31/03/2026
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
គណៈគ្រប់គ្រងនៃវិទ្យាល័យតេជោសែន ត្បូងឃ្មុំ បានដឹកនាំសិស្សចំនួន ៥០នាក់ មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសារៈសំខាន់នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីចូលរួមសហការអនុវត្តសេចក្តីណែនាំរួមស្តីពីការអនុវត្តគន្លងអប់រំថ្មីនៅកម្ពុជារបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
━━━━༻❀༺━━━━
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)សាធារណៈ ដែលត្រូវបានបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ មជ្ឈមណ្ឌលផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់កម្រិត និងមុខជំនាញដោយមិនបង់ថ្លៃ និងមានទទួលសិស្ស និស្សិតចុះឈ្មោះចូលរៀនចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ នៅរៀងរាល់ម៉ោងធ្វើការ។
━━━━༻❀༺━━━━
👉 សូមចុចចូលតាមរយៈតំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ និងឆាប់រហ័សពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ (TVET)៖
🌐 www.tiktok.com/.yann7
🌐https://t.me/ptctboungkhmum
🌐https://t.me/+VUMxdr9GKo4xYTFl
🌐| https://web.facebook.com/profile.php?id=61551905097627
🌐| http://www.ptctbk.edu.kh
🌐 https://www.youtube.com/
➡️បញ្ជាក់៖
✅ ចុះឈ្មោះចូលរៀនដោយមិនបង់ថ្លៃនៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រី និងគ្រួសារងាយរងហានិភ័យ (សិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល/នាក់/ខែ ដោយសិក្សាពេញម៉ោង)។