M Usopharath - ផារ៉ាត់

M Usopharath - ផារ៉ាត់ Study with purpose. Serve with honor.📚📚

09/05/2026
និមិត្តសញ្ញារាជធានី-ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា
06/05/2026

និមិត្តសញ្ញារាជធានី-ខេត្ត ទាំង២៥
នៃព្រះរាជាណាចក្រកម្ពុជា

គោលការណ៍ទាំង៨ «អភិបាលកិច្ចល្អសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់»អភិបាលកិច្ចល្អ ជាវិធីសាស្ត្រ ឬមធ្យោបាយដែលរដ្ឋ ស្ថាប័ន អង្គភ...
03/05/2026

គោលការណ៍ទាំង៨ «អភិបាលកិច្ចល្អសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់»

អភិបាលកិច្ចល្អ ជាវិធីសាស្ត្រ ឬមធ្យោបាយដែលរដ្ឋ ស្ថាប័ន អង្គភាព ប្រើប្រាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដោយបំពេញបាននូវគោលការណ៍ទាំង៨ ខាងក្រោមនេះ ៖

១. ការចូលរួម

- ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី មានឱកាសចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្ត។
- ការចូលរួមអាចធ្វើឡើងដោយផ្ទាល់ ឬតាមរយៈអ្នកតំណាងដែលស្របច្បាប់។

២. នីតិរដ្ឋ

- ទាមទារឱ្យមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងការអនុវត្តច្បាប់ដោយត្រឹមត្រូវ យុត្តិធម៌ និងមិនលម្អៀង។
- ផ្តោតលើការការពារសិទ្ធិមនុស្ស និងមានប្រព័ន្ធតុលាការឯករាជ្យ។

៣. តម្លាភាព

- រាល់ការសម្រេចចិត្ត និងការអនុវត្តត្រូវធ្វើឡើងស្របតាមច្បាប់ និងបទប្បញ្ញត្តិ។
- ព័ត៌មានត្រូវផ្សព្វផ្សាយជាចំហ គ្រប់គ្រាន់ និងងាយយល់ដល់សាធារណជន។

៤. ការព្រមព្រៀងឯកភាពគ្នា

- ការពិចារណាលើផលប្រយោជន៍ និងតម្រូវការផ្សេងៗគ្នានៅក្នុងសង្គម។
- ស្វែងរកជម្រើស និងវិធីសាស្ត្រល្អបំផុតដែលបម្រើផលប្រយោជន៍រួមសម្រាប់សហគមន៍ទាំងមូល។

៥. សមធម៌

- ធានាថាគ្រប់បុគ្គល ជាពិសេសក្រុមងាយរងគ្រោះ មានឱកាសកែលម្អ និងថែរក្សាសុខុមាលភាពរបស់ពួកគេ។
- ធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ថា ខ្លួនជាសមាជិកពិតប្រាកដ និងមិនត្រូវបានសង្គមបោះបង់ចោល។

៦. ប្រសិទ្ធភាពខ្ពស់

- ការប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព និងសន្សំសំចៃ ដើម្បីបង្កើតលទ្ធផលដែលមានគុណភាព។
- រួមបញ្ចូលទាំងការការពារបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

៧. គណនេយ្យភាព

- ការទទួលខុសត្រូវចំពោះរាល់សកម្មភាព និងការសម្រេចចិត្តរបស់ខ្លួនចំពោះមុខថ្នាក់ដឹកនាំ និងសាធារណជន។
- មិនត្រឹមតែស្ថាប័នរដ្ឋទេ អង្គការសង្គមស៊ីវិល និងវិស័យឯកជនក៏ត្រូវមានគណនេយ្យភាពដែរ។

៨. ការឆ្លើយតប

- ការព្យាយាមបម្រើសេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដោយស្មើភាព ។
- ការដោះស្រាយបញ្ហា ឬការបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា។

# M Usopharath - ផារ៉ាត់
# អភិបាលកិច្ចល្អសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់

គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»១). និយមន័យ និងគោលបំណងនិយមន័យ៖ សំដៅលើសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ បរិស្...
02/05/2026

គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

១). និយមន័យ និងគោលបំណង

និយមន័យ៖ សំដៅលើសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព និងរស់នៅប្រកបដោយសុខដុមរមនា។

២). ប្រវត្តិគោលនយោបាយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

- ទសវត្សរ៍ឆ្នាំ ៨០៖ ជាដំណាក់កាលចាប់ផ្ដើមបង្កើត «ចលនាប្រជាការពារ» ដើម្បីចូលរួមរក្សាសន្តិសុខតាមភូមិ-ឃុំ ដោយពេលនោះកម្ពុជានៅមានសង្គ្រាមស៊ីវិលនៅឡើយ។

- ថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩៖ ក្រសួងមហាផ្ទៃដាក់ចេញសេចក្តីជូនដំណឹងលេខ ៣៦៤ ស.ជ.ណ ដើម្បីជំរុញចលនាប្រជាការពារឱ្យកាន់តែមានប្រសិទ្ធភាព។

- ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១០៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រ និងសម្រេចឱ្យអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»។

- ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០៖ ក្រសួងមហាផ្ទៃចេញផែនការលេខ ០២០ ផ.ក ដើម្បីចាត់តាំងអនុវត្តគោលនយោបាយនេះនៅទូទាំងប្រទេស។

៣). ការចាប់ផ្តើមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» (ឆ្នាំ ២០១០)

- រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនេះដំបូងក្នុងឆ្នាំ២០១០ ក្រោមឈ្មោះថា «គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព» ដោយមានលក្ខណះសម្បត្តិចំនួន ៥ ចំណុច ។

- គោលបំណងដំបូងគឺដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋាន បន្ទាប់ពីប្រទេសជាតិទទួលបានសន្តិភាពពេញលេញ។

៤).ការកែសម្រួលគោលនយោបាយលើកទី១ (ឆ្នាំ២០១២)

- នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលលក្ខណៈសម្បត្តិឱ្យកាន់តែច្បាស់លាស់ ដោយកំណត់យក លក្ខណៈសម្បត្តិ ៩ ចំណុច។ (បន្ថែម ៤ ចំណុច ទៅលើលក្ខណះសម្បត្តិចាស់ដែលមានស្រាប់)

- ការសម្រេចនេះធ្វើឡើងដើម្បីឱ្យស្របទៅនឹងការវិវត្តនៃស្ថានភាពសង្គម និងការកើនឡើងនៃបទល្មើសមួយចំនួននៅតាមសហគមន៍។

៥). ការកែសម្រួល និងពង្រីកវិសាលភាព (ឆ្នាំ២០២១)

- ការផ្លាស់ប្តូរឈ្មោះ៖ បានប្តូរពី «គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព» ទៅជា «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។

- លក្ខណៈសម្បត្តិ៖ ត្រូវបានបង្រួមពី ៩ ចំណុច មកនៅត្រឹម ៧ ចំណុច វិញ ប៉ុន្តែមានខ្លឹមសារគ្របដណ្តប់កាន់តែទូលំទូលាយ ។
ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានការជឿទុកចិត្ត។
ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
ទី៦៖ មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ។
ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

៦). ការចេញផ្សាយសៀវភៅណែនាំ (ឆ្នាំ២០២៣)

នៅឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយសៀវភៅណែនាំនេះមានគោលបំណងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងការធានាបាន សន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់សុខុមាលភាព និងជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

Usopharath - ផារ៉ាត់
#យោងតាមសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ សំដៅដល់បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើសដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកា...
25/04/2026

ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ សំដៅដល់បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើសដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់ ។

១. តួនាទី និងភារកិច្ចសំខាន់ៗ

- ធ្វើជារជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករចំណូល និងភ្នាក់ងារបើកផ្តល់។

- ជួយមេឃុំ/ចៅសង្កាត់ ក្នុងការរៀបចំផែនការថវិកា តាមដានការអនុវត្ត និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមទម្រង់កំណត់។

