Ky Bunchhoung School

Ky Bunchhoung School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ky Bunchhoung School, Language school, វាលមាស, Sihanoukville.

ផ្សាយចេញពីសាលារៀន គី ប៊ុនឈោងទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦សកម្មភាពសិស្សានុសិស្សថ្ន...
25/07/2026

ផ្សាយចេញពីសាលារៀន គី ប៊ុនឈោង
ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពសិស្សានុសិស្សថ្នាក់ទី ៨ មុខវិជ្ជា គេហកិច្ច បង្រៀនដោយអ្នកគ្រូ : ហោ ស្រីអូន 👩‍🏫
មុខម្ហូបដែលសិស្សអាចធ្វើបានមានដូចជា:
1. ទឹកគ្រឿង 🐟🥗
2. ត្រីឆាជូអែម 🐟🍍
3. ឆាក្តៅមាន់ 🐔🌶️
4. ត្រីដុតទឹកដូង 🐟🥥
នេះជាមេរៀនបំណិនជីវិតទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ 🪵 🔥 🐟🥗🍍 🐔🌶️ 🥥🧄 🍋 🥣
សូមបញ្ជាក់ថាក្រុមនីមួយៗមានរស់ជាតិផ្សេងៗពីគ្នា និងទទួលបានពិន្ទុខុសៗគ្នាផងដែរ ។
គណ:នាយក និងលោកគ្រូ អ្នកគ្រូ សូមធ្វើការកោតសរសើរចំពោះថ្វីដៃធ្វើម្ហូបអាហាររបស់សិស្សានុសិស្សទាំងអស់ ហើយក៏សូមជូនពរក្មួយៗឲ្យមានសុខភាពល្អ ជោគជ័យក្នុងការសិក្សា សូមអរគុណ🙏

ផ្យាយចេញពីសាលារៀន គី ប៊ុនឈោងទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦សកម្មភាពសិស្សានុស...
23/07/2026

ផ្យាយចេញពីសាលារៀន គី ប៊ុនឈោង
ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពសិស្សានុសិស្សថ្នាក់ទី ៧ មុខវិជ្ជា គេហកិច្ច
បង្រៀនដោយអ្នកគ្រូ: ហោ ស្រីអូន
មុខម្ហូបដែលសិស្សអាចធ្វើបានមានដូចជា:

1. ឆាក្ដៅសាច់ជ្រូក ម្រះព្រៅ 🥩🔥🌿🌶️
2. ឡុកឡាក់សាច់គោ 🥩🍳🥗🧅
3. មាន់ដុត 🍗🔥🧄
4. ត្រីក្រហមបំពងទឹកអំពិល 🐟🔥🧄🥣

នេះជាមេរៀនបំណិនជីវិតទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ 🪵 🔥 🧄 🍋 🍳 🥗 🥣 🌶️
សូមបញ្ជាក់ថាក្រុមនីមួយៗមាន រសជាតិផ្សេងៗពីគ្នា និងទទួលបានពិន្ទុខុសៗគ្នាដែរ សូមអរគុណ🙏

ឆ្នាំទី១ ផ្សាយចេញពីមណ្ឌល  វិ. សាលារៀនគី ប៊ុនឈោងគណៈនាយក ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលារៀនគី ប៊ុនឈោង សូមចូលរួមអបអរ...
13/07/2026

ឆ្នាំទី១
ផ្សាយចេញពីមណ្ឌល វិ. សាលារៀនគី ប៊ុនឈោង
គណៈនាយក ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលារៀនគី ប៊ុនឈោង សូមចូលរួមអបអរសាទរ ចំពោះក្មួយៗ ទទួលជ័យលាភី បាននិទ្ទេស ( A B )ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ( ប្រឡងឌីប្លូម)
សម័យប្រឡង: ៦ កក្កដា ២០២៦
👩‍🎓🧑‍🎓សិស្សទទួលបាននិទ្ទេស A 🏆
1. ឡេង ដាឡែន ស្រី
2. សៀ ម៉ីស៊ីង ស្រី
3. ស៊ូ ម៉ៃយ៉ះ ស្រី
4. នៅ ស្រីនាថ ស្រី
👩‍🎓🧑‍🎓 សិស្សទទួលបាននិទ្ទេស B 🏆
1. ចែមសុខជា សុម៉ាវត្តី ស្រី
2. ភិន សុខហេង ស្រី
3. គាត ឈវីន ស្រី
4. ប៉ិន លក្ខណា ស្រី
5. អ៊ួន សុខសក្ខិណា ស្រី
គណ:នាយក ព្រមទាំងលោកគ្រូ អ្នកគ្រូ ទាំងអស់ សូមជូនពរក្មួយៗឲ្យមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការសិក្សា និងទទួលបាន ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ🙏

