14/10/2023
សូមជូនពរដល់បងប្អូនខ្មែរទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងបានធ្វើបុណ្យជួបជុំក្រុមគ្រួសារ និងសូមឲ្យការធ្វើ
ដំណើរទីជិត ឬទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព 🙏
ពិគ្រោះ និងព្យាបាលជំងឺទូទៅ
14/10/2023
សូមជូនពរដល់បងប្អូនខ្មែរទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងបានធ្វើបុណ្យជួបជុំក្រុមគ្រួសារ និងសូមឲ្យការធ្វើ
ដំណើរទីជិត ឬទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព 🙏
#តើឱសថឈ្មោះថា ជាអ្វី?
I. Propranolol: ជាប្រភេទឱសថដែលស្ថិតក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជំងឺលើសសម្ពាធឈាម និងជំងឺទាក់ទងបេះដូងផ្សេងទៀត។ វាជាឱសថដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ មុនប្រើប្រាស់វាគឺត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវ បើមិនដូច្នេះទេវាអាចបង្កគ្រោះ,,.ថ្នា.,ក់ដល់អាយុជីវិតធ្ងន់ធ្ងរបាន។
ll. ចំណាត់ថ្នាក់ឱសថ/Pharmacologie: ឱសថ Propranolol ស្ថិតនៅក្រុងក្រុម Betabloquants/Beta blockers ដែលវាមានសកម្មភាព non-selective ទៅលើ recepteur Beta adrenergique:
- វាធ្វើសកម្មភាពលើ recep. Beta 1 នៅលើបេះដូង: គឺវាបន្ថយចង្វាក់បេះដូង
- វាធ្វើសកម្មភាពលើ recep. Beta 2: វាទៅបង្រួមទងសួត(Bronchoconstriction)
III. ការប្រើប្រាស់/indication:
- ជំងឺចុកទ្រូង /Angor/ Angine de poitrine
- ជំងឺលើសសម្ពាធឈាម/ Hypertension artérielle
- ប្រើសម្រាប់ការពារកុំអោយលាប់ឡើងវិញនៃជំងឺសាច់ដុំបេះដូង/ Post infractus du myocarde
- ជំងឺទាក់ទងសាច់ដុំបេះដូង/ cardiomyopathies Obstructive
- ជំងឺរញីរញ័រ/ Tremblement Essentiel
- ឈឺក្បាលប្រកាំង/Migraine
- និងជំងឺទាក់ទងបេះដូងផ្សេងៗទៀត
IV. ការហាមឃាត់ក្នុងការប្រើប្រាស់:
- អ្នកមានជំងឺហឺត: ធ្វើអោយទងសួតរួមតូចដែលនាំអោយពិបាកដកដង្ហើមនិងគ្រោះ,,..ថ្នា..,,ក់
- អ្នកមានជំងឺសួតរាំរៃ
- អ្នកខ្សោយបេះដូង
- អ្នកមានជំងឺបេះដូងដើរយឺត/ Bradycardie sinusale
- អ្នកមានជំងឺទាក់ទងថតបេះដូង/ Choc cardiogenique
- .....
* ចំពោះករណីដែលភិតភ័យញ័រ គឺឱសថនេះអាចប្រើសម្រាប់ព្យាបាលបានក៏ពិតមែន ប៉ុន្តែគឺត្រូវឆ្លងកាត់ការពិភាគ្សានិងត្រួតពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតផ្ទាល់ជាមុនសិន ទាក់ទងស្ថានភាពសុខភាព និងជំងឺប្រចាំកាយមួយចំនួន ដូចជាជំងឺហឺត ជំងឺផ្លូវដង្ហើម ជំងឺបេះដូងជាដើម។
-បើសិនអ្នកមានជំងឺហឺត ឬ ជំងឺផ្លូវដង្ហើម ហើយលេបថ្នាំនេះ នោះវានឹងធ្វើអោយអ្នកពិបាកដកដង្ហើម ស្ទះខ្យល់ នាំអោយគ្រោះ,,.ថ្នា,.ក់បាន
-បើសិអ្នកមានជំងឺបេះដូង ហើយលេបថ្នាំនេះ នោះវាអាចធ្វើអោយបេះដូងជួបស្ថានភាពអាក្រក់ អាចគាំ,.ង,.បេះដូង ឬ បេះដូងដើរយឺតខ្លាំង ឬ បេះដូងលែងដើរ អាស្រ័យទៅតាមប្រភេទនិងស្ថានភាពជំងឺបេះដូង។
ការដែលណែនាំប្រជាជនអោយប្រើថ្នាំអ្វីមួយជាពិសេសប្រភេទថ្នាំ prescription ដោយមិនបានអោយគាត់ទៅពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យ គឺជាការប្រាសចាកពីច្បាប់របស់ក្រសួងសុខាភិបាល ជាពិសេសបើអ្នកណែនាំនោះជាគ្រូពេទ្យទៀតគឺខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
Ref: theriaque.com
Ph. Saraychhaiya