18/04/2025
១៣ចំណុច ជួយឱ្យចាំមេរៀនបានយូរបំផុត
១/. អានមេរៀនជារៀងរាល់ព្រឹកព្រលឹម
២/. ព្យាយាមរំឭកឡើងវិញជារៀងរាល់ថ្ងៃ ទោះអ្នកចាំវាហើយក៏ដោយ(កុំឱ្យភ្លាត់ថ្ងៃប្រឡង)
៣/. ស្ដាប់សម្លេងដែលអ្នកបានថតរៀងរាល់មុនចូលគេង និងពេលទំនេរ
៤/. ត្រូវបម្លែងព្រឹត្តិការណ៍ និងហេតុការណ៍ឱ្យទៅជាអក្សរ ឬអត្ថបទ
៥/. មើលវីដេអូរួចនិយាយសង្ខេបឡើងវិញ
៦/. ហាត់ធ្វើវិញ្ញាសាចាស់ៗ១ថ្ងៃ១វិញ្ញាសានៅលើក្រដាស A3 កុំខ្ជិល
៧/. ពេលទន្ទេញមេរៀនត្រូវដាក់អារម្មណ៍ឱ្យមូល កុំរវើរវាយគិតរឿងផ្សេងក្រៅពីមេរៀន
៨/. កុំសូត្យមេរៀនចាំតែមាត់(សូត្រឡើងរអិលមាត់) តែពេលប្រឡងងត់ចេះអីម៉ាបៀក
៩/. ប្រឹងទន្ទេញឱ្យមែនទែន កុំទន្ទេញលំៗយកតែបាន
១០/. គូសចំណាំសំណួរណាដែលអាចនឹងចេញពេលប្រឡង និងសំណួរមិនដែលចេញប្រឡងសោះ(ងាយស្រួលរំលឹកនៅមុនថ្ងៃប្រឡង)
១១/. សួរដេញដោលគ្នារៀងរាល់ថ្ងៃកុំឱ្យភ្លេច
១២/. បំប៉នខួរក្បាលរបស់អ្នកឱ្យស្រស់ថ្លា និងសម្អាតចោលនូវរឿងមិនល្អទាំងឡាយ(លេងហ្គេមចាញ់ ឈ្លោះគ្នាជាមួយសង្សារ...)
១៣/. ថែរក្សាសុខភាព ញ៉ាំបន្លែឱ្យបានច្រើន និងញ៉ាំបាយឱ្យទៀងពេល(អ្នកខ្លះមិនហ៊ានញ៉ាំទេខ្លាចឡើងគីឡូរៀនអត់ចូល)
ចែករំលែកទៅមិត្តជាទីស្រឡាញ់របស់អ្នកដើម្បីជាកាដូរមុនថ្ងៃប្រឡងណា!
Credit : អត្ថបទ៖ សយ ចាន់ដេង