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦អាជ្ញាធរមូលដ្ឋ...
09/07/2026

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
អាជ្ញាធរមូលដ្ឋានឃុំវាលរេញ និងប្រធានមណ្ឌលសុខភាព វាលរេញ បានចុះយុទ្ធនាការផ្សព្វផ្សាយ អំពីវិធីការពារ បង្ការជំងឺគ្រុនឈាម និងដាក់អាបែតសម្លាប់ដង្កូវទឹក នៅសាលារៀនគី ប៊ុនឈោង។

គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ : អាជ្ញាធរមូលដ្ឋានឃុំវាលរេញ និងប្រធានមណ្ឌលសុខភាព វាលរេញ ឱ្យមាន សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួល ពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
សូមអរគុណ !🙏
#មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
#សាលារៀន_គី_ប៊ុនឈោង

នាព្រឹក ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦  #ថ្ងៃទី២មណ្ឌលប្រឡ...
07/07/2026

នាព្រឹក ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

#ថ្ងៃទី២

មណ្ឌលប្រឡង ៖ សាលារៀន គី ប៊ុនឈោង
បានដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)

លោកបណ្ឌិត អុី ធារិន អភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ បានអញ្ជើញជា អធិបតីភាព កាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ . ៧ កក្កដា ២០២៦
អមដំណើរដោយ ៖
១ . លោកខូវ ថានិត មេឃុំវាលរេញ
២ . លោកស្រី ម៉ៅ វណ្ណនី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា
នៃរដ្ឋបាលស្រុកព្រៃនប់

គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ :

-លោកបណ្ឌិត អុី ធារិន អភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់
-លោកខូវ ថានិត មេឃុំវាលរេញ
-លោកស្រី ម៉ៅ វណ្ណនី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា
នៃរដ្ឋបាលស្រុកព្រៃនប់

ឱ្យមាន សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួល ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

សូមគោរពអរគុណ !🙏

នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦សាលារៀន គី ប៊ុនឈោងបានដ...
06/07/2026

នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
សាលារៀន គី ប៊ុនឈោង
បានដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)ដែលបានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡងដោយ៖

១.លោក ណុប សុខា អនុប្រធាននាយកដ្ឋានកិច្ចការការប្រឡង
២. លោក ប៉ា នីជូ ប្រធានការិយាល័យនាយកដ្ឋានកិច្ចការប្រឡង
៣. លោក ហួ ម៉ាប់ អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការប្រឡង
៤. លោក ធៀម ស្រឿន អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការប្រឡង
៥ . លោក ហួ សុភាព ប្រធានការិយាល័យប្រឡង
៦.លោក ឈូក ចាន់ សមាជិកក្រុមប្រឹក្សាឃុំវាលរេញ
៧.លោក ម៉ឹង ប្រុស មេភូមិវាលមាស
៨.ប្រធានមណ្ឌល អនុប្រធានមណ្ឌល និងគណៈគ្រប់គ្រងសាលារៀន
ដំណើរការប្រឡងត្រូវបានប្រព្រឹត្តទៅ នៅម៉ោង 7:30 ស្របតាមតារាងស្តីពីដំណើរការប្រព្រឹត្តទៅនៃការប្រឡង

គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ :

-ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា
-ថ្នាក់ដឹកនាំមន្ទីរ អប់រំយុវជននិងកីឡាខេត្ត ព្រះសីហនុ
-ថ្នាក់ដឹកនាំអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យមាន សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួល ពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
សូមអរគុណ!🙏

📢 សេចក្ដីជូនដំណឹង!!!គណៈនាយកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអ្នកអាណាព្យាបាលសិស្ស ព្រមទាំង សិស្សានុសិស្ស ទាំងអ...
03/07/2026

