11/04/2026
សូមអបអរសាទរដល់សិស្សជ័យលាភីឈ្នះការប្រកួតសរសេរពាក្យ និងអំណានជាភាសាឣង់គ្លេស!
សហគមន៍អប់រំពន្លឺនៃក្ដីសង្ឃឹម ពិតជាមានមោទនភាពចំពោះសិស្សរបស់យើងដែលបានធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតសរសេរពាក្យ និងអំណានជាភាសាឣង់គ្លេស ក្នុងថ្នាក់រៀនរបស់យើង! ការប្រកួតនេះចំណាយពេល២ថ្ងៃ ហើយរួមបញ្ចូលពាក្យពិបាកបំផុតចំនួន២៤៤ពាក្យដែលត្រូវបានជ្រើសរើសពីសៀវភៅពាក្យ៥០០ពាក្យ។ សិស្សគ្រប់គ្នាបានខិតខំជាខ្លាំង ហើយយើងពិតមានសេចក្តីរំភើបរីករាយក្នុងការប្រកាសជើងឯកឣ្នកឈ្នះដូចតទៅ៖
🥇 ថាណុន សុវណ្ណលាភ - មេដាយមាស
🥈 ដេវីត បញ្ញាវត្តី - មេដាយប្រាក់
🥉 សៃ សុវណ្ណរ៉ូស្សាលី - មេដាយសំរឹទ្ធ
សិស្សជើងឯក ពិតជាធ្វើបានល្អណាស់! ការខិតខំ និងការប្រឹងប្រែងរបស់ទាំងអស់គ្នាពិតជាទទួលបានលទ្ធផល។ ហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សានុសិស្សទាំងអស់ដែលបានចូលរួម និងធ្វើឱ្យការប្រកួតប្រកបដោយភាពសប្បាយរីករាយ និងរំភើប។ សូមខិតខំប្រឹងប្រែងបន្ថែមទៀត។