25/12/2025
#ញត្តិថ្កោលទោស មន្ត្រីរាជការ សាស្រ្តចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបាន ឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិល ស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥នេះ។
01/11/2025
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមស្ពានជ្រាវអាមីល្យូ បានប្រារព្ធ ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥/២០២៦ ដោយមានការ អញ្ជើញចូលរួមពីលោកស្រី យ៉ែម រីណា សមាជិកក្រុមប្រឹក្សាសង្កាត់សៀមរាប ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សក្នុងសាលាស្ពានជ្រាវអាមីល្យូ។
29/10/2025
អបអរសាទរខួបលើកទី ២១ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
https://t.me/royalcambodianarmy
05/10/2025
អបអរសាទរ ទិវាគ្រូបង្រៀន ( ៥ តុលា ) ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលគូសបញ្ជាក់ពីតួនាទីស្នូលរបស់អ្នកអប់រំក្នុងការរៀបចំសិស្សឱ្យចេះប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីអនាគតដែលជំរុញដោយបញ្ញាសិប្បនិម្មិត។
ប្រធានបទខាងលើនេះ ស្របនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលការអភិវឌ្ឍន៍ធនធានមនុស្ស និងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថា ជាសសរស្តម្ភស្នូលពីរសម្រាប់កំណើនប្រកបដោយចីរភាព របស់ប្រទេស៕
24/09/2025
#អរគុណសន្តិភាព🇰🇭
អបអរសាទរខួបទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ - ២០២៥)។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ | វិមានរដ្ឋធម្មនុញ្ញ
24/09/2025
សេចក្ដីជូនដំណឹងស្ដីពីការរៃអង្គាសថវិកាជួសជុលដំបូលអគារ១ខ្នង(១បន្ទប់)
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាស្ពានជ្រាវអាមីល្យូ សូមជម្រាបជូនអាណាព្យាបាល សាធារណៈជន និងសប្បុរសជនទាំងអស់អោយបានជ្រាបថា ដោយដំបូលអគារបន្ទប់មត្តេយ្យមានការខូចខាតខ្លាំង មានការបាក់ដំបូលធ្លាក់ចុះមកខាងក្រោមដែលអាចបង្កគ្រោះថ្នាក់ដល់សិស្សានុសិស្ស អាស្រ័យហេតុនេះហើយសូមចូលរួមអំពាវនាវដល់អាណាព្យាបាល សាធារណៈជន និងសប្បុរសជនទាំងអស់ បរិច្ចាគថវិកាតាមសធ្ធាជ្រះថ្លាក្នុងការចូលរួមជួសជុលដំបូលអគារនៅក្នុងសាលាបឋមសិក្សាស្ពានជ្រាវអាមីល្យូ។
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាស្ពានជ្រាវអាមីល្យូ សូមថ្លែងអណរគុណដល់អាណាព្យាបាល មាតា បិតា សាធារណៈជន និងសប្បុរសជនទាំងអស់ឱ្យជួបប្រទះនូវពុទ្ធិពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។