Directions Website Contact the school

KEC “Learn. Speak. Grow — Together in English ”
Welcome to Khmer English Club! A fun and friendly space for Cambodians to learn English step by step in the videos.

Let’s build your confidence and speak English naturally together!

07/09/2026

📍Verb គឺជាអ្វី?

Verb = កិរិយាស័ព្ទ
វាប្រាប់ថា Subject ធ្វើអ្វី ឬ ស្ថិតក្នុងសភាពអ្វី។

Action Verbs: run, eat, play, write
State Verbs: like, love, know, want

ឧទាហរណ៍៖

I play football.
She likes English.

ចំណាំ៖
I/You/We/They + verb
He/She/It + verb-s/es

📢កញ្ចប់មេរៀនកិរិយាស័ព្ទ-សិក្សាលម្អិតអំពីកិរិយាស័ព្ទទាំងអស់ នឹងចាប់ផ្តើមចាប់ថ្ងៃចន្ទ ទី៧ ខែកញ្ញា នេះតទៅ 🥰 អ្នកទាំងអស់គ្នា...
04/09/2026

📢កញ្ចប់មេរៀនកិរិយាស័ព្ទ-សិក្សាលម្អិតអំពីកិរិយាស័ព្ទទាំងអស់ នឹងចាប់ផ្តើមចាប់ថ្ងៃចន្ទ ទី៧ ខែកញ្ញា នេះតទៅ 🥰

អ្នកទាំងអស់គ្នា អាចជ្រើសរើសទម្រង់សិក្សាដោយឥតគិតថ្លៃតាម Social Media Platform ដូចខាងក្រោម៖
YouTube ▶️ : KEC-Khmer English Club
TikTok 🎵 : KEC | Khmer English Club

02/09/2026

#សៀមរាប

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២១ សីហា ២០១៧

បញ្ជាក់៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម​​បេក្ខជនដែល​ជាប់​តែ​ប៉ុណ្ណោះ បេក្ខជន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី មាន​ន័យ​ថា​ធ្លាក់។



::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh​ | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh | www.krou.moeys.gov.kh|www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

02/09/2026

លទ្ធផល​ Bacii 2026
ប្អូនៗទទួលបាននិទ្ទេសអ្វីដែរ? អង់គ្លេសបាននិទ្ទេសអ្វីដែរ?

⛱️ ចង់ប្រើ Advice និង Advise ឱ្យត្រឹមត្រូវទេ?ពាក្យទាំងពីរនេះសរសេរស្រដៀងគ្នា ប៉ុន្តែ មុខងារ អត្ថន័យ និងការបញ្ចេញសំឡេងខុសគ...
31/08/2026

⛱️ ចង់ប្រើ Advice និង Advise ឱ្យត្រឹមត្រូវទេ?

ពាក្យទាំងពីរនេះសរសេរស្រដៀងគ្នា ប៉ុន្តែ មុខងារ អត្ថន័យ និងការបញ្ចេញសំឡេងខុសគ្នា។

ADVISE /ədˈvaɪz/
អានថា៖ អុឺត-វ៉ាយហ្ស៍
ជាកិរិយាសព្ទ (Verb) = ផ្តល់ដំបូន្មាន / ណែនាំ
Example: I advise you to study hard.
ខ្ញុំណែនាំឱ្យអ្នកខំរៀន។

ADVICE /ədˈvaɪs/
អានថា៖ អុឺត-វ៉ាយស៍
ជានាម (Noun) = ដំបូន្មាន / ការណែនាំ
Example: Thank you for your advice.
អរគុណសម្រាប់ដំបូន្មានរបស់អ្នក។

ចំណាំងាយៗ៖
Advise = Action → សកម្មភាព «ណែនាំ»
Advice = Thing/Result → «ដំបូន្មាន»

ចំណាំការបញ្ចេញសំឡេង៖
Advice បញ្ចប់ដោយសំឡេង /s/
Advise បញ្ចប់ដោយសំឡេង /z/

តើអ្នកធ្លាប់ច្រឡំពាក្យទាំងពីរនេះដែរទេ? សាកសរសេរប្រយោគមួយដោយប្រើ advice ឬ advise នៅក្នុង Comment។

