Open Idea Center

Open Idea Center Open Idea Center

Open Idea បានបង្កើតឡើងដោយស្ថាបនិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការបណ្តុះបណ្តាលធនធានមនុស្ស និងជាអ្នកដឹកនំា ព្រមទំាងមានជំនាញខាងការបណ្តុះបណ្តាលពីការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស និងវគ្គការបង្កើតអាជីវកម្មហាងទំនិញ ។ នៅ Open Idea យើងមានគ្រូបណ្តុះបណ្តាលមានសមត្ថភាពបានបញ្ចប់ថ្នាក់អនុបណ្ឌិត បណ្ឌិត មកពីក្រៅប្រទេស ។ Open Idea បង្កើតឡើងតាំងពីឆ្នាំ ២០០៧ ដោយយើងផ្តល់នូវវគ្គបណ្តុះបណ្តាល ជំនាញទៅដល់បុគ្គល

ិកអង្គការ និងបុគ្គលិកក្រុមហ៊ុន ព្រមទាំងសិស្ស និស្សិត ទៅលើជំនាញការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស និងវគ្គការបង្កើតអាជីវកម្មហាងទំនិញ ព្រមទំាងជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងគំរោង ការគ្រប់គ្រងបុគ្គលិក ក្នុងសហគ្រាសខ្នាតតូច បណ្តុះគំនិតយុវវ័យ ភាពនៃការជោគជ័យទៅលើមុខជំនាញ ការគ្រប់គ្រងហិរញ្ញវត្ថុ សុភមង្គល និងការកសាងគ្រួសារ ព្រមទាំងជំនាញផ្សេងៗទៀត។ Open Idea ជាធនធានមនុស្ស និងមជ្ឈមណ្ឌលបណ្តុះបណ្តាល គំនិត យុវវ័យឱ្យក្លាយ ជាអ្នកដឹកនាំ សហគ្រិនយុវវ័យក្មេង ក្នុងសម័យជឿន លឿន នាពេល បច្ចុប្បន្ននេះ។ ជាងនេះទៅទៀត Open Idea ជាកន្លែងស្វែងរកការងារឱ្យនិស្សិតធ្វើ និងបញ្ជូននិស្សិត ធ្វើការស្ម័គ្រចិត្តតាមអង្គការ ក្រុមហ៊ុនសហគ្រាស ព្រមទាំងធ្វើការតាមសហគមន៍ ។

ចាប់​ផ្ដើម​ជំនួញ​នៅ​ថ្ងៃ​នេះ​ជា​មួយ​នឹង​​ជំនាញ​របស់​អ្នក​ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​គ្រប់​មុខ​ជំនួញ​ទាំងអស់​ដែល​ជោគជ័យ...
31/08/2020

ចាប់​ផ្ដើម​ជំនួញ​នៅ​ថ្ងៃ​នេះ​ជា​មួយ​នឹង​​ជំនាញ​របស់​អ្នក​ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​

គ្រប់​មុខ​ជំនួញ​ទាំងអស់​ដែល​ជោគជ័យ​ គឺ​ដោយសារតែ​​ជំនួញ​ទាំង​នោះ​អាច​ស្វែង​រក​ដំណោះស្រាយ​ពិតប្រាកដ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងឡាយ​របស់​អតិថិជន។ ប៉ុន្តែ​រឿង​នេះ​គួរ​ឲ្យ​ស្តាយ​ណាស់​ពីព្រោះ​ថា មនុស្ស​ភាគច្រើន​រក​មិន​ឃើញ​ថា តើ​គួរ​ចាប់​ផ្តើម​ជំនួញ​​របស់​ពួកគេ​ពី​កន្លែង​ណា​ទៅ? ពួកគេ​មិន​ដឹង​ថា តើ​គួរ​បង្កើត​ផលិតផល ឬ​សេវាកម្ម​អ្វី​​សម្រាប់​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​របស់​អតិថិជន?

មិន​ខ្វល់​ថា ​អ្នក​បាន​ចំណាយ​ណា​ពេល​លើក​ដំបូង​នៅ​ក្នុង​ឆាក​ជីវិត​ និង​អាជីព​របស់​អ្នក​ដោយ​របៀបណា​នោះ​ទេ អ្នក​ត្រូវ​​តែ​ដុសខាត់​​ខ្លួនឯង​ឲ្យ​ពូកែ​ខាង​អ្វី​មួយ។ វា​ជា​ទេពកោសល្យ ឬ​សមត្ថភាព​​ដែល​អ្នក​មាន​ពិសេស​ជាង​អ្នក​ផ្សេង ទៀត ហើយ​មនុស្ស​គ្រប់គ្នា​មាន​ចំណុច​ពិសេស​នេះ។ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ពិសេស​ជាងគេ​បំផុត​ក្នុង​លោក​នោះ​ទេ។ ការ​ពិត​ដោយ​គ្រាន់តែ​អ្នក​អាច​ស្វែង​រក​វិធី​ជួយ​ដោះស្រាយ​បញ្ហា​​នៅ​ក្នុង​ផ្នែក​ណាមួយ​ដែល​ជា​តម្រូវការ​​របស់​មនុស្ស​ជុំវិញ​អ្នក​បាន គឺ​វា​អាច​ចាត់​ទុក​ថា អ្នក​មាន​សមត្ថភាព​ពិសេស​មួយ​​រួច​បាត់​​ទៅ​ហើយ។

