NMU-National Meanchey University

NMU-National Meanchey University

Share

NMU - National Meanchey University will become a leading university in quality human resources training and in contribution to national development.

ចក្ខុវិស័យ
សាកលវិទ្យាល័យជាតិមានជ័យ នឹងក្លាយជាសាកលវិទ្យាល័យឈានមុខគេ ក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

Photos from NMU-National Meanchey University's post 18/05/2026

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

Photos from NMU-National Meanchey University's post 13/05/2026

សាកលវិទ្យាល័យជាតិមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសិក្សាធិការ រវាងសាកលវិទ្យាល័យជាតិមានជ័យ និងវិទ្យាល័យរដ្ឋចំនួន ៣០ ក្នុងខេត្តបន្ទាយមានជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ នៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ។

គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះ រួមមាន៖
✅ គាំទ្រ និងជំរុញសិស្សានុសិស្សឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យជាតិមានជ័យ
✅ រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការទស្សនកិច្ចសិក្សា
✅ សហការស្វែងរក និងអនុវត្តគម្រោងអភិវឌ្ឍន៍នានា
✅ រៀបចំវគ្គបំប៉នមុខវិជ្ជាសំខាន់ៗសម្រាប់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
✅ ជំរុញការគាំទ្រគ្នាទៅវិញទៅមកពិសេសការប្រើប្រាស់ធនធានមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់សាកលវិទ្យាល័យ និងសហការផ្តល់ឱកាសអាហារូបករណ៍កាន់តែទូលំទូលាយដល់សិស្សានុសិស្សនិងគ្រូបង្រៀន

ពិធីចុះហត្ថលេខានេះ គឺជាជំហានដ៏សំខាន់ថ្មីមួយទៀត ក្នុងការបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា ជាមួយគ្រឹះស្ថានមធ្យមសិក្សារដ្ឋទាំង៣០ក្នុងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ រួមចំណែកបង្កើនឱកាសសិក្សាបន្ត និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យផ្ទាល់។

#សាកលវិទ្យាល័យជាតិមានជ័យ
#អនុស្សរណៈនៃការយោគយល់គ្នា
#កិច្ចសហប្រតិបត្តិការវិស័យអប់រំនិងបណ្តុះបណ្តាល
#ខេត្តបន្ទាយមានជ័យ

11/05/2026

កុំភ្លេច! ចុះឈ្មោះចូលរួមNMU-UNIPRENEUR រដូវកាលទី៤ កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មឆ្នាំ២០២៦(NMU-UNIPRENEUR, Business Model Competition 2026)
-ចុះឈ្មោះប្រកួតប្រជែង៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ឬតាមរយៈ https://forms.gle/LBqrHR6hwmJsVs678
- ចុះឈ្មោះផុតកំណត់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

Photos from NMU-National Meanchey University's post 11/05/2026

ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

04/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

Photos from NMU-National Meanchey University's post 04/05/2026

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិកនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

02/05/2026

កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន មកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យ

Photos from NMU-National Meanchey University's post 02/05/2026

🎓 កម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន មកទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យជាតិមានជ័យ

នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកម្មវិធីទទួលបដិសណ្ឋារកិច្ចសិស្សវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីបរិយាកាសសិក្សា កម្មវិធីបណ្តុះបណ្តាល និងជម្រើសជំនាញនៅថ្នាក់ឧត្តមសិក្សា។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង លោកគ្រូ អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធ ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ព័ត៌មានសំខាន់ៗជូនដល់សិស្សានុសិស្ស។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានណែនាំអំពីមុខជំនាញសិក្សាដែលមានក្នុងមហាវិទ្យាល័យ៖
📚 សិល្បៈ មនុស្សសាស្ត្រ និងភាសា
💻 វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
🌾 កសិកម្ម និងកែច្នៃអាហារ
🏛️ សង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍
💼 គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងវគ្គសំណួរ-ចម្លើយ (Q&A) ដោយបានសួរអំពីការជ្រើសរើសជំនាញ លក្ខខណ្ឌចូលរៀន ឱកាសការងារ និងបទពិសោធន៍ជីវិតនិស្សិត។ ការឆ្លើយតបពីថ្នាក់ដឹកនាំ និងព្រឹទ្ធបុរស បានផ្តល់នូវការណែនាំដ៏មានតម្លៃ សម្រាប់ការរៀបចំអនាគតវិជ្ជាជីវៈ។
កម្មវិធីបានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍ និងដំណើរទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យ ដែលបានជួយឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសសិក្សា និងសកម្មភាពនានា។
🙏សាកលវិទ្យាល័យជាតិមានជ័យ សូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា និងបានរួមចំណែកពង្រឹងទំនាក់ទំនងសហការល្អរវាងស្ថាប័នទាំងពីរ។
🌟សូមជូនពរសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ នាថ្ងៃខាងមុខ ហើយសាកលវិទ្យាល័យជាតិមានជ័យរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា នៅថ្ងៃអនាគត។

01/05/2026

សូមអនុមោទនាបុណ្យ "វិសាខបូជា"
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

01/05/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី ១៤០ (International Labor Day)

Photos from NMU-National Meanchey University's post 30/04/2026

🎓 សាកលវិទ្យាល័យជាតិមានជ័យ
សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មហាវិទ្យាល័យ ការិយាល័យ ដេប៉ាតឺម៉ង់ និងមជ្ឈមណ្ឌលទាំងអស់នៃសាកលវិទ្យាល័យ ក្រោមអធិបតីភាពឯកឧត្តម ជា សឿន សាកលវិទ្យាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបុគ្គលិកពាក់ព័ន្ធទាំងអស់។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦
📍 ទីកន្លែង៖ សាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- បូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំត្រីមាសទី១
- ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារ
- កំណត់ទិសដៅ និងផែនការអនុវត្តការងារសម្រាប់ត្រីមាសបន្ទាប់
- ពង្រឹងប្រសិទ្ធភាពការងារ និងសមត្ថភាពគ្រប់គ្រងក្នុងអង្គភាព

ក្នុងអំឡុងពេលកិច្ចប្រជុំ មានការធ្វើបទបង្ហាញរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់អង្គភាពនានា ដោយប្រធានអង្គភាពនីមួយៗ ព្រមទាំងការពិភាក្សាក្រុមដើម្បីពិនិត្យ វិភាគនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ ជាមួយគ្នានេះ ក៏មានការបូកសរុបលទ្ធផល និងដាក់ចេញទិសដៅអភិវឌ្ឍន៍បន្ត សម្រាប់ត្រីមាសបន្ទាប់ផងដែរ។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ក្នុងការពង្រឹងគុណភាពអប់រំ ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍស្ថាប័នឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព។

Want your school to be the top-listed School/college in Sisophon?

Click here to claim your Sponsored Listing.

Location

Telephone

Address


ផ្លូវជាតិលេខ#5 បាណយ ទឹកថ្លា/Banoy, Tek Thla, National Road No5
Sisophon
01000

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00