Dr. Man

Dr. Man

Share

អនត្ថំ បរិវជ្ជេតំ អត្ថំ គណ្ហាតិ បណ្ឌិតោ

07/12/2024

ចំណី និង សំដី
———————————————————————-
បន្លែផ្លែឈើ ចំណីអាហារអាចហូបផ្ដេសផ្ដាសបាន
បើខុស ប៉ះរបស់មិនស្អាត អាចនាំឲ្យរាករូស ឈឺ ជាមួយគ្រាហ៍
ប៉ុន្តែ ប៉ុន្តែសំដីវិញមិនអាចនិយាយផ្តេសផ្តាសបានទេ ចូរចងចាំ
———————————————————————-
ថ្ងៃសៅរ៍ ៧ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី07 ខែធ្នូ ឆ្នាំ2024

05/12/2024

កុំរង់ចាំពេល កុំរវល់នឹងជីវិតគេ
___________________________________

មិនចាំបាច់បង្ខំទេ ធ្វើអោយជីវិតទៅតាមសម្រួល
មិនចាំបាច់មើលជីវិតគេថាគេទៅលឿនយ៉ាងណា គេមានអី គេសល់អី គេធំ
មិនចាំបាច់ ចំណាយពេលមើលគេ និងដេកកើតទុក្ខរឿងគេ
តែចាំបាច់មើលការងាររៀនសូត្រ រកស៊ីខ្លួនឯងជាចំបង ប្រឹងជារៀយៗ ពិនិត្យចំណុចខ្វះខាត ស្វែងរកចំណុចគោលដៅ ប្រឹងជាមួយសង្ឃឹម និងជំនាញ ចំណង់ រួមជាមួយការតស៊ូ អត់ធ្មត់ព្យាយាម

ថ្ងៃថ្មីមានសម្រាប់គ្រប់គ្នាៗ
ឳកាសមានគ្រប់ពេល
ច្រកចេញមានរៀងខ្លួន
ពេលវេលារបស់យើងនឺងមកដល់ស្របតាមការខំរបស់យើង

04/11/2024

Harvard, School Of Public Health
A dream school on earth for learners

03/11/2024

អ្នកក្រសម័យមុន អ្នកក្រសម័យថ្មី
Poverty, and Transversal Rich

សារនយោបាយរបស់រាជរដ្ឋាភិបាល អង្គការនានា ក្នុងក្រៅប្រទេសជាសាកល ក្នុងការលុបបំបាត់ភាពក្រីក្រ មានគ្រប់ប្រទេស ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានផាសុកភាព និងលើកកម្ពស់គុណភាពជីវិត។

ប៉ុន្តែដោយឡែកយើងសង្កេតឃើញថាភាពក្រីក្រពីសម័យកាលមួយទៅសម័យកាលមួយ មានភាពខុសគ្នា? ជាក់ស្ដែង សម័យកាលមុន យើងអាចកំណត់ភាពក្រីក្ររបស់បុគ្គលម្នាក់ឬគ្រួសារមួយតាមរយៈ ការមើលឃើញពីខាងក្រៅទៅលើការស្លៀកពាក់ ជីវភាពរស់នៅ ផ្ទះសម្បែង មធ្យោបាយធ្វើដំណើរជាដើមដោយឡែកនាសម័យកាលនេះអ្នកក្រប្រមាណ៧០%ទូទាំងពិភពលោក ហាក់ដូចជារស់នៅដោយសារសុខភាព ពោលគឺ មានមធ្យោបាយធ្វើដំណើរល្អៗ ផ្ទះសំបែងស្អាត សម្លៀកបំពាក់សមរម្យ រស់នៅដោយសមរម្យជាដើម។
ប៉ុន្តែសម្រាប់ខ្ញុំនេះគឺគ្រាន់តែជា ការផ្លាស់ប្តូរ បែបផែននៃភាពក្រីក្រ ឬ អ្នកក្រសម័យថ្មី Transversal Rich ដោយសារ អ្នកក្រសម័យ នេះ គឺមិនអាចសម្គាល់ទៅលើ រូបខាងក្រៅ ដូចពីមុនបានឡើយ បើទោះបីជាមាន ជីវភាពរស់នៅសមរម្យ អាហារហូបចុកគ្រប់គ្រាន់ សម្លៀកបំពាក់ ជម្រក មធ្យោបាយធ្វើដំណើរជាដើម តែក្រុមគ្រួសារ និងបុគ្គលខ្លះកំពុងតែរងនូវសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ទៅលើបញ្ហាជីវភាពរបស់គាត់ ផលប៉ះពាល់ជាច្រើន ខណៈពេលមិនមានភាពគ្រប់គាន់ ផារសុខភាពផ្លូវចិត្ត ក្នុងការរស់នៅ រួមរឹតដោយបំណុលដ៏ច្រើន សម្ពាធការងារ ប្រាក់ខែក្រិនដែលគ្រាន់តែបង់ថ្លៃរស់នៅ ធានាគារ សងបំណុលហិរញ្ញវត្ថុ ទំនិញឡើងថ្លៃ ផល្លានុផល កសិផលមានតម្លៃថោកជាដើម។ នេះជាការសំយោគដោយងាយ និងអាចពិចារណាអំពី អ្នកក្រសម័យថ្មី Transversal Rich។

Photos from Dr. Man's post 03/11/2024

Harvard Medical School

15/08/2024

ចាស់កាន់តែបាត់រលត់ផុតទៅ
បន្សល់ទុកនូវក្មេងកាចទំនើង
ក្មេងខ្វះរៀនសូត្រអាងដៃអាងជើង
ស្រុកកើតលិចជើង ប៊ីយែរ បោរបៀ។

———————————————————
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៏
ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី15 ខែសីហា ឆ្នាំ2024

Photos from ស្នាមញញឹមបងស្រី ហ៊ុន ម៉ាណា-Hun Mana Smilling's post 15/08/2024
15/08/2024

ទឹកថ្លាឆ្លុះច្បាស់ឃើញហ្វូងត្រី មើលដល់បាតដីឃើញត្រីធំតូច
ពិបាកចិត្តមនុស្សទោះខិលឬខូច ឆ្លុះច្បាស់មិនដូចទឹកឃើញហ្វូងត្រី។

———————————————————
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៏
ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី15 ខែសីហា ឆ្នាំ2024

31/07/2024
Want your school to be the top-listed School/college in Stung-Meanchey?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Stung-Meanchey