ភក្តី-Angkorian

ភក្តី-Angkorian

Share

All about knowledge

25/08/2021

លោក Randall បានប៉ះខ្សែភ្លើងតង់ស្យុងខ្ពស់ដោយចៃដន្យធ្វើឱ្យគាត់ឆក់ចរន្តអគ្គិសនីនិងបានបណ្តាលឲ្យបេះដូងរបស់គាត់ឈប់ដើរ។ ប៉ុន្តែមិត្តរួមការងារម្នាក់ឈ្មោះ J.D. Thompson បានប្រើវិធីដោយជួយបញ្ចូលខ្សល់ពីមាត់មួយទៅមាត់មួយរហូតដល់គ្រូពេទ្យមកដល់ ហើយគាត់ត្រូវបានរស់រានមានជីវិតវិញ។ រូបថតដ៏ល្បីនេះត្រូវបានគេស្គាល់ថា“ ថើបជីវិត” ។ (១៩៦៧) (រូបថតដោយ Rocco Morabito)

Photos from ភក្តី-Angkorian's post 25/08/2021

ក្មេងប្រុសដែលសាកសមបំផុតក្នុងការកាន់ខ្សែក្រវ៉ាត់ពិភពលោកBridget Walkerដែលបានការពារជីវិតប្អូនស្រីរបស់គេពីការខាំរបស់ឆ្កែប៊ាក់ហ្សេ(German Shepherd)។មិនតិចជាង៩០ថ្នេរទេជុំវិញខ្លួនរបស់ក្មេងប្រុសនេះ។
ក្រុមប្រឹក្សាប្រដាល់ពិភពលោក(WBC)បានប្រគល់ខ្សែពិភពលោកមួយនេះទៅឲ្យក្មេងប្រុសម្នាក់នេះ។

16/10/2020
Photos from ភក្តី-Angkorian's post 09/11/2019

ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង(១៨៦៣_១៩៥៣)

សម័យអណាព្យាបាលបារាំងមានព្រះរាជាខ្មែរសោយរាជ្យ៤ព្រះអង្គគឺ៖

ព្រះបាទនរោត្តម ១៨៦៩-១៩០៤
ព្រះបាទស៊ីសុវត្តិ ១៩០៤-១៩២៧
ព្រះបាទស៊ីសុវត្ថមុនីវង្ស ១៩២៧-១៩៤១
ព្រះបាទនរោត្តម សីហនុ ១៩៤១-១៩៥៥ សោយរាជ្យលើកទី១
I. ការស្វែងរកកិច្ចការពាពីបារាំ (១៨៥៣-១៨៦០)

១. ការធ្វើទំនាក់ទំនងរបស់ព្រះបាទអង្គឌួងជាមួយបារាំង

មូលហេតុ

ព្រះអង្គឌូងមានការព្រួយបារម្ភចំពោះការប៉ុនប៉ងបែងចែកទឹកដីពីសំណាក់សៀម និង អណ្ណាម ដោយយកទន្លេមេគ្គងជាព្រំប្រទល់នៃប្រទេសទាំងពីរ ដែលនិងអាចធ្វើអោយកម្ពុជាបាត់បង់ទឹកដី និង ឈ្មោះពីផែនទីពិភពលោក។
ដើម្បីបញ្ចៀសប្រទេសកម្ពុជាឲ្យរូចផុតពីមហិច្ឆតារបស់សៀម និង អណ្ណាម ដំពោះស្រាយតែមួយគត់នោះគឺត្រូវតែមានមហាអំណាចមួយជាបង្អែកដើម្បីការពារកម្ពុជាពោលគឺបារាំង។
ទំនាក់ទំនង និង លទ្ធផល

​​​​ ព្រះបាទអង្គឌូងបានផ្ញើព្រះរាជាសារទៅថ្វាយអធិរាជណាប៉ូលេអុងទី៣ នៃប្រទេសបារាំង ចំនួន២លើកគឺ៖

លើកទី១នៅឆ្នាំ១៨៥៤ នៅក្នុងព្រះរាជសារេះ ព្រះអង្គចង់ស្ថាបនាសម្ពន្ធភាពជាមួយបារាំង។ ព្រះរាជាសានេះមានខ្លឹមសារថា ពួកបេសកបព្វជិតបារំាងបានប្រាប់អោយដឹងថាអធិរាជបារាំងមានចិត្តសម្បុរសចំពោះគ្រប់ប្រជាជាតិ។ ព្រះអង្គជួយការពារប្រជាជាតិទាំងនោះដើម្បីធានាស្ថិរភាព និង សុខុមាលភាពដោយមិនធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ជនម្ចាស់ស្រុក និងថាអធិរាជបារាំងល្អ និង ពុំមានការប៉ុនប៉ងដូចព្រះមហាក្សត្រនានានៃទ្វីបអុឺរ៉ុប​ ដែលគិតតែជិះជាន់ប្រទេសដ៏ទៃក្រៅពីប្រទេសរបស់ខ្លួន។ ដោយហេតុនេះហើយយើងមានសេចក្ដីរីករាយនិងចងសម្ពន្ធភាពមួយរឹងម៉ាំ ជាមួយព្រះចៅអធិរាជដែលនិងធ្វើអោយប្រទេសរបស់យើងធំ និង សម្បូណ៍ ដើម្បីសេចក្ដីរុងរឿងរបស់ប្រទេស។
លើកទី២នៅឆ្នាំ១៨៥៦ ព្រះរាជសារនេះមានក្លឹមសារជាអាទិ៍ថា ចាប់ពីឆ្នាំ១៨៤៦ ស្ដេចនៅកូស៊ាំងស៊ីនបានប្រកាសថា បណ្ដាខេត្តដែលគេយកពីខ្មែរនោះ មិនត្រូវបានស្ដាប់បង្គាប់ខ្ញុំ និងមិនត្រូវបង់សួយសារអាករមកខ្ញុំទៀតទេ។ លើសពីនេះគេបានរារាំងមិនអោយធ្វើពានិជ្ជកម្មនៅក្នុងប្រទេសខ្ញុំ និង នៅតាមកំពង់ផែនានា។ នេះហើយជាស្ថានភាពជាក់ស្ដែងនៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះអង្គទទួលស្គាល់ខេត្តទាំងនោះ ដែលមានឈ្មោះដូចតទៅ ខេត្តដូនណៃ ដែលបានបាត់បង់ជាង២០០ឆ្នាំមកហើយ ប៉ុន្តែខេត្តជាច្រើនទៀតទើបបានបាត់បង់ពេលថ្មីៗគឺ ខេត្តព្រៃនគរ លង់ហោផ្សារដែក មេសរ ព្រះត្រពាំង អុងម៉ ក្រមួនសរ ទឹកខ្មៅ ពាម ឬ ហាទៀង កោះត្រល់ និង កោះត្រឡាចុ។ ប្រសិនបើដោយចៃដន្យ ពួកអណ្ណាមប្រគល់ខេត្តណាមួយថ្វាយព្រះអង្គ សូមព្រះអង្គកុំទទួលពីព្រោះគឺជាខេត្តរបស់កម្ពុជាទេ។ សូមព្រះអង្គមេត្តាករុណាដល់ខ្ញុំ និង ប្រជាជនខ្ញុំផង ដើម្បីបញ្ចប់នៅការបាត់បង់នេះ។
លោកសាល ដឺម៉ុងទីញី (Charles de Montigny) អ្នកការទូតបារាំងបានមកដល់កំពតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៨៥៦ ដោយមានបំណងចុះហត្ថលេខាលើអនុសញ្ញាពានិជ្ជកម្ម និង សាសនា ជាមួយព្រះបាទអង្គឌួង។ នៅទីនោះ លោកបានតាកតែងអត្ថបទអនុសញ្ញានេះ ដែលចុះកាលបរិច្ឆេទថ្ងៃទី១៨ ខែតុលា ឆ្នាំ១៨៥៦ ហើយបានចុះហត្ថលេខា មុននិងបន្តដំណើរទៅកាន់អណ្ណាម និង ផ្ញើរមកថ្វាយព្រះបាទអង្គឌួង នៅរាជវាំាងឧត្តុង។ ព្រះអង្គមិនបានឡាយព្រះហស្ដលេខាលើអនុសញ្ញានេះទេ ដោយសារមានការគាបសង្កត់ពីសៀម។ ដូច្នេះព្រះរាជបំណងចង់ស្ថាបនាសម្ពន្ធភាពជាមួយបារាំងនៅពេលនោះត្រូវទទួលបរាជ័យ។

​​​​​២. វត្តមានបារាំងនៅប្រទេសអណ្ណាម និងការមើលឃើញពីអត្ថប្រយោជន៍របស់កម្ពុជា

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ១៨៥៨ ទ័ពបារាំ និង អេស្បាញបានវាយចូលក្រុងដាណាង ដើម្បីស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលសេសសល់ពីការសម្លាប់របស់ស្ដេចអណ្ណាមឈ្មោះ ធូ ឌឹក (Tu Duc)។

នៅថ្ងៃទី ១៨​ ខែគុម្ភះ ឆ្នាំ ១៨៥៩ កងទ័ពបារាំងបានចូលកាន់កាប់ក្រុងក្រុងព្រៃនគរ និង តំបន់ជិតខាង។ បារាំងបានធ្វើដំណើរឡើងតាមដងទន្លេមេគង្គ ក្នុងបំណងចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ប៉ុន្តែបេសកកម្មនេះត្រូវបរាជ័យ ដោយសារទន្លេមេគង្គមានឧបស័គ្គច្រើន។ ក្នុងដំណើរនេះបារាំងបានយល់ថាកម្ពុជាជាប្រទេស៖

សម្បូរទៅដោយទន្លេ ដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអ៊ឺរ៉ុប
មានផ្ទៃដីកសិកម្មច្រើន មានប្រជាជនតិច អាចបង្កើតជាដីដាំដំណាំកសិកម្មបានផលច្រើន
សម្បូរដោយព្រៃភ្នំប្រកបដោយឈើដែលមានគុណភាពខ្ពស់
សម្បូរដោយរ៉ែនៅក្រោមដី ដែលធ្វើអោយបារាំងប៉ុនប៉ង់យកទៅបម្រើវិស័យឧស្សាហកម្មជាតិខ្លួន
II. ដំណាក់កាលស្ថាបនាគ្រឹះនៃរបបអាណាព្យាបាល (១៩៦៣-១៨៩៧)

១. ទំនាក់ទំនងរបស់ព្រះបាទនរោត្តមជាមួយបារាំង

បន្ទាប់ពីព្រះបាទអង្គឌួង សោយទីវង្គត់នៅឆ្នាំ១៨៦០ ក្រុមប្រឹក្សារាជបល្ល័ង្កបានលើកក្សត្រវតីឲ្យស្នងរាជ្យបន្ត។ ដោយមានការប្រឆាំងពីអនុជទាំងពីរ (សុវត្ថា និង សិរីវង្ស) និង ការបះបោរដឹកនាំដោយស្នងសូរ ដែលបណ្ដាលមកពីប្រពៃណី រាជាធិបតេយ្យជ្រើសតាំងនោះ អង្គវតីបានមាំយកគ្រឿងរាជាភិសេកទៅបាងកកនាខែសីហា ឆ្នាំ១៨៦១។ ក្នុងឳកាសនោះ ព្រះអង្គនោះព្រះអង្គម្ចាស់ស៊ីសុវត្ថិទទួលរ៉ាប់រងកិច្ចការប្រទេស និងរុញប្រានចលនាបះបោររបស់ស៊ីវុត្ថាឲ្យថយទៅខាងជើងប្រទេស។ អង្គវតីបានយាងពីបាងកកមកកាន់ប្រទេសក្រុងឧត្តុងវិញនៅខែមិនា ឆ្នាំ១៨៦២។

​នៅខែមេសា ឆ្នាំ១៨៦២​ ទេសាភិបាលបារាំងប្រចាំនៅកូសាំងស៊ីនឈ្មោះ ដឺឡាក្រង់ឌីយែរ (De La Grandiere) បានបញ្ជូននាយទាហានជើងទឹកឈ្មោះ ឌូដាដឺឡាក្រេ (Doudart de Lagree) មកកាន់ព្រះមរមរាជវាំងឧត្តុងដើម្បីបញ្ចុះបញ្ចូលអង្គវតី អោយចង់មិត្តភាពជាមួយបារាំងវិញ ប្រសិនបើព្រះអង្គចង់គេចចេញពីអំណាចសៀម និង អណ្ណាម។ ក្រោយពីមានសន្ធិសញ្ញាអាណាព្យាបាលនៅឆ្នាំ១៨៦៣ បារាំងបានជួយឲ្យអង្គវតីបានឡើងសោយរាជ្យនៅថ្ងៃទី​៣ ខែមិថុនា ឆ្នាំ១៨៦៤ ជាស្ថាបពរនៅក្រុងឧត្តុង ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទនរោត្តម។

២. សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣

​​​ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ត្រូវបានចុះហត្ថលេខានៅរាជវាំងឧត្ដុងដោយចំណុសំខាន់បំផុតមានចែងថា៖

ព្រះចៅអធិរាជបារាំងផ្ដល់នូវកិច្ចការពារខ្លួនចំពោះព្រះរាជណាចក្រកម្ពុជា (មាត្រា១)
ព្រះចៅអធិរាជបារាំង ដែលត្រូវបានស្គាល់អធិបតេយ្យភាពនៃបព្រះរាជាណាចក្រកម្ពុជានោះ សន្យាថានិងជួយថែរក្សាសណ្ដាប់ធ្នាប់ និង ភាពស្ងប់ស្ងាត់នៅក្នុងប្រទេស ព្រមទាំការពារកម្ពុជាទប់ទល់និងរាល់ការវាយប្រហារពីខាងក្រៅ ជួយកម្ពុជាក្នុងការទាមទារពន្ធដាពានិជ្ជកម្ម និង ផ្ដល់នូវភាពងាយស្រួលក្នុងការស្ថាបនាគមនាគមន៍រវាងកម្ពុជា និង ដែនសមុទ្រ (មាត្រា១៦)
៣. សន្ធិសញ្ញាបារាំ-សៀមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៨៦៧

៤ខែក្រោយចុះសន្ធិសញ្ញាដាក់កម្ពុជានៅក្រោមអាណាព្យាបាលបារាំង ព្រះបាទនរោត្តម សម្ងាត់មួយជាមួសៀម។ សៀមដែលធ្លាប់តែមានអំណាចលើកម្ពុជា និងផ្អែកលើសន្ធិសញ្ញាសម្ងាត់នេះមិនទទួលស្គាល់ការដាក់កម្ពុជាជាប្រទេសក្រោមអាណាព្យាបាលបារាំងតាមសន្ទិសញ្ញាថ្ងៃទី១១ ខែសីហា ឆ្នាំ៨៦៣នោះទេ។ បញ្ហានេះតម្រូវឲ្យបារាំងចរចារជាមួយសៀម។ ជាទ្ធផលបារាំងនិងសៀមបានចុះសន្ធិសញ្ញានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៨៦៧ដែលមានខ្លឹមសារសំខាន់ដូចតទៅ៖

ព្រះរាជាសៀមទទួលស្គាល់ជាឳឡារឹកនូវរបបអាណាព្យាបាលរបស់ព្រចៅអធិរាជបារាំងលើប្រទេសកម្ពុជា (មាត្រា១)
សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខានៅខែធ្នូ ឆុនាំ១៨៦៣ រវាងព្រះរាជាណាចក្រសៀម និង ព្រះរាជណាចក្រកម្ពុជា ត្រូវបានប្រកាសជាមោឃៈ ដោយរដ្ឋាភិបាលសៀមមិនអាចលើយកមកសំអាងនៅពេលអនាគត់ ក្នុងកាលៈទេសៈណាក៏ដោយ (មាត្រា២)
ព្រះរាជាសៀមលែងទទួលរាប់សួយអាករវត្ថុអនុសាវរីយិ៍ ឬ សញ្ញាផ្សេងៗទៀតនៃភាពជាចំណុះពីសំណាក់ប្រទេសកម្ពុជា សម្រាប់ព្រះអង្គ ឬ​អ្នកស្នងរាជ្យនានាមន្តព្រះអង្គ។ ចំណែកព្រចៅអធិរាជបារាំងវិញសន្យាថា និងមិនដណ្ដើមយករាជាណាចក្រនេះ (សៀម) ទៅបញ្ចូលក្នុងទឹកដីជាកម្មសិទ្ធរបស់ខ្លួន នៅកូស៊ាំងស៊ីនឡើយ (មាត្រា៣)
ខេត្តបាត់ដំបង និង អង្គរ(សៀមរាប) និងស្ថិតនៅក្នុងព្រះរាជាណាចក្រសៀម។ ព្រំប្រទល់នៃខេត្តនេះ និង ខេត្តផ្សេងៗទៀតនៅជាប់អាណាចក្រខេត្តសៀម ដែលសព្វថ្ងៃនេះ (ឆ្នាំ១៨៦៧)មានការទទួលស្គាល់ទៅវិញទៅមកនោះ និង ត្រូវកំណត់ដោយបង្គោលព្រំដែន ឬ​ ដោយសញ្ញាផ្សេងៗទៀតណនៅពេលឆាប់ៗ ដោយគណៈកម្មការមានសមាភាពនាយទាហានសៀម និង ខ្មែរ ដោយមានវត្តមាន និងជំនួយពីទាហានបារាំង ដែលចាត់តាំងដោយទេសាភិបាលកូស៊ាំងស៊ីន។ នៅពេលណាដែលមានការកំណត់ព្រំដែនរួចហើយនោះ ផែនទីជាក់លាក់មួយនិងត្រូវគូរដោយនាយទាហានបារាំង (មាត្រា៤)
៤. បារាំងដណ្ដើមអំណាចមិនបានជោជជ័យ​(អនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤)

បារាំងបានសាកល្បងដណ្ដើមអំណាចពីព្រះរាជាកម្ពុជា តាមរយះអនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ ដែលកើតចេញពីការបង្ខិតបង្ខំ និងំក្រោមផ្លាកកំណែទម្រង់។ ទោះជាយ៉ាងនេះក្ដី ក៏មត្រាសំខាន់ៗមួយចំនួនមានខ្លឹមសារជាអាទិ៍ដូចខាងក្រោម៖

ព្រះរាជាកម្ពុជាទទួលយកនូវកំណែទម្រង់រដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និង ពានិជ្ជកម្មសម្រាប់អនុវត្តិរបបអាណាព្យាបាលរបស់ខ្លួន នៅពេលអនាគត់

ព្រះរាជាកម្ពុជានិងបន្ងគ្រប់គ្រងរដ្ឋ និង ដឹកនាំរដ្ឋបាល ដូចក្នុងអតិតកាល លើកលែងតែការកម្រិតនានា ដែឡមានចែងនៅក្នុងអនុសញ្ញានេះ។

មន្ត្រីខ្មែរនិងបន្តគ្រប់គ្រង់អាណាខេ្តក្រោមការត្រួតត្រាពិនិត្យពូអាជ្ញាធរបារាំង លើកលែងតែកិច្ចការណាដែលទាក់ទងនិងការធ្វើបញ្ជី និងការទារពន្ធដារ គយ វិភាគទានមិនផ្ទាល់ សាធារណៈ និងជាទូទៅកិច្ចការដែលតម្រូវឲ្យមានការដឹកនាំតែមួយ ឬ​ការប្រើប្រាស់វិស្វករ ឬ​ភ្នាក់ងារអ៊ឈរ៉ុប

ទាសភាពត្រូវលុបចោល នៅលើផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល

ទីក្រុងភ្នំពេញ និង ការគ្រប់គ្រង

ដោយគណៈកម្មការក្រុងមួយដែលមានសមាភាព៖

អគ្គរ៉េស៊ីដង ឬ អ្នកតំណាងជាប្រធាន
មន្ត្រី ឬ ពានិជ្ជករបារាំ៦នាក់ តែងតាំងដោយទេសាភិបាលកូស៊ាំស៊ីន
ជនជាតិខ្មែរ៣នាក់
ជនជាតិអណ្ណាម១នាក់
ជនជាតិចិន១នាក់
ជនជាតិឥណ្ឌា១នាក់
ជនជាតិម៉ាឡេ១នាក់
ជនជាតិទាំង៥ខាងលើនេះត្រូវតែងតាំងដោយព្រះរាជាកម្ពុជា តាមបញ្ជីមួយដែលដាក់ជូនដោយទេសាភិបាលកូស៊ាំងស៊ីន។ ដូច្នេះអ្នកតំណាងជនជាតិើខ្មែរមានតែ៣នាក់ក្នុងចំណោម១៥នាក់ ឬ ១/៥

បារាំងសាកល្បងដណ្ដើមអំណាចពីព្រះរាជាខ្មែរ តាមរយះអនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ ប៉ុន្តែមិនបានសម្រេច ដោយសារមានការបះបោរប្រឆាំងនីងឆ្នាំ១៨៨៤-១៨៨៧។ បារាំងបានបោះបង់ការប៉ុនបង់នេះទៅវិញ ហើយបានសាកល្បងម្ដងទៀត ដោយបានជោគជ័យនៅឆ្នាំ១៨៩៧ តាមរយៈព្រះរាជាប្រកាសចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៨៩៧។

៥. ការបះបោររបស់ប្រជាជនកម្ពុជាឆ្នាំ ១៨៨៤-១៨៨៧

មូលហេតុ

ដោយាសារកិច្ចព្រមព្រៀងឆ្នាំ១៨៨៦ បានធ្វើអោយមន្ត្រីខ្មែរ និងជាពិសេសព្រះមហាក្សត្រខ្មែរបាត់បង់សិទ្ធអំណាចដែលធ្លាប់មានពីមុនមក ទើបនាំអោយមានចលនាប្រឆាំងបារាំងពីខែវិច្ឆិកា ឆ្នាំ ១៨៨៤ ដល់ខែមករា ឆ្នាំ១៨៨៧។

ការចរចារ និង លទ្ធផល

ដោយខ្លាចចលនាបះបោរក្លាយជាការទាមទារឯករាជ្យ បារាំបានសម្រេចសម្របសម្រួលជាមួយមន្ត្រីខ្មែរដើម្បីចរចាររកដំណោះស្រាយ។ នៅឆ្នាំ១៨៨៦ កិច្ចព្រមព្រៀងទ្វេរភាគីបារាំ-ខ្មែរ ត្រូវបានចុះហត្ថលេខាដែលបាននាមមកនូវ៖

បារាំងសន្យាថានិងមិនអនុវត្តន៍ខ្លឹមសារអនុសញ្ញាឆ្នាំ១៨៨៤
ព្រះមហាក្សត្រ និង មន្ត្រីរាជការខ្មែរបានទទួលមកវិញនូវតួរនាទីក្នុងរដ្ឋបាល
រ៉េស៊ីដង់ជាន់ខ្ពស់បារាំងបន្តការងារជាទីប្រឹក្សាព្រះមហាក្សត្រដូចមុនដដែល
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៧ ប្រព័ន្ធរដ្ឋបាលកម្ពុជាបានស្ដារឡើងវិញ​ េការប៉ុនប៉ងរបស់បារាំដើម្បីកែសង្កម ប្រពៃណី​ និង ទំនៀបទម្លាប់ខ្លែអោយទៅជាបែបផែនផលិតកម្ម (កម្លាមងផលិតកម្ម និងទំនាក់ទំនងផលិតកម្ម) មូលជននិយម មិនទាន់បានទទួលជោគជ័យទេ។

៦. បារាំងដណ្ដើមអំណាចបានជោគជ័យ (ព្រះរាជាប្រកាស ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ១៨៩៧)

ក្រុមប្រឹក្សាមួយ ដែលមានមន្ត្រីធំបំផុត៥នាក់និងមានភារកិច្ចពិនិត្យ និង អនុវត្តិច្បាប់ព្រមទាំងធ្វើការសិក្សាលើកំណែទម្រង់ ឬ​ការផ្លាស់ប្ដូរ ដែលអាចនិងកើតមាន។ ក្រុមប្រឹក្សានេះមានឈ្មោះថាកង្សីយ៍សេនាបតី (Conseil des Ministres) និងមានរដ្ឋមន្រ្តី៥រូបគឺ អគ្គមហាសេនា យមរាជ ក្រឡាហោម ចក្រី វាំង។ ក្រុមប្រឹក្សានិងធ្វើការសម្រេចដោយមិនមានវត្តមានរបស់ព្រះមហាក្សត្រខ្មែរ នៅក្រោមអធិបតីភាពរបស់រ៉េស៊ីដង់ជាន់ខ្ពស់ បន្ទាប់មកដាក់ថ្វាយព្រះមហាក្សត្រខ្មែរនូវវីធានការនយោបាយ និង រដ្ឋបាលដែលមានប្រយោជន៍ចំពោះបក្រទេស។

ព្រះមហាក្សត្រខ្មែរតែងតាំង និង ដកតំណែងពួកមន្ត្រី តាមសំណើររបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី។ រាល់សេចក្ដីសម្រេច ឬ​ប្រកាស សែលចេញពីព្រះមហាក្សត្រខ្មែរ បោះត្រារស់ព្រះមហាក្សត្រខ្មែរត្រូវចុះហត្ថលេខាអម និង ប្រកាសឲ្យប្រសើដោយរ៉េស៊ីដង់ជាន់ខ្ពស់។

មន្ត្រី៥រូបដែលជាជំួយរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី មានភារកិច្ចជំនួសរដ្ឋមន្ត្រិនូមួយ នៅពេលអវត្តមាន ទ មានឧបស័គ្គ និង ជាជំនួយក្នុងរដ្ឋបាលទូទៅ ដោយមានលេខារក្សាឯកសារម្នាក់។

ទៅជាយ៉ាងនេះក្ដី ក៏អាជ្ញាធរបារាំងនៅតែបន្តការគ្រប់គ្រង់បែបអាណាព្យាបាល ពោលគឺឲ្យមានកិច្ចសហការពីព្រះមហាក្សត្រ និង មន្ត្រីកម្ពុជានៅក្នុងរដ្ឋបាលមិនផ្ទាល់។

៧. ការស្ថាបនាគ្រឹះខាងវិស័យអប់រំ និង បណ្ដុះបណ្ដាលធនធានមនុស្ស

បំណងរបស់បារាំង និង ខ្មែរ ដែលចង់បើកសាលារៀនមួយហៅថា សាលារៀនខ្មែរ នៅក្រុងភ្នំពេញបានចាប់ផ្ដើមពីឆ្នាំ១៨៦៩ ពោលគឺ ៦ឆ្នាំក្រោយសន្ធិសញ្ញាអាណាព្យាបាលបារាំ-ខ្មែរ។ បន្ទាប់មកនៅឆ្នាំ១៨៧៣​សាលារៀននោះមានដំណើរការក្រោមការដឹកនាំរបសើលោកហ្វែររីរ៉ូឡិច (Ferrey Rollex) ដែលជានាយទោនៃកងទ័ពថ្មើរជើងអាណានីគម៊

ក្រោយអនុសញ្ញាបារាំង-ខ្មែរ​ ឆ្នាំ១៨៨៤ មានការបើកសាលារៀននៅតាមបណ្ដាខេត្ត។ អាជ្ញធរបារាំងបានអះអាងថា ដោយសារកូនសិស្សខ្មែរដែលជានិច្ចកាលបង្ហាញសម្បទា និង ចំណង់ក្នុងការងារខ្លាំងជាងមិត្តរួមថ្នាក់របស់គេ ជាងពូជសាសន៍ដ៏ទៃនោះ ទើបគេយល់ថាមានប្រយោជន៍និងបង្កើតសាលារៀនមួយចំនួនទៀតនៅតាមខេត្ត។

នៅឆ្នាំ១៨៨៥ កូនខ្មែរជាច្រើននាក់ត្រូវបានបញ្ជូនទៅក្រុងប៉ារីស និង ខ្លះទៀតឲ្យទៅរៀននៅអនុវិទ្យាល័យអ្នកបកប្រៃនៅព្រៃនគរ។ នៅសម័យនោះគេបានចាត់ទុកថាសិស្សខ្មែរវៃឆ្លាតជាងគេបង្អស់ក្នុងការប្រើប្រាស់ភាសារបារាំង។

៨. ការស្ថាបនាគ្រឹះខាងវិស័យសន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម

ការពង្រឹងកម្លាំងនគរបាលក្រុងភ្នំពញ ១៨៨៤

នៅខែធ្នូ ឆ្នាំ១៨៨៤ ទេសាភិបាលកូស៊ាំស៊ីនបានផ្ញើរលិខិតមួយច្បាប់ជូនដំណឹងមកអ្នកតំណាងអាណាព្យាបាលបារំងនៅក្នុងក្រុងភ្នំពេញថា ដាវមានខ្សែរក្រវ៉ាត់ចំនួន៣៦ កាំភ្លើងរេវ៉ុលចំនួន៦ដើម និងគ្រាប់កាំភ្លើងចំនួន៥០០គ្រាប់និងត្រូវបញ្ជូនឥ្យមកនគរបាលក្រុងភ្នំពេញ ដោយដាវសម្រាប់ផ្ដល់អោយភ្នាក់ងារម្ចាស់ស្រុក ឬ​ស្រុកអាយ ឯកាំភ្លើងខ្លីសម្រាប់ផ្ដល់អោយស្នងការបារាំង។

ការរៀបចំកំពង់ផែក្រុងភ្នំពេញឆ្នាំ១៨៨៥

ឆ្នាំ១៨៨៥​នាយកំពង់ផែពានិជ្ជកម្មបានស្នើរសុំអ្នកតំណាងអាណាព្យាបាលបារាំងឲ្យមានការរៀបចំនគរបាលកំពង់ផែ ទីក្រុងភ្នំពេញដើម្បីបង្កើនការត្រួតពិនិត្យលើនាវា។ព្រះកេតុមាលា

កំណើតមន្ទីពេទ្យព្រះកេតុមាលាឆ្នាំ១៨៨៥

នៅខែសីហា ឆ្នាំ១៨៨៥ មន្ទីពេទ្យប្រក់ស្លឹកមួយនៅខាងជើងវត្តភ្នំត្រូវបានសាងសង់ឡើងសម្រាប់ព្យាបាលនាយទាហានបារាំងដែលរងរបួសដោយសារចលនាបះបោរប្រឆាំងនិងបារាំង ហើយក្រោយមកបានក្លាយជាមន្ទីពេទ្យព្រះកេតុមាលា។ គួរកត់សម្គាល់ថា​ចាប់តាំងពីឆ្នាំ១៨៨៥ កងទ័ពបារាំងបានកើនឡើងពី៦០នាក់ទៅ ១២០០នាក់។

សរុមសេចក្ដីមក នៅពាក់កណ្ដាលទីនៃសតវត្សរិ៍ទី១៩ អ្នរដ្ឋបាលបារាំងបានព្យាយាមគ្រប់គ្រង់ប្រទេសកម្ពុជា តាមរយះការខិត្ខំស្វែងយល់ពីពប្រវត្តិសាស្ត្រ រប្បធម៌ និតិសាស្ត្រ និង អតិតកាលនៃប្រទេសកម្ពុជា ក្នុងបំណងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង់ និង ទទួលនូវសមានចិត្តពីប្រជាជនកម្ពុជា។ ពួកអ្នករដ្ឋបាល និង នាយទាហានបារាំង បានបំពេញការងារជាអ្នកគ្រប់គ្រងផង និង អ្នកស្រាវជ្រាវផង ដូចជាលោកអេជែន អៃមូនីញ៉េ (Etienne Aymonier) លោក ហ្សង់ មូរ៉ា (Jean Moura) និង លោក អាដេម៉ា ឡឺគ្លែរ (Adhemard Leclere)ជាដើម។

III. ដំណាក់កាលអភិវឌ្ឍន៍របបអាណាព្យាបាល (១៩០០-១៩៤៥)

ចាប់ពីដើមសតវត្សរិ៍ទី២០ របបអាណាព្យាបាលបារាំងបានឈានចូលក្នុងដំណាក់កាលនៃការអភិវឌ្ឍ ដោយបានធ្វើកំណែទម្រង់លើស្ថាប័នមួយចំនួនដែលមានស្រាប់ និង បានបង្កើតថ្មីនូវបណ្ដាស្ថាប័នគ្រប់គ្រង់ (រដ្ឋបាល តុលាការ សន្តិសុខ……) ស្ថាប័នបណ្ដុះបណ្ដាលបញ្ញាញ្ញាណជាតិ (ខាងអបរំគ្រប់ផ្នែក និងគ្រប់កម្រឹត) និងស្ថាប័នវប្បធម៌ (សម្រាប់កសាងកិត្យានុភាពជាតិ) ។ល។ ជាបន្តបន្ទាប់ដែឡជាមូលដ្ឋានគ្រឹនៃការអភិវឌ្ឍប្រទេសកម្ពុជានាពាក់កណ្ដាលទី១ នៃសតវត្សន៍ទី២០។