- មានគណនេយ្យភាពចំពោះមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់។

២. លក្ខខណ្ឌជ្រើសរើស និងអត្ថប្រយោជន៍

- លក្ខខណ្ឌ៖ សញ្ជាតិខ្មែរ អាយុចាប់ពី ១៨ ឆ្នាំឡើង កម្រិតសិក្សាយ៉ាងទាបបំផុតបញ្ចប់ថ្នាក់ទី១២ (សញ្ញាបត្របាក់ឌុប) និងមានចំណេះដឹងផ្នែកគណនេយ្យ និងកុំព្យូទ័រ។
(បេក្ខជនដែលមានទីលំនៅក្នុងឃុំ សង្កាត់សាមី ឬនៅឃុំ សង្កាត់ដែលមានព្រំប្រទល់ជាប់គ្នាត្រូវបានផ្តល់អាទិភាព)

- ប្រាក់ឧបត្ថម្ភ៖ ទទួលបាន ១ ០០០ ០០០ (មួយលាន) រៀល ក្នុងមួយខែ។

- ការឈប់សម្រាក៖
ឈប់សម្រាកបុណ្យជាតិ (តាមប្រតិទិនរាជរដ្ឋាភិបាល)។
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៥ ថ្ងៃ ក្នុងមួយឆ្នាំ។
ច្បាប់មាតុភាព ០៣ ខែ (ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ព្រមទាំងប្រាក់ឧបត្ថម្ភមាតុភាព)។

៣. ទណ្ឌកម្មវិន័យ

ជំនួយការហិរញ្ញវត្ថុនឹងត្រូវទទួលទណ្ឌកម្ម ប្រសិនបើប្រព្រឹត្តកំហុសដូចជា៖ ការធ្វេសប្រហែសក្នុងការថែរក្សាមូលនិធិ ការក្លែងបន្លំឯកសារចំណូល-ចំណាយ ការកេងប្រវ័ញ្ចថវិកា ឬការអនុវត្តខុសពីតួនាទី។

- កម្រិតទណ្ឌកម្ម៖ ការស្តីបន្ទោស (មាត់ទទេ/លាយលក្ខណ៍អក្សរ), ការកាត់ប្រាក់ឧបត្ថម្ភមួយផ្នែក/ទាំងស្រុង , ឬការបញ្ឈប់ពីការងារ។

សម្គាល់៖ ចំពោះទណ្ឌកម្មខាងលើនេះ គឺមិនទាន់គិតដល់ការចោទប្រកាន់តាមផ្លូវតុលាការ។

៤. ការសុំលាឈប់ និងការបញ្ចប់មុខតំណែង

- ការសុំលាឈប់៖ ត្រូវដាក់ពាក្យសុំលាឈប់ជាលាយលក្ខណ៍អក្សរជូនមេឃុំ/ចៅសង្កាត់ ឱ្យបានមុន ៣០ ថ្ងៃ។
បញ្ជាក់៖ បើឈប់ដោយមិនជូនដំណឹងមុន ៣០ ថ្ងៃ នឹងមិនត្រូវបើកផ្តល់ប្រាក់ឧបត្ថម្ភខែចុងក្រោយឡើយ។

- ការបញ្ចប់មុខតំណែងដោយស្វ័យប្រវត្តិ៖ មរណភាព, បាត់បង់សម្បទាការងារ, ឬត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹម (ឬឃុំខ្លួនលើសពី ០៣ ខែ)។

# យោងតាមប្រកាសអន្តរក្រសួងស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់
# M Usopharath - ផារ៉ាត់

10/04/2026
ស្មៀនឃុំ-សង្កាត់ គឺជាមន្ត្រីស្ថិតក្នុងក្របខណ្ឌលេខាធិការដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំងឱ្យបំពេញការងារនៅតាម...
29/03/2026

