Singapore Amicus International School

Singapore Amicus International School មត្តេយ្យសិក្សា ដល់វិទ្យាល័យ
Oxford International Curriculum Verified

🌟 សូមអបអរសាទរជាពិសេសដល់ជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃគ្រប់កម្រិតថ្នាក់ភាសាអង់គ្លេស ថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ដែលបានប...
24/07/2026

🌟 សូមអបអរសាទរជាពិសេសដល់ជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃគ្រប់កម្រិតថ្នាក់ភាសាអង់គ្លេស ថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ដែលបានបង្ហាញពីភាពក្លាហាន ការបញ្ចេញសំឡេងបានយ៉ាងច្បាស់លាស់ ភាពច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យលើឆាកប្រកួត។
សូមកោតសរសើរចំពោះកូនៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងហ៊ានឡើងឆាកបង្ហាញសមត្ថភាពរបស់ខ្លួន។

🍃សាលាអន្តរជាតិ អែស អេ អាយ បណ្តុះសិស្សានុសិស្សគ្រប់កម្រិត តាមរយៈការអនុវត្តវិធីសាស្រ្ត ស៥ ដោយផ្តោតលើការបង្កើតផ្នត់គំនិត វិ...
24/07/2026

🍃សាលាអន្តរជាតិ អែស អេ អាយ បណ្តុះសិស្សានុសិស្សគ្រប់កម្រិត តាមរយៈការអនុវត្តវិធីសាស្រ្ត ស៥ ដោយផ្តោតលើការបង្កើតផ្នត់គំនិត វិន័យ និងទម្លាប់ល្អ ដើម្បីបង្កើនសណ្តាប់ធ្នាប់ និងត្រៀមខ្លួនសម្រាប់អនាគតប្រកបដោយគុណភាព។😊
🥰🌿បរិស្ថានអនាម័យ មិនមែនជាការទទួលខុសត្រូវតែម្នាក់ឯងទេ គឺជាការចូលរួមគ្រប់គ្នា។
----------------------------
Why Choose Singapore Amicus International School (SAiS)? 🌟
Give your child the ultimate head start! At SAiS, we blend global standards with strong local roots to build future leaders. Here is what makes our school special:
🗣 Trilingual Education: Students master English, Chinese, and Khmer, giving them a global edge while staying connected to Cambodian culture.
🧠 World-Class Curriculum: We proudly combine the Oxford International Curriculum with the MoEYS-approved Cambodian National Curriculum.
💻 Future-Ready Tech Skills: Hands-on learning in Coding, Robotics, AI, and IT.
🎨 Arts & Culture: From Khmer Traditional Dance to Piano, Guitar, and Visual Arts, we nurture every creative spark!
🏀 Active & Healthy: Basketball, Badminton, and comprehensive physical education programs.
🎓 Global Pathways: Our graduates are ready for the world, with pathways to top universities like Minnesota State University Mankato and De Montfort University!

🇰🇭 អបអរសាទរជ័យលាភីក្នុងកម្មវិធីប្រកួតសូត្រកំណាព្យ SAIS ឆ្នាំ២០២៦ 🏆🎙សាលាអន្តរជាតិ អែស អេ អាយ សូមអបអរសាទរដល់សិស្សានុសិស្សទ...
23/07/2026

🇰🇭 អបអរសាទរជ័យលាភីក្នុងកម្មវិធីប្រកួតសូត្រកំណាព្យ SAIS ឆ្នាំ២០២៦ 🏆🎙

សាលាអន្តរជាតិ អែស អេ អាយ សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុង កម្មវិធីប្រកួតសូត្រកំណាព្យ ឆ្នាំ២០២៦។

🌟 សូមអបអរសាទរជាពិសេសដល់ជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃគ្រប់កម្រិតថ្នាក់ភាសាអង់គ្លេស ថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៤ ដែលបានបង្ហាញពីភាពក្លាហាន ការបញ្ចេញសំឡេងបានយ៉ាងច្បាស់លាស់ ភាពច្នៃប្រឌិត និងសមត្ថភាពដ៏អស្ចារ្យលើឆាកប្រកួត។

សូមកោតសរសើរចំពោះកូនៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងហ៊ានឡើងឆាកបង្ហាញសមត្ថភាពរបស់ខ្លួន។

[English Below]🎙 ការប្រកួតសូត្រកំណាព្យភាសាអងគ្លេសអែស អេ  អាយ ២០២៦📖✨សាលាអន្តរជាតិ ​អែស អេ អាយ រៀបចំ ការប្រកួតសូត្រកំណាព្យ...
23/07/2026

[English Below]
🎙 ការប្រកួតសូត្រកំណាព្យភាសាអងគ្លេសអែស អេ អាយ ២០២៦📖✨
សាលាអន្តរជាតិ ​អែស អេ អាយ រៀបចំ ការប្រកួតសូត្រកំណាព្យ (SAiS Poem Recital Competition 2026) ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញសមត្ថភាពក្នុងការនិយាយជាសាធារណៈ និងការបង្ហាញអារម្មណ៍តាមរយៈកំណាព្យ។
✨ កម្មវិធីនេះជួយសិស្សឱ្យអភិវឌ្ឍ៖
🎤 ភាពក្លាហាន និងទំនុកចិត្តក្នុងការនិយាយ
📚 ជំនាញភាសា និងការទំនាក់ទំនង
🎭 ការបញ្ចេញអារម្មណ៍ និងភាពច្នៃប្រឌិត
🌟 ការបញ្ចេញសំឡេង និងការសម្តែងប្រកបដោយភាពទាក់ទាញ
សូមអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងឡើងបង្ហាញសមត្ថភាពរបស់ខ្លួនដោយភាពក្លាហាន។ អ្នកទាំងអស់គ្នាគឺជាអ្នកឈ្នះក្នុងការហ៊ានឡើងឆាក និងបង្ហាញសក្តានុពលរបស់ខ្លួន។ ❤️
👏 សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ!

🎙 SAIS Poem Recital Competition 2026 📖✨
Words have the power to inspire, connect, and create lasting memories. 🌟
Singapore Amicus International School proudly celebrates the confidence, creativity, and expressive talents of our amazing students as they take the stage for the Poem Recital Competition 2026.
Through poetry, our students develop:
🎤 Confidence in public speaking
📚 Strong language and communication skills
✨ Creativity and self-expression
💬 Clear pronunciation and expressive delivery
We are proud of every participant for their courage, dedication, and outstanding performances. Every voice matters, and every poem tells a unique story.
👏 Congratulations to all participants!

📚 សកម្មភាពសិក្សាក្នុងថ្នាក់រៀន – ថ្នាក់ទី៥ក 📚ក្រោមការដឹកនាំ និងណែនាំដោយ លោកគ្រូ ប៊ុន ប៊ុនថេង សិស្សបានចូលរួមយ៉ាងសកម្មក្នុ...
22/07/2026

📚 សកម្មភាពសិក្សាក្នុងថ្នាក់រៀន – ថ្នាក់ទី៥ក 📚

ក្រោមការដឹកនាំ និងណែនាំដោយ លោកគ្រូ ប៊ុន ប៊ុនថេង សិស្សបានចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម ការស្រាវជ្រាវ និងការផ្លាស់ប្តូរយោបល់លើមេរៀន។

សកម្មភាពទាំងនេះបានជួយឱ្យសិស្ស៖
✨ បង្កើនភាពក្លាហានក្នុងការនិយាយនៅមុខថ្នាក់
✨ អភិវឌ្ឍជំនាញការគិតវិភាគ និងដោះស្រាយបញ្ហា
✨ ពង្រឹងការសហការជាក្រុម និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
✨ បង្កើតទម្លាប់សិក្សាដោយម្ចាស់ការ និងទំនួលខុសត្រូវ

