01/11/2025
ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ខែ កត្តិក ថ្ងៃ សៅរ៍ ត្រូវនឹងឆ្នាំពីរពាន់ម្ភៃប្រាំ ខែ វិច្ឆិកា ថ្ងៃទីមួយ វេលា ម៉ោង ប្រាំបីសូន្យៗនាទីព្រឹក នៅសាលាបឋមសិក្សា ទួលស្វាយ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ក្រោមអធិបតីភាពរបស់លោក នន់ ថា អភិបាលរងស្រុកអន្លង់វែង ដោយមានសមាសភាពចូលរួម:
- ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ចំនួន ០១នាក់ ស្រី ០០នាក់
- មន្ត្រីការិ.អយក.នៃរដ្ឋបាលស្រុក ចំនួន ០១ នាក់ ស្រី ០០នាក់
- លោកមេឃុំ ក្រុមប្រឹក្សាឃុំ ចំនួន ០២នាក់ ស្រី ០១នាក់
- កងកម្លាំងទាំងបី (ប៉ុស្តិ៍រដ្ឋបាល/ប្រជាការពារ អធិការដ្ឋាន អាវុធហត្ថ ទាហ៊ាន) ចំនួន ០៦នាក់ ស្រី ០០នាក់
- លោកមេភូមិ ចំនួន ០១ នាក់ ស្រី ០០ នាក់
- គ្រូពេទ្យបង្អែក ឬមណ្ឌលសុខភាព ចំនួន ០៣នាក់ ស្រី ០១នាក់
- មាតាបិតា/អ្នកណាព្យាបាល ចំនួន ៨៧នាក់ ស្រី ៦២ នាក់
- លោកគ្រូ អ្នកគ្រូ ចំនួន ១៩នាក់ ស្រី ១៥នាក់
- សិស្សានុសិស្ស ចំនួន ១៩៥ នាក់ ស្រី ៩៣ នាក់
- .............................................................................
- សមាសភាពចូលរួមសរុប: ចំនួន 315 នាក់ ស្រី 172 នាក់
+ជំនួយឧបត្ថម្ភ សម្ភារ ថវិកា និងអាហារ ដែលទទួលបានក្នុងកម្មវិធី
- សៀវភៅ ចំនួន ៤៣២ ក្បាល
- ប៊ិចចំនួន ៥២៤ ដើម
- ខ្មៅដៃចំនួន ១២០ ដើម
- ទឹកបរិសុទ្ធចំនួន ២២ យួរ
- .....................................................
- ថវិកា ចំនួន ១,៦៦៥,៥០០ រៀល ។
សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ។