15/11/2025
💰 ដើម្បីមានជីវិតដែលមិនត្រឹមតែសម្បូរលុយកាក់ តែថែមទាំងមានសុភមង្គលទៀតនោះ អ្នកត្រូវយល់ដឹងពីការពិតដ៏សំខាន់ ៥ យ៉ាងដូចខាងក្រោម៖
១. ទំនាក់ទំនងពិតប្រាកដមិនមែនអាស្រ័យលើថា អ្នកស្គាល់នរណាទេ ប៉ុន្តែអាស្រ័យលើថា តើអ្នកមានអ្វីដែលអាច "ផ្តល់" ដល់អ្នកដទៃបានខ្លះ? អ្នកដែលចេះតែ "ទាមទារ" ពីអ្នកដទៃ ភាគច្រើនគ្មាននរណាម្នាក់ចង់រាប់អានជាមួយឡើយ។
ចូរអភិវឌ្ឍខ្លួនឯង បើអ្នកពូកែ និងមានសមត្ថភាពក្នុងខ្លួនឯង ទំនាក់ទំនងនឹងរត់ចូលមកក្នុងជីវិតរបស់អ្នកដោយស្វ័យប្រវត្តិ។
២. ប្រាក់មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យជីវិត និងក្រុមគ្រួសារមាន ភាពសម្បូរសប្បាយ ព្រោះបើខ្វះប្រាក់វាអាចបង្កជាបញ្ហា និងប៉ះពាល់ដល់គុណភាពជីវិតក្នុងគ្រប់វិស័យ រួមទាំងការថែទាំសុខភាពមាតាបិតាផង។
ការខិតខំធ្វើការភាគច្រើន គឺដើម្បីប្តូរយកកម្រៃ កុំកុហុកខ្លួនឯងថា ធ្វើអ្វីៗទាំងអស់ព្រោះតែស្រឡាញ់ ប៉ុន្តែត្រូវទទួលស្គាល់ថា លុយ គឺជាអ្នកកំណត់លទ្ធភាព នៃការសម្រេចចិត្ត និងសកម្មភាពស្ទើរតែទាំងអស់នៅក្នុងជីវិតប្រចាំថ្ងៃ និងសេដ្ឋកិច្ច។
៣. ជៀសវាងភាពលោភលន់ និងផ្តោតលើស្មារតី កាន់តែមានលុយច្រើន កាន់តែត្រូវមាន ស្មារតី ច្រើនឡើង ព្រោះការធ្វេសប្រហែស និងភាពលោភលន់ គឺជាចំណុចខ្សោយដែលធ្វើឲ្យមនុស្សត្រូវបានគេបោកបញ្ឆោតរហូតដល់អស់ខ្លួនបានយ៉ាងងាយស្រួលបំផុត។
ការវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ ហើយមករកអ្នកយ៉ាងងាយៗ ភាគច្រើនជារឿងបោកប្រាស់។ កិច្ចព្រមព្រៀងដែលល្អពិតប្រាកដ តែងតែកើតឡើងក្នុងរង្វង់មានកំណត់ និងប្រកបដោយភាពស្ងប់ស្ងាត់។
📍ឧទាហរណ៍៖ បើអ្នកមានអ្នកមកបបួលវិនិយោគ ៛ ១.០០០.០០០ ហើយសន្យាថាចំណេញ ៥០% ក្នុងរយៈពេល ១ ខែ នោះ គឺជាសញ្ញាគ្រោះថ្នាក់។
៤. សមត្ថភាព និងការអនុវត្តជាក់ស្តែង គឺជាអំណាចដែលលើសលុយ ព្រោះរឿងទាំងនេះជាប់ខ្លួនអ្នកជារៀងរហូត គ្មាននរណាម្នាក់អាចដកហូតបានឡើយ។
សង្គមភាគច្រើនផ្អែកលើផលប្រយោជន៍ ទំនាក់ទំនងតែងតែស្ថិតស្ថេរដរាបណាអ្នកនៅតែមាន "ប្រយោជន៍" សម្រាប់ពួកគេ។ ការដឹងពីការពិតនេះនឹងជួយឲ្យអ្នកមិនបញ្ឆោតខ្លួនឯង និងត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួល។
៥. កូនសោរឆ្ពោះទៅរកទ្រព្យសម្បត្តិដ៏ឋិតថេរ គឺស្គាល់ខ្លួនឯងឲ្យបានស៊ីជម្រៅបំផុត អ្វីដែលសំខាន់បំផុតក្នុងជីវិត គឺការស្វែងរកថា "តើយើងខ្លួនឯងពិតជាត្រូវការអ្វីឲ្យប្រាកដ?"
ភាពពេញចិត្ត គឺជាទ្រព្យសម្បត្តិ បើអ្នករកឃើញសុភមង្គល និងភាពពេញចិត្ត ចំពោះតម្រូវការរបស់ខ្លួនឯងហើយ ទោះជាមានច្រើន ឬតិចក្តី សារៈសំខាន់នៃប្រាក់នឹងថយចុះ ហើយនោះគឺជាទ្រព្យសម្បត្តិពិតប្រាកដ។
💬 សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា!
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។
ស្វែងរក Money Buddy តាមរយៈ៖
__________________________
📍TikTok: https://www.tiktok.com/
📍Instagram: https://www.instagram.com/moneybuddykh