គម្រោងសុខភាពចំណីអាហារនិងអនាម័យ-VMC2023

  • Home
  • Cambodia
  • Stung Treng
  • គម្រោងសុខភាពចំណីអាហារនិងអនាម័យ-VMC2023

គម្រោងសុខភាពចំណីអាហារនិងអនាម័យ-VMC2023 #គម្រោងសុខភាពចំណីអាហារនិងអនាម័យ-VMC2023 ចែករំលែកការថែទាំសុខភាពនិងអនាម័យ

យើងខ្ញុំជាយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង សូមគោរពអំពាវនាវ ដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា...
28/09/2023

យើងខ្ញុំជាយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង សូមគោរពអំពាវនាវ ដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា សូមចូលរួមឧបត្ថម្ភនូវ ថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ដែលមានដូចខាងក្រោម និងផ្តល់កម្លាំងចិត្ត ដល់ក្រុមយុវជនរបស់យើងខ្ញុំផង សូមអរគុណ🙏។
សូមទំនាក់ទំនងតាមរយៈ
យុវជន ប៉ាង រតនា 097 802 1375
យុវនារី ថេត សំណាង 097 818 5279
ACLEDA:ប៉ាង រតនា(097 802 1375)(KHR)(USD)
ABA: (005 243 159)(KHR)
#ស.ស.ខ

េត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

19/09/2023
[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]ថ្ងៃ សៅរ៍ ១០ កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី26ខែ សីហា ឆ្នាំ២០...
27/08/2023

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]
ថ្ងៃ សៅរ៍ ១០ កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី26ខែ សីហា ឆ្នាំ២០២៣
========================

+សូមគោរពជម្រាបសួរ លោកគ្រូអ្នកគ្រូ ទទួលបន្ទុករាជធានីខេត្ត បងៗយុវជនស្ម័គ្រចិត្ត VMC(2023) ទាំងអស់ជាទីគោរព🙏
+ថ្ងៃនេះយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំវិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុមទី១ ដែលអនុវត្តទៅលើ គម្រោង«សុខភាពចំណីអាហារនិងអនាម័យ»បានសហការជាមួយនឹងគណៈគ្រប់គ្រងសាលារួមជាមួយអ្នកគ្រូអនុប្រធានទី 2ផ្នែកសុខភាពចំណីអាហារនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចក្នុងគោលបំណង:

១. ចុះទៅពិនិត្យមើលអាជីវករដើម្បីផ្ដិតយកភស្តុតាង
២. រៀបចំរបាយការណ៍

•រយ:ពេល ៖ ចាប់ពីម៉ោង ៣:០០នាទី ដល់ ៣:៣០នាទី រសៀល ។
•ទីតាំង ៖ វិទ្យាល័យព្រះរាជបូជនីយកិច្ច។

សូមអរគុណ🙏


#ស.ស.ខ ខេត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]ថ្ងៃ ព្រហស្បតិ៍ ០៣ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែ សីហា...
05/08/2023

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]
ថ្ងៃ ព្រហស្បតិ៍ ០៣ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែ សីហា ឆ្នាំ២០២៣
========================

+សូមគោរពជម្រាបសួរ លោកគ្រូអ្នកគ្រូ ទទួលបន្ទុករាជធានីខេត្ត បងៗយុវជនស្ម័គ្រចិត្ត VMC(2023) ទាំងអស់ជាទីគោរព🙏
+ថ្ងៃនេះយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំវិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុមទី១ ដែលអនុវត្តទៅលើ គម្រោង«សុខភាពចំណីអាហារនិងអនាម័យ»បានធ្វើការជួបប្រជុំជាមួយនឹងគណៈគ្រប់គ្រងសាលានៃវិទ្យាល័យព្រះរាជបូជនីយកិច្ចក្នុងគោលបំណង:

១. ពិភាក្សាអំពីសកម្មភាពដែលត្រូវធ្វើការបន្ទាប់។
២. ពិភាក្សាអំពីសម្ភារៈដែលត្រូវទិញដាក់នៅក្នុងគម្រោង។
៣. គិតគូរពីបញ្ហាប្រាក់ចំណាយក្នុងការធ្វើគម្រោង។
៤. រៀបចំការបរិច្ឆេទក្នុងការចុះអនុវត្តគម្រោង។
៥. ស្នើសុំនិងធ្វើលិខិតជូនយុវជនស្ម័គ្រចិត្តដើម្បីឲ្យមានសិទ្ធិពេញលេញនិងទទួលដឹងឮនៅក្នុងសាលា។
៦. ការបញ្ចេញមតិយោបល់របស់លោកគ្រូផ្ទាល់។
+ក្នុងនោះដែរលោកគ្រូក៏មានប្រសាសន៍បន្ថែមយ៉ាងលំអិតផងដែរពី÷
-បញ្ហាអាជីវករនិងសិស្សានុសិស្ស
-ការរួមគ្នាបង្កើតនៅធុងសំរាមនិងដាក់ឈ្មោះ
-ការរៀបចំការបរិច្ឆេទចុះអនុវត្តគម្រោង
-ការរៀបចំលោកគ្រូអ្នកគ្រូដែលជួយចាត់ចែងលើក្រុមយុវជនស្ម័គ្រចិត្តនៅពេលចុះអនុវត្តគម្រោង
-ស្រង់ឈ្មោះដើម្បីរៀបចំជាលិខិតទទួលស្គាល់ក្រុមយុវជនស្ម័គ្រចិត្តនៅវិទ្យាល័យព្រះរាជបូជនីយកិច្ចពេញសិទ្ធិថាជាក្រុមដែលបានចូលរួមជួយអភិវឌ្ឍន៍សាលានិងចូលរួមសហការពាក់ព័ន្ធនឹងសុខភាពចំណីអាហារ
-ការផ្ដល់សិទ្ធិដល់ក្រុមយុវជនក្នុងការចូលរួមកម្មវិធីផ្សេងៗក្នុងសាលាដោយពាក់ព័ន្ធទៅនឹងផ្នែកចំណីអាហារ
-ការផ្ដល់សិទ្ធិក្នុងការពាក់ឯកសណ្ឋានរបស់ vmc ក្នុងម៉ោងសិក្សាក្នុងករណីប៉ះចំថ្ងៃដែលត្រូវចុះអនុវត្តសកម្មភាព។

•រយ:ពេល ៖ ចាប់ពីម៉ោង ៣:០០នាទី ដល់ ៤:០០នាទី រសៀល ។
•ទីតាំង ៖ វិទ្យាល័យព្រះរាជបូជនីយកិច្ច។

សូមអរគុណ🙏


#ស.ស.ខ ខេត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]ថ្ងៃ ព្រហស្បតិ៍ ០៣ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែ សីហា...
05/08/2023

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]
ថ្ងៃ ព្រហស្បតិ៍ ០៣ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែ សីហា ឆ្នាំ២០២៣
========================

+សូមគោរពជម្រាបសួរ លោកគ្រូអ្នកគ្រូ ទទួលបន្ទុករាជធានីខេត្ត បងៗយុវជនស្ម័គ្រចិត្ត VMC(2023) ទាំងអស់ជាទីគោរព🙏
+ថ្ងៃនេះយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំវិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុមទី១ ដែលអនុវត្តទៅលើ គម្រោង«សុខភាពចំណីអាហារនិងអនាម័យ»បានធ្វើការជួបប្រជុំជាមួយនឹងមន្ត្រីទទួលបន្ទុកខេត្តក្នុងគោលបំណង:

១. ស្នើសុំជួបភាគីពាក់ព័ន្ធ។
២. ពិភាក្សាអំពីបញ្ហាក្នុងការធ្វើសកម្មភាពគម្រោង។
៣. រកដំណោះស្រាយ។
៤. សុំជាមតិយោបល់ពីលោកគ្រូផ្ទាល់។

