23/08/2026
🌞🌈🙏មោរបរិត្តឬព្រហ្មមន្ត
ក្ងោកមាសពោធិសត្វ តែងស្វាធ្យាយមន្ត អស់រយពេល៧០០ឆ្នាំ (ព្រានព្រៃតែងតែទៅដាក់អន្ទាក់ ចាប់ក្ងោកមាសពោធិសត្វ តាមរាជបញ្ជាស្ដេចតៗគ្នាថាបើអ្នកណាបានសោយសាច់ក្ងោកមាសនឹងមានជីវិតអមតៈ)តែមិនជាប់(ពួកព្រានព្រៃទាំងនោះស្លាប់បន្តគ្នា អស់៧តំណព្រានព្រៃ) ។
ព្រោះក្ងោកពោធិសត្វតែង សូត្រស្វាធ្យាយនូវព្រហ្មមន្ត នេះ មុននឹងហើរ ចេញពីលំនៅទៅស្វែងរកចំណីអាហារថា៖
(ឧទេតយញ្ចក្ខុមា ឯករាជាហរិស្សវណ្ណោ បឋវិប្បភាសោ តំតំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ តយជ្ជគុត្តា វិហរេមុ ទិវសំ យេព្រាហ្មណា វេទគូ សព្វធម្មេ តេមេនមោ តេចមំ បាលយន្តុ នមត្ថុពុទ្ធានំ នមត្ថុពោធិយា នមោវិមុត្តានំ នមោវិមុត្តិយា ឥមំសោបរិត្តំ កត្វាមោរោ ចរតិ ឯសនា)
ព្រះអាទិត្យណា ជាដួងភ្នែកនៃលោក ជាឯករាជ្យ មានពណ៌ដូចជាមាស ញ៉ាំងប្រថពីឲ្យភ្លឺស្វាង ហើយកំពុងរះឡើង។ព្រោះហេតុនេះ ខ្ញុំសូមនមស្សការ ថ្វាយបង្គំ នូវព្រះអាទិត្យនោះ ដែលមានពណ៌ដូចជាមាស ញ៉ាំងប្រថពីឲ្យភ្លឺស្វាង យើងទាំងឡាយដែលលោកគ្រប់គ្រងរក្សាហើយក្នុងថ្ងៃនេះ គប្បីនៅជាសុខអស់កាលមួយថ្ងៃ🙏សមណព្រាហ្មណ៍ទាំងឡាយណាដែលបានដល់នូវត្រើយនៃវេទនៃធម៌ទាំងពួង ខ្ញុំសូមនមស្សការនូវព្រាហ្មណ៍ទាំងឡាយនោះ សូមព្រាហ្មណ៍ទាំងឡាយនោះថែរក្សាខ្ញុំ អស់កាលវេលាថ្ងៃនេះ
សូមថ្វាយបង្គំព្រះពោធិញាណនៃព្រះពុទ្ធទាំងឡាយ
សូមនមស្សការថ្វាយបង្គំចំពោះព្រះ អរិយបុគ្គលទាំងឡាយ ដែលលោកផុតហើយ ចាករាគាទិកិលេស សូមនមស្សការថ្វាយបង្គំចំពោះវិមុត្តិធម៌ នៃព្រះអរិយបុគ្គលទាំងឡាយនោះ🙏🙏🙏ស្វាធ្យាយមន្តរួចហើយព្រះពោធិសត្វក្ងោកមាស ក៏ហើរចេញពីលំនៅឋាន ចេញស្វះស្វែងទៅរកចំណីអាហារ ហើយនៅជាសុខអស់មួយថ្ងៃ និង(បន្តស្វាធ្យាយមន្ត មុនពេលយប់ចូលដំណេក ដោយគោរពថ្ងៃរៀបលិចម្ដងទៀត)ក្ងោកពោធិសត្វ មិនជាប់អន្ទាក់នាយព្រានព្រៃ អស់កាលវេលាថ្ងៃ និង យប់នេះ🙏🙏🙏
ដោយ ព្រះពោធិសត្វជាក្ងោកមាសនោះ លោកតែងស្វាធ្យាយនូវព្រហ្មមន្តនេះជារៀងរាល់ទិវារាត្រី🌈🙏🙏🙏
ថ្ងៃ ចន្ទ ១១កើត ខែស្រាពណ៍ (ផ្កាយឈើ) មាន ២៩ថ្ងៃ)តាមដំណើរ គោចរ របស់ ព្រះចន្ទ គតិ ជាខែទី ៩(ឆ្នាំ មមី =សេះ 🐎) អដ្ឋស័ក(៨)ព.ស២៥៧០ ត្រូវនឹង ថ្ងៃទី ២៤ខែ សីហា(ផ្កាយរូប សីហៈ មាន៣១ថ្ងៃ)ជាខែទី៨សុរិយគតិ(ក្មែរ=ខែទី៥)ឆ្នាំ មមី នៃដំណើរគោចរនៃ សុរិយគតិ)ឆ្នាំ ២០២៦
🙏សូមអំណាចនៃព្រះបរិត្ត ជាមន្តព្រហ្ម(ឬព្រហ្មមន្ត) នេះ 🙏ចូរប្រក់ព្រំ បីបាច់ បិទបាំង គ្រង ថែរក្សា ខ្ញុំ និង កូន ចៅ ទេព ផ្កាយនាគ(ព្រះកេតុមាលា )អស់កាលវេលានិងរាត្រីក្នុងថ្ងៃនេះ ក្រោមម្លប់ ពោធិញាណព្រះពោធិសត្វគ្រប់ៗព្រះអង្គ ដែលសន្សំបារមី ដូចជាអម្បាលគ្រាប់ខ្សាច់នៅលើផែនដី បានត្រាស់ដឹងក្ដីមិនទាន់បានត្រាស់ដឹងក្ដី ជួយតាម ឃុំគ្រង បីបាច់ថែរក្សា 🙏🙏🙏🌈☀🌕