គោលដៅ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​​​​ផ្នែក​​ទីផ្សារ​សម្រាប់​អាជីវកម្ម​របស់​អ្នក​​​គឺ​ត្រូវ​ស្វែងរក​​មនុស្ស​​ដែល​ចាប់អារម្មណ៍​នឹង​គំនិត​អាជីវកម្ម​​របស់​អ្នក​ឲ្យ​បាន​គ្រប់​ចំនួន ​ហើយ​បន្ទាប់មក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​​​ពួកគេ​តាម​តាមរយៈ​​មធ្យោបាយ​ជា​ច្រើន​ដែល​មាន​តម្លៃ​សម្រាប់​ពួកគេ។ អ្នក​​មិន​ចាំបាច់​ធ្វើ​ទីផ្សារ​តម្រូវ​មនុស្ស​គ្រប់​គ្នា​ទេ។ អ្នក​គ្រាន់តែ​ធ្វើ​ទីផ្សារ​ទៅ​លើ​នរណា​ដែល​ជា​គោលដៅ​អតិថិជន​ស្នូល​របស់​អ្នក​ និង​ឲ្យ​តម្លៃ​លើ​​គំនិត​អាជីវកម្ម​នោះ។

តាម​ពិត​ទៅ​អ្នក​មាន​ជំនាញ​ដែល​​អ្នក​មើល​រំលង ឬ​មិន​ឲ្យ​តម្លៃ​​វា​តែ​ម្ដង។ សូម​កុំ​មើល​ស្រាល​ជំនាញ​របស់​អ្នក។ សូម​វាយតម្លៃ​ជំនាញ​របស់​អ្នក​ឡើង​វិញ​ ហើយ​បន្ទាប់មក​រក​មើល​​សមត្ថភាព​មួយ​ដែល​អ្នក​ពូកែ​លេចធ្លោ ដោយ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​​ខ្លាំង​ឡើង។ ខាងក្រោម​នេះ គឺជា​សំនួរ​សំខាន់ៗ​ដែល​អ្នក​អាច​ចោទ​សួរ​​ខ្លួនឯង​ដើម្បី​​ជីក​គាស់រំលើង​​​វា​ឡើង៖
-តើ​បញ្ហា​អ្វី​ខ្លះ​ដែល​អ្នក​​គិត​ថា វា​នឹង​នៅ​តែ​​បន្ត​កើត​មាន​ស្រប​គ្នា​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក?
-តើ​គ្រួសារ និង​មិត្ត​ភក្តិ​របស់​អ្នក​កំពុង​ក្រពុលមុខ ឬ​ខកចិត្ត​ទៅ​នឹង​បញ្ហា​អ្វី​ខ្លះ?
-តើ​មហិច្ឆតា​របស់​អ្នក​ផ្តោត​ទៅ​លើ​អ្វី? ​

-តើ​អ្វី​ទៅ​ដែល​អ្នក​បាន​​ចេះ​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត? ទាំង​នៅ​ក្នុង​អាជីវកម្ម? ទាំង​នៅ​ក្នុង​ជីវិត​ឯកជន?
-តើ​​អ្នក​យល់​ថា បញ្ហា​ដែល​អ្នក​មើល​ឃើញ​​​កំពុង​ធ្លាក់​ចូល​នៅ​ក្នុង​អន្ទាក់​ដែល​ជា​​​ជំនាញ​របស់​អ្នក​​ឬទេ?
-តើ​សេវាកម្ម​អ្វី​ដែល​អ្នក​អាច​បង្កើត​ឡើង​ដើម្បី​​ផ្ដល់​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​នោះ?

ទាំង​នេះ​គឺ​ជា​គំនិត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​​បង្កើត​​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​បាន​​។ សូម​ពិនិត្យ​មើល​វា​ឲ្យ​បាន​ល្អិតល្អន់​បន្តិច​។ ​អ្នក​ត្រូវ​សកម្ម​ឡើង​ក្នុង​ការ​បង្កើត​ចម្ងល់​ជា​ច្រើន​​សម្រាប់​សួរ​ខ្លួនឯង។ សរសេរ​បំណង​ប្រាថ្នា​​របស់​អ្នក​ទុក ហើយ​គិត​ពី​វិធី​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​ដែល​មាន​ស្រាប់​បាន និង​អាច​ផ្ដល់​គុណ​តម្លៃ​ឲ្យ​បាន​ច្រើន​។ ចង់​ធ្វើ​ជំនួញ អ្នក​ត្រូវ​មាន​ជំនាញ​ពិសេស​​ក្នុង​មុខ​ជំនួញ​ដែល​អ្នក​ចង់​ធ្វើ៕ ប្រភព៖bizkhmer

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេសមានមនុស្សជា...
31/08/2020

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦

អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស
មានមនុស្សជាច្រើនតែងតែមានក្តីស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការអោយអ្នកដទៃ ហើយតែងតែគិតថាប្រសិនបើខ្លួនបើកអាជីវកម្មតើត្រូវទិញទំនិញ និងនំាទំនិញយកមកលក់ពីខាងណា ព្រោះខ្លួនមិនស្គាល់រោងចក្រផលិតទំនិញទំាងអស់នឹងផង ធ្វើម៉េចទៅទិញទំនិញពីរោចក្រដោយផ្ទាល់បាន ដើម្បីយកមកលក់នៅលើទីផ្សារទំាងបោះដុំ និងលក់រាយ។ ក្នុងចំណោមអាជីវកម្មជាច្រើនដូចជា៖ការលក់ទំនិញតាមអនឡាញ ការយកទំនិញពីរោងចក្រមកលក់សំរាប់បោះដុំអោយអតិថិជនយកទៅលក់បន្ត និងការបើកហាងលក់ទំនិញសំរាប់លក់អោយអតិថនជនអ្នកប្រើប្រាស់មកទិញទំនិញដោយផ្ទាល់ អាជីវកម្មទំាងអស់នេះកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ន។

ហើយមានមនុស្សមួយចំនួនតែងតែនិយាយថាខ្លួនមានថវិការបន្តិចបន្ទួចមិនដឹងថាទៅទិញទំនិញពីរោងចក្រគេលក់ទំនិញទំាងអស់នឹងអោយរឺអត់? លោក អ្នកឈប់បារម្មណ៍រឿងការទៅទិញទំនិញពីរោចក្រដោយផ្ទាល់យកមកលក់នៅលើទីផ្សារទៀតទៅអូរភេនអាយដាល លើកយកវគ្គស្តីពី”ការទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស” ដែលអាចជួយដល់លោក អ្នកបាន មិនថាមានថវិកាតិច រឺច្រើនទេ លោក អ្នកនឹងបានទិញទំនិញដោយផ្ទាល់ពីរោងចក្រក្នុងតម្លៃពិសេសសំរាប់យកមកលើនៅលើទីផ្សារវគ្គនេះបង្រៀនអោយលោក អ្នកចេះទិញទំនិញដោយផ្ទាល់មិនចំាបាច់អោយគេជួយទិញជូនលោក អ្នកគ្រាន់តែចំណាយពេលមួយថ្ងៃពេញមកសិក្សាជាមួយពួកយើង ពួកយើងនឹងប្រាប់លំអិតក្នុងទៅទិញពីរោងចក្រយកមកលក់។

✍️តម្លៃវគ្គសិក្សា៖ ០១នាក់ ៩៥ដុល្លា

✅ផ្តល់ជូន៖

▶️នៅពេលបព្ចាប់វគ្គនេះសិក្ខាកាមទទួលបានលិខិតបព្ជាក់ការសិក្សាពីវគ្គនេះ និងឯកសារមេរៀន ព្រមឯកពាក់ពន្ឋ័ក្នុងទិញទំនិញ
▶️អាហារថ្ងៃត្រង់មួយពេល និងអាហារសម្រន់ពីរពេល

⏰ការបរិច្ឆេទ និងពេលវេលាសិក្សា៖

▶️ចូលរៀនលើទី១៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២០
▶️រយៈពេល០១ថ្ងៃពេញចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច

🏠កន្លែងចុះឈ្មោះ

🏡ការិយាល័យ៖ ផ្ទះ១៣អេ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
☎️ទូរស័ព្ទ៖ ០៣១ ៧៥០ ០០២៩,០៩៩ ៩០០ ០៣៩
🌐ហ្វេកបុកផេក៖ openideacentercambodia

👩‍🏫👨‍🏫នៅពេលបព្ចាប់វគ្គនេះសិក្ខាកាម និងទទួលបាននូវប្រឹក្សាដោយមិនគិត

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេសមានមនុស្សជា...
08/06/2020

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦

អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស
មានមនុស្សជាច្រើនតែងតែមានក្តីស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការអោយអ្នកដទៃ ហើយតែងតែគិតថាប្រសិនបើខ្លួនបើកអាជីវកម្មតើត្រូវទិញទំនិញ និងនំាទំនិញយកមកលក់ពីខាងណា ព្រោះខ្លួនមិនស្គាល់រោងចក្រផលិតទំនិញទំាងអស់នឹងផង ធ្វើម៉េចទៅទិញទំនិញពីរោចក្រដោយផ្ទាល់បាន ដើម្បីយកមកលក់នៅលើទីផ្សារទំាងបោះដុំ និងលក់រាយ។ ក្នុងចំណោមអាជីវកម្មជាច្រើនដូចជា៖ការលក់ទំនិញតាមអនឡាញ ការយកទំនិញពីរោងចក្រមកលក់សំរាប់បោះដុំអោយអតិថិជនយកទៅលក់បន្ត និងការបើកហាងលក់ទំនិញសំរាប់លក់អោយអតិថនជនអ្នកប្រើប្រាស់មកទិញទំនិញដោយផ្ទាល់ អាជីវកម្មទំាងអស់នេះកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ន។

ហើយមានមនុស្សមួយចំនួនតែងតែនិយាយថាខ្លួនមានថវិការបន្តិចបន្ទួចមិនដឹងថាទៅទិញទំនិញពីរោងចក្រគេលក់ទំនិញទំាងអស់នឹងអោយរឺអត់? លោក អ្នកឈប់បារម្មណ៍រឿងការទៅទិញទំនិញពីរោចក្រដោយផ្ទាល់យកមកលក់នៅលើទីផ្សារទៀតទៅអូរភេនអាយដាល លើកយកវគ្គស្តីពី”ការទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស” ដែលអាចជួយដល់លោក អ្នកបាន មិនថាមានថវិកាតិច រឺច្រើនទេ លោក អ្នកនឹងបានទិញទំនិញដោយផ្ទាល់ពីរោងចក្រក្នុងតម្លៃពិសេសសំរាប់យកមកលើនៅលើទីផ្សារវគ្គនេះបង្រៀនអោយលោក អ្នកចេះទិញទំនិញដោយផ្ទាល់មិនចំាបាច់អោយគេជួយទិញជូនលោក អ្នកគ្រាន់តែចំណាយពេលមួយថ្ងៃពេញមកសិក្សាជាមួយពួកយើង ពួកយើងនឹងប្រាប់លំអិតក្នុងទៅទិញពីរោងចក្រយកមកលក់។