•សមាសភាពចូលរួម៖
-ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំចំនួន៥នាក់
-មន្ត្រីទទួលបន្ទុកខេត្ត លោក ជេត សុវណ្ណារ៉ុង។
•រយ:ពេល ៖ ចាប់ពីម៉ោង ២:០០នាទី ដល់ ៣:០០នាទី រសៀល ។
•ទីតាំង ៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង។

សូមអរគុណ🙏


#ស.ស.ខ ខេត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

[ ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]ថ្ងៃអាទិត្យ ០៧រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី09 ខែកក្កដា  ឆ្នាំ2023 ...
15/07/2023

[ ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]
ថ្ងៃអាទិត្យ ០៧រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី09 ខែកក្កដា ឆ្នាំ2023

តាមរយ:ការពិភាក្សាគ្នាជាមួយគ្រូបង្គោលនិងដៃគូរួចរាល់មក យុវជនបង្គោលបានរៀបចំកម្មវិធី “ជំនួបរវាងយុវជនបង្គោលនិងយុវជនស្ម័គ្រចិត្តប្រចាំខេត្តស្ទឹងត្រែង ” ដោយផ្ទាល់នៅឯសាលារៀនវិទ្យាល័យព្រះគោដែលស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ កម្មវិធីប្រព្រិត្តទៅនៅក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖
១ ដើម្បីធ្វើបច្ចុប្បន្នភាពពីគម្រោងនិងកិច្ចការងាររបស់យុវជន
២ ដើម្បីពិភាក្សាស្ដីពី បញ្ហាប្រឈមដំណោះស្រាយនិងអ្វីដែលរៀនសូត្របាន​ ៣ ដើម្បីពិភាក្សាស្ដីពី សកម្មភាពបន្តរបស់ក្រុម
៤ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីការសរសេរគម្រោងរបស់យុវជនតាមក្រុមនីមួយៗ ។ ក្នុងនោះដែរអ្នកចូលរួមមានសមាសភាពដូចជា៖
១ យុវជនបង្គោល ១រូប(ស្រី១)
​២ យុវជនស្ម័គ្រចិត្ត ក្រុមទី១ សរុប៤ នាក់( ស្រី៣ ប្រុស១) ក្រុមទី ២សរុប ៤ នាក់( ស្រី២ ប្រុស២) ក្រុមទី៣ សរុប៥នាក់​ (ស្រី២ ប្រុស៣ )

សូមអរគុណ!
េត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]ថ្ងៃ ព្រហស្បតិ៍ ១២ រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ខែកក្កដា ឆ្...
14/07/2023

[ស.ស.ខ ខេត្តស្ទឹងត្រែង វិស័យ អប់រំ]
ថ្ងៃ ព្រហស្បតិ៍ ១២ រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៣
========================

+សូមគោរពជម្រាបសួរ លោកគ្រូអ្នកគ្រូ ទទួលបន្ទុករាជធានីខេត្ត បងៗយុវជនស្ម័គ្រចិត្ត VMC(2023) ទាំងអស់ជាទីគោរព🙏
+ថ្ងៃនេះយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំវិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុមទី១ ដែលអនុវត្តទៅលើ គម្រោង«សុខភាពចំណីអាហារនិងអនាម័យ»បានធ្វើការជួបប្រជុំគ្នាក្នុងគោលបំណង:

១. ប្រជុំសរសេរឯកសារគម្រោងបន្ត
២. ការចូលរួមបញ្ជេញមតិរបស់សមាជិកក្រុម
៣. រៀបចំផែនការជួបជុំគ្នានិងសរសេរគម្រោងបន្ត

•សមាសភាពចូលរួម៖
-ក្រុមយុវជស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំចំនួន៥នាក់ ។
•រយ:ពេល ៖ ចាប់ពីម៉ោង ២:០០នាទី ដល់ ៤:០០នាទី រសៀល ។
•ទីតាំង ៖ បណ្ណាល័យនៃវិទ្យាល័យព្រះរាជបូជនីយកិច្ច។

សូមអរគុណ🙏


#ស.ស.ខ ខេត្តស្ទឹងត្រែង
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]ថ្ងៃ ព្រហស្បតិ៍ ០៤ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី 06ខែ កក្...
06/07/2023

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]
ថ្ងៃ ព្រហស្បតិ៍ ០៤ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី 06ខែ កក្កដា ឆ្នាំ 2023

[=======================]

+ សូមគោរពដល់លោកគ្រូអ្នក គ្រូទទួលបន្ទុករាជធានីខេត្ត ជាអ្នកស្ម័គ្រចិត្តបង្គោលរាជធានីខេត្ត និងបងៗយុវជន VMC(២០២៣) ទាំងអស់ជាទីគោរព
+ យុវជនស្ម័គ្រចិត្ត VMC ខេត្តស្ទឹងត្រែង ក្រុមទី១
+គម្រោង«សុខភាពចំណីអាហារនិងអនាម័យ»
==>មានការប្រជុំ ពីលោកគ្រូអ្នកគ្រូ ក្រុមយុវជនស័្មគ្រចិត្តដើម្បីសហគមន៍ខ្ញុំ និងអាជីវករលក់ដូរនៅសាលា
+ ទីកន្លែងប្រជុំ:សាលប្រជុំនៅអាគារធនធាននៃវិទ្យាល័យព្រះរាជបូជនីយកិច្ច
+ នៅវេលាម៉ោង ១៤:០០នាទីរហូតដល់ម៉ោង ១៥:០០នាទីរសៀល ដោយមានកិត្តិយសពីគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សហការនឹងក្រុមយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចបានជួបប្រជុំនិងសំណេះសំណាលជាមួយអាជីវករនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចជាលើកចុងក្រោយដោយមានការព្រមព្រៀងគ្នាកាលពីថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023 នេះ។
ដោយការប្រជុំលើកនេះមានគោលបំណង:
_ ណែនាំជាលើកចុងក្រោយ
_ លំអិតលើចំណីអាហារណាដែលហាមឃាត់មិនតម្រូវឲ្យអាជីវករលក់តទៅទៀត
_ ព្រមានមិនឱ្យលក់តទៅទៀតបើនៅតែបន្តលក់គណៈកម្មការនិងគណៈគ្រប់គ្រងសាលាត្រូវបញ្ឈប់គាត់ពីសាលាជាដាច់ខាតដោយសារតាំងពីដើមឆ្នាំអាជីវករគ្រប់តូបបានធ្វើកិច្ចសន្យានិងផ្ដិតមេដៃត្រឹមត្រូវថាត្រូវលក់អ្វីបានមិនប៉ះពាល់ដល់សុខភាពនិងមិនត្រូវលក់អ្វីដែលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស
_ ការបញ្ឈប់មិនឲ្យប្រើប្រាស់ផ្លា ស្ទិច តទៅទៀត
_ មិនឱ្យប្រើប្រាស់ចានស្នោ និងប្រអប់បាយ
_ ការវេចខ្ចប់សម្រាមឲ្យបានត្រឹមត្រូវដោយម្ចាស់តូបត្រូវមានម្ចាស់ការលើខ្លួនឯង។
នៅក្នុងនោះផងដែរអាជីវករគ្រប់តូបក៏មានលើកជា មតិយោបល់សួរណែនាំបន្ថែមពីចំណីអាហារដែលខ្លួនត្រូវតែដាច់ខាតមិនឲ្យលក់អ្វីលក់បាននិងអ្វីពុំបាន
+ បន្ថែមពីលើនេះទៀតក៏មានជា មតិយោបល់របស់លោកគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលាដោយឆ្លើយតបទៅនឹងសំណួររបស់អាជីវករខាងលើនិងបានបកស្រាយឲ្យកាន់តែលម្អិតខាងផ្នែកចំណីអាហារក៏ដូចជាណែនាំបន្ថែមលើផ្នែកអនាម័យ
+ ជាចុងក្រោយគឺជាការសំណូមពរនិងជាការសង្ឃឹមរបស់គណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូទាំងអស់សូមឱ្យគោរពតាមបទបញ្ជាគិតគូរពីសុខភាពចំណែកអាហារនិងអនាម័យ
+ ការថ្លែងអំណរគុណនិងជូនពររួចបិទកម្មវិធី។
សូមអរគុណ!
េត្តស្ទឹងត្រែង
#សសខ

