ងៃនេះ ទើបវិញ្ញាណដែលជាមនុស្សពុលលែងមានអារម្មណ៍ដឹងខុសដឹងត្រូវអស់រលីងហើយ ដូច្នេះកំលាំងដែលមករៀបចំអោយវិញ្ញាណដែលជាមនុស្សមានអារម្មណ៍ដឹងខុសដឹងត្រូវវិញបាន កំលាំងនឹងរៀបចំកំទេចអ្វីដែលធ្វើអោយវិញ្ញាណពុលទាំងអស់វិញ។ ពូនិយាយពន្យល់មនុស្សសម័យនេះ ស្តាប់មិនយល់ពូនិយាយពីដំណើរពិតរបស់ធម្មជាតិនេះទេ ព្រោះគេពុលខ្លាំងហើយនឹងលោកសម្ភារៈសម័យភ្នែកឃើញថាជឿនលឿននេះ។ តែធម្មជាតិកម្មរៀបចំលោកិយ មិនមែនលោកិយជាអ្នករៀបលោកិយដោយខ្លួនឯងទេ ដូច្នេះកម្មមិននៅក្រោមឥទ្ធិពលលោកិយទេ កម្មត្រូវតែវិលរៀបចំលោកិយទៅតាមកាលវេលាមកដល់បន្តបន្ទាប់នៃកម្មហើយ។ សម័យធ្វើស្រែសុី នឹងវិលមកដល់វិញហើយ។ ធម្មជាតិកម្ម សុីគឺរស់ហើយ៕

