12/06/2026
ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ លោក គួន តៅ ជានាយក, លោក យិន សុផល នាយរងវិទ្យាល័យអគ្គ ហស អង្គព្រះស្ដេច បានដឹកនាំ បុគ្គលិកមួយចំនួន ដើម្បីទៅសួរសុខទុក្ខ លោកគ្រូ ប្រាក់ ទិត្យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបន្ទាប់ពីវះកាត់រួច។ សូមជម្រាបផងដែលថាលោកគ្រូ ប្រាក់ ទិត្យ មានជំងឺបូសសួតមានការឈឺចាប់ខ្លាំងចុកណែនដើមទ្រូង។។ លោកនាយក នាយករង បានជូនពរលោកគ្រូ ឱ្យឆាប់ជាសះស្បើយពីជំងឺ។ ក្រៅពីនេះ លោកនាយក លោកនាយករង បាននាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាលជំងឺចំនួន ១,៤៨៥,០០០រៀល។ ថវិកានេះបានពីកម្លាំងសាមគ្គីរបស់បុគ្គលិកនៃវិទ្យាល័យយើងរួមទាំងសិស្សាសិស្សគ្រប់កម្រិតថ្នាក់។
_____________________
សូមបញ្ជាក់ជូនបងប្អូនទាំងអស់ ជាពិសេសសិស្សានុសិស្សអតីតសិស្សរបស់លោកគ្រូគ្រប់ជំនាន់ថា ពេលនេះលោកគ្រូ ប្រាក់ ទិត្យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ!