Child's Dream Cambodia Network

Child's Dream Cambodia Network

Share

Child's Dream supports health and education initiatives. Here you can get updates about our university scholarship programme in Cambodia.

Photos from Child's Dream Cambodia Network's post 18/03/2026

[English Below]

កាលពីថ្ងៃទី ១១ និង ១២ ខែមីនា ឆ្នាំ២០២៦, អង្គការសម្រេចសុបិនកុមារកម្ពុជាបានរៀបចំកម្មវិធី “ទស្សនកិច្ចសិក្សាសម្រាប់សិស្សអាហារូបករណ៍ថ្នាក់ទី១២” ទាំង១២វិទ្យាល័យ មកពី៤ខេត្តគោលដៅ។ នៅក្នុងកម្មវិធីនេះ មានសិស្សសរុបចំនួន២២២នាក់ ស្រី១៥៧នាក់ គ្រូបង្គោល ចំនួន១២នាក់ ស្រី ០៣នាក់។
កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស បានស្វែងយល់អំពីព័ត៌មានសិក្សា និងជំនាញផ្សេងៗដែលសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្តល់ឲ្យនិស្សិតសិក្សា និងដើម្បីជំរុញលើកទឹកចិត្តឲ្យពួកគាត់បន្ដទៅថ្នាក់ឧត្តមសិក្សា និងវិជ្ជាជីវៈក្រោយចប់ទី១២។
អង្គការសម្រេចសុបិនកុមារកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងក្នុងក្រុងសៀមរាប និងបាត់ដំបង ដែលតែងតែងសហការណ៍បានយ៉ាងល្អប្រសើរ និងផ្ដល់ឱកាសដល់ អង្គការសម្រេចសុបិនកុមារកម្ពុជា សិស្សានុសិស្ស បានស្វែងយល់ពីព័ត៌មានសិក្សា សេវាកម្មផ្សេងៗកន្លងមក។
On March 11–12, 2026, the Child’s Dream Cambodia Organization organized the “Study Tour for Grade 12 Scholarship Students” with participation from 12 high schools across four target provinces. A total of 222 students joined the program, including 157 female students, along with 12 homeroom teachers (3 female).
This annual program is designed to provide students with opportunities to learn about academic information and various skills offered by universities and vocational training institutes. It also aims to encourage and motivate them to pursue higher education and professional training after completing Grade 12.
The Child’s Dream Cambodia Organization would like to express the deepest gratitude to the universities and vocational training institutes in Siem Reap and Battambang for their consistent collaboration and for providing opportunities for our organization and students to gain valuable insights into academic programs and services over the years.

Photos from Child's Dream Cambodia Network's post 18/03/2026

[English below]
យើងខ្ញុំមានសេចក្តីរំភើបឥតឧបមា ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាទី២ នៅសាលាបឋមសិក្សាព្រៃខ្ពស់ ក្នុងស្រុកបវេល ខេត្តបាត់ដំបង!
កាលពីថ្ងៃសុក្រសប្តាហ៍មុន យើងខ្ញុំបានរៀបចំពិធីកាត់ខ្សែបូរអបអរសាទរសមិទ្ធផលថ្មីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាលរងខេត្តបាត់ដំបង, ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, នាយកប្រចាំប្រទេសនៃអង្គការ សម្រេចសុបិនកុមារកម្ពុជា រួមជាមួយម្ចាស់ជំនួយ។ យើងខ្ញុំក៏មានកិត្តិយផងដែរ ដែលមានការចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ចំណុចសំខាន់ៗនៃគម្រោង៖
• បន្ទប់រៀនថ្មីចំនួន ៤ បន្ទប់ ដែលបំពាក់ទៅដោយតុសិស្ស គ្រូ
• មានបំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង និងកង្ហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សា។
• បរិយាកាសសិក្សាប្រកបដោយគុណភាព៖ រៀបចំឡើងដើម្បីជំរុញទឹកចិត្ត និងផ្តល់ចំណេះដឹងដល់កុមារដែលជាទំពាំងស្នងឫស្សី។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងឱ្យគម្រោងនេះលេចចេញជារូបរាងឡើង។ យើងរួមគ្នា កសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ។

We are thrilled to announce the official opening of our second school building project at Prey Khpos Primary School in Bavel District, Battambang!
Last Friday, we gathered with donors, the Child’s Dream Cambodia Country Director, the Deputy Provincial Governor, and the Director from the Provincial Office of Education to cut the ribbon on this milestone. We were also honored to have our wonderful community, parents, and students join the celebration.
Project Highlights:
• 4 Brand New Classrooms fully equipped with furniture.
• Modern Infrastructure: Installed electrical lights and fans for a comfortable atmosphere.
• Supportive Learning Environment: Designed to inspire and empower the next generation.
A huge thank you to everyone who made this possible. Together, we are building a brighter future for the children !

