Krou Yeung School, Stung Treng Branch

Krou Yeung School, Stung Treng Branch We are a private, non-religious and non-political educational institution.

សាលារៀនគ្រូយើង សូមចូលរួមអបអរសាទរដល់យុវសិស្ស ឌី ឧត្តម សិស្សថ្នាក់ទី៩ នៃសាលារៀនគ្រូយើងសាខារតនគិរី ដែលបានជាប់ក្នុងកម្មវិធីផ...
17/07/2026

សាលារៀនគ្រូយើង សូមចូលរួមអបអរសាទរដល់យុវសិស្ស ឌី ឧត្តម សិស្សថ្នាក់ទី៩ នៃសាលារៀនគ្រូយើងសាខារតនគិរី ដែលបានជាប់ក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា រយៈពេល២សប្តាហ៍ ជាមួយសាលាដៃគូ Bishop Druitt College (BDC) ប្រទេសអូស្ត្រាលី។ ការចូលរួមក្នុងកម្មវិធីនេះ ជាឱកាសដ៏មានតម្លៃសម្រាប់កូនប្រុសក្នុងការពង្រីកចំណេះដឹង និងទទួលបានបទពិសោធន៍អន្តរជាតិ។ សាលារៀនគ្រូយើង សូមជូនពរឱ្យឧត្តមទទួលបានជោគជ័យ និងត្រឡប់មកវិញជាមួយចំណេះដឹង និងបទពិសោធន៍ថ្មីៗ។

សាលារៀនគ្រូយើង សូមចូលរួមអបអរសាទរដល់យុវតី ហុង វឌ្ឍនា សិស្សថ្នាក់ទី១១ នៃសាលារៀនគ្រូយើងសាខារតនគិរី ដែលទទួលបានអាហារូបករណ៍ចូល...
16/07/2026

សាលារៀនគ្រូយើង សូមចូលរួមអបអរសាទរដល់យុវតី ហុង វឌ្ឍនា សិស្សថ្នាក់ទី១១ នៃសាលារៀនគ្រូយើងសាខារតនគិរី ដែលទទួលបានអាហារូបករណ៍ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា រយៈពេល២សប្តាហ៍ ជាមួយសាលាដៃគូ Bishop Druitt College (BDC) ប្រទេសអូស្ត្រាលី។ ការចូលរួមក្នុងកម្មវិធីនេះ ជាឱកាសដ៏មានតម្លៃសម្រាប់កូនស្រីក្នុងការពង្រីកចំណេះដឹង និងទទួលបានបទពិសោធន៍អន្តរជាតិ។ សាលារៀនគ្រូយើង សូមជូនពរឱ្យវឌ្ឍនាទទួលបានជោគជ័យ និងត្រឡប់មកវិញជាមួយចំណេះដឹង និងបទពិសោធន៍ថ្មីៗ។

15/07/2026

ខ្មែរមានប្រវត្តិសាស្ត្រយូរលង់ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ក្នុងចំណោមនោះ សុជីវធម៌ក្នុងជីវិតប្រចាំថ្ងៃ គឺជាមរតកដ៏មានតម្លៃមួយ។ លោកគ្រូ យិន សុភាព បានចងក្រងសៀវភៅ “សុជីវធម៌” ដើម្បីឱ្យកូនខ្មែរគ្រប់រូបបានស្វែងយល់ពីសុជីវធម៌នៅក្នុងសង្គមខ្មែរ និងចូលរួមថែរក្សាអត្តសញ្ញាណដ៏មានតម្លៃនេះ។ សុជីវធម៌មិនមែនជារឿងតូចតាច ឬជាទម្លាប់បុរាណដែលហួសសម័យនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការរស់នៅជាមួយគ្នាដោយសុខដុមរមនា និងជាសញ្ញាបង្ហាញពីកម្រិតអរិយធម៌របស់បុគ្គល និងសង្គមទាំងមូល។ តស់ទៅស្តាប់ការវាយតម្លៃពីលោក ប៉ូលី រតនៈ អ្នកផលិតមាតិកាអប់រំដ៏មានប្រជាប្រិយ អំពីសៀវភៅមួយក្បាលនេះទាំងអស់គ្នា!
---------------------
សៀវភៅសុជីវធម៌លក់ក្នុងតម្លៃពិសេស ៤ដុល្លារ សម្រាប់តែខែកក្កដានេះប៉ុណ្ណោះ។ សូមទាក់ទងជាវតាមតេឡេក្រាមលេខៈ 092 888 378 / 093 836 839 ។ សូមអរគុណ។

ចុងសប្តាហ៍កន្លងទៅ សាលារៀនគ្រូយើងបានអញ្ជើញដៃគូពីវិទ្យាស្ថានអន្តរជាតិ TAIE ប្រទេសកាណាដា មកជួបសិស្សវិទ្យាល័យគ្រូយើង សាខាខេត...
14/07/2026

