16/02/2025
សួស្តី ប្អូនៗ ដែលកំពុងស្វែងរកសាលារៀនភាសាកូរ៉េ
សាលាយើងខ្ញុំមានបើកវគ្គថ្មី ចូលរៀននៅថ្ងៃទី 24 ខែ 2 ឆ្នាំ 2025 ដើម្បីប្រលងវគ្គ ២៣ ខាងមុខនេះ ចំពោះប្អូនៗដែលចុះឈ្មោះមុនថ្ងៃនេះ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- សិក្សាផ្ទាល់ តម្លៃ 250 ដុល្លារ ចុះថ្លៃមកត្រឹមតែ 198 ដុល្លារ ថែមអាវយឺត និង ឯកសារ១ឈុត
- ថ្នាក់រៀនអនឡាញ តម្លៃ 178 ដុល្លារ ថែមជូនឯកសារ មួយឈុត
និងមានអត្ថប្រយោជន៍ផ្សេងទៀតៈ
- រៀនរហូតដល់ប្រលងជាប់ មិនកំណត់រយៈពេល
- រៀនផ្ទាល់និង បន្ថែមតាមអនឡាញ និង វីដេអូដែលថតទុកស្រាប់ ដោយមានការពន្យល់ យ៉ាងលំអិត
- រៀនតាមវិញ្ញាសាស្តង់ដារ និង សៀវភៅថ្មីរបស់ក្រសួងដែលសាលាបានរៀបចំកម្មវិធីសិក្សាយ៉ាងលំអិតជាផ្នែកៗ ងាយយល់ ឆាប់ចាំ និងហ្វឹកហាត់លំហាត់តាមផ្នែកនីមួយៗ ក្នុងវេបសាយរបស់សាលា តាមរយៈទូរស័ព្ទដៃរបស់ប្អូនៗ បានរៀងៗខ្លួន
- មិនតែប៉ុន្នោះ ប្អូននឹងទទួលបាន ការប្រលងតេស្តស្តង់ដារ សម្តភាពភាសាកូរ៉េដើម្បី ពង្រឹងចំណេះដឹង បទពិសោធន៍ប្រលង តាមប្រពន្ធថ្មីដែលសាលាបានរៀបចំដោយសេរីតាមរយៈ (ថេបផ្លេត កុំព្យូទ័រ និងទូរស័ព្ទដៃ)
- រៀនជាមួយគ្រូមានបទពិសោធន៍ បង្រៀននិងធ្លាប់ទៅរស់នៅប្រទេសកូរ៉េ រយៈពេល10 ឆ្នាំមកហើយ
- ១ថ្ងៃ អាចសិក្សាបានរយៈពេល ៣ ទៅ ៦ម៉ោង
- បង់ថ្លៃសិក្សាតែម្តង រៀនរហូត មិនមានការចំណាយបន្ថែមផ្សេងៗនោះឡើយ
- មិនខាតពេលវេលា មិនចំណាយច្រើន ទៅលើការស្នាក់នៅ និង ថ្លៃអារហារ ដោយសារសាលាមានទីតាំងនៅទីរួមខេត្តស្រាប់
- សម្រាប់ប្អូនៗដែលខ្វះលទ្ធភាពក៏អាចរៀនបានដែរ ដោយសាលាកំពុងជ្រើសរើសប្អូនៗដែលចង់រៀនប្រលងទៅធ្វើការនៅប្រទេសកូរ៉េ តែមិនមានប្រាក់ (រាល់ការចំណាយលើសារទាំងស្រុង ចាប់ពីពេលរៀនរហូតដល់បានទៅដល់ប្រទេសកូរ៉េ ទើបទូទាត់សងមកសាលាវិញ)
បញ្ជាក់ ប្អូនៗដែលមកចុះឈ្មោះរៀនផ្ទាល់ សូមមកដល់សាលាដែលមានទីតាំងស្ថិតនៅ ទីរួមខេត្ត ត្បូងឃ្មុំ ទល់មុខសកលវិទ្យាល័យ ហេង សំរិន រឺ ទាក់ទងតាមផេកផ្លូវការរបស់មជ្ឈមណ្ឌលភាសាកូរ៉េ សាមគ្គី ទីរួមខេត្តត្បូងឃ្មុំ និង តាមរយៈលេខទូរស័ព្ទ 069 209 399 មួយខ្សែទៀត 097 55 22 993