K-SR Page
Sharing ,Education, and funny ទិញ លក់ ជួល ប្រឹក្សា អភិវឌ្ឍអចលនទ្រព្យ
17/03/2025
អណ្ដាតនិងធ្មេញ ប្រៀបដូចជាចាននៅក្នុងរាវតែងតែប៉ះទង្គិចគ្នារៀងរាល់ថ្ងៃជីវិតប្ដីប្រពន្ធក៏ដូចគ្នានោះដែរ ខុសខ្លះត្រូវខ្លះ ឈ្នះខ្លះ ចាញ់ខ្លះទៅ
តែត្រូវចាំថាឈ្នះប្ដីប្រពន្ធខ្លួនឯងមិនពូកែនោះទេ ឈ្នះខ្លួនឯងទើបពូកែពិត ត្រូវគិតប្រយោជន៍រួមនោះ ទើបជាគោលដៅទទួលបានសុភមង្គល និងសេចក្តីសុខក្នុងគ្រួសារយ៉ាងពិតប្រាកដ💯👩❤️👨
01/06/2023
ថ្នាំបាត់ឈឺក្បាល ស្រ្តេស ហេវហត់អស់កំលាំង គេងមិនលក់...😴
22/12/2022
រឿង៣យ៉ាងមិនគួរធ្វើ
07/12/2022
ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថា
អ្វីដែលពិបាកជាងការប្រឡងចូលមហាវិទ្យាល័យល្អៗ
គឺការរកបានការងារល្អៗ
អ្វីដែលពិបាកជាងការរកប្ដីឬប្រពន្ធល្អ គឺការរកបានមុខរបរល្អ
អាយុកាន់តែច្រើន ប្អូននឹងឆ្ងល់ថា
ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើង
ព្រោះប្រាក់ខែយើង ៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ
ប្អូននឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុកម្ដាយអាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុកម្ដាយវិញបាន
ប្អូននឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើន
ថ្ងៃសម្រាកក៏មិនបានសម្រាក
ដល់យប់ងងឹតក៏មិនទាន់បានហូបបាយ...
ប្អូននឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា
ថ្ងៃមួយប្អូននឹងយល់ថា ជីវិតពេលរៀន
គឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយ
ព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន
ថ្ងៃមួយប្អូននឹងយល់ថា
តម្លៃជីវិតមិនមែនអាស្រ័យលើទូរសព្ទថ្មីៗ ឬកាបូបប្រ៊េនថ្លៃៗទេ ប៉ុន្តែគឺអាស្រ័យលើទំនួលខុសត្រូវ និងការចេះភ្ញាក់រឭករបស់មនុស្ស
នៅថ្ងៃឪពុកម្ដាយស្លាប់... ថ្ងៃនោះហើយគឺជាថ្ងៃដែលលោកនេះ គ្មានអ្នកណាដែលស្រលាញ់ប្អូនស្មើជីវិតទៀតឡើយ!!
កាលពីមុន ប្អូនអាចយំចង់បានសង្សារ
ប៉ុន្តែថ្ងៃមួយប្អូននឹងស្រែកយំរកតែឪពុកម្ដាយ ដែលគ្មានថ្ងៃត្រលប់មករកប្អូនវិញបាន
ថ្ងៃនេះ អត្ថបទនេះ ប្អូនអានហើយ អាចនឹងមិនទាន់យល់
ប៉ុន្តែថ្ងៃណាមួយប្អូននឹងយល់ច្បាស់
ប្រភព: ទស្សនៈ perspective
ភាពអស្ចារ្យគ្រាន់តែជាការបង្ហាញគេប៉ុណ្ណ្ណោះ!
San sochea
ធ្វើជាមេគេត្រូវប្រើ "ហេតុផល" ជាជាងប្រើ "អារម្មណ៍"
-លោកគ្រូ LY Haw
05/10/2022
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
30 Road Siem Reap City
Srok Siem Reap
1724