📢 សេចក្ដីជូនដំណឹង!!!
គណៈនាយកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអ្នកអាណាព្យាបាលសិស្ស ព្រមទាំង សិស្សានុសិស្ស ទាំងអស់ឲ្យបានជ្រាបថា៖

📝សាលារៀន ផ្អាកការសិក្សារយៈពេល២ថ្ងៃ ចាប់ពី ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ដល់ ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។

📍មូលហេតុ៖ សាលាជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ប្រឡងឌីប្លូម)

គណៈនាយក ព្រមទាំង លោកគ្រូ អ្នកគ្រូ ទាំងអស់ សូមជូនពរប្អូនៗ ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យ និទ្ទេសល្អៗ និងប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព! 💪
✨សូមអរគុណ!🙏

📢 សេចក្ដីជូនដំណឹង!!!សាលារៀន គី ប៊ុនឈោង សូមជម្រាបជូនដំណឹងដល់ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថ...
30/06/2026

📢 សេចក្ដីជូនដំណឹង!!!

សាលារៀន គី ប៊ុនឈោង សូមជម្រាបជូនដំណឹងដល់ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖
ដោយមានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា ឱ្យសាលារៀន គី ប៊ុនឈោង រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា ២០២៥-២០២៦

📅 កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី៦ និងទី៧ ខែ កក្កដា ឆ្នាំ២០២៦

📍 មណ្ឌលប្រឡង៖ សាលារៀន គី ប៊ុនឈោង

នាព្រឹកថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាបានជួបប្រជុំជាមួយអ្នកអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡង ដោយបានណែនាំអំពីការត្រៀមខ្លួនក្នុងការប្រឡងនាពេលខាងមុខនេះ។

គណៈនាយក ព្រមទាំង លោកគ្រូ អ្នកគ្រូ ទាំងអស់ សូមជូនពរប្អូនៗ ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យ និទ្ទេសល្អៗ និងប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព! 💪✨សូមអរគុណ!
#ឌីសប្លូម២០២៦
#សាលារៀនគីប៊ុនឈោង

🏆🎉 សូមចូលរួមអបអរសាទរ ដល់ប្អូនៗសិស្សានុសិស្សដែលជាសិស្សពូកែ ប្រចាំខែ មិថុនា សម្រាប់ផ្នែកភាសាខ្មែរ កម្រិតថ្នាក់បឋមសិក្សា ទី...
30/06/2026

🏆🎉 សូមចូលរួមអបអរសាទរ ដល់ប្អូនៗសិស្សានុសិស្សដែលជាសិស្សពូកែ ប្រចាំខែ មិថុនា សម្រាប់ផ្នែកភាសាខ្មែរ កម្រិតថ្នាក់បឋមសិក្សា ទី១ ដល់ ទី៦
🥳 ប្អូនៗពិតជាពូកែណាស់👏

👩‍🎓🧑‍🎓 ✨តារាងកិត្តិយសប្រចាំខែ មិថុនា ឆ្នាំសិក្សា: ២០២៥-២០២៦✨

🎉គ្មានការពេញចិត្តណាដែលប្រសើរជាងជោគជ័យពីសមត្ថភាពរបស់យើងទេ"🎉

----------------------------------
👉 សាលារៀន គី ប៊ុនឈោង
👉មានទទួលចុះឈ្មោះ និងធ្វើតេស្តសិស្សចូលរៀនរៀងរាល់ថ្ងៃ (ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍)
👉 សាលាយើងខ្ញុំមានទទួលសិស្សចាប់ពីអាយុ3ឆ្នាំឡើង។
👉ចំណេះដឹងទូទៅភាសាខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី12
👉ថ្នាក់ភាសាអង់គ្លេស ពេញម៉ោង និងក្រៅម៉ោង
👉ថ្នាក់ភាសាចិន ពេញម៉ោង និងក្រៅម៉ោង
👉ថ្នាក់កុំព្យូទ័រ

🏫 អាស័យដ្ឋាន ផ្លូវជាតិលេខ4 ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
👉 លេខទូរស័ព្ទ ទំនាក់ទំនង ឬតេលេក្រាម
☎️ 016 573 935
☎️ 010 526 589

Address

វាលមាស
Sihanoukville

Website

Alerts

Be the first to know and let us send you an email when Ky Bunchhoung School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share