#រៀនភាសាអង់គ្លេស #វាក្យសព្ទអង់គ្លេស

ថ្ងៃនេះយើងមករៀន Cleaning Supplies Vocabulary ដែលជាពាក្យប្រើប្រាស់ញឹកញាប់នៅផ្ទះ សាលារៀន ការិយាល័យ និងកន្លែងធ្វើការ។ឧទាហរណ...
29/08/2026

ថ្ងៃនេះយើងមករៀន Cleaning Supplies Vocabulary ដែលជាពាក្យប្រើប្រាស់ញឹកញាប់នៅផ្ទះ សាលារៀន ការិយាល័យ និងកន្លែងធ្វើការ។

ឧទាហរណ៍៖
• bucket /ˈbʌkɪt/ = ធុង
• spray bottle /spreɪ ˈbɑːtəl/ = ដបបាញ់
• dish soap /dɪʃ soʊp/ = សាប៊ូលាងចាន
• all-purpose cleaner /ˌɔːl ˈpɜːrpəs ˈkliːnər/ = ទឹកសម្អាតប្រើបានច្រើនមុខ
• floor cleaner /flɔːr ˈkliːnər/ = ទឹកសម្អាតឥដ្ឋ
• bleach /bliːtʃ/ = ទឹកសាវ៉ែល
• hand soap /hænd soʊp/ = សាប៊ូលាងដៃ
• disinfecting wipes /ˌdɪsɪnˈfektɪŋ waɪps/ = ក្រដាសសើមសម្លាប់មេរោគ
• glass cleaner /ɡlæs ˈkliːnər/ = ទឹកសម្អាតកញ្ចក់
• vinegar /ˈvɪnɪɡər/ = ទឹកខ្មេះ
• sponge /spʌndʒ/ = អេប៉ុង
• microfiber cloth /ˈmaɪkroʊfaɪbər klɔːθ/ = ក្រណាត់ microfiber
• rubber gloves /ˈrʌbər ɡlʌvz/ = ស្រោមដៃកៅស៊ូ
• paper towels /ˈpeɪpər ˈtaʊəlz/ = ក្រដាសជូត
• toilet brush /ˈtɔɪlət brʌʃ/ = ច្រាសដុសបង្គន់
• plunger /ˈplʌndʒər/ = ឧបករណ៍បូមបង្គន់ស្ទះ
• broom /bruːm/ = អំបោស
• dustpan /ˈdʌstpæn/ = ប្រដាប់កើបសំរាម
• mop /mɑːp/ = ឈើជូតឥដ្ឋ
• vacuum cleaner /ˈvækjuːm ˈkliːnər/ = ម៉ាស៊ីនបូមធូលី
• scrub brush /skrʌb brʌʃ/ = ច្រាសដុស
• grout brush /ɡraʊt brʌʃ/ = ច្រាសដុសចន្លោះក្រឡាក្បឿង
• squeegee /ˈskwiːdʒiː/ = ប្រដាប់ជូតទឹកលើកញ្ចក់
• duster /ˈdʌstər/ = ប្រដាប់ជូតធូលី
• trash can /træʃ kæn/ = ធុងសំរាម
• garbage bag /ˈɡɑːrbɪdʒ bæɡ/ = ថង់សំរាម
• dust mop /dʌst mɑːp/ = ឈើជូតធូលី
• toilet bowl cleaner /ˈtɔɪlət boʊl ˈkliːnər/ = ទឹកសម្អាតចានបង្គន់
• scrub pad /skrʌb pæd/ = បន្ទះដុសសម្អាត
• mop bucket /mɑːp ˈbʌkɪt/ = ធុងសម្រាប់ជូតឥដ្ឋ
• magic eraser /ˈmædʒɪk ɪˈreɪsər/ = អេប៉ុងសម្អាតស្នាម
• wet floor sign /wet flɔːr saɪn/ = ផ្លាកប្រយ័ត្នឥដ្ឋសើម
• cleaning caddy /ˈkliːnɪŋ ˈkædi/ = កន្ត្រកដាក់សម្ភារៈសម្អាត
• bottle brush /ˈbɑːtəl brʌʃ/ = ច្រាសលាងដប
• lint roller /lɪnt ˈroʊlər/ = ឧបករណ៍រមៀលយកធូលី ឬរោមចេញពីខោអាវ