១. ស្ថាប័នសន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម

នគរបាលរដ្ឋបាល និង យុត្តិធម៌ (ឆ្នាំ១៩០៣)

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩០៣ អគ្គទេសាភិបាលឥណ្ឌូចិនបានចេញសេចក្ដីប្រកាស ស្ដីពីការរៀបចំនគរបាលរដ្ឋបាលនិងយុត្តធម៌ និង នគរបាលក្រុងភ្នំពេញ។

នគរបាលត្រួតពិនិត្យផ្លូវទឹក (១៩០៥)

នគរបាលមួយកងទទួលបន្ទុកត្រួតពិនិត្យផ្លូវទឹកនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈប្រកាសចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩០៥។

នគរបាលសុខភាពសត្វពាហនៈ (ឆ្នាំ១៩០៨)

លោកអគ្គលេខាឥណ្ឌូចិនចេញបញ្ជាអោយលោករ៉េស៊ីដង់ជាន់ខ្ពស់អនុវត្តច្បាប់ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៨៨១ ស្ដីពីនគរបាលសុខភាពសត្វពានហនៈ ដោយតម្រូវអោយសម្លាប់សត្វដែលមានជំងឺឆ្លង និង អោយសងតម្លៃ៣/៤នៃតម្លៃសត្វដែលសម្លាប់នោះទៅអោយម្ចាស់។

២. សារមន្ទីជាតិ និងការជួសជុលព្រះរាជវាំង

សារមន្ទីជាតិត្រូវចាប់ផ្ដើមរៀបចំនៅឆ្នាំ១៩០៥ នៅក្នុងអាគារព្រះបរមរាជវាំងសម្រាប់ព្រះស៊ីសុវត្តិ។ ​នៅឆ្នាំ១៩១៤ មាការសម្រេចកសាងសារមន្ទីជាតិនៅទីតាំងបច្ចុប្បន្ន ហើយពិធីសម្ភោធបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមអធិបតីភាពរបស់សម្ដេចព្រះស៊ីសុវត្តិ និងំានឈ្មោះតាមអគ្គទេសាភិបាលកូស៊ាំស៊ីនថា សារមន្ទីអាល់ប៊ែរ សារ៉ូ។

ចាប់ពីឆ្នាំ១៩០៤ នយោបាយរបស់បារាំងគឺជួយលើកតម្កើងកិត្យាននុភាព នៃរាជវង្សឡើងវិញ តាមរយះការជួសជុលអាគារមួយនៅក្នុងព្ររបមរាជវាំង នៅដើមរជ្ជកាើព្រះបាទ ស៊ីសុវត្តិ (១៩០៤-១៩២៧)

៣. ការទទួលបានទឹកដីពីសៀមមកវិញ

ដោយសារកិច្ចសហការបារាំ-ខ្មែរ សៀមបានប្រគល់ទឹកដីមកអោយខ្មែរវិញចាប់ពីឆ្នាំ ១៨៩០ ចំនួន ៤ដំណាក់កាល៖

នៅឆ្នាំ១៨៩០ តំបន់ឆ្លូងខាងលើ (ខេត្តមណ្ឌលគិរីសព្វថ្ងៃ)
នៅឆ្នាំ១៨៩៣ ត្រើយខាងកើតទន្លេមេគង្គ (ខេត្តស្ទឹងត្រែង)
នៅឆ្នាំ១៩០៤ ខេត្តម្លូព្រៃ និង ទន្លេពៅ ដែលស្ថិតនៅតាមជួរភ្នំដងរែក និង ក្រាត (ត្រាត)ដែលស្ថិតនៅតាមតំបន់់ឆ្នេរសមុទ្រ
នៅឆ្នាំ១៩០៧ ខេត្តបាត់ដំបង សៀមរាប និង សិរីសោភ័ណ
៤. កិច្ចអភិរក្សអង្គរ

សាលាបារាំងចុក្រោយបូព៌ាប្រទេសរបស់ពួកគអ្នកប្រាជ្ញបារាំងចាប់ផ្ដើមអភិរក្សអង្គរចាប់ពីឆ្នាំ១៩០៤ បន្ទាប់អំពីប្រវត្តិសាស្ត្រ បុរាណវិទ្យា និង វប្បធម៌ខ្មែរ ព្រមទាំចាប់ផ្ដើមនូវកិច្ចអភិរក្សអង្គរចាប់ពីឆ្នាំ១៩០៨ បន្ទាប់ពីបានទទួលខេត្តបាត់ដំបង សៀមរាប និង សិរីសោភ័ណ នៅឆ្នាំ១៩០៧ ពីប្រទេសសៀម។ ចាប់តាំងពីពេលនោះមក កិច្ចការរបស់សាលាបារាំងចុងបូព៌ាប្រទេសមិនសូវបានផ្ដោតទៅលើបណ្ដាប្រទេសនៅអាស៊ីចុងបូព៌ាទេដោយហេតុថា កិច្ចការរបស់ពួកគេបានផ្ដោតជាពិសេសលើកិច្ចអភិរក្សតំបន់ប្រាសាទអង្គរ ដែលជាស្ថានីយ៍បុរាណវិទ្យាធំជាងគេលើលោក។ កិច្ចអភិរក្សអង្គរបានបន្ដរហូតដល់ដើមទសវត្សនិ៍ឆ្នាំ១៩០៧ (បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងនៅកម្ពុជា។

៥. កំណែទម្រង់ផ្ទៃក្នុងរបស់បារាំង នៅឆ្នាំ១៩១១

នៅឆ្នាំ១៩១១ រដ្ឋាភិបាលបារាំងបានធ្វើដំណើរតម្រង់នៅសហភាពឥណ្ឌូចិន​តាមរយះក្រិត្យចំនួន៤របស់ប្រធានាធិបតី ដែលបានចែងអំពី៖ ការកំណត់អំណាចរបស់អគ្គទេសាភិបាល៌ណ្ឌូចិន ការកំណត់សមាសភាពនិងសមត្ថភាពរបស់ក្រុមប្រឹក្សារដ្ឋាភិបាល៌ណ្ឌូចិន​ ការកំណត់អំណាចរបស់ទេសាភិបាលកូស៊ាំងស៊ីន និង បណ្ដារ៉េស៊ិស៊ីដង់ជាន់ខ្ពស់ (នៅកម្ពុជា អណ្ណាម តុងកឹង​ និង លាវ) និងការរៀបចំឡើងវិញនូវចវិកា៌ណ្ឌូចិន និង ថវិកាតារដ្ឋនីមួយៗនៃឥណ្ឌូចិន។ នេះជារបត់មួយយ៉ាងធំនៃគោលនយោបាយគ្រប់គ្រង់របស់បារាំងនៅកម្ពុជា​ ពីព្រោះរាល់ប្រកាសរបស់លោករ៉េស៊ីដង់ជាន់ខ្ពស់បារាំង នៅក្នុងកម្ពុជា រហូតដល់ទស្សវត្សរិ៍១៩៤០ បានផ្អែកលើក្រឹត្យទាំងនេះ។

៦. ដំណើេរការអភិវឌ្ឍនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩១១

បន្ទាប់ពីបានធ្វើកំណែទម្រង់ផ្ទៃក្នុងនៅសហការ៌ណ្ឌូចិន បារាំងបានបង្កើតស្ថាប័នបញ្ញាញាណជាតិ និងកិត្យានុភាពជាតិ ដែលជាស្ថាប័នសាធារណៈសម្រាប់បង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដូចខាងក្រោម៖