11/03/2026

🚀 WE’RE HIRING – Join Our Growing Team! 🚀

Are you ready to grow your career and become part of our mission-driven journey? We’re expanding and looking for a motivated Partnership Coordinator and Programme Coordinator (Scholarship Programme) to join our team! 🌟
Check out our 2 open positions 🔗 https://childsdream.org/engage/work-for-us/
Application deadline: 10 April 2026
We can’t wait to welcome new faces and fresh talent! 🤝

02/03/2026

⏰ យើងនៅសល់ពេលតែ០៧ថ្ងៃទៀតទេ !
មកស្តាប់បងៗយើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចែករំលែកវិញម្តង ហើយឆាប់ដាក់ពាក្យឲ្យបានមុនពេលផុតកំណត់ទាំងអស់គ្នា ដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងហួសឲ្យសោះ។

👉 បេក្ខជនដែលចាប់អារម្មណ៍ អាចជ្រើសរើសការស្នើសុំ និងដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖
👉សុំពាក្យ និងដាក់ពាក្យដោយផ្ទាល់នៅទីស្នាក់ការ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
👉ទាញយកពាក្យស្នើសុំ (Application Form) ពីតំណនេះ https://shorturl.at/ZnWlh
និងបំពេញពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានត្រឹមត្រូវ និងដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ (KoboToolbox) https://ee.kobotoolbox.org/x/yNkjGX7b
☎️ទូរសព្ទចល័ត៖ ០៣១ ២២ ១០ ៣៣៣/០៧០ ៤៨២ ៩១៨/០៩៥ ៨១ ៩១ ៨១ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។
ប្រសិនបើប្អូនៗមានចម្ងល់អាចចូលក្រុមតេលេក្រាមនេះដើម្បីសាកសួរផ្ទាល់ https://t.me/+wTLAJR_lgC05NzU1
👉ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦
សូមអរគុណ!

Photos from Child's Dream Cambodia Network's post 26/02/2026

[ English below…]
យើងខ្ញុំបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៤ បន្ទប់ នៅសាលាបឋមសិក្សាព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាជំនួយរបស់អង្គការ សម្រេចសុបិនកុមារកម្ពុជា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Marc ដែលជាសហស្ថាបនិក សប្បុរសជន លោក ឃ្លោក យ៉ែម នាយកប្រចាំប្រទេស អជ្ញាធរមូលដ្ឋាន និងបងៗសហគមន៍ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីអបអរសាទរជាមួយក្មួយៗសិស្សានុសិស្ស ដែលពេលនេះទទួលបាននូវអគារសិក្សាថ្មី បំពាក់ដោយកង្ហារ អំពូលភ្លើង និងគ្រឿងសង្ហារឹម។
ភាពរំភើប និងក្តីសប្បាយរីករាយរបស់លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស គឺជាការចងចាំដែលមិនអាចបំភ្លេចបាន។ សូមជូនពរអនាគតដ៏ភ្លឺស្វាងដល់ក្មួយៗទាំងអស់គ្នា!

We officially opened a new 4-classroom building at Prek Luong Primary School in Ek phnom district , Battambang province supported by Child’s Dream Cambodia. A big thank you to our co-founder, Marc, our donors, Country Director Khlok Yem, and the local community for attending this event to celebrate with the students, who now have a new building equipped with fans, light bulbs, and furniture to enjoy.
The energy from the teachers, parents, and children was unforgettable. Here’s to a brighter future!

24/02/2026

🎙️"គន្លឹះដាក់ពាក្យអាហារូបករណ៍អង្គការសម្រេចសុបិនកុមារកម្ពុជា"

តោះមកស្ដាប់ការចែករំលែកបទពិសោធន៍នៃការត្រៀមខ្លួន និងការសិក្សា របស់អតីតនិស្សិត និងនិស្សិតដែលកំពុងសិក្សាបច្ចុប្បន្ន ក្រោមការឧបត្ថម្ភរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា។

វាគ្មិនកិត្តិយស៖
កញ្ញា ធឿន ដាណែត អតីតនិស្សិតអាហារូបករណ៍
លោក ម៉ុន វណ្ណសាន្ត និស្សិតអាហារូបករណ៍ឆ្នាំទី២
អ្នកសម្របសម្រួល៖
កញ្ញា ធី វិច្ឆរ៉ា និស្សិតអាហារូបករណ៍ឆ្នាំទី៤
អ្នកផលិតវិដេអូផតខាស៖
កញ្ញា ស៊ឺម សមាន និស្សិតអាហារូបករណ៍ឆ្នាំទី៣

