14/03/2020
សាលាអន្តរជាតិ អេស៊ាន ប្រ៊ីដ សូមជម្រាបជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាលឲ្យបានជ្រាបថា ចាប់ពីថ្ងៃ ច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយ សាលានឹងមានលំហាត់រំលឹកមេរៀន និងមេរៀនថ្មីខ្លះៗសម្រាប់សិស្សានុសិស្សរបស់យើងនៅលើ ClassDojo។ ដូច្នេះសូមមាតាបិតា និងអាណាព្យាបាលមេត្តាអនុញ្ញាតិឱ្យបុត្រធីតាធ្វើលំហាត់ទាំងនោះ។ សម្រាប់អ្នកដែលមានគណនី ClassDojo រួចហើយ ប៉ុន្តែមិនទាន់ចាប់ផ្តើមប្រើប្រាស់គណនីនោះ សូមចាប់ផ្តើមប្រើប្រាស់ឥឡូវនេះ។ ហើយសម្រាប់អ្នកដែលមិនទាន់បានបង្កើតគណនីទេ សូមធ្វើតាមជំហានខាងក្រោម ឬទូរស័ព្ទមកកាន់ 095622196។
សូមលោកអ្នកបំពេញជំហានខាងក្រោម៖
១) ទាញយក (Install) ClassDojo App នៅក្នុងទូរស័ព្ទ ឬចូលទៅកាន់គេហទំព័រ www.classdojo.com
២) បង្កើតគណនី ClassDojo ដោយប្រើអុីម៉ែល (Email) របស់អ្នក
៣) ចាប់ផ្តើមប្រើប្រាស់
សូមអរគុណ!
We would like to inform that from 16 March, 2020, Monday next week, we will upload review lessons and some new lessons for our students on ClassDojo. Please kindly let your children complete those exercises. For those who already have an account, but haven't used it yet, please kindly start using it now. And for those who haven't opened an account yet, please kindly follow the steps below or call 095 622 196.
Steps to open a ClassDojo account:
1) Install ClassDojo App on your smart phone or go to website www.classdojo.com.
2) Create ClassDojo account using your email
3) Start using your ClassDojo account
Thank you!