ទីចាត់ការដំបូងនៃការអប់រំចំណេះដឹងទូទូត្រូវបានងបង្កើតឡើងនៅឆ្នាំ១៩១១ ដែលជាការចាប់ផ្ដើមនូវការអប់រំទៅតាមវិធីសាស្ត្រនិងជាប្រព័ន្ធនៅកម្ពុជា។ មានការអប់រំបីយ៉ាងនៅសម័យនោះគឺ៖
– ការអប់រំផ្លូវការក្នុងសាលាបារាំង-ខ្មែរ អនុវិទ្យាល័យអាណាព្យាបាលដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៣ និង ក្លាយជាសាលាបឋមសិក្សាជាន់ខ្ពស់នៅឆ្នាំ១៩០៥នោះ បានឡើងជាអនុវិទ្យាល័យស៊ីសុវត្តិនៅឆ្នាំ១៩១១ និង បានក្លាយជាវិទ្យាល័យនៅឆ្នាំសិក្សា១៩៣៥-១៩៣៦។ មានគ្រឹះស្ថានឧត្តមសិក្សាពីរនៅឆ្នាំ១៩៤៨ គឺវិទ្យាស្ថានជាតិខាងនិតិសាស្ត្រ នយោបាយ និង​ សេដ្ឋកិច្ច និង សាលាភូមិន្ទវេជ្ជសាស្ត្រ។

​ – ការអប់រំតាមប្រពៃណីក្នុងសាលាវត្តបែបថ្មី បន្ទាប់ពីមានការបង្កើតសាលាវត្តកែប្រៃថ្មីនៅឆ្នាំ១៩០៨ នៅខេត្តកំពង់ចាម មានព្រះរាជប្រកាសចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩១១ ដែលតម្រូវរៀនភាសាខ្មែរនៅគ្រប់វត្តអារាមទូទាំងប្រទេស។ ឪពុកម្ដាយដែលមានកូនប្រុសគ្រប់អាយុ៨ឆ្នាំត្រូវបញ្ជូនកូនឲ្យទៅរៀននៅសាលាវត្ត។ ចាប់ពីឆ្នាំ១៩១២ អ្នកមិនគោរពតាមព្រះរជប្រកាសនេះត្រូវការពិន័យ។ សាលាវត្តប្រែថ្មីមានជោគជ័យពិតប្រាកដនីខេត្តកំពត ពីឆ្នាំ១៩២៤ ដល់ ឆ្នាំ១៩៣០ និង មានការអភិវឌ្ឍទូទាំងប្រទេសចាប់ពីឆ្នាំ១៩៣១។

​​​​​​ – ការអប់រំបែបសាសនាក្នុងសាលាបាលី ព្រះរាជប្រកាសចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩១៤ បានបង្កើតសាលាបាលីនៅភ្នំពេញសម្រាប់បណ្ដុះបណ្ដាលព្រះសង្ឃខ្មែរនៅក្នុងប្រទេស និង ទប់ស្កាត់មិនអោយទៅបន្តការសិក្សានៅឯប្រទេសសៀម។ សាលាបាលីនេះបានក្លាយជាសាលាបាលីជាន់ខ្ពស់នៅឆ្នាំ១៩២២ និង ប្រែឈ្មោះមកជាពុទ្ធកវិទ្យាល័យនៅឆ្នាំ១៩៥៥។

ការរៀបចំកងទ័ពខ្មែរត្រូវបានចាប់ផ្ដើមជាពិសេសចាប់ពីសង្គ្រាមលោកលើកទី១
សាលាលិល្បះខ្មែរ ឬ សាលារចនាត្រូវបានបង្កើតនៅឆ្នាំ១៩១៧ ដើម្បីប្រមែប្រមូលសិល្បះករខ្មែរទូទាំងប្រទេសអោយមកជួយស្ដារវិស័យវប្បធម៌ខ្មែរឡើងវិញ។
សាលាក្រមតារសម្រាប់បណ្ដុះបណ្ដាលមន្ត្រីដែលបានបង្កើតឡើងនៅឆ្នាំ១៩១៤នោះ បានក្លាយជាសាលារដ្ឋបាលតុលាការខ្មែរនៅឆ្នាំ១៩១៧ និងបានក្លាយជាវិទ្យាស្ថានជាតិតខាងនិតិសាស្ត្រ នយោបាន និង សេដ្ឋកិច្ច នៅឆ្នាម១៩ឲ៩៤៨
ច្បាប់ស្ដីពីការបង្ក្រាបភាពស្រវឹងនៅទីសាធារណះ ត្រូវបានប្រកាសអោយប្រើដោយប្រកាសរបស់អគ្គទេសាភិបាលចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩១៧។
នគរបាលចរាចរណ៍ និង បទបញ្ជាស្ដីពីការចរាចរណ៍នៅប្រទេសកម្ពុជា សម្រាប់រថយន្តដឹកទំនិញ និង ដឹកអ្នកដំណើរត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ១៩១៩។
រាជការឃុំត្រូវបានបង្កើតឡើងតាមព្រះព្រះរាជប្រកាសចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩១៩។
៧.ដំណើរការអភិវឌ្ឍស្ថាប័នរដ្ឋបាល និងសន្តិសុខចាប់ពីឆ្នាំ១៩២១

ការរៀបចំវិស័យរដ្ឋបាលឡើងវិញ

នៅថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ១៩២១ វិស័យរដ្ឋបាលត្រូវបានរៀបចំឡើងវិញតាមរយះព្រះរាជប្រកាសលេខ១០២ ដោយមានការបង្កើតខ័ណ្ឌ​នៅចន្លោះស្រុក និង ឃុំ ពោលគឺរដ្ឋបាលថ្នាក់ខេត្តមានខេត្តស្រុក ខ័ណ្ឌ ឃុំ។ ប៉ុន្តែគេបានលុបខ័ណ្ឌចេញវិញនៅឆ្នាម១៩៣៤។

ការរៀបចំនគរបាលចល័តនៅឈូងសមុទ្រ

កិច្ចការរបស់នគរបាលចល័តតាមឈូងសមុទ្រមានដូចជា ការស្វែងរកជនបរទេសដែឡគ្មានលិខិតអនុញ្ញាតស្នាក់នៅ នៅតាមសមុទ្រជាដើម។

ការបង្កើតនិងការរៀបចំកងប្រវែងឃុំ ឬ នគរបាលជនបទ

កងក្រវែងឃុំ និង នគរបាលជនបទ នៅកម្ពុជានៅកម្ពុជាត្រូវបានបង្កើតឡើងតាមរយះព្រះរាជប្រកាសចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៥។ កងក្រវែងឃុំស្ថិតនៅក្រោមឳវាទអាជ្ញាធរឃុំ ជាពិសេសមេឃុំ និង ក្រោមការត្រួតត្រាពិនិត្យជាអចិន្ត្រៃពីចៅហ្វាយខ័ណ្ឌ។ នៅឆ្នាំ១៩២៦ កងក្រវែងឃុំក្នុងខេត្តទាំង១២មានចំនួន៣៦៤នាក់។

ការបង្កើតកងក្រវែងឃុំនេះ គឺជាវិធានការនគរបាលដើម្បីពង្រឹងសន្តិសុខនៅតាមឃុំក្រោយពិមានឧប្បន្តិហេតុសម្លាប់លោករ៉េស៊ូដង់បាដែស ក្នុងខែមេសា ឆ្នាំ១៩២៥​ នៅឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង។

ការបង្កើតកងក្រវែងខេត្ត នឬ នគរបាលខេត្ត

វិបត្តិសេដ្ឋកិច្ចពិភពលោកបានផ្ទុះឡើងនៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩២៩ ហើយបានជះឥទ្ធីពលអវិជ្ជមានដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៣០។ កម្រិតជិវភាពរស់នៅរបស់ប្រជាជនត្រូវបានធ្លាក់ចុះអសន្តិសុខកើតមានលើផ្ទៃប្រទេសបណ្ដាលមកពីការកើនឡើងនៃអំពើរចារកម្ម។

ក្នុងទិសដៅរក្សាសណ្ដាប់ធ្នាប់សាធារណះ ការពារប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិ ពិនិត្យលើបទល្មើសនិងបទឧក្រិដ្ឋ តាមរកនិងចាប់ខ្លួនពួកចោរ នាំខ្លយនជនជាប់ចោទនិងអ្នកទោស កងប្រវែងខេត្តត្រូវបានបង្កើតឡើងនៅគ្រប់ខេត្តនៃប្រទេសកម្ពុជាតាមរយះព្រះរាជប្រកាសថ្ងៃទី២៧ ខែ មករា ឆ្នាំ១៩៣១។