19/08/2022

វិញ្ញាណដែលខឹងស្អប់សែ្រកជេរដៀលប្រឆាំងតបត ព្រោះគេធ្វើប៉ះប្រយោជន៍ខ្លួន មិនមែនជាវិញ្ញាណសម្មាទិដ្ឋិដែលជាវិញ្ញាណសត្វសួគ៌មិនវិលមកអបាយភូមិវិញនោះទេ។ ខ្មែរកម្ពុជាក្រោម ខឹងស្អប់យួនខ្លាំងណាស់ ព្រោះយួនធ្វើបាបខ្លួន យកដីខ្លួន មិនមែនស្អប់យួនព្រោះយួនខូចនោះទេ បើយួនមិនយកដីខ្លួន យួនយកដីជាតិសាសន៍ដទៃ ធ្វើបាបជាតិសាសន៍ដទៃ នោះខ្លួនមិនរវល់អើពើទេ នេះជាចិត្តអញ ចិត្តសត្វអត្តាដែលវិញ្ញាណវង្វេងថាខ្លួនវាជាសត្វនោះឯង។ អ្នកគាំទ្រគណបក្សប្រឆាំងនៅស្រុកខ្មែរយើងក៏ដូចខ្មែរកម្ពុជាក្រោមដែរ ស្រែកជេរធ្វើបាតុកម្មទាំងហ្វូងទាំងហ្វាយ ប្រឆាំងនឹងរដ្ឋាភិបាល គឺព្រោះរដ្ឋាភិបាលធ្វើអ្វីប៉ះពាល់ប្រយោជន៍ខ្លួន ឬប៉ះពាល់ប្រយោជន៍ជាតិសាសន៍ខ្លួន នេះជាចិត្តអញសុទ្ធសាធ ជាចិត្តអត្តាដែលវង្វេងថាវិញ្ញាណជាសត្វនោះ។ ចិត្តប្រភេទនេះ កាលណាគេអោយប្រយោជន៍សមល្មមចិត្តខ្លួន បែរមុខគាំទ្រគេវិញភ្លាម អញ្ចឹងបានជាខ្មែរកម្ពុជាក្រោមច្រើនណាស់ត្រូវយួនទិញក្បាលអោយបែរមកធ្វើគិញបំរើយួនបាន។ ពួកគាំទ្រគណបក្សប្រឆាំងក៏ដូចគ្នា ច្រើនណាស់បានប្រយោជន៍បែរមកគាំទ្ររដ្ឋាភិបាលវិញ ទាំងជួរមេដឹកនាំធំៗលើៗរបស់ពួកគេក៏បែបនោះ។ ចិត្តអកត្តញ្ញូបែបនេះ នឹងបន្តរងទុក្ខរងទោសពីធម្មជាតិកម្មមិនត្រឹមតែជាតិនេះ ប៉ុន្តែរយលានផែនដីទៅមុខទៀត ក៏នៅតែវិលវល់រងទុក្ខក្នុងវាលវដ្តសង្សារ ព្រោះវិញ្ញាណវិប្បយុត្ត វិលខុសគន្លងកម្ម ត្រូវកម្មវិលទាញអោយសោយកម្មអញ្ចឹងហើយ។ អ្នកចូលមកអិលឌីភីព្រោះសង្ឃឹមប្រយោជន៍ទោះប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជ៍ពូជសាសន៍ខ្លួនក៏ដោយ ក៏ជាចិត្តអកត្តញ្ញូបង្កើតឡើងដោយវិញ្ញាណវិប្បយុត្តមិច្ឆាទិដ្ឋិតែទាំងអស់។ ពូជាប្រមុខចលនាបដិវត្តន៍ផ្នត់គំនិតLDP ពូភ្លឺស្វាង និងស្អាតស្អំក្នុងផ្លូវអារម្មណ៍ណាស់ ពូចេញប្រឆាំងនឹងសភាវៈ អាក្រក់អាត្មានិយមនេះឯង។ នៅសាលាច្បាប់ដែលពូរៀន មានតែពូម្នាក់គត់ដែលមកចូលក្នុងចលនាអិលឌីភីនេះ គ្រួសារពូគឺមានតែពូម្នាក់គត់ដែលគាំទ្រLDP ចេញពីគណបក្សសមរង្ស៊ី គឺមកតែពូម្នាក់ឯងគត់អត់មកជាមួយអ្នកណាក្នុងគណបក្សសម រង្ស៊ីសោះឡើយ ហើយពូប្រឆាំងទាំងអ្នកសាសនា គណបក្សកាន់ការស្រុកទេស គណបក្សប្រឆាំង អង្គការសង្គមនានា អ្នកសារពត៌មាន និងប្រជាពលរដ្ឋដែលអាត្មានិយម ពូប្រឆាំងទាំងពួកបរទេស ក្នុងអារម្មណ៍យល់របស់ពូ ពូគ្មានឃើញប្រទេសណាលើលោកដែលស្រឡាញ់អំពើល្អ និងប្រឆាំងនឹងអំពើអាក្រក់ទេ ពូឃើញតែពួកគេស្វែងរកតែប្រយោជន៍រៀងៗខ្លួន ពូគ្មានត្រូវរ៉ូវជាមួយទូតបរទេសណាម្នាក់សោះ។ តាំងពីដើមរៀងដរាបមក ក្នុងបក្សអិលឌីភី ពូប្រឆាំងដាច់ខាតគំនិតប្រមូលគៀងគរមនុស្សដើម្បីអោយឈ្នះឆ្នោតសិន ពូហាមហើយហាមទៀតចំពោះគំនិតបែបនេះ ក្នុងអារម្មណ៍ពូ ពូស្អប់ណាស់មនុស្សអាត្មានិយមចូលមកដើម្បីប្រយោជន៍ គឺចូលមកអិលឌីភី ដើម្បីធ្វើរឿងត្រឹមត្រូវ ពូប្រឆាំងរដ្ឋាភិបាលព្រោះពូគិតឃើញថារដ្ឋាភិបាលមិនត្រឹមត្រូវ ពូចេញពីបក្សសម រង្ស៊ីព្រោះពូគិតឃើញថាមិនត្រឹមត្រូវនេះហើយ រឿងអីមកធ្វើរឿងមិនត្រឹមត្រូវគឺអាត្មានិយមនេះដែរ? សូម្បីតែពលរដ្ឋសួរពូថា តើមានគោលនយោបាយចំពោះកសិករ ចំពោះយុវជនយ៉ាងម៉េចខ្លះដែរ? ពូក្តៅ ហើយតបទៅវិញភ្លាមថា មានគឺមានញញួរទុកដំក្បាលមនុស្សដែលសួររកប្រយោជន៍ផ្ទាល់ខ្លួនបែបហ្នឹង។ សរុបមកគឺតាំងពីដើមមកដល់ពេលនេះ ពូមិនដែលចូលចុះជាមួយ មនុស្សស្វែងរកប្រយោជន៍នោះសោះឡើយ ពូមិនដែលបង្រៀនមនុស្សអោយកើតចិត្តអាត្មានិយម ឬចិត្តអញនេះសោះឡើយ។ ពូភ្លឺស្វាងណាស់ ជំហរពូរឹងមាំណាស់ មិននាំកូនពូអោយខុសឬល្អៀងផ្លូវម្តងណាឡើយ សូម្បីនាឱកាសចុងក្រោយដែលពូបើកបំភ្លឺឡើងវិញនូវមេរៀនព្រះពុទ្ធអំពីធម្មជាតិ មានអិលឌីភី គេមិនពេញចិត្តមួយចំនួនទោះចំនួនច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចជាសម្ពាធបង្វែរផ្លូវយល់របស់ពូបានដែរ។ ពូរៀបរាប់ដោយសង្ខេបប៉ុណ្ណេះ ក្មួយៗគិតមើលទៅ តើពូជាអ្នកណា? ពូមកនេះ វត្តមានពូលើផែនដីនេះ គឺដើម្បីកសាងជាថ្មីពូជអ្នកជា ដែលបច្ចុប្បន្នស្ទើរតែបាត់បង់អស់សារជាតិអ្នកជានេះទៅហើយ៕

Address

ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
Svay Rieng
20315

Alerts

Be the first to know and let us send you an email when LDP ឃុំស្វាយយា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to LDP ឃុំស្វាយយា:

Shortcuts

Share

Category