#រៀនភាសាអង់គ្លេស #វាក្យសព្ទអង់គ្លេស

28/08/2026

📍Countable ស្រួលទេ តែអ្វីដែលអាចច្រឡំនោះ គឺ Uncountable Nouns !

27/08/2026

📍Compound Noun ជាអ្វី? ហេតុអ្វីពាក្យ ២ អាចបង្កើតបានជានាមថ្មី ១?
ក្នុងមេរៀននេះ យើងនឹងរៀនពី Compound Noun ឬ នាមផ្សំ ដែលជានាមកើតឡើងពីពាក្យ ២ ឬច្រើន ដាក់បញ្ចូលគ្នា ហើយបង្កើតបានជាអត្ថន័យថ្មី។

យើងនឹងសិក្សា Compound Noun ៣ ទម្រង់សំខាន់ៗ៖

សរសេរជាប់គ្នា
air + port = airport
class + room = classroom
police + man = policeman
សរសេរដាច់ពីគ្នា
bus stop
post office
living room
សរសេរដោយប្រើ Hyphen (-)
mother-in-law
check-in
follow-up

មេរៀននេះពន្យល់ជាជំហានៗ ងាយយល់ សាកសមសម្រាប់អ្នកចាប់ផ្តើមរៀន Grammar និងអ្នកដែលចង់ពង្រឹងមូលដ្ឋានភាសាអង់គ្លេស។

មើលវីដេអោយចប់ ដើម្បីយល់ថា Compound Noun បង្កើតឡើងយ៉ាងដូចម្តេច និងរបៀបសម្គាល់ទម្រង់នីមួយៗ។

សូម Follow និង Share ដើម្បីទទួលបានមេរៀន English Grammar ថ្មីៗបន្ថែមទៀត។

#រៀនភាសាអង់គ្លេស #វេយ្យាករណ៍អង់គ្លេស

26/08/2026

🎯 ក្រៅពីថែម -s, -es, -ies ក៌មាន នាមពហុវចនៈប្រើប្រួលដែរ ដែលមិនចេះមិនកើត !
ថ្ងៃនេះយើងរៀន Irregular Plural Nouns ឱ្យងាយយល់ និងចាំបានលឿន៖

👨 man → men
👩 woman → women
🧒 child → children
🦷 tooth → teeth
🦶 foot → feet
🐭 mouse → mice
🪿 goose → geese
👥 person → people

ហើយមានពាក្យខ្លះ Singular និង Plural សរសេរដូចគ្នា៖

🐑 sheep → sheep
🦌 deer → deer
🐟 fish → fish

​ #វេយ្យាករណ៍អង់គ្លេស

25/08/2026

📍ពិបាកចាំក្បួនថែម -s | -es | -ies | -ves Plural Noun មែនទេ?

ក្នុងមេរៀននេះ យើងរៀនពីរបៀបបម្លែងនាមឯកវចនៈទៅជានាមពហុវចនៈ ដោយប្រើច្បាប់សាមញ្ញៗ និងឧទាហរណ៍ងាយយល់៖

1 book → 2 books
baby → babies
box → boxes
wife → wives

អ្នកនឹងរៀនពីការបន្ថែម៖
-s | -es | -ies | -ves
រួមទាំងករណីពិសេសមួយចំនួនទៀត។

#រៀនភាសាអង់គ្លេស

Address

Siem Reap
170000

Alerts

Be the first to know and let us send you an email when KEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KEC:

Shortcuts

Share

Category