សាលាអន្តរជាតិ អែស អេ អាយ បន្តលើកកម្ពស់បរិយាកាសសិក្សាដែលផ្តោតលើការចូលរួមរបស់សិស្ស ដើម្បីអភិវឌ្ឍទាំងចំណេះដឹង ជំនាញ និងអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ និងអ្នកដឹកនាំនាពេលអនាគត។

👏 សូមសរសើរ និងលើកទឹកចិត្តដល់សិស្សទាំងអស់ ព្រមទាំងថ្លែងអំណរគុណដល់ លោកគ្រូ ប៊ុន ប៊ុនថេង ដែលបានខិតខំបង្រៀន និងជំរុញសិស្សឱ្យមានការរីកចម្រើនក្នុងការសិក្សា។

#ថ្នាក់ទី៥

[Eenglish Below]អាណាព្យាបាលជាច្រើនតែងតែមានចម្ងល់ថា៖🎓 តើការសិក្សានៅក្រៅប្រទេសជាជម្រើសដ៏ត្រឹមត្រូវឬទេ?🏫 តើសាកលវិទ្យាល័យមួយ...
22/07/2026

[Eenglish Below]
អាណាព្យាបាលជាច្រើនតែងតែមានចម្ងល់ថា៖
🎓 តើការសិក្សានៅក្រៅប្រទេសជាជម្រើសដ៏ត្រឹមត្រូវឬទេ?
🏫 តើសាកលវិទ្យាល័យមួយណាដែលស័ក្តិសមបំផុត?
💡 តើខ្ញុំអាចគាំទ្រអនាគតកូនរបស់ខ្ញុំដោយរបៀបណា?
ប្រសិនបើលោកអ្នកមានសំណួរស្រដៀងគ្នានេះ សូមអញ្ជើញចូលរួមកម្មវិធី វេទិកាមាតាបិតា៖ ការរៀបចំផែនការសម្រាប់ការសិក្សារបស់កូនទៅកាន់សាកលវិទ្យាល័យ នៅសាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា។
ស្វែងយល់បន្ថែមពីជម្រើសនៃការសិក្សា ការប្រៀបធៀបការសិក្សានៅក្រៅប្រទេស និងក្នុងស្រុក ព្រមទាំងវិធីសាស្រ្តដែលមាតាបិតាអាចជួយជ្រោមជ្រែងដល់ការសិក្សារបស់កូនៗដោយភាពជឿជាក់ ជាមួយនឹងឱកាសជួបផ្លាស់ប្តូរបទពិសោធន៍ជាមួយមាតាបិតាដទៃទៀត។
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦
⏰ ម៉ោង៖ ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
📍 ទីតាំង៖ សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា (កោះពេជ្រ, ភ្នំពេញ)
🎟️ ចូលរួមដោយសេរី (មានផ្តល់ជូនអាហារសម្រន់)
👉 ចុះឈ្មោះទីនេះ៖ https://forms.cloud.microsoft/r/eNiKkR9ipZ
(ចំនួនកៅអីមានកំណត់!)
យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះមាតាបិតា និងសិស្សានុសិស្សទាំងអស់ពីសហគមន៍សាលារបស់យើង ដើម្បីចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។

Many parents wonder:
🎓 Is studying abroad the right choice?
🏫 Which university is the best fit?
💡 How can I best support my child's future?
If you have similar questions, you're invited to join Parents Connect: Guiding Your Child's Journey to University at De Montfort University Cambodia.
Learn more about university pathways, the benefits of studying abroad versus local international options, and how you can confidently support your child’s educational journey while connecting with other families.
📅 Date: Saturday, 1 August 2026
⏰ Time: 9:00 AM – 12:00 PM
📍 Venue: De Montfort University Cambodia (Koh Pich, Phnom Penh)
🎟️ Admission: FREE (Light refreshments provided)
👉 Register here: https://forms.cloud.microsoft/r/eNiKkR9ipZ
(Limited seats available!)
We warmly welcome all parents and students from our SAIS community to join this informative session.

នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦📚✨ សកម្មភាពទស្សនកិច្ចរបស...
21/07/2026

នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
📚✨ សកម្មភាពទស្សនកិច្ចរបស់មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្សថ្នាក់មតេយ្យកម្រិតខ្ពស់ ដែលនឹងត្រៀមឡើងថ្នាក់ទី១ នៅក្នុងឆ្នាំសិក្សាថ្មីខាងមុខ បានអញ្ជើញមកទស្សនាថ្នាក់រៀន និងជួបពិភាក្សាជាមួយនាយកសាលា ដើម្បីស្វែងយល់អំពីកម្មវិធីសិក្សា ការរៀបចំបរិយាកាសថ្នាក់រៀន វិធីសាស្ត្របង្រៀន និងការត្រៀមខ្លួនរបស់សិស្សសម្រាប់ការផ្លាស់ប្តូរទៅកាន់ថ្នាក់ទី១។
សាលាជឿជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងគ្រួសារ និងសាលារៀន គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជួយឱ្យកុមារទទួលបានការអប់រំប្រកបដោយគុណភាព និងរីកចម្រើនដោយទំនុកចិត្ត។
🌟 អរគុណចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួម និងបន្តគាំទ្រដល់ការអប់រំរបស់កូនៗ។
────⋆⋅☆⋅⋆────
🎓 ហេតុអ្វីជ្រើសរើសការសិក្សានៅ អែស អេ អាយ?
យើងផ្តល់លើសពីការសិក្សាក្នុងសៀវភៅ គឺការបណ្តុះបំណិនជីវិត និងសមត្ថភាពពិតប្រាកដ៖
- ស្តង់ដាអប់រំ៖ កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
- ជំនាញចម្រុះ៖ កុំព្យូទ័រ, សិល្បៈ, តន្ត្រី, របាំ, គំនូរ។
- សកម្មភាពក្រៅថ្នាក់៖ ដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីសប្បុរសធម៌ ដើម្បីបណ្តុះស្មារតីចែករំលែក។
- បរិយាកាសទំនើប៖ បន្ទប់រៀនមានផាសុខភាព បំពាក់ម៉ាស៊ីនត្រជាក់ និង LCD ទំនើបៗ។
ធនធានគ្រូបង្រៀន៖ បង្រៀនដោយគ្រូដែលមានគរុកោសល្យច្បាស់លាស់ និងគ្រូជនជាតិដើម (Native Speakers)។
"គុណភាព វិន័យ សេចក្តីថ្លៃថ្នូរ គឺជាគោលការណ៍ចម្បងរបស់យើង"
📍 ព័ត៌មានទំនាក់ទំនង និងទីតាំង៖
ប្អូនៗ និងអាណាព្យាបាលអាចមកចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈ៖
📞 ទូរស័ព្ទ៖ 015 588 598 | 092 588 598 | 097 6 588 598 💬
🏢 ទីតាំងទី១ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ ផ្លូវលំ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
🏢 ទីតាំងទី២ ក្រុងកំពត៖ ខាងលិចមជ្ឈមណ្ឌលរៀបការមិត្តភាព ក្រុងកំពត​ ខេត្តកំពត
🏢 ទីតាំងទី៣ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ (ក្រោយស្ថានីយ៍សូគីមិច អូរ២) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

រីករាយថ្ងៃកំណើត អ្នកគ្រូភាសាខ្មែរ សេង ស្រីនាថ 🎂🎉គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងបុគ្គលិកទាំងអស់នៃ សាលាអន្តរជាតិ អែស អេ អា...
20/07/2026