✍️តម្លៃវគ្គសិក្សា៖ ០១នាក់ ៩៩ដុល្លា

✅ផ្តល់ជូន៖

▶️នៅពេលបព្ចាប់វគ្គនេះសិក្ខាកាមទទួលបានលិខិតបព្ជាក់ការសិក្សាពីវគ្គនេះ និងឯកសារមេរៀន ព្រមឯកពាក់ពន្ឋ័ក្នុងទិញទំនិញ
▶️អាហារថ្ងៃត្រង់មួយពេល និងអាហារសម្រន់ពីរពេល

⏰ការបរិច្ឆេទ និងពេលវេលាសិក្សា៖

▶️ចូលរៀនលើទី១៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០២០
▶️រយៈពេល០១ថ្ងៃពេញចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច

🏠កន្លែងចុះឈ្មោះ

🏡ការិយាល័យ៖ ផ្ទះ១៣អេ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
☎️ទូរស័ព្ទ៖ ០៣១ ៧៥០ ០០២៩,០៩៩ ៩០០ ០៣៩
🌐ហ្វេកបុកផេក៖ openideacentercambodia

👩‍🏫👨‍🏫នៅពេលបព្ចាប់វគ្គនេះសិក្ខាកាម និងទទួលបាននូវប្រឹក្សាដោយមិនគិតថ្លៃ។

ចង់​ចេញ​រកស៊ី​ពេល​រៀន​ចប់ អនុវត្ត​យុទ្ធសាស្ត្រ ​៨ ជំហាន​​នេះ!​ប្រសិន​បើ​​​ធ្វើ​ការ​មួយ​ថ្ងៃ ៨ ម៉ោង​ជា​សុបិន​អាក្រក់​បំផុ...
03/05/2020

ចង់​ចេញ​រកស៊ី​ពេល​រៀន​ចប់ អនុវត្ត​យុទ្ធសាស្ត្រ ​៨ ជំហាន​​នេះ!​

ប្រសិន​បើ​​​ធ្វើ​ការ​មួយ​ថ្ងៃ ៨ ម៉ោង​ជា​សុបិន​អាក្រក់​បំផុត​របស់​អ្នក អ្នក​នៅ​មាន​វិធី​ផ្សេង​ដែល​អាច​ឲ្យ​អ្នក​ជៀស​ផុត​បាន នោះ​គឺ​ធ្វើ​ជំនួញ។ ​មាន​និស្សិត​ជាច្រើន​​មាន​ក្តី​សុបិន​ចង់​ចាប់​ផ្តើម​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​ជំនួស​ឲ្យ​ការ​រស់នៅ​ជាមួយ​នឹង​ភាព​ភ័យខ្លាច​គេ​​បណ្ដេញ​ចេញ​ពី​ការងារ​ ហើយ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ថ្មី​ទៀត។ ដើម្បី​ធ្វើ​ឲ្យ​ក្តី សុបិន​របស់​អ្នក​អាច​ក្លាយ​ជា​ការពិត​បាន​ធ្វើ​ជា​អ្នក​ជំនួញ​នៅ​ពេល​ខាងមុខ​ក្រោយ​ពេល​រៀនចប់​​ អ្នក​អាច​អនុវត្ត​តាម​ក្បួន ៨​ជំហាន​ខាងក្រោម​នេះ៖ ​

១.ត្រូវ​មាន​គំនិត​បង្កើត​មុខ​របរ​មួយ

ប្រសិន​បើ​អ្នក​ចង់​ចាប់​ផ្ដើម​រកស៊ី​អ្វី​មួយ អ្នក​ត្រូវ​ដឹង​ច្បាស់​ថា តើ​អ្នក​ចង់​រកស៊ី​អ្វី? ក្នុង​នាម​ជា​អ្នក​រកស៊ី អ្នក​ត្រូវ​តែ​មាន​គំនិត​​បង្កើត​មុខ​របរ​ថ្មី​សម្រាប់​ខ្លួនឯង។ តើ​អ្នក​នឹង​អាច​ចាប់​ផ្ដើម​ជំនួញ​​មួយ​ដោយ​របៀបណា​បើ​អ្នក​មិន​បាន​ដឹង​ថា អ្នក​អត់​មាន​គំនិត​​រកស៊ី​អ្វី​ផង​នោះ? តាម​ពិត​ទៅ អ្នក​មិន​ចាំបាច់​មាន​ភាព​ច្នៃប្រឌិត និង​បង្កើត​អ្វី​ដែល​ថ្មី​ដែល​គ្មាន​នរណា​នឹកស្មាន​មិន​ដល់​នោះ​ទេ។ អ្នក​អាច​គ្រាន់តែ​​​យក​គំនិត ឬ​ជំនួញ​ណា​មួយ​ដែល​មាន​ស្រាប់​នៅ​លើ​ទីផ្សារ ហើយ​យក​មក​វិភាគ​ដើម្បី​ស្វែង​រក​ចំណុច​ខ្វះខាត ហើយ​ប្រើ​ឱកាស​នោះ​មក​ក្រឡៃ​ធ្វើ​ជា​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​អ្នក​។ ​ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ងាយស្រួល​ជាង បង្កើត​ជំនួញ​មួយ​​ថ្មី​ដោយ​ខ្លួនឯង។

