Sok Sambath / សុខ សម្បត្តិ

Sok Sambath / សុខ សម្បត្តិ Education Knowledge Experience 🌿

19 March 2026 I am very proud to be part of the United Nations Cambodia’s effort to eliminate online fraud.
19/03/2026

19 March 2026
I am very proud to be part of the United Nations Cambodia’s effort to eliminate online fraud.

27/07/2025

ជាមុនសិន ខ្ញុំសូមថ្វាយការគោរពយ៉ាងដល់បងប្អូនជនជាតិខ្មែរទូទាំងពិភពលោក ដែលកំពុងតែឈរជាមួយជាតិរបស់ពួកយើង ។

ថ្ងៃនេះ ខ្ញុំសូមនិយាយជាសាធារណៈទៅកាន់សហគមន៍អន្តរជាតិ ដើម្បីជូនដំណឹងអំពីស្ថានការណ៍នយោបាយ និងទំនាក់ទំនងដែលកម្ពុជា កំពុងប្រឈមមុខជាមួយការរំលោភឯករាជ្យភាពដោយសៀម (ប្រទេសថៃ)។ ក្នុងពេលថ្មីៗនេះ ខ្ញុំបានដឹងថាការរំលោភរបស់សៀមកាន់តែបង្កើន និងកាន់តែអូសបន្លាយមកលើដែនដីរបស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេច្រើនប្រើយុទ្ធសាស្ត្របង្កបំពាន ដូចជា៖ បង្កើតព័ត៌មានក្លែងក្លាយ បញ្ចេញសារនាំអោយមានការយល់ច្រឡំ ព្រមទាំងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ជាតិខ្មែរ។

ខ្ញុំសូមបញ្ជាក់ឲ្យពិភពលោកបានដឹងថា កម្ពុជាជាប្រទេសតូចមួយ ប៉ុន្តែមានប្រវត្តិសាស្ត្រខ្លាំងក្លា មានវប្បធម៌សម្បូរបែប និងមានសេចក្ដីអត់ធ្មត់ខ្ពស់។ ប្រទេសយើងដែលមានចេតនាបង្កសង្គ្រាម ឬរំលោភដែនដីប្រទេសណាម្នាក់ឡើយ។ យើងតែងតែបន្តដំណើរដោយសន្តិភាព ស្មោះត្រង់ និងគោរពច្បាប់អន្តរជាតិ។ តែយើងមិនអាចស្ងៀមបានទេ នៅពេលដែលព៌ត៌មានពិតប្រាកដត្រូវបានបំបិទ ហើយការក្លែងក្លាយកំពុងក្លាយជាភាពជាក់ស្តែង។

ដោយហេតុនេះ ខ្ញុំសូមអំពាវនាវដល់អង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្ស និងប្រទេសមហាអំណាចទាំងឡាយ ឲ្យពិនិត្យ និងស៊ើបអង្កេតការពិតជាធរមាន។ យើងមិនបានស្នើសុំអាណិតអាសូរទេ តែយើងស្នើរសុំឲមានភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រទេស និងប្រជាជនរបស់យើង។

ទៅកាន់រដ្ឋាភិបាលថៃ ខ្ញុំសូមស្នើឲប្រកាន់យកសន្តិភាព ដើម្បីប្រែក្លាយជាការសហការរវាងជិតខាងដូចពីមុន។ ចូរអ្នកកុំបង្រៀនកូនចៅឲ្យស្អប់គ្នា តែចូរបង្រៀនឲ្យស្គាល់ការស្ដាប់គ្នា និងរៀនពីប្រវត្តិសាស្រ្តពិត។

ទៅកាន់ពិភពលោក ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិននៅស្ងៀមទេ ពួកយើងមានសំឡេង ហើយយើងនឹងបន្តប្រើសំឡេងនោះដើម្បីការពារសេចក្ដីពិត ឯករាជ្យភាព និងសន្តិភាព។

សន្តិភាពពិតប្រាកដ មិនមែនមានន័យថា គ្មានសង្គ្រាមទេ ប៉ុន្តែមានន័យថា មានការរស់នៅក្នុងសង្គមដែលមានសិទ្ធិភាព មានយុត្តិធម៌ និងមានភាពស្មើរគ្នា។ សន្តិភាពមិនអាចកើតមានពីការបង្ខិតបង្ខំទេ តែវាកើតចេញពីការយល់ចិត្តគ្នា និងការទទួលស្គាល់ចំពោះការពិត។

ជាពលរដ្ឋខ្មែរ ខ្ញុំមានអារម្មណ៍រីករាយនិងមានកម្លាំងចិត្តយ៉ាងខ្លាំង ក្នុងការមើលឃើញប្រជាជនកម្ពុជារួបរួមជាសាច់ឈាមដើម្បីការពារជាតិ ការពារយុត្តិធម៌ និងការប្តេជ្ញាចិត្តក្នុងការរក្សាប្រវត្តិសាស្ត្រជាតិ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានាធិបតី Donald Trump និងអង្គការសហប្រជាជាតិ ដែលបានយកចិត្តទុកដាក់ និងចូលរួមជួយពន្យល់ និងរារាំងការឈ្លានពានរបស់សៀមលើដែនដីកម្ពុជា។

ប៉ុន្តែ ដោយសារតែការឈ្លានពាននោះមិនទាន់បានបញ្ចប់នោះទេ ខ្ញុំនឹងបន្តប្រើសំឡេង និងសិទ្ធិរបស់ខ្ញុំជាពលរដ្ឋ ដើម្បីនិយាយ សរសេរ និងចែករំលែកការពិតទៅកាន់ពិភពលោក។ ពិតប្រាកដនឹងត្រូវតែត្រលប់មកវិញ។ សន្តិភាពនឹងត្រូវបានស្ដារ។ ហើយកម្ពុជានឹងនៅតែឈរត្រង់ជាមួយសេចក្ដីស្រឡាញ់ និងមោទនភាពជាតិ។

សូមអរគុណ។🇰🇭❤️❤️

Address

Sihanoukvill
Sihanoukville
11223344

Website

Alerts

Be the first to know and let us send you an email when Sok Sambath / សុខ សម្បត្តិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category