17/08/2026
សាលាប៉ាម៉ាអន្តរជាតិមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុង «ពិធីប្រគល់សញ្ញាបត្រនៃកម្មវិធីសិក្សាអន្តរជាតិអូស្ត្រាលីខាងលិច» ដើម្បីអបអរសាទរដល់សិស្សានុសិស្សដែលកំពុងបន្តដំណើរសិក្សាតាមរយៈកម្មវិធីសិក្សា អូស្រ្តាលីខាងលិច ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ កាន់តែមានអត្ថន័យបន្ថែមទៀតដោយមានវត្តមានរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ វត្តមាន និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំទាំងពីររូប គឺជាសាក្សីភាពយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអូស្ត្រាលី ក្នុងការលើកកម្ពស់វិស័យអប់រំ និងការផ្តល់ឱកាសអប់រំដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដារអន្តរជាតិដល់សិស្សានុសិស្ស។
យើងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែលមានការប្តេជ្ញាចិត្ត ក្រុមគ្រួសារដែលតែងតែជឿទុកចិត្ត ព្រមទាំងសហគមន៍សាលាទាំងមូល ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីប្រែក្លាយសមិទ្ធផលដ៏អស្ចារ្យនេះឱ្យលេចរូបរាងឡើង។
សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសិស្សជ័យលាភីទាំងអស់! យើងខ្ញុំទន្ទឹងរង់ចាំមើលដោយក្តីរំភើប ចំពោះបេសកកម្មសិក្សា និងការរីកចម្រើនរបស់ប្អូនៗ ដែលនឹងនាំប្អូនៗទៅកាន់ឱកាសថ្មីៗ និងជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃអនាគត!
----------------------------------
PAMA 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 was honoured to attend the Western Australian International Curriculum Graduation Ceremony, they continue their journey through the internationally recognised Western Australian Curriculum.
This special occasion was made even more meaningful by the presence of H.E. Hangchuon Naron, Deputy Prime Minister and Minister of Education, Youth and Sport, and H.E. Derek Yip, Ambassador of Australia to the Kingdom of Cambodia, whose support highlights the strong partnership between Cambodia and Australia in providing world-class educational opportunities.
We are incredibly proud of our students and grateful to our dedicated teachers, supportive families, and the wider school community who help make achievements like this possible.
Congratulations to all of our graduates—we can't wait to see where your learning journey takes you next!🎉