🙏សូមថ្លែងអំណរគុណដល់ សម្រាប់ការគាំទ្រទីតាំងថតនិងសម្ភារថត

មានចម្ងល់ផ្សេងៗសូមសួរក្នុងគ្រុបតេឡេខាងក្រាមនេះ​👇https://t.me/universityscholarshiprogram

23/02/2026

🗣️សួស្ដីអនាគតអ្នកដឹកនាំ!! សូមបញ្ជាក់ថាយើងនៅសល់ 1️⃣5️⃣ថ្ងៃទៀត🌟
👉បេក្ខជនដែលចាប់អារម្មណ៍ អាចជ្រើសរើសការស្នើសុំ និងដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖
1️⃣ សុំពាក្យ និងដាក់ពាក្យដោយផ្ទាល់នៅទីស្នាក់ការ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
2️⃣ទាញយកពាក្យស្នើសុំ (Application Form) ពីតំណនេះ https://shorturl.at/ZnWlh
និងបំពេញពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានត្រឹមត្រូវ និងដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ (KoboToolbox) https://ee.kobotoolbox.org/x/yNkjGX7b
📞ទូរសព្ទចល័ត៖ ០៣១ ២២ ១០ ៣៣៣/០៧០ ៤៨២ ៩១៨/០៩៥ ៨១ ៩១ ៨១ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។
ប្រសិនបើប្អូនៗមានចម្ងល់អាចចូលក្រុមតេលេក្រាមនេះដើម្បីសាកសួរផ្ទាល់ https://t.me/+wTLAJR_lgC05NzU1
‼️ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦
សូមអរគុណ!

18/02/2026

ប្អូនៗដែលចាប់អារម្មណ៍ដាក់ពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ កុំភ្លេចចូលមើលវីដេអូនេះទាំងអស់គ្នាណា!
និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររបស់យើងដែលកំពុងសិក្សានៅភ្នំពេញ កំពុងចែករំលែកពីបទពិសោធន៍របស់ពួកគេ និងគន្លឹះសំខាន់ៗមួយចំនួនជាជំនួយសម្រាប់ប្អូនៗទាំងអស់គ្នាក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ដើម្បីសម្រេចក្តីស្រមៃដូចពួកគាត់ដែរ។​

1️⃣ សុំពាក្យ និងដាក់ពាក្យដោយផ្ទាល់នៅអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
2️⃣ទាញយកពាក្យស្នើសុំ (Application Form) ពីតំណនេះ https://shorturl.at/ZnWlh
និងបំពេញពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានត្រឹមត្រូវ និងដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ (Google Form) https://shorturl.at/vROsx
📞ទូរសព្ទចល័ត៖ ០៣១ ២២ ១០ ៣៣៣/០៧០ ៤៨២ ៩១៨/០៩៥ ៨១ ៩១ ៨១ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។
ប្រសិនបើប្អូនៗមានចម្ងល់អាចចូលក្រុមតេលេក្រាមនេះដើម្បីសាកសួរផ្ទាល់ https://t.me/+wTLAJR_lgC05NzU1
‼️ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦
សូមអរគុណ!

Photos from Child's Dream Cambodia Network's post 10/02/2026

[English Below]
កម្មវិធីពិព័រណ៍ការងារសម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិនៃវិទ្យាល័យផ្គាំ និងវិទ្យាល័យស្វាយចេក ខេត្តបន្ទាយមានជ័យ

កាលពីព្រឹកថ្ងៃទី០៤ និងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសម្រេចសុបិនកុមារកម្ពុជា សហការជាមួយអង្គការការីតាសស្វីស រៀបចំ កម្មវិធីពិព័រណ៍ការងារ ក្រោមការអធិបតីភាពប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តអនុ.ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលខេត្ត លោកអភិបាលនៃគណៈអភិបាលរងស្រុកស្វាយចេក គណៈគ្រប់គ្រងសាលា លោកនាយកនាយិកា លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សទាំង២សាលាសរុប 1452នាក់
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសុវត្ថិភាពនៃចំណាកស្រុក ការរៀបចំផែនការសិក្សា ការជ្រើសរើសការងារ និងអាជីពនាពេលអនាគតជូនដល់ប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេមានមូលដ្ឋានគ្រឹះច្បាស់លាស់ក្នុងការសម្រេចចិត្តជ្រើសរើសវិថីសិក្សានិងការងារដែលស័ក្តិសមនឹងសមត្ថភាពនិងទីផ្សារការងារនាពេលបច្ចុប្បន្ន។

Career Fair Event at Phkam, and Svay Chek High School, Banteay Meanchey Province

On 4–5 February 2026, Child’s Dream Cambodia Organization, in collaboration with Caritas Switzerland, organized a Career Fair Event for high schools students.
The event was held in the honorable presence of the Banteay Meanchey Provincial Department of Education, Youth and Sport, the Provincial Department of Labour and Vocational Training, District Governor, school committee, principals, teachers, and students from both schools, with a total of 1,452.
The event was aimed to raising awareness among students about safe migration, educational planning, and future career pathways, in order to build a strong foundation for making informed decisions about their education and career choices that align with their interests, capacity and the current labor market demands.

