មិត្តវិទ្យាល័យពោធិ៍ធំ

មិត្តវិទ្យាល័យពោធិ៍ធំ ផ្ដល់ព័ត៌មានទូទៅរបស់វិទ្យាល័យពោធិ៍ធំ

ចូលរួមអបអរសាទរវិទ្យាល័យទាំង៨ដែលបានចូលជាសាលាជំនាន់ថ្មីចាប់ពីឆ្នាំសិក្សា២០២៦-២០២៧តទៅ
18/09/2026

ចូលរួមអបអរសាទរវិទ្យាល័យទាំង៨ដែលបានចូលជាសាលាជំនាន់ថ្មីចាប់ពីឆ្នាំសិក្សា២០២៦-២០២៧តទៅ

ទុក្ខលើទុក្ខ! ប្អូនស្រី ថុន ស្រីនួន​ ជាអតីតសិស្សវិទ្យាល័យពោធិ៍ធំ ទទួលបាននិន្ទេស B និងជាក្មេងកំព្រា កំពុងមានទុក្ខជាទម្ងន់...
17/09/2026

ទុក្ខលើទុក្ខ!

ប្អូនស្រី ថុន ស្រីនួន​ ជាអតីតសិស្សវិទ្យាល័យពោធិ៍ធំ ទទួលបាននិន្ទេស B និងជាក្មេងកំព្រា កំពុងមានទុក្ខជាទម្ងន់ដោយលោកយាយដែលជាអ្នកបីបាច់មើលថែ និងទំនុកបម្រុងរៀនសូត្រតាំងពីតូច ពេលនេះបានទទួលមរណ:ភាពដោយរោគាពាធ​ កាលពីថ្ងៃទី១៥ ខែកញ្ញា​​ ឆ្នាំ២០២៦ នេះ​ ពេលនេះ​ប្អូនស្រីកាន់តែឯកាដោយត្រូវរស់នៅជាមួយជីតាដែលពិការភាព។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

សូម​ ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី​ លោកគ្រូ អ្នកគ្រូ អតីតសិស្ស សិស្សានុសិស្ស​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ មេត្តា​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃសព​ និងជួយឧបត្ថម្ភគាំទ្រប្អូនស្រីដើម្បីដោះស្រាយទុក្ខលំបាកនេះផង។

សូមចូលរួមតាមរយៈគណនីធនាគាររបស់ប្អូនស្រីដូចខាងក្រោម៖

សារលិខិតរំលែកមរណទុក្ខតាងនាមគណៈគ្រប់គ្រង លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យពោ...
16/09/2026

សារលិខិតរំលែកមរណទុក្ខ

តាងនាមគណៈគ្រប់គ្រង លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យពោធិ៍ធំ ក្នុងឱកាសប្រកបដោយក្ដីខ្សឹកខ្សួលរំជួលចិត្តនេះ យើងខ្ញុំពិតជាមានសេចក្ដីតក់ស្លុត និងសោកស្ដាយយ៉ាងក្រៃលែង ចំពោះដំណឹងមរណភាពរបស់ ឧបាសក ប្រាក់ រ៉ាវី ដែលត្រូវជាឪពុកក្មេករបស់លោកគ្រូ ជា សំអូន ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៣កេីត ខែភទ្របទ ឆ្នាំមមីព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឧបាសក ប្រាក់ រ៉ាវី គឺជាការបាត់បង់នូវ ឪពុក លោកតា លោកតាទូត ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ចំពោះកូនចៅ ក្មួយៗ និងក្រុមគ្រួសារ។ ទោះបីរូបកាយរបស់ ឧបាសក បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើ ជាកុសលប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសណ្ដានចិត្ដកូន ចៅ និងសាច់ញាតិទាំងអស់ជានិច្ចនិរន្តរ៍។

យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោកគ្រូ ជា សំអូន ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តី ស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាស ប្រាក់ រ៉ាវី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកគ្រូ ជា សំអូន ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី យើងខ្ញុំទាំងអស់គ្នា៕

07/09/2026
អាសូរណាស់!! ប្អូនស្រី ថុន ស្រីនួន​ ជាកូនកំព្រាឪពុកម្តាយស្លាប់ចោលតាំងពីនៅតូច​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ខិតខំសិក្សារៀនសូត...
04/09/2026

អាសូរណាស់!! ប្អូនស្រី ថុន ស្រីនួន​ ជាកូនកំព្រាឪពុកម្តាយស្លាប់ចោលតាំងពីនៅតូច​ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ខិតខំសិក្សារៀនសូត្ររហូតទទួលបាននិទ្ទេស B​

ប្អូនស្រី ថុន ស្រីនួន​ សព្វថ្ងៃរស់នៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្អូនស្រីជាកូនកំព្រាដែលឪពុកម្តាយស្លាប់ចោលតាំងពីប្អូនស្រីនៅតូចនៅឡើយកាលពីឆ្នាំ២០១៣​ ដោយសារតែឧបទ្ទវហេតុគ្រោះថ្នាក់ចរចរណ៍ ដែលកាលនោះប្អូនស្រីទើបតែមានអាយុប្រមាណតែ៤-៥ឆ្នាំនៅឡើយ។

បន្ទាប់ពីឪពុកម្តាយស្លាប់ចោលប្អូនស្រីត្រូវបានតាយាយចិញ្ចឹមមើលថែ ដោយទំនុកបម្រុងរៀនសូត្រទាំងដែលពួកគាត់ទាំងពីរពិការភាពផង​ ដែលជាសិស្សបានបញ្ចប់ការសិក្សាពីវិទ្យាល័យពោធិ៍ធំ ដោយទទួលបានលទ្ធផលគាប់ប្រសើរគឺនិទ្ទេស​B លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា​ ២០២៦ កន្លងទៅនេះ។

ដោយប្អូនស្រីចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ដោយសារតែតានិងយាយចាស់ជរា ពិការភាព និងមានជំងឺប្រចាំកាយ​ ពុំអាចផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្ររបស់ប្អូនស្រីបន្តទៀតបាន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​អ្នកនាង​ កញ្ញា​ ព្រមទាំងសប្បុរសជនទាំងឡាយ​ មេត្តាជួយឧបត្ថម្ភដល់ប្អូនស្រីដើម្បីសម្រេចគោលដៅនេះផង។

លេខទូរសព្ទរបស់ប្អូនស្រី 097 70 30 795

04/09/2026

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា (កម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។

សូមបេក្ខជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ត្រៀមលក្ខណៈ និងតាមដាននូវការផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្សព្វផ្សាយផ្លូវការនានាក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New

04/09/2026

សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សម្រាប់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ឫតេឡេក្រាម ដែលមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ👇👇

Address

Purthom High School, 3SVR1
Svay Rieng

Telephone

+85515405773

Website

Alerts

Be the first to know and let us send you an email when មិត្តវិទ្យាល័យពោធិ៍ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share