11/01/2021
៥. #មេរៀនសាលា
និយាយដល់មេរៀនសាលា ដូចជាដាស់រំលឹកខ្ញុំថា ខ្ញុំជាមនុស្សម្នាក់ដែលមិនសូវចូលចិត្តមេរៀនសាលាដូចអ្នកដទៃសោះ ពេលទៅរៀនគឺទៅតែខ្លួនទេ តែចិត្តវិញ្ញណចេញទៅក្រៅអស់ហើយ។ មូលហេតុអ្វីទៅដែលខ្ញុំមិនសូវចិត្តមេរៀនសាលា មកពីមិនដឹងរៀនដើម្បីអ្វី? មានប្រយោជន៍អ្វី? សំណួរបែបនេះតែងតែមាននៅក្នុងខួរក្បាលខ្ញុំជានិច្ច ដូចច្នេះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិបាកខ្លាំងណាស់។
មេរៀនអត់ដែលចេះទេ ហេតុដែលមកពីមិនចេះមកពីមិនដែលមើល ពេលចឹងមេរៀនកាន់តែច្រើនទៅៗ កង្វល់កាន់តែច្រើនដែរ តែការប្រឹងប្រែងគឺរឹតតែអត់ទៅៗ ពីព្រោះតែយកពេលទៅធ្វើរឿងផ្សេង ដូចជាកម្មវិធីសិក្ខាសិលា ការអនុវត្តជាក់ស្តែង ការស្តាប់ពីផ្នត់គំនិតផ្សេងៗ ជាពិសេសការអានសៀវភៅ ដែលជារឿងដែលខ្ញុំយកចិត្តទុកដាក់ជាងមេរៀនសាលា។
ហេតុដូចនេះហើយបានចិត្តខ្ញុំហាក់អត់ស្ងប់មានកង្វល់ច្រើន មេរៀនសាលាក៏អត់ចេះ តែអ្វីដែលខ្ញុំមានគឺគំនិតទាក់ទង់នឹងការរកស៊ីច្រើន និងការស្វែងយល់ពីជីវិតអ្នកល្បីជាច្រើនរូបទៀត អ្វីដែលខ្ញុំចង់បង្ហាញអ្នកអានជាទីរាប់អានគឺ សូមកុំធ្វើកិច្ចការពីរបីក្នុងពេលតែមួយ បើនៅកន្លែងណាសូមផ្តោតទៅកន្លែងហ្នឹង មែនពេលរៀនជាពេលរកស៊ីទេ មិនមែនពេលដេកជាពេលគិតទេ សូមធ្វើការបែកចែកឲ្យបានល្អ ទើបមិនជួបបញ្ហាច្របូកច្របល់ខ្វល់ច្រើនដូចជារូបខ្ញុំ...។
សូមពណ៌នាអំពីអារម្មណ៍របស់អ្នកនៅខាងក្រោមនេះ៖