19/03/2026
អ្នកធ្លាប់គិតទេថា បទពិសោធន៍តិចតួច ឬសកម្មភាពតូចៗអាចធ្វើឱ្យសិស្សបានបញ្ចេញនូវសមត្ថភាព និងគុណតម្លៃរបស់ខ្លួន?
ក្នុងឱកាសទិវាអំណានជាតិ សាលាសន្ត សាវីយេបានរៀបចំសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តឱ្យសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ស្រឡាញ់ការអាន និងចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។សកម្មភាពដែលគួរឱ្យចាប់អារម្មណ៍មួយគឺ សិស្សអានសៀវភៅឱ្យមិត្តភក្តិស្តាប់។សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ បានជ្រើសរើសសៀវភៅរឿងនិទាន ឬអត្ថបទខ្លីៗ រួចអានជូនមិត្តភក្តិ និងប្អូនៗក្នុងថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៣ បានស្តាប់កំសាន្ត។
ការអានបែបនេះមិនត្រឹមតែជួយឱ្យសិស្សមានភាពក្លាហានក្នុងការអាន និងនិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសិស្សទទួលបានចំណេះដឹង និងភាពសប្បាយរីករាយពីរឿងដែលបានអានផងដែរ។
តាមរយៈសកម្មភាពនេះ សិស្សបានបង្ហាញពីភាពជឿជាក់លើខ្លួនឯង ការចែករំលែក និងការសហការគ្នា។ សំឡេងអានរបស់សិស្សពោរពេញដោយភាពរីករាយ និងបង្កើតបរិយាកាសអប់រំដ៏កក់ក្តៅក្នុងសាលារៀន។
Have you ever thought that small experiences or simple activities can help students express their abilities and values?
On National Reading Day, Xavier Jesuit School organized various activities to encourage students from Grade 1 to Grade 6 to love reading and share knowledge with one another. One particularly interesting activity was students reading books aloud to their friends. Students from Grades 4 to 6 select storybooks or short texts and read them to their peers and younger students from kindergarten to Grade 3 for enjoyment.
This type of reading not only helps students build confidence in reading and speaking but also allows them to gain knowledge and enjoyment from the stories they read.
Through this activity, students demonstrated self-confidence, sharing, and cooperation. Their voices were filled with joy, creating a warm and positive learning atmosphere in the school.