ចុងសប្តាហ៍កន្លងទៅ សាលារៀនគ្រូយើងបានអញ្ជើញដៃគូពីវិទ្យាស្ថានអន្តរជាតិ TAIE ប្រទេសកាណាដា មកជួបសិស្សវិទ្យាល័យគ្រូយើង សាខាខេត្តស្ទឹងត្រែង។ ជំនួបនេះ បានផ្តល់ឱកាសដ៏មានតម្លៃ ឱ្យសិស្សយល់ដឹងអំពីការសិក្សានៅប្រទេសកាណាដា និងផ្លូវឆ្ពោះទៅរកអនាគតនៃការអប់រំកម្រិតអន្តរជាតិ។ សិស្សទាំងអស់បានទទួលព័ត៌មានអំពីការស្វែងរកអាហារូបករណ៍ និងឱកាសបន្តការសិក្សានៅកាណាដា។ វិទ្យាស្ថានអន្តរជាតិ TAIE ផ្តល់សេវាកម្មនាំសិស្សទៅសិក្សានៅកាណាដា ចាប់ពីថ្នាក់ទី៧ រហូតដល់មហាវិទ្យាល័យ។ សិស្សអាចបន្តការសិក្សានៅទីនោះដោយឯករាជ្យ ដោយមិនចាំបាច់មានអាណាព្យាបាលទៅជាមួយ។ កិច្ចសហប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សាលារៀនគ្រូយើង ក្នុងការពង្រីកឱកាសអប់រំ និងបង្កើតទំនាក់ទំនងអន្តរជាតិ។

"យើងសម្លឹងទៅរកអនាគតដ៏ភ្លឺស្វាង!"
"WE ARE LOOKING FORWARD TO A BRILLIANT FUTURE!"
------------------
សាលារៀនគ្រូយើង បន្តចុះឈ្មោះកូនៗចូលរៀន
សម្រាប់ត្រីមាសទី៤ ចាប់ពីថ្នាក់មត្តេយ្យ ដល់
ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 011 817 982 / 087 817 982

សេចក្តីជូនដំណឹងសាលារៀនគ្រូយើងសាខាខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់មាតាបិតា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ថា ...
13/07/2026

សេចក្តីជូនដំណឹង

សាលារៀនគ្រូយើងសាខាខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់មាតាបិតា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ថា តេឡេក្រាមផ្លូវការរបស់សាលា ត្រូវបានគេហេកចូលនៅរសៀលនេះ ប៉ុន្តែក្រុមការងារបានដោះស្រាយរូចរាល់ហើយ។ សូមមាតាបិតា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់កុំចុច ឬបើកឯកសារដែលបានផ្ញើចេញពីគណនីតេឡេក្រាមនេះ។

សូមអរគុណ។

13/07/2026

ក្នុងនាមជាសិស្ស តើអ្នកមានអារម្មណ៍បែបណានៅពេលអានចប់សៀវភៅមួយក្បាល?

09/07/2026

ការសរសើរដែលមិនសមស្រប អាចបង្កផលវិបាកដល់អ្នកដែលទទួលបានការសរសើរ។

09/07/2026
ម្សិលមិញនេះ កូនៗថ្នាក់ទី២ ផ្នែកភាសាអង់គ្លេស នៃសាលារៀនគ្រូយើងសាខាស្ទឹងត្រែង បានធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទគូ ដែលស្ថ...
08/07/2026

ម្សិលមិញនេះ កូនៗថ្នាក់ទី២ ផ្នែកភាសាអង់គ្លេស នៃសាលារៀនគ្រូយើងសាខាស្ទឹងត្រែង បានធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទគូ ដែលស្ថិតនៅភូមិកំភុន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រាសាទនេះបានកសាងឡើងក្នុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ លក្ខណៈពិសេសរបស់ប្រាសាទគូ គឺអណ្ដូងទឹកបុរាណដែលមានទឹកថ្លា និងមិនចេះរីងស្ងួត ដែលប្រជាពលរដ្ឋគោរពជឿជាក់ថាជាទឹកមន្តស័ក្តិសិទ្ធិ។ ទោះបីជាប្រាសាទមានភាពទ្រុឌទ្រោម និងបាត់បង់រូបរាងដើម កូនៗបានឃើញជាក់ស្តែងនូវភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ។ ការភ្ជាប់ចំណេះដឹងពីក្នុងថ្នាក់រៀនទៅនឹងទីតាំងពិតប្រាកដ បានជួយបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចនេះ ក៏បានបណ្តុះស្មារតីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិថែមទៀត។

"គ្រូយើងកសាងទម្លាប់ និងអត្តចរិតល្អ!"
"Krou Yeung Builds Good Habits & Personalities!"
-----------------
សាលារៀនគ្រូយើង បន្តចុះឈ្មោះកូនៗចូលរៀន
សម្រាប់ត្រីមាសទី៤ ចាប់ពីថ្នាក់មត្តេយ្យ ដល់
ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 011 817 982 / 087 817 982

Address

Phum Leu, Sangkat Srah Ruessei, Krong Stung Treng, Khet Stung Treng
Stung Treng
190502

Opening Hours

Monday 07:00 - 19:45
Saturday 08:00 - 17:00

Telephone

+855972817982

Alerts

Be the first to know and let us send you an email when Krou Yeung School, Stung Treng Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Krou Yeung School, Stung Treng Branch:

Shortcuts

Share

Category