២.វិភាគ​ទីផ្សារ

ក្រោយ​មាន​គំនិត​​រកស៊ី​ហើយ​នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​គឺ​ត្រូវ​វិភាគ​ទីផ្សារ ដើម្បី​រក​​ទំហំ​ទីផ្សារ តម្រូវការ និង​អតិថិជន​ដែល​នឹង​ប្រើប្រាស់​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក។ វាយ​តម្រូវ​គូប្រជែង រក​មើល​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​គូប្រជែង ហើយ​រក​មើល​ថា តើ​អ្វី​ទៅ​ជា​ចំណុច​ខុសគ្នា​រវាង​អាជីវកម្ម​របស់​អ្នក និង​គូប្រជែង? ប្រៀបធៀប​តម្លៃ និង​គុណភាព​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក នឹង​ស្វែងរក​លទ្ធភាព​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​បំផុត។ នេះ​គឺ​ជា​កត្តា​ចាំបាច់​ណាស់ ពីព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ក្តោប​បាន​ព័ត៌មាន​ទាំង​នេះ អ្នក​នឹង​អាច​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​របស់​អ្នក​ដែល​មាន​ស្រាប់​នៅ​ទីផ្សារ​បាន។

៣.គ្រោង និង​ធ្វើ​ផែនការ​អាជីវកម្ម

អ្នក​អាច​ចងក្រង​ផែនការ​អាជីវកម្ម​មួយ​សម្រាប់​​អាជីវកម្ម​របស់​អ្នក​ដែល​​សរសេរ​អំពី​​បេសកកម្ម គោលបំណង​​អាជីវកម្ម ទិដ្ឋភាព​​ទូទៅ សេចក្ដី​សង្ខេប​ប្រតិបត្តិការ​អាជីវកម្ម​ ការ​ពិពណ៌នា​ទូទៅ​របស់​ក្រុមហ៊ុន ឱកាស ឧស្សាហកម្ម និង​ទីផ្សារ​យុទ្ធសាស្ត្រ​របស់​អ្នក ក្រុមការងារ ផែនការ​ទីផ្សារ ផែន​ការ​ប្រតិបត្តិការ ផែនការ​ហិរញ្ញវត្ថុ និង​ឧបសម្ពន្ធ​ជាដើម​។ផែនការ​អាជីវកម្ម​ភាគច្រើន​គឺ​ជា​តម្រូវការ​ចាំបាច់​ណាស់​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​គ្រប់​ប្រភេទ​​ឲ្យ​ទទួល​បាន​ជោគជ័យ។

៤.ការ​វិនិយោគ

អ្នក​ត្រូវតែ​វិនិយោគ​ទៅ​លើ​ប្រភេទ​មុខ​ជំនួញ​ផ្សេងៗ​ដែល​អ្នក​ចាប់​អារម្មណ៍។ អ្នក​អាច​ចាប់​ផ្តើម​មុខ​ជំនួញ​មួយ​ដោយ​មិន​ប្រើ​លុយ ប៉ុន្តែ​ករណី​នេះ​គឺ​ជា​រឿង​កម្រ​ណាស់ ហើយ​អ្នក​ត្រូវការ​ពេលវេលា​ច្រើន​ណាស់​ដើម្បី​បាន​ផល​។ នៅ​ក្នុង​ជំហាន​ទី៣​ខាងលើ អ្នក​ត្រូវ​គណនា​ថា តើ​ចំនួន​លុយ​ប៉ុន្មាន​ដែល​អ្នក​ត្រូវការ​​ក្នុង​ជំហាន​ដំបូង​នៃ​អាជីវកម្ម​របស់​អ្នក? អ្នក​ត្រូវ​កំណត់​ការ​ចំណាយ​នេះ​ឲ្យ​បាន ហើយ​​ត្រៀម​លុយ​បន្ថែម​​ទុក​ជា​មុន​យ៉ាង​ហោច​ណាស់ ២០% ទៀត។ សូម​ចាំ​ថា មាន​លុយ​ត្រៀម​ទុក​មុន​តិចតួច​ វា​ប្រសើរ​ជាង​គ្មាន​លុយ​សោះ​ពីព្រោះ​ការ​ចំណាយ​ឥត​គ្រោង​ទុក​នឹង​​កើត​មាន​ឡើង​ហួស​ពី​អ្វី​ដែល​អ្នក​ត្រូវការ ជា​ពិសេស​នៅ​ពេល​​មាន​ភាព​បន្ទាន់​កើត​​មាន​ឡើង​ចំពោះ​មុខ។

៥.ចាប់​ផ្ដើម​សាកល្បង​អនុវត្ត​គំនិត​រកស៊ី​របស់​អ្នក

រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​ធ្វើ​ក្នុង​ចំណុច​នេះ គឺ​ត្រូវ​សាកល្បង​អនុវត្ត​គំនិត​រកស៊ី​របស់​អ្នក។ អភិវឌ្ឍ​ផលិតផល ឬ​សេវាកម្ម​ដែល​អាច​ទទួល​បាន​​ក្នុង​តម្លៃ​អប្បបរមា​មួយ ចាប់​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​តូច​មួយ ហើយ​ព្យាយាម​លក់​វា​​ទៅ​កាន់​អតិថិជន​។ ​វិធី​នេះ​នឹង​ជួយ​អ្នក​ឲ្យ​អ្នក​អាច​សិក្សា​បាន​​ពី​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​មើល​ផែនការ​របស់​អ្នក​ និង​​តម្រូវការ​កម្រិត​​​អប្បបរមា​ណាមួយ​ដើម្បី​ចាប់​ផ្តើម​​ជំនួញ​របស់​អ្នក។ សូម​ចាំ​ថា ការ​ ​ពន្យារពេល​​​​​មិន​ចេញ​អនុវត្ត​រកស៊ី គឺ​​ជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ជា​ច្រើន​ដែល​សហគ្រិន​​បង្កើត​ឡើង​​។ អ្នក​ត្រូវ​រៀន​ធ្វើ​ជា​បណ្ដើរ កែ​កំហុស​បណ្ដើរ​ ហើយ​​​អ្នក​មិន​ចាំបាច់​ធ្វើ​វា​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