រីករាយថ្ងៃកំណើត អ្នកគ្រូភាសាខ្មែរ សេង ស្រីនាថ 🎂🎉
គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងបុគ្គលិកទាំងអស់នៃ សាលាអន្តរជាតិ អែស អេ អាយ សូមជូនពរឱ្យអ្នកគ្រូ មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ការងារ។
សូមអរគុណចំពោះការខិតខំបង្រៀន ការយកចិត្តទុកដាក់ និងការខំប្រឹងប្រែងក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស។ ការលើកទឹកចិត្ត និងការណែនាំរបស់អ្នកគ្រូ បានជួយឱ្យសិស្សៗរៀនបានកាន់តែល្អ និងមានទំនុកចិត្តលើខ្លួនឯង។
សូមឱ្យថ្ងៃកំណើតនេះ នាំមកនូវសេចក្តីសុខ ស្នាមញញឹម និងក្តីរីករាយជាច្រើន។ សូមឱ្យអ្នកគ្រូ និងក្រុមគ្រួសារ ជួបតែសំណាងល្អ សុភមង្គល និងភាពជោគជ័យជានិច្ច។ ✨🎉

🇨🇳✨ សកម្មភាពសិក្សាភាសាចិនថ្នាក់ទី៤ខ ✨🇨🇳
20/07/2026

🇨🇳✨ សកម្មភាពសិក្សាភាសាចិនថ្នាក់ទី៤ខ ✨🇨🇳

📚 បើកទទួលចុះឈ្មោះសិស្សថ្មី!សូមអរគុណដល់មាតាបិតា និងសិស្សានុសិស្សទាំងអស់ ដែលបានជ្រើសរើស សាលាអន្តរជាតិ អែស អេ អាយ។ក្រុមការង...
20/07/2026

📚 បើកទទួលចុះឈ្មោះសិស្សថ្មី!

សូមអរគុណដល់មាតាបិតា និងសិស្សានុសិស្សទាំងអស់ ដែលបានជ្រើសរើស សាលាអន្តរជាតិ អែស អេ អាយ។

ក្រុមការងាររបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការប្រឹក្សា និងសម្របសម្រួលការចុះឈ្មោះឱ្យបានរលូន និងងាយស្រួល។

────⋆⋅☆⋅⋆────
🎓 ហេតុអ្វីជ្រើសរើសការសិក្សានៅ អែស អេ អាយ?
យើងផ្តល់លើសពីការសិក្សាក្នុងសៀវភៅ គឺការបណ្តុះបំណិនជីវិត និងសមត្ថភាពពិតប្រាកដ៖
- ស្តង់ដាអប់រំ៖ កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
- ជំនាញចម្រុះ៖ កុំព្យូទ័រ, សិល្បៈ, តន្ត្រី, របាំ, គំនូរ។
- សកម្មភាពក្រៅថ្នាក់៖ ដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីសប្បុរសធម៌ ដើម្បីបណ្តុះស្មារតីចែករំលែក។
- បរិយាកាសទំនើប៖ បន្ទប់រៀនមានផាសុខភាព បំពាក់ម៉ាស៊ីនត្រជាក់ និង LCD ទំនើបៗ។
ធនធានគ្រូបង្រៀន៖ បង្រៀនដោយគ្រូដែលមានគរុកោសល្យច្បាស់លាស់ និងគ្រូជនជាតិដើម (Native Speakers)។
"គុណភាព វិន័យ សេចក្តីថ្លៃថ្នូរ គឺជាគោលការណ៍ចម្បងរបស់យើង"
📍 ព័ត៌មានទំនាក់ទំនង និងទីតាំង៖
ប្អូនៗ និងអាណាព្យាបាលអាចមកចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈ៖
📞 ទូរស័ព្ទ៖ 015 588 598 | 092 588 598 | 097 6 588 598 💬
🏢 ទីតាំងទី១ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ ផ្លូវលំ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
🏢 ទីតាំងទី២ ក្រុងកំពត៖ ខាងលិចមជ្ឈមណ្ឌលរៀបការមិត្តភាព ក្រុងកំពត​ ខេត្តកំពត
🏢 ទីតាំងទី៣ ក្រុងព្រះសីហនុ៖ ភូមិ៥ សង្កាត់លេខ៤ (ក្រោយស្ថានីយ៍សូគីមិច អូរ២) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

Address

Mittapheap
Sihanoukville
18204

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+85512488598

Alerts

Be the first to know and let us send you an email when Singapore Amicus International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Singapore Amicus International School:

Shortcuts

Share

Category