16/06/2026
🌾វគ្គបណ្តុះបណ្តាលដំណាំស្រូវ🌾
-----------------------------------------------
នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា ម៉ុក ស្រីលីន មន្រ្តីកសិកម្មឃុំព្រៃក្រសាំង និង លោក ញុិល ណាល់ សមាជិកក្រុមប្រឹក្សាឃុំព្រៃក្រសាំង
=> បានចូលរួមវគ្គបណ្តុះបណ្តាល ដំណាំស្រូវ ក្នុងភូមិព្រៃក្រសាំង ធ្វើបទបង្ហាញដោយ លោក ចឹក ស៊ឹម និង លោកស្រី ជា មករា មកពីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ
សមាសភាពចូលរួមមាន
⁃ លោក មេភូមិ និងអនុភូមិ
⁃ ប្រជាកសិករ សរុប ២៧នាក់ ស្រី ១៥នាក់
14/06/2026
ថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
លោក តន់ សាក់ មេឃុំព្រៃក្រសាំង បានដឹកនាំកិច្ចប្រជុំជាមួយប្រជាពលរដ្ឋរស់នៅភូមិឡខ្ទមខ្ពស់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង÷
១. ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអនុក្រឹត្យ០៣
២. ផ្សព្វផ្សាយពីការចុះសំបុត្រអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
៣. ឯកសារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៦
13/06/2026
🌾កសិកម្មឃុំព្រៃក្រសាំង🌾ការចែកពូជសុទ្ធស្រូវផ្ការំដួល🌾
----------------------------------------------------------------------
ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា ម៉ុក ស្រីលីន មន្រ្តីកសិកម្មឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលដោយ លោក ញុិល ណាល់ សមាជិកក្រុមប្រឹក្សាឃុំព្រៃក្រសាំង បាននាំយក ពូជសុទ្ធស្រូវផ្ការំដួលប្រមាណ ១២០ គ.ក ពីលោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដើម្បីចែកជូនប្រជាកសិករក្នុងភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ព្រមទាំងបានផ្សព្វផ្សាយពីការដាំដុះស្រូវតាមប្រព័ន្ធគោលការណ៍ស្រែល្អ និងចងជាក្រុមសមកាលកម្មមានសមាជិកចូលរួមចំនួន ១១នាក់។
11/06/2026
សកម្មភាពរបស់អ៊ំៗសមាជិកក្រុមប្រឹក្សាជម្រះជំវិញសាលាឃុំ។
09/06/2026
ក្នុងនាម រដ្ឋបាលឃុំព្រៃក្រសាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ឱ សុធា និងភរិយា បានឧបត្ថម្ភអង្ករចំនួន ១៥បេ (ស្មើរនឹង១៥០ គ.ក) និងថវិកាចំនួន ១០០.០០០ រៀល មកសាលាឃុំព្រៃក្រសាំង ដើម្បីចាត់ចែងប្រើប្រាស់ប្រចាំថ្ងៃ។ សូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ សុខភាពបរិបូរណ៌ អាយុយឺនយូរកម្លាំងកាយខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
08/06/2026
គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦
06/06/2026
នារសៀលថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលឃុំព្រៃក្រសាំង បានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយគ្រួសារក្រីក្រ ១៥គ្រួសារ ក្រោមអធិបតីភាព លោក តន់ សាក់ មេឃុំព្រៃក្រសាំង។ បន្ទាប់ពីសំណេះសំណាលចប់ លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដោយក្នុងមួយគ្រួសារទទួលបាន៖
១. អង្ករ ១៥ គ.ក
២. ទឹកត្រី ២ដប
៣. ទឹកស៊ីអ៊ីវ ២ដប
៤. មី ១០កញ្ចប់
៥. ត្រីខ ២កំប៉ុង
៥. ទឹកក្រូច ៤កំប៉ុង
៦. និងថវិកា ១០.០០០រៀល
06/06/2026
ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា ម៉ុក ស្រីលីន មន្រ្តីកសិកម្មឃុំព្រៃក្រសាំង បានសហការជាមួយ៖
- សេម វិចិត្រ មន្រ្តីកសិកម្មឃុំពាំងល្វា
- កញ្ញា នូវ ស្រីតូច មន្ត្រីកសិកម្មឃុំ យុទ្ធសាមគ្គី
⁃ កញ្ញា ជា ចាន់សុម៉ាលី មន្រ្តីកសិកម្មឃុំដំណាក់រាំង
⁃ ផល សុផាត មន្រ្តីកសិកម្មឃុំជើងរាស់
⁃ ស៊ឹង ថានិត មន្ត្រីកសិកម្មឃុំ ជំពូព្រឹក្ស
=> បានរៀបចំប្រជុំបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ នៅក្នុងភូមិស្វាយភ្លោះ ក្រោមអធិបតីភាព លោក ញ៉ិល ណាល់ សមាជិកក្រុមប្រឹក្សាតំណាងដ៏ខ្ពង់ខ្ពស់លោក តន់ សាក់ មេឃុំព្រៃក្រសាំង។ វគ្គបណ្តុះបណ្តាលនេះមានកសិករ ចូលរួមសរុប ១៧នាក់ ស្រី ១៣នាក់ ក្នុងគោលបំណង
⁃ ណែនាំខ្លួន តួនាទី ភារកិច្ចមន្រ្តីកសិកម្មឃុំ
⁃ លេខទំនាក់ទំនង ១២៨៩
⁃ ផ្សព្វផ្សាយពូជសុទ្ធ
⁃ ផ្សព្វផ្សាយក្រុមសមកាលកម្ម
⁃ ផ្សព្វផ្សាយគោលការស្រែល្អ
⁃ ផ្សព្វផ្សាយពីការប្រើប្រាស់ជីលើដំណាំស្រូវ និងជម្ងឺស្រូវ
05/06/2026
នារសៀល ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ម៉ៅ សុខនៅ សមាជិកក្រុមប្រឹក្សាទទួលបន្ទុកស្ត្រី និងកុមារ បានសម្របសម្រួលក្រុមការងាររបស់ អង្គការទឹកចិត្តមាតា ចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ នៅភូមិគង់លឹង្គ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
05/06/2026
នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលឃុំព្រៃក្រសាំង បានរៀបចំកិច្ចផ្សព្វផ្សាយ និងស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្រប់អាយុកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ាន់ សាមិត្ត ជំទប់ទី១ តំណាងដ៏ខ្ពង់ខ្ពស់លោកមេឃុំព្រៃក្រសាំង។