៦.ចុះបញ្ជី​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ

ការ​ចុះ​បញ្ជី​អាជីវកម្ម​​ពិត​ជា​រឿង​សំខាន់​បំផុត​មួយ​ទៀត​ដែល​អ្នក​ត្រូវ​តែ​​ធ្វើ​ដើម្បី​​ធានា​ថា អាជីវកម្ម​របស់​អ្នក​ស្របច្បាប់ និង​មាន​ការ​ទទួលស្គាល់​ពី​រដ្ឋ។ ការ​ចុះ​បញ្ជី​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ស្របច្បាប់​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ឱកាស​កាន់តែ​ធំ​ដើម្បី​ពង្រីក និង​ពង្រឹង​ខ្លួន​កាន់តែ​រឹង​មាំ​នៅ​លើ ទីផ្សារ​ក្នុង​ស្រុក ហើយ​បើ​​សិន​ជា​អាច​​​​នៅ​​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។ សូម​បញ្ជាក់​ថា ចំណុច​នេះ​គឺ​ជា​ការ​ផ្តល់​ទំនុក​ចិត្ត និង​ភាព​កក់ក្ដៅ​បំផុត​មួយ​សម្រាប់​អតិថិជន និង​ដៃគូ​ជំនួញ​​ជា​ច្រើន​ដើម្បី​ហ៊ាន​រកស៊ី​ជាមួយ​អ្នក។

៧.អភិវឌ្ឍ​អាជីវកម្ម

បន្ទាប់​ពី​​បាន​អនុវត្ត​បើក​ទ្វារ​ចេញ​រកស៊ី​ ផែនការ​​អាជីវកម្ម​ត្រូវ​បាន​កែសម្រួល​ហើយ​ការ​លក់​បាន​ចាប់​ផ្តើម​យ៉ាង​រលូន​​ហើយ​នោះ អ្នក​អាច​អភិវឌ្ឍ​អាជីវកម្ម​​​របស់​អ្នក​​ និង​ធ្វើ​​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​​នូវ​ចំណុច​គ្រប់​យ៉ាង​ដែល​អ្នក​បាន​សរសេរ​​ទុក​នៅ​ក្នុង​ផែនការ​អាជីវកម្ម។​ អ្នក​អាច​​ចាប់​ផ្ដើម​​បង្កើត​ ឬ​​បង្កើត​គេហទំព័រ ​​ពង្រីក​ឃ្លាំង​​ទំនិញ ឬ​ការិយាល័យ​ ពង្រីក​បុគ្គលិក​ឲ្យ​កាន់តែ​ច្រើន​​ជាដើម​នៅ​ពេល​គំនិត និង​គំរូ​អាជីវកម្ម​របស់​អ្នក​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​​ជាង​មុន។ ​ទាំង​នេះ​ជា​ជំហាន​ល្អ​មួយ​សម្រាប់​អ្នក​ពង្រីក​ខ្លួន​កាន់តែ​ជ្រៅ​​ទៅ​កាន់​​ទីផ្សារ​ក្នុង​ស្រុក ឬ​ទៅ​កាន់​ពិភពលោក។ នៅ​ពេល​អ្នក​រក​ចំណូល​បាន​ពី​ការ​លក់​កាន់តែ​ច្រើន ​អ្នក​ត្រូវ​វិនិយោគ​លើ​វា​ឲ្យ​កាន់តែ ច្រើន​​ថែម​ទៀត។

៨.បង្កើន​សកម្ម​លើ​​ការ​ធ្វើ​ទីផ្សារ

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​ទៀត គឺ​ការ​បង្កើន​សកម្មភាព​លើ​ការ​ធ្វើ​ទីផ្សារ។ អ្នក​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ឲ្យ​កាន់តែ​ផុលផុស​តាមរយៈ​ការ​តាមដាន​អតិថិជន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ប្រើ​ប្រាស់​​​បណ្ដាញ​សង្គម​ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​​ដើម្បី​ផ្សព្វផ្សាយ​ការ​លក់។ សូម​ចាំ​ថា ដរាបណា​អ្នក​មាន​មធ្យោបាយ​កាន់តែ​ច្រើន​ឡើង និង​កាន់តែ​សកម្ម អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្រើន​ឡើង។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា យុទ្ធសាស្ត្រ​រ​​ផ្សព្វផ្សាយ​របស់​អ្នក​ត្រូវតែ​មាន​ប្រសិទ្ធភាព​ទើប​ធ្វើ​​ឲ្យ​ការ​ចំណាយ​របស់​អ្នក​លើ​ការ​ធ្វើ​ទីផ្សារ​នេះ​មិន​ឥតប្រយោជន៍៕
ប្រភព៖ Addicted2success and bizkhmer

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេសមានមនុស្សជា...
06/03/2020

វគ្គ ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស📦📦📦

អំពីវគ្គស្តីពី ៖ ការទិញទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស
មានមនុស្សជាច្រើនតែងតែមានក្តីស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការអោយអ្នកដទៃ ហើយតែងតែគិតថាប្រសិនបើខ្លួនបើកអាជីវកម្មតើត្រូវទិញទំនិញ និងនំាទំនិញយកមកលក់ពីខាងណា ព្រោះខ្លួនមិនស្គាល់រោងចក្រផលិតទំនិញទំាងអស់នឹងផង ធ្វើម៉េចទៅទិញទំនិញពីរោចក្រដោយផ្ទាល់បាន ដើម្បីយកមកលក់នៅលើទីផ្សារទំាងបោះដុំ និងលក់រាយ។ ក្នុងចំណោមអាជីវកម្មជាច្រើនដូចជា៖ការលក់ទំនិញតាមអនឡាញ ការយកទំនិញពីរោងចក្រមកលក់សំរាប់បោះដុំអោយអតិថិជនយកទៅលក់បន្ត និងការបើកហាងលក់ទំនិញសំរាប់លក់អោយអតិថនជនអ្នកប្រើប្រាស់មកទិញទំនិញដោយផ្ទាល់ អាជីវកម្មទំាងអស់នេះកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ន។

ហើយមានមនុស្សមួយចំនួនតែងតែនិយាយថាខ្លួនមានថវិការបន្តិចបន្ទួចមិនដឹងថាទៅទិញទំនិញពីរោងចក្រគេលក់ទំនិញទំាងអស់នឹងអោយរឺអត់? លោក អ្នកឈប់បារម្មណ៍រឿងការទៅទិញទំនិញពីរោចក្រដោយផ្ទាល់យកមកលក់នៅលើទីផ្សារទៀតទៅអូរភេនអាយដាល លើកយកវគ្គស្តីពី”ការទំនិញដោយផ្ទាល់ពីរោងចក្រនៅក្រៅប្រទេស” ដែលអាចជួយដល់លោក អ្នកបាន មិនថាមានថវិកាតិច រឺច្រើនទេ លោក អ្នកនឹងបានទិញទំនិញដោយផ្ទាល់ពីរោងចក្រក្នុងតម្លៃពិសេសសំរាប់យកមកលើនៅលើទីផ្សារវគ្គនេះបង្រៀនអោយលោក អ្នកចេះទិញទំនិញដោយផ្ទាល់មិនចំាបាច់អោយគេជួយទិញជូនលោក អ្នកគ្រាន់តែចំណាយពេលមួយថ្ងៃពេញមកសិក្សាជាមួយពួកយើង ពួកយើងនឹងប្រាប់លំអិតក្នុងទៅទិញពីរោងចក្រយកមកលក់។

✍️តម្លៃវគ្គសិក្សា៖ ០១នាក់ ៩៩ដុល្លា

✅ផ្តល់ជូន៖

▶️នៅពេលបព្ចាប់វគ្គនេះសិក្ខាកាមទទួលបានលិខិតបព្ជាក់ការសិក្សាពីវគ្គនេះ
▶️អាហារថ្ងៃត្រង់មួយពេល និងអាហារសម្រន់ពីរពេល

⏰ការបរិច្ឆេទ និងពេលវេលាសិក្សា៖

▶️ចូលរៀនលើទី១៖ នៅថ្ងៃទី២២ ខែមិនា ឆ្នំា២០២០
▶️ចូលរៀនលើទី២៖ នៅថ្ងៃទី២៩ ខែមិនា ឆ្នំា២០២០
▶️រយៈពេល០១ថ្ងៃពេញចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច

🏠កន្លែងចុះឈ្មោះ

🏡ការិយាល័យ៖ ផ្ទះ១៣អេ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
☎️ទូរស័ព្ទ៖ ០៣១ ៧៥០ ០០២៩,០៩៩ ៩០០ ០៣៩
🌐ហ្វេកបុកផេក៖ openideacentercambodia

👩‍🏫👨‍🏫នៅពេលបព្ចាប់វគ្គនេះសិក្ខាកាម និងទទួលបាននូវប្រឹក្សាដោយមិនគិតថ្លៃ។

អំពីវគ្គស្តីពី ៖ ការបង្កើតអាជីវកម្មហាងទំនិញ👜🧢👡👕👖👗🥖🍜🥂🎾🛵📒🎉តើលោក អ្នកមានបំណង់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនមែនទេ ចុះលោក អ្នក...
27/02/2020

អំពីវគ្គស្តីពី ៖ ការបង្កើតអាជីវកម្មហាងទំនិញ👜🧢👡👕👖👗🥖🍜🥂🎾🛵📒🎉

តើលោក អ្នកមានបំណង់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនមែនទេ ចុះលោក អ្នកដឹងអំពីវិធីសាស្ត្រ ដើម្បីជំរុញអាជីវកម្មរបស់លោក អ្នកអោយទទួលបានជោគជ័យដែរ រឺទេ? មានមនុស្សភាគច្រើនតែងតែមានក្តីស្រមៃថាចង់មានអាជីវកម្មខ្លួនឯងជាងធ្វើការអោយអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើនអាជីវកម្ម ហាងលក់ទូរស័ព្ទ ហាងលក់ម៉ូតូ ហាងកាហ្វេ ហាងទំនិញ ហាងលក់សំលៀកបំពាក់ ហាងលក់វត្ថុអនុស្សាវរីយ ហាងនំ ហាងលក់អាហារ ហាងកែសម្ផស្ស ហាងលក់បន្លែ ហាងលក់សំភារៈកុមារ ហាងម៉ាស្សា និងស្ប៉ា កំពុងទទួលការចាប់ពីសំណាក់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ន។ ហេតុដូចនេះបានអូរភេនអាយដាល លើកយកវគ្គស្តីពីការបង្កើតអាជីវកម្មហាងទំនិញ ដែលអាចជួយដល់លោក អ្នកជាបច្ច័យក្នុងការបើកដំណើរការអាជីវកម្មប្រភេទនេះ។

▶️តម្លៃវគ្គសិក្សា៖ ០១នាក់ 55ដុល្លា

▶️ផ្តល់ជូន៖

☑️នៅពេលបព្ចាប់វគ្គនេះសិក្ខាកាមទទួលបានលិខិតបព្ជាក់ការ
សិក្សាពីវគ្គនេះ 👩‍🎓👨‍🎓
☑️អាហារថ្ងៃត្រង់ និងអាហារសម្រន់ពីរពេល🍛☕️🍚🍜

▶️ការបរិច្ឆេទ និងពេលវេលាសិក្សា៖ ⏱

☑️ចូលរៀននៅថ្ងៃទី១៤ ខែមិនា ឆ្នំា២០២០(រយៈពេល០១ថ្ងៃពេញ)
☑️រយៈពេល០១ថ្ងៃពេញចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច

▶️កន្លែងចុះឈ្មោះ

☑️ការិយាល័យ៖ ផ្ទះ១៣អេ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
☑️ទូរស័ព្ទ៖ ០៣១ ៧៥០ ០០២៩,០៩៩ ៩០០ ០៣៩
☑️ហ្វេកបុកផេក៖ www.facebook.com/openideacentercambodia

បង្រៀនដោយគ្រូមានបទពិសោធន៍ជាច្រើនឆ្នំាទៅលើការគ្រប់គ្រងអាជីវកម្មហាងទំនិញ និងមានការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលជាម្ចាស់អាជីវកម្មហាងទំនិញ ហាងអាហារ ហាងលក់នំ………។ បន្ទប់សិក្សាម៉ាស៊ីនត្រជាក់ ចំនួនមានកំណត់។

តើអ្នកមានបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួនមែនដែរទេ ចុះអ្នកដឹងអំពីវិធី សាស្រ្តដើម្បី ជំរុញអាជីវកម្ម របស់អ្នកអោយឆាប់ទទួលបានភា...
25/02/2017

តើអ្នកមានបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួនមែនដែរទេ ចុះអ្នកដឹងអំពីវិធី សាស្រ្តដើម្បី ជំរុញអាជីវកម្ម របស់អ្នកអោយឆាប់ទទួលបានភាពជោគជ័យ ដែរឬទេ?មានមនុស្សភាគច្រើនតែងមានក្ដីស្រមៃថា ចង់មានអាជីវកម្ម ខ្លួនឯងជា ជាងការធ្វើការឲ្យអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្ម ហាងកាហ្វេ ហាងទំនិញ ហាងលក់សំលៀបំពាក់ ហាង លក់ វត្ថុអនុស្សាវរីយ ហាងនំហាងទូរស័ព្ទ ហាងលក់ម៉ូតូ ហាងអាហារ ហាងកែសម្ផស្ស ហាងម៉ាស្សា កំពុងទទួល ការចាប់អារម្មណ៍ពី សំណាក់សហគ្រិនបច្ចុប្បន្ន។ ហេតុដូចនេះ Open Idea Center សូមលើកយកសិក្ខាសាលាស្តីពី ការបង្កើតអាជីវកម្មហាងទំនិញ ដែលអាចជួយដល់លោក អ្នក ជាបច្ច័យក្នុងការបើកដំណើរការ អាជីវកម្មប្រភេទនេះ ព័ត៌មានបន្ថែមពីវគ្គនេះសូមទំនាកទំនង់ជាមួយ Open Idea Center តាមរយៈ ទូរស័ព្ទ 031 771 9292,085 886 675 រឺចូលទៅកាន់Facebook : www.facebook.com/openideacentercambodia

មនុស្សភាគច្រើនតែងមានក្ដីស្រមៃថា ចង់មានអាជីវកម្មខ្លួនឯងជា ជាងការធ្វើការឲ្យអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្ម ហ...
01/07/2013

មនុស្សភាគច្រើនតែងមានក្ដីស្រមៃថា ចង់មានអាជីវកម្មខ្លួនឯងជា ជាងការធ្វើការឲ្យអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្ម ហាងកាហ្វេ ហាងទំនិញ ហាងលក់សំលៀបំពាក់ ហាង លក់ វត្ថុអនុស្សាវរីយ ហាងនំ ហាងទូរស័ព្ទ ហាងលក់ម៉ូតូ ហាងអាហារ ហាងកែសម្ផស្ស ហាងម៉ាស្សា កំពុងទទួល ការចាប់ អារម្មណ៍ពី សំណាក់សហគ្រិនបច្ចុប្បន្ន។ ហេតុដូចនេះ Open Idea Center សូមលើកយកសិក្ខាសាលាស្តីពី ការបង្កើតអាជីវកម្មហាងទំនិញ ដែលអាចជួយដល់លោក អ្នក ជាបច្ច័យក្នុងការបើកដំណើរការ អាជីវកម្មប្រភេទនេះ ព័ត៌មានបន្ថែមពីវគ្គនេះសូមទំនាកទំនង់ជាមួយ Open Idea Center រឺចូលទៅកាន់Facebook និងវេបសាយ របស់Open Idea។www.facebook.com/openideacentercambodia

សូមអរគុណ

វគ្គសិក្ខាសាលាពិសេសស្តីពី់ ជំនាញការិយាល័យ
19/06/2013

វគ្គសិក្ខាសាលាពិសេសស្តីពី់ ជំនាញការិយាល័យ

វគ្គសិក្ខាសាលាពិសេសស្តីពី ការគ្រប់គ្រងសុភមង្គលគ្រួសារ។
03/04/2013

វគ្គសិក្ខាសាលាពិសេសស្តីពី ការគ្រប់គ្រងសុភមង្គលគ្រួសារ។

Address

#13A, Street 371, Steoun Meanchey, Khan Meanchey, Phnom Penh
Stung-Meanchey
855

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+855317500029

Website

Alerts

Be the first to know and let us send you an email when Open Idea Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Open Idea Center:

Shortcuts

Share

Category