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]ថ្ងៃ អង្គារ ០២ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី 04 ខែ កក្កដា...
04/07/2023

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]
ថ្ងៃ អង្គារ ០២ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី 04 ខែ កក្កដា ឆ្នាំ ២០២៣
+ សូមគោរពដល់លោកគ្រូអ្នក គ្រូទទួលបន្ទុករាជធានីខេត្ត បងៗជាអ្នកស្ម័គ្រចិត្តបង្គោលរាជធានីខេត្ត និងបងៗយុវជន VMC(២០២៣) ទាំងអស់ជាទីគោរព
+ នៅវេលាម៉ោង 9:00នាទី ព្រឹករហូតដល់ម៉ោង 10:45នាទីព្រឹក ដោយមានកិត្តិយសពីលោកគ្រូអ្នកគ្រូ សហការនឹងក្រុមយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចបានចុះទៅផ្សព្វផ្សាយនិងអប់រំតាមថ្នាក់នីមួយៗនៅក្នុងសាលាផ្ទាល់ក្នុងគោលបំណងដូចជា:
_ផ្សព្វផ្សាយពីវិធានការថ្មីពីចំណីអាហារ
_ផ្សព្វផ្សាយពីអាហារដែលបានហាមឃាត់
_ណែនាំនិងអប់រំពីបញ្ហាសំរាម
_សំណូមពរឲ្យបងប្អូនសិស្សានុសិស្សទាំងអស់ចូលរួមសហការ
ការចុះផ្សព្វផ្សាយណែនាំអំពីចំណីអាហារនិងរៀបចំសណ្តាប់ធ្នាប់ចំណីអាហារបានដំណើរការទៅយ៉ាងរលូនដោយមានការព្រមព្រៀងសហការគ្នាពីសិស្សានុសិស្សនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចទាំងអស់។
សូមអរគុណ!
េត្តស្ទឹងត្រែង
#សសខ

#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]ថ្ងៃ សុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ...
30/06/2023

[ ស ស ខ ខេត្តស្ទឹងត្រែង វិស័យអប់រំ ]
ថ្ងៃ សុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣
+ សូមគោរពដល់លោកគ្រូអ្នកគ្រូទទួលបន្ទុករាជធានីខេត្ត បងៗជាអ្នកស្ម័គ្រចិត្តបង្គោលរាជធានីខេត្ត និងបងៗយុវជន VMC(២០២៣) ទាំងអស់ជាទីគោរព
+ នៅវេលាម៉ោង ៨:០០នាទី ព្រឹករហូតដល់ម៉ោង ១០:០០នាទីព្រឹក ដោយមានកិត្តិយសពីមន្ត្រីមូលដ្ឋាន លោកគ្រូអ្នកគ្រូ សហការនឹងក្រុមយុវជនស្ម័គ្រចិត្តនៃវិទ្យាល័យព្រះរាជបូជនីយកិច្ចចូលរួមអនុវត្តនិងត្រួតពិនិត្យចំណីអាហារព្រមទាំងចាត់វិធានការហាមឃាត់អ្នកលក់មិនឲ្យលក់នូវគ្រឿងបរិភោគដូចជា:
-ភេសជ្ជៈ គ្រឿងកំប៉ុង គ្រឿងប៉ូវកម្លាំងផ្អែមខ្លាំង ទឹកសុីរ៉ូប៍គ្រប់ប្រភេទ
-នំចំណីដែលហួសថ្ងៃកំណត់
-នំចំណីដែលគ្មានកាលបរិច្ឆេទត្រឹមត្រូវ និងមានប្រភពមិនច្បាស់លាស់
-ប្រហិតចៀនឬប្រហិតកញ្ចប់គ្រប់ប្រភេទ
-ដំណាប់ត្រាំ នំកញ្ចប់ផ្សេងៗ
-ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ
-ចាហួយគ្រប់ប្រភេទនំដូណាត់ នំផ្អែមខ្លាំង
ការអនុវត្តនិងរៀបចំសណ្តាប់ធ្លាប់ចំណីអាហារបានដំណើរការទៅយ៉ាងរលូនដោយ ហើយមានការធ្វើកិច្ចសន្យាថា ប្រសិនបើករណីពួកគាត់នៅតែបន្តលក់នូវចំណីដែលហាមឃាត់ទាំងនេះទៀត នោះសាលានឹងធ្វើការបញ្ឈប់ដោយលែងអោយពួកគាត់លក់តទៅទៀតឡើយ។
សូមអរគុណ!
េត្តស្ទឹងត្រែង