Photos from Child's Dream Cambodia Network's post 09/02/2026

[English Below]
កាលពីថ្ងៃទី ២៩ ដល់៣១ ខែមករា ឆ្នាំ២០២៦ អង្គការសម្រេចសុបិនកុមារកម្ពុជា បានប្រារព្ធកម្មវិធី “វគ្គបណ្ដុះបណ្ដាលបន្ថែមសម្រាប់គ្រូបង្គោល និងប្រធានក្រុម” នៃគម្រោងអាហារូបករណ៍វិទ្យាល័យ នៅក្នុងក្រុងសៀមរាប។វគ្គបណ្ដុះបណ្ដាលនេះបានចូលរួមយ៉ាងសកម្មពីគ្រូបង្គោល និងប្រធានក្រុមសិស្សអាហារូបករណ៍មកពីវិទ្យាល័យគោលដៅទាំង១២ ចំនួន៨៤នាក់ ព្រមទាំងមានការចូលរួមពីតំណាងអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្ដល់អនុសាសន៍យ៉ាងមានអត្ថន័យ ជ្រាលជ្រៅ សម្រាប់អ្នកចូលរួម ក្នុងការជួយសម្របសម្រួលសិស្សអាហារូបករណ៍ តាមវិទ្យាល័យនីមួយៗ។
គោលបំណងធំៗដែលមាននៅក្នុងកម្មវិធី រយៈពេល៣ថ្ងៃនេះគឺផ្ដោតទៅលើ៖
ទី១៖ កសាងស្មារតីក្រុម ភាពជាអ្នកដឹកនាំ ដើម្បីបង្កើនសមត្ថភាពក្នុងការទំនាក់ទំនងនិងជួយគាំទ្រសមាជិកក្រុម។ ទី២៖ រំលឹក និងស្គាល់អំពីអង្គការសម្រេចសុបិនកុមារកម្ពុជា និងគោលបំណងរបស់កម្មវិធីកាន់តែច្បាស់។ទី៣៖ ឆ្លុះបញ្ចាំងពីបញ្ហាឆ្នាំ២០២៥ និងកំណត់ផែនការសម្រាប់ឆ្នាំថ្មី ២០២៦
The Child’s Dream Cambodia held the “Additional Training for Active teachers and Team leaders” of the High School Scholarship Programme in Siem Reap from January 29 to 31, 2026.The training was actively attended by 84 active teachers and team leaders of our target 12 high schools, along with representatives from Child’s Dream Cambodia, who provided meaningful and in-depth recommendations to participants to help facilitate our high school scholarship students. The main objectives of this 3-day program are focused on
 Strengthen teamwork, leadership, and communication.
 Share Child’s Dream vision and BESSP amendment.
 Reflect on 2025-2026 and set 2026-2027 action plans.

Photos from Child's Dream Cambodia Network's post 02/02/2026

English Below
កាលពីថ្ងៃទី ២៦, ២៧, និង​ ២៨ អង្គការសម្រេចសុបិនកុមារកម្ពុជា​បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធី អាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជូនដល់សិស្សានុសិស្ស តាមរយៈលោកនាយក លោកស្រីនាយិកា និងលោកគ្រូអ្នកគ្រូ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន និងអនុប្រធានមន្ទីរអប់រំយុវជន យុវជន និងកីឡា, លោកប្រធានការិយាល័យមធ្យមទទួលបន្ទុករួម,លោកប្រធានការិយាល័យមធ្យម, និងលោកប្រធានការិយាល័យយុវជន, រួមទាំងលោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ទាំង៣ ខេត្តសរុបចំនួន ១០៥ រូប។ អង្គការសម្រេចសុបិនកុមារកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សម្រាប់ការសហការដែលអនុញ្ញាតឲ្យការប្រជុំនេះដំណើរការទៅបាន។
On the 26th, 27th, and 28th of January, Child’s Dream Cambodia, together with the Kampong Chhnang, Kampong Speu, and Takeo Provincial Offices of Education, Youth, and Sport, collaborated to organize scholarship awareness meetings. These meetings aimed to promote university scholarship opportunities. The meetings were honored by the presence of the Directors of the Provincial Offices of Education, Deputy Directors of Education, Directors of District Offices of Education, Directors of District Offices of Youth, and 97 high school principals which was 105 in total. We sincerely thank all the Provincial Offices of Education, Youth, and Sport for their cooperation in making these meetings possible.

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Address


Nr. 160, National Road 6, Group 10, Krous Village, Svay Dangkum Commune Siem Reap District, Siem Reap Province
Siem Reap