ការបង្កើតកងប្រវែងខេត្តនេះ គឺជាវិធានការនគរបាលថ្មីថ្នាក់ខេត្តមួយមួយទៀតបន្ទាប់ពីការបង្កើតកងប្រវែឃុំកាើពីឆ្នាំ១៩២៥។

ការបង្កើតនគរបាលផ្លូវដែកភ្នំពេញ-បាត់ដំបង

នគរបាលផ្លូវដែកភ្នំពេះ និង បាត់ដំបង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣១ ដើម្បីបង្ក្រាបបទល្មើសដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិបុគ្គល និង សណ្ដាប់ធ្នាប់សាធារណះនៅតាមផ្លូវដែក។

ការបង្កើតកងនគរបាលទន្លេសាប

កងនេះត្រូវបានបង្កើតឡើងតាមរយះអនុក្រឹត្យរបស់រ៉េស៊ីដង់ជាន់ខ្ពស់ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ​១៩៣៣​ និង​ត្រូវបានកេព្រែសម្រួលនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៣៧ ក្នុងគោលបំណងធានានូវការត្រួតពិនិត្យ និង ការពារកន្លែងនេសាទនៅបឹងទន្លេសាប។ កងទន្លេសាបមានទីស្នាក់ការនៅក្រគរ (ពោធិ៍សាត់) ដែលបែងចែកជា៥ តំបន់គឺ ក្រគរ (ពោធិ៍សាត់) កំពង់ឆ្នាំង កំពង់ធំ កំពង់ឃ្លាំង (សៀមរាប) និង បាក់ព្រា (បាត់ដំបង)។

នគរបាលព្រំដែនសៀម

កងកម្លាំងមួយនេះមានតួនាទីត្រួតពិនិត្យ និង រាយការណ៍ពីស្ថានភាពនៅតាមព្រំដែនខ្មែរ-ថៃ។

៨. ដំណើរការអភិវឌ្ឍស្ថាប័នវប្បធម៌ចាប់ពីទសវត្សរិ៍ឆ្នាំ១៩២០

បារាំងបានសម្ភោធបណ្ណាល័យជាតិនៅឆ្នាំ១៩២៤ និង បណ្ណាសារដ្ឋានជាតិនៅឆ្នាំ១៩២៦ ដើម្បីតម្កល់ទុកនូវរាល់សៀវភៅ និង ឯកសារផ្សេងៗ។ ក្រៅពីនេហបារាំងក៏បានអភិវឌ្ឍស្ថាប័នសាសនាតាមរយះកិច្ចការផ្សេងៗដូចជា៖

ការបង្កើតពុទ្ធសាសនបណ្ឌិតនៅឆ្នាំ១៩៣០

ពុទ្ធសាសបណ្ឌិតជាមជ្ឍមណ្ឌលព្រះពុទ្ធសាសនាធំជាងគេនៅក្នុងសហភាព៌ណ្ឌូចិន​និង មានសាខាមូយនៅកូសាំងស៊ីន និង មួយទៀតនៅប្រតេសលឡាវ។ នៅកន្លែងនេះក៏មានក្រុមជំនុំព្រះត្រៃបៃដក (១៩២៩) និងក្រុមជំនូំទំនៀបទម្លាប់ខ្មែរ (១៩៣៤) ផងដែរ។

ការពង្រឹងអំណាចបារាំង-ខ្មែរទៅកាន់តំបន់ដាច់ស្រយាល

តំបន់ឆ្នេរសមុទ្រចាប់ពីក្រោយឆ្នាំ១៩០៤
នៅឆ្នាំ១៩០៤-1១៩០៦ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាមានខេត្តពីរ ដែលគ្រប់ដោយចៅហ្ចាយខេត្តបារាំង គឺខេត្តកំពត និង ខេត្តកោះកុង-ក្រាត។ នៅឆ្នាំ១៩៣៣-១៩៣៤ មានព្រះសង្ឃពីរអង្គពីវត្តអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានស្ម័គ្រចិត្តនិមន្តទៅខេត្តកោះកុង ដើម្បីបង្កើតវត្ត និង បងន្រៀនភាសាសខ្មែរនៅទីនោះ។

ភូមិភាឥសាន ចាប់ពីចុងទសវត្សរិ៍១៩២០
នៅឆ្នាម១៩២៩​មានការចាប់ផ្ដើមធ្វើផ្លូវលំ (ពីស្នូល) ចូលទៅក្នុងភូមិភាគឥសានឡើងវិញ ដែលហៅថាការចូលទៅកាន់តំបន់ឆ្លូងលើ គឺខេត្តមណ្ឌលគិរីសព្វថ្ងៃ។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៣១ មន្ត្រីនៃដែនប្រតិភូស្នូល ឈ្មោះ ហ្គាទីយ ដែលទទួលភារកិច្ចធ្វើផ្លូវទៅកាន់ឆ្លូងលើ ត្រូវបានសម្លាប់ដោយពួកព្នង។

នៅឆ្នាំ១៩៩៣ មន្ត្រីនៃពុទ្ធសាសនាបណ្ឌិត លោកស្រី ស៊ូហ្សាន ការប៊ែល និង ព្រះភិក្ខុ ហួត តាត ដែលជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់បានទៅកាន់តំបន់ឆ្លូងលើ នៅពេលដែលតំបន់នោះមិនទាន់មានសន្តិភាពទាំងស្រុងនោះឡើយ (ដោយសារការប្រឆាំងពីជនជាតិភាគតិច) ដើម្បីរៀបចំកម្មវិធីបង្រៀនភាសាខ្មែរ ដល់ជនជាតិ់ភាគតិចនៅទីនោះ ដោយចាប់ផ្ដើមពីប៉ុស្សឡឺ រ៉ូឡង់។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៣៤ ព្រះសង្ឃ៨អង្គបាននិមន្តពីភ្នំពេញ ទៅកាន់ប៉ុស្តឡឺ រ៉ឡង់ ដើម្បីរៀបចំសម្ភោធវត្តមួយនៅទៅនោះ និង ចាប់ផ្ដើមបង្រៀនភាសាខ្មែរ។

ទន្ទឹមនិងការពង្រឹងអំណាចរបស់បារាំង ចលនាជាតិនិយមខ្មែរក៏បានលេចរូបរាងផងដែរពីដើម ទសវត្សរិ៍ ឆ្នាំ១៩៣០ តាមរយះពុទ្ធសាសនបណ្ឌិត វិទ្យាល័យស៊ីសុវត្ថិ (សមាគមអតិតសិស្សអនុវិទ្យាល័យ) កាសែតនគរវត្ត និង កវីជាតិនិយមក្រមង៉ុយ។

IV. ដំណាក់កាលចុងក្រោយនៃអាណាព្យាបាល (១៩៤៦-១៩៥៣)

១. ឯករាជ្យជាតិលើកទី១ឆ្នាំ១៩៤៥

នៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ១៩៤៥ ជប៉ុនបានធ្វើពលប្រហារ និង ចាប់បារាំងឃុំឃាំងទូទាំងឥណ្ឌូចិន
ថ្ងៃទី១២ ខែមិនា សម្ដេចនរោត្តមសីហនុ បារប្រកាសឯករាជ្យជាតិពីបារាំង ដោយឯករាជ្យនេះមានរយះពេល៧ខែ ៤ថ្ងៃ៖
– ថ្ងៃទី១៨ ខែមិនា សម្ដេចនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលឯករាជ្យ

– រាជរដ្ឋាភិបាលសម្ដេចរោត្តមសីហនុមានរយះពេល៤ខែ ២៥ថ្ងៃ (១៨មិនា-១៣សីហា ១៩៤៥)

– រាជរដ្ឋាភិបាលសឹង ង៉ុកថាញ់មានរយះពេល២ខែ ២ថ្ងៃ (១៣សីហា- ១៦ តុលា)

​​ – បារាំងបានវិលត្រលប់មកវិញនៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ១៩៤៥។

២. កិច្ចព្រមព្រៀងបណ្ដោះអាសន្នថ្ងៃទី៧ ខែមករា ឆ្នាំ១៩៥៦

តាមរយះកិច្ចព្រមព្រៀងនេះបារាំងលែងគ្រប់គ្រងប្រទេសកម្ពុជាដូចពេលមុន៖

លោករ៉េ ស៊ីដង់ជាន់ខ្ពស់ត្រូវបានជំនួសដោយស្នងការសាធារណរដ្ឋបារាំង
លោករ៉េ ស៊ីដង់ខេត្តត្រូវបានជំនួសដោយទីប្រឹក្សាតំបន់ចំនួន៧ ហើយតំបន់នីមួយៗមានខេត្តពិរ។
៣. ការទាមទារឯករាជ្យពេញបរិបូរ

