សាលាបឋមសិក្សាកាំងដែក-ផ្លូវការ

សាលាបឋមសិក្សាកាំងដែក-ផ្លូវការ ផេកផ្លូវការរបស់សាលារៀន

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចំរុងកសិកម្ម ប៊ុន មេភូមិកាំងដែកនិងគ្រួសារ ដែលជួយថ្លៃចាក់ដីទីធ្លាសាលាចំនួន ១ឡាន។...
24/02/2026

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចំរុងកសិកម្ម ប៊ុន មេភូមិកាំងដែកនិងគ្រួសារ ដែលជួយថ្លៃចាក់ដីទីធ្លាសាលាចំនួន ១ឡាន។ សូមជូនពរលោកជួបតែសេចក្ដីសុខ និងសុភមង្គលកុំបីឃ្លៀងឃ្លាតឡើយ។

សូមបងប្អូនក្នុងសហគមន៍ចូលរួមមកទទួលពាក្យដាក់ស្នើសុំដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារនៅតាមសាលារៀន សម្រាប់ឆ្នាំសិក្សា2025-2026
03/11/2025

សូមបងប្អូនក្នុងសហគមន៍ចូលរួមមកទទួលពាក្យដាក់ស្នើសុំដេញថ្លៃផ្គត់ផ្គង់ស្បៀងអាហារនៅតាមសាលារៀន សម្រាប់ឆ្នាំសិក្សា2025-2026

ចែកសម្ភារសិក្សាជូនកុមារបាត់បង់ឱកាសសិក្សា ដោយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តជាតិប្រចាំខេត្តស្ទឹងត្រែង
03/11/2025

ចែកសម្ភារសិក្សាជូនកុមារបាត់បង់ឱកាសសិក្សា ដោយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តជាតិប្រចាំខេត្តស្ទឹងត្រែង

សាលាបានធ្វើយុទ្ធនាការប្រមូលកុមារមកចុះឈ្មោះរៀនដោយឥតគិតថ្លៃ។ សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបរួសរាន់នាំកូនចៅគ្រប់អាយុរៀនមក...
24/10/2025

សាលាបានធ្វើយុទ្ធនាការប្រមូលកុមារមកចុះឈ្មោះរៀនដោយឥតគិតថ្លៃ។ សូមមាតាបិតា ឬអាណាព្យាបាលគ្រប់រូបរួសរាន់នាំកូនចៅគ្រប់អាយុរៀនមកចុះឈ្មោះផង ព្រោះជិតដល់ដំណាច់ខែតុលាហើយ។
{ការបញ្ចូនកូនមករៀន ប្រៀបដូចសន្សំទ្រព្យទុកឱ្យកូននាថ្ងៃអនាគត}

លេខទូរស័ព្ទទាន់ហេតុការណ៍ ប្រសិនបើបងប្អូនមានជួបបញ្ហា ឬមានព័ត៌មានទាន់ហេតុការណ៍ក្នុងករណីណាមួយសូមធ្វើការទំនាក់ទំនងលេខខាងក្រោ...
26/11/2024

លេខទូរស័ព្ទទាន់ហេតុការណ៍ ប្រសិនបើបងប្អូនមានជួបបញ្ហា ឬមានព័ត៌មានទាន់ហេតុការណ៍ក្នុងករណីណាមួយសូមធ្វើការទំនាក់ទំនងលេខខាងក្រោម។
សម្រាប់ស្រុកសៀមបូក
សូមអរគុណ

សូមមាតា បិតា អ្នកអាណាព្យាបាលទាំងអស់នាំកូនគ្រប់អាយុមកចុះចូលរៀនឱ្យបានគ្រប់ៗគ្នា នៅសាលាបឋមសិក្សាកាំងដែក ឬសាលាដែលនៅជិតលោកអ្ន...
19/10/2024

សូមមាតា បិតា អ្នកអាណាព្យាបាលទាំងអស់នាំកូនគ្រប់អាយុមកចុះចូលរៀនឱ្យបានគ្រប់ៗគ្នា នៅសាលាបឋមសិក្សាកាំងដែក ឬសាលាដែលនៅជិតលោកអ្នកបំផុត។
♡ កុមារត្រូវបានចូលរៀនដោយឥតបង់ថ្លៃ
♡ កូនអ្នក កូនខ្ញុំទាំងអស់គ្នាត្រូវតែទៅរៀន
♡ បញ្ជូនកូនទៅសាលារៀន គឺដូចសន្សំទ្រព្យទុកឱ្យកូន។