#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង

[ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]ថ្ងៃអង្គារ៍ ទី ១១កើត ខែបឋមសាឍ ឆ្នាំថោះ  បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី28 ខែមិថុនា ឆ្...
28/06/2023

[ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]
ថ្ងៃអង្គារ៍ ទី ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី28 ខែមិថុនា ឆ្នាំ 2023

_______________________________

គម្រោង «សុខភាពចំណីអាហារនិងអនាម័យ»

•ការប្រជុំធ្វើឡើងមានរយ:ពេល 1ម៉ោង (10:00នាទី ដល់ 11:00នាទី)
•ទីកន្លែងនៅបណ្ណាល័យនៃវិទ្យាល័យព្រះរាជបូជនីយកិច្ច
•ក្នុងគោលបំណង៖

១. ស្រាវជ្រាវរកព័ត៌មានបន្ថែមទាក់ទងទៅនឹងគម្រោង។
២. ពិភាក្សានិងកែតម្រូវ។
៣.រៀបចំផែនការសកម្មភាពបន្ត។

សូមអគុណ!!
េត្តស្ទឹងត្រែង
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

[ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]ថ្ងៃអង្គារ៍ ទី ១០កើត ខែបឋមសាឍ ឆ្នាំថោះ  បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី27 ខែមិថុនា ឆ...
27/06/2023

[ស.ស.ខ ២០២៣ ខេត្ត ស្ទឹងត្រែង]
ថ្ងៃអង្គារ៍ ទី ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី27 ខែមិថុនា ឆ្នាំ 2023

_______________________________

គម្រោង «សុខភាពចំណីអាហារនិងអនាម័យ»

•ការប្រជុំធ្វើឡើងមានរយ:ពេល 2ម៉ោង (1:00នាទី ដល់ 3:00នាទី)
•ទីកន្លែងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច
•ក្នុងគោលបំណង៖

១. ពិភាក្សាគ្នាដើម្បីរៀបចំសរសេរគម្រោងបន្ត
២. ពិភាក្សានិងកែតម្រូវបន្ថែមលើគម្រោង
៣.រៀបចំគម្រោងដើម្បីទៅជួបដៃគូពាក់ព័ន្ធ
៤. ទំនាក់ទំនងទៅកាន់អ្នកពាក់ព័ន្ធ
៥.រៀបចំផែនការសកម្មភាពបន្ត។

សូមអគុណ!!
#យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំខេត្តស្ទឹងត្រែង
#ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

Address

Stung Treng
24062023VMC

Telephone

+855976589989

Website

Alerts

Be the first to know and let us send you an email when គម្រោងសុខភាពចំណីអាហារនិងអនាម័យ-VMC2023 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category