ការតស៊ូដោយអាវុធ

ការតស៊ូដោយអាវុធនេះដឹកនាំដោយខ្មែរឥស្សរជនដែល

14/10/2019

ខ្ញុំចូលចិត្តសៀវភៅបុគ្គលចុះអ្នកវិញ

24/09/2019

#សង្គ្រាម

19/05/2019

តំបន់Pearl Harborស្ថិតលើកេាះហាវ៉ៃត្រូវបានទាហានដែនអាកាសជប៉ុនវាយប្រហារនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១។ដែលបណ្តាលអោយទាហានអាមេរិកប្រមាណ២៥០០នាក់បានស្លាប់និង១០០០នាក់ទៀតត្រូវរងរបួស។
#លោកអ្នកអាចមើលរឿងនេះបានដោយគ្រាន់តែចូលទៅកាន់Youtube

Photos from ភក្តី-Angkorian's post 04/04/2019

ទ្រឹស្តីស្រដៀងគ្នាតែមានន័យខុសគ្នា

03/04/2019

ប្រវត្តិលេនីនស្ថាបនិកបក្សកុំម៉ុយនីសរុស្សុី
លេនីនត្រូវបានគេចាត់ទុកថាជាអេស្សរៈជនដ៏មានឥទ្ធិពលមួយរូបហេីយក៏ជាអ្នកនយេាបាយដ៏ចម្រូងចម្រាស់មួយផងដែរនៅក្នុងសតវត្ស៍ទី២០។លេនីនគឺជាស្ថាបនិកនៃបក្សកុំម៉ុយនីសរុស្សុី ជាមេដឹកនាំនៃបដិវដ្ត៍បុលហ្សុីវិកឆ្នាំ១៩១៧និងជាប្រមុខដឹកនាំទី១នៃសហភាពសូវៀត។លេនីនមានឈ្មេាះកំណេីតថាវ្ល៉ាឌីមៀអុីលិកអ៊ុយយ៉ានុសកេីតនៅឆ្នាំ១៨៧០ក្នុងទីក្រុងមួយដែរបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថាក្រុងអ៊ុយយ៉ានុសឋិននៅចម្ងាយប្រមាណជា៩០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។
អ៊ុយយ៉ានុសគឺជាកូនទី៣ក្នុងចំណេាមបងប្អូន៦នាក់នៃគ្រួសារមួយដែរឪពុកម្តាយសុទ្ធតែជាអ្នករៀនសូត្របានខ្ពង់ខ្ពស់។លេនីនផ្ទាល់ក៏ត្រូវបានស្គាល់ថាជាក្មេងរៀនពូកែចូលចិត្តអានហេីយបានចុះឈ្មេាះជាសិស្សឆ្នេីមកាលរៀននៅវិទ្យាល័យក៏ប៉ុន្តែនៅពីក្មេងអ៊ុយយ៉ានុសក៏បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឲ្យសេាកសៅជាច្រេីនផងដែរជាពិសេសគឺការធ្វេីទុក្ខបុកម្ទេញពីសំណាក់អាជ្ញាធរដែរជាកត្តាចម្បងមួយ ដែលក្រេាយមកជំរុញឲ្យអ៊ុយយ៉ានុសក្លាយខ្លួនជាមេបដិវដ្តប្រឆាំងនឹងរាជានិយមរុស្សុី។ហេតុការណ៍ដែលមានផលប៉ះពាល់ខ្លាំងជាងគេដល់បុគ្គលិកលក្ខណៈអ៊ុយយ៉ានុសគឺនៅពេលដែលបងប្រុសរបស់គាត់ត្រូវគេចាប់ខ្លួននិងកាត់ទេាសប្រហារជីវិតនៅឆ្នាំ១៨៨៧ពីបទថារួមគំនិតរៀបចំផែនការធ្វេីឃាតអធិរាជ្យរុស្សុី។
នៅឆ្នាំដែលបងប្រុសត្រូវគេប្រហារជីវិតអ៊ុយយ៉ានុសទេីបនឹងបានចុះឈ្មេាះចូលរៀនផ្នែកច្បាប់នៅសកលវិទ្យាល័យក៏ប៉ុន្តែរៀនបានតែ១ឆមាសក៏ត្រូវបានគេលុបឈ្មេាះចេញពីសាលាវិញដេាយសារតែគាត់បានចូលរួមនៅក្នុងបាតុកម្មនិស្សិត។ចាប់ពីពេលនេាះហេីយអ៊ុយយ៉ានុសដុះគំនិតប្រឆាំងនឹងរបបរាជានិយមរុស្សុីកាន់តែខ្លាំងហេីយថែមទាំងបានដក់ចិត្តនឹងទ្រឹស្តីកុំម៉ុុយនីសរបស់ទស្សនៈវិទូអាឡឺហ្មង់ឈ្មេាះកាល់ល្មាក។
នៅឆ្នាំ១៨៩២ក្រេាយពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់អ៊ុយយ៉ានុសក៏បានប្រកបមុខរបរជាមេធាវីដែលមានអតិថិជនភាគច្រេីនគឺជាកសិករក្រីក្រ។អាជីពជាមេធាវីនេះបានធ្វេីឲ្យអ៊ុយយ៉ានុសកាន់តែមានគំនិតទេាទន់ទៅរកមនេាគមន៍វិជ្ជាកុំម៉ុយនីសកាន់តែខ្លាំងឡេីងៗថែមទៀតដេាយសារគាត់មេីលឃេីញកាន់តែច្បាស់នូវភាពអយុត្តិធម៌នៃប្រព័ន្ធតុលាការរុស្សុី។អ៊ុយយ៉ានុសក៏បានប្រឡូកចូលទៅក្នុងសកម្មភាពសំងាត់ក្នុងការធ្វេីបដិវដ្តរាជានិយមរុស្សុីហេីយនៅឆ្នាំ១៩០១ក៏បានប្តូរឈ្មេាះពីអ៊ុយយ៉ានុសទៅលេនីនដេីម្បីបិទបាំងពីការតាមប្រមាញ់របស់អាជ្ញាធរ។នៅក្នុងសកម្មភាពប្រឆាំងរដ្ធាភិបាលនេះលេនីនត្រូវបានអាជ្ញាធរចាប់នារិទេសខ្លួនឲ្យទៅរស់នៅក្នុងតំបន់សុីប៊ីរុីអស់រយះពេល៣ឆ្នាំក៏ប៉ុន្តែក្រេាយពីបានរួចខ្លួនមកវិញលេនីនបានប្រឡូកចូលទៅកាន់សកម្មភាពបដិវដ្ដកាន់តែខ្លាំងជាងមុនរហូតបានជាប់ឈ្មេាះទៅក្នុងជួរថ្នាក់ដឹកនាំបក្សពលកររុស្សុី។ក៏ប៉ន្តែដេាយសារមានជម្លេាះនៅក្នុងបក្សនៅឆ្មាំ១៩១២ក្រុមរបស់លេនីនក៏បានផ្តាច់ខ្លួនទៅបង្កេីតជាចលនាបដិវដ្តថ្មីមួយទៀតដែលប្រកាន់នូវគំនិតដាច់ខាតថាដេីម្បីបង្កេីតសង្គមរុស្សុីមួយយុត្តិធម៌ចាំបាច់ត្រូវតែបំបាត់ចេាលឲ្យអស់នៅវណ្ណៈសក្កៈដិភូមិហេីយប្រគល់អំណាចទៅឲ្យកម្មករនិងកសិករជាអ្នកគ្រប់គ្រងដេាយផ្ទាល់វិញ។ក្រេាយមកទៀតនៅក្នុងអំឡុងសង្រ្គាមលេាកលេីកទីមួយលេនីនក្រេាយពីបានអាជ្ញាធរចាប់ដាក់ពន្ធនាគារអស់មួយរយះពេលខ្លីក៏បានរត់ចេញពីរុស្សុីហេីយទៅរស់នៅក្នុងប្រទេសស្