10/07/2024

សៀវភៅ​ហ្វឹកហាត់​គណិតវិទ្យា ថ្នាក់ទី៣

សៀវភៅ​គណិតវិទ្យា ថ្នាក់ទី៣ ជា​សៀវភៅ​ហ្វឹកហាត់​សម្រាប់​កុមារ ដើម្បី​ជំនួយ​ការ​ហ្វឹកហាត់​កុមារ​បន្ថែម​នៅ​ផ្ទះ ។

សៀវភៅ​នេះ ​អាច​ស្វែងរក​បាន​នៅ​បណ្ណាគារ​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ ឬ​នៅ​តាម​បណ្ណាគារ​ផ្សេងៗ និង​នៅ​តាម​ទីផ្សារ​ដែល​នៅ​ជិត​លោកអ្នក។

-ទំនាក់ទំនង៖ ០១២ ៦០ ៨៣ ៦៧
-តេឡេក្រាម៖ ០១១ ៨៩ ០៩ ០៩
-page៖ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ Publishing and Distribution House

ឪពុកម្តាយគ្រប់រូប👨‍👩‍👧‍👦គួរឆ្លៀតពេលខ្លះក្នុងការបង្កើនការប្រាស្រ័យទាក់ទង ភាពស្និតស្នាលជាមួយកូនៗតាមរយៈសកម្មភាពតូចៗដូចជា ធ្...
09/07/2024

ឪពុកម្តាយគ្រប់រូប👨‍👩‍👧‍👦គួរឆ្លៀតពេលខ្លះក្នុងការបង្កើនការប្រាស្រ័យទាក់ទង ភាពស្និតស្នាលជាមួយកូនៗតាមរយៈសកម្មភាពតូចៗដូចជា ធ្វើកិច្ចការងារសាលាជាមួយកូន ញ៉ាំបាយជុំគ្នា ជជែកពីសកម្មភាពរបស់សាលារៀន លេងល្បែងកម្សាន្តផ្សេងៗ។

09/07/2024

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤៖

សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤៖

=============
Facebook: https://facebook.com/mowramcambodia
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/
TikTok: https://tiktok.com/
—————————
#ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #តំបន់មាត់សមុទ្រ #រាជធានីភ្នំពេញ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា

យើងខ្ញុំនាយិកា គណៈកម្មការសាលាព្រមទាំងលោកគ្រូអ្នកគ្រូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូថុត ភាណៈ និងគ្រួសារ ដែល...
25/06/2024

យើងខ្ញុំនាយិកា គណៈកម្មការសាលាព្រមទាំងលោកគ្រូអ្នកគ្រូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូថុត ភាណៈ និងគ្រួសារ ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយសាលារៀនសម្រាប់ទិញកង្ហារដាក់តាមបន្ទប់។
សូមគោរពជូនពរលោកគ្រូនិងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ចូសេហ្វ អ៊ូរី និងភរិយា ព្រមទាំងប្រជាជននៃទីក្រុងលិចទេនស្គែន ដែលជំនួយថវិកាស...
05/01/2024

យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ចូសេហ្វ អ៊ូរី និងភរិយា ព្រមទាំងប្រជាជននៃទីក្រុងលិចទេនស្គែន ដែលជំនួយថវិកាសាងសង់អគារសិក្សា1ខ្នង ព្រមទាំងនាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្សនៃសាលាកាំងដែក ដោយសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការភ្លែនអន្តរជាតិស្វីស។

យើងខ្ញុំ សូមគោរពជូនពរលោក លោកស្រីមានសុខភាពល្អបរិបូរ សំណាងល្អ និងពុទ្ធពរ4ប្រការ គឺអាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Kang Daek Primary School
Stung Treng

Telephone

+855886832224

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាកាំងដែក-ផ្លូវការ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាលាបឋមសិក្សាកាំងដែក-ផ្លូវការ:

Shortcuts

Share

Category