ស្មៀនឃុំ-សង្កាត់ គឺជាមន្ត្រីស្ថិតក្នុងក្របខណ្ឌលេខាធិការដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំងឱ្យបំពេញការងារនៅតាមរចនាសម្ព័ន្ធរដ្ឋបាលឃុំ-សង្កាត់នីមួយៗ។ ផ្អែកតាមច្បាប់ គ្រប់ឃុំ-សង្កាត់ទាំងអស់ដាច់ខាតត្រូវតែមានស្មៀន ហើយក្រសួងមហាផ្ទៃមានភារកិច្ចបែងចែកស្មៀនឱ្យទៅបំពេញការងារបម្រើក្រុមប្រឹក្សាឃុំ-សង្កាត់មួយ ឬច្រើន ទៅតាមតម្រូវការជាក់ស្តែង

១ តួនាទី និងភារកិច្ច
ស្មៀនមានតួនាទីជាជំនួយការឱ្យឃុំ-សង្កាត់ លើកិច្ចការសំខាន់ៗដូចជា៖

- ផ្នែករដ្ឋបាល៖ ទទួលបន្ទុកលើការងារលិខិតស្នាម ការចុះបញ្ជីអត្រានុកូលដ្ឋាន (សំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព) ការធ្វើស្ថិតិ និងការថែរក្សាសុវត្ថិភាពឯកសាររដ្ឋបាលទាំងអស់។
- ផ្នែកច្បាប់៖ ធានាថារាល់ការសម្រេចចិត្ត ឬដីកាទាំងឡាយរបស់មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សា គឺត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
- ផ្នែកហិរញ្ញវត្ថុ៖ ជួយមេឃុំ-ចៅសង្កាត់ ក្នុងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ការគ្រប់គ្រងចំណូល-ចំណាយ និងការថែរក្សាទ្រព្យសម្បត្តិរដ្ឋដែលជារបស់ឃុំ-សង្កាត់។
- ផ្នែកអង្គប្រជុំ៖ មានភារកិច្ចរៀបចំរបៀបវារៈ កត់ត្រាកំណត់ហេតុអង្គប្រជុំ និងតាមដានការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។

២ គណនេយ្យភាព

- ការងារប្រចាំថ្ងៃ ៖ ស្មៀនត្រូវទទួលខុសត្រូវចំពោះមុខមេឃុំ ឬចៅសង្កាត់ លើកិច្ចការរដ្ឋបាលប្រចាំថ្ងៃ។
- ចំពោះឋានានុក្រម៖ ស្មៀនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងមហាផ្ទៃ ។ មានន័យថា មេឃុំ-ចៅសង្កាត់ គ្មានសិទ្ធិដេញស្មៀនចេញពីការងារតាមចិត្តឡើយ គឺត្រូវធ្វើតាមនីតិវិធីរដ្ឋបាល។

៣ សិទ្ធអំណាច

- ស្មៀនឃុំ សង្កាត់ ពុំមានសិទ្ធិអំណាចក្នុងការត្រួតពិនិត្យ និងការដាក់វិន័យដល់បុគ្គលិកដែលឃុំ សង្កាត់ ជ្រើសរើសដោយខ្លួនឯងឡើយ។
- ក្រុមប្រឹក្សាឃុំ សង្កាត់ មិនត្រូវធ្វើប្រតិភូកម្មឱ្យស្មៀនឃុំ សង្កាត់ នូវសិទ្ធិអំណាច ក្នុងការត្រួតពិនិត្យ និងការដាក់វិន័យលើបុគ្គលិកដែលឃុំ សង្កាត់ បានជ្រើសតាំងដោយខ្លួនឯងឡើយ។

M Usopharath - ផារ៉ាត់

ថ្ងៃនេះគឺជាខួបលើកទី ១១៩ ឆ្នាំ (២៣ មីនា ១៩០៧ - ២៣ មីនា ២០២៦) នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំភើបបំផុត ដែលកម្ពុជាបានទទួល...
23/03/2026

ថ្ងៃនេះគឺជាខួបលើកទី ១១៩ ឆ្នាំ (២៣ មីនា ១៩០៧ - ២៣ មីនា ២០២៦) នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំភើបបំផុត ដែលកម្ពុជាបានទទួលមកវិញនូវដែនដីប្រកបដោយសក្តានុពលរបស់យើងត្រឡប់មកវិញ។

១. ឫសគល់នៃបញ្ហា៖ ហេតុអ្វីបានជាយើងបាត់បង់ទឹកដីទាំងនេះ?

នៅឆ្នាំ ១៧៩៥ ក្នុងរជ្ជកាលព្រះបាទអង្គអេង ដោយសារស្ថានភាពនយោបាយទន់ខ្សោយ និងការជ្រៀតជ្រែកពីប្រទេសជិតខាង សៀមបានដណ្តើមយកខេត្ត បាត់ដំបង និងសៀមរាប ទៅគ្រប់គ្រងដោយខុសច្បាប់។ ការបាត់បង់នេះបានធ្វើឱ្យខ្មែរឈឺចាប់អស់រយៈពេលជាង ១ សតវត្សរ៍ (១១២ ឆ្នាំ) ព្រោះវាជាតំបន់កសិកម្មដ៏សំខាន់ និងជាទីតាំងនៃមហានគរ។

២. សន្ធិសញ្ញាបារាំង-សៀម (Franco-Siamese Treaty of 1907) ក្រុងបាងកក ថ្ងៃទី ២៣ មីនា ១៩០៧

បន្ទាប់ពីកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង (១៨៦៣) បារាំងបានចាប់ផ្តើមចរចាជាមួយសៀមដើម្បីកំណត់ព្រំដែនឡើងវិញ។ តាមរយៈការតស៊ូផ្នែកការទូតយ៉ាងស្វិតស្វាញ រដ្ឋាភិបាលបារាំង និងសៀមបានចុះហត្ថលេខាលើ សន្ធិសញ្ញាថ្មីមួយ​( ៩ មាត្រា) នៅក្រុងបាងកក ដែលមានខ្លឹមសារសំខាន់ៗដូចជា៖

- សៀមយល់ព្រមប្រគល់៖ ខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ មកឱ្យកម្ពុជាវិញ។

- បារាំងយល់ព្រមប្រគល់៖ តំបន់ដានសៃ (Dan Sai) និងខេត្តត្រាត (Trat) ទៅឱ្យសៀមវិញ ដើម្បីជាការដោះដូរ។

៣. ការយាងចូលកាន់កាប់ទឹកដីវិញ

នៅ ឆ្នាំ ១៩០៧ ព្រះបាទ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា បានយាងទៅកាន់ខេត្តសៀមរាបដោយផ្ទាល់ ដើម្បីរៀបចំពិធីទទួលយកទឹកដីទាំងនេះមកវិញជាផ្លូវការ។ វាគឺជាព្រឹត្តិការណ៍ដ៏មហោឡារិក ដែលប្រជាជនខ្មែរនៅទូទាំងប្រទេសអបអរសាទរយ៉ាងខ្លាំង ព្រោះ «អង្គរវត្ត» ដែលជាដួងព្រលឹងជាតិ បានវិលត្រឡប់មកក្នុងរង្វង់ដៃកូនខ្មែរវិញ។

៤. អត្ថន័យដ៏ជ្រាលជ្រៅសម្រាប់កូនខ្មែរជំនាន់ក្រោយ

- មោទនភាពជាតិ៖ ការទទួលបានអង្គរវត្តមកវិញ គឺជាការស្តារកិត្តិយសជាតិឡើងវិញនៅលើឆាកអន្តរជាតិ។

- សក្តានុពលសេដ្ឋកិច្ច៖ បាត់ដំបងបានក្លាយជាជង្រុកស្រូវដ៏ធំ ហើយសៀមរាបបានក្លាយជាបេះដូងនៃវិស័យទេសចរណ៍រហូតមកដល់សព្វថ្ងៃ។

ពាក្យប្រើប្រាស់ប្រចាំថ្ងៃ
14/07/2024

ពាក្យប្រើប្រាស់ប្រចាំថ្ងៃ

Address

Street 261 , Sangkat Beoung Salang , Khan Toul Kork
Stung Mean Chei

Website

Alerts

Be the first to know and let us send you an email when M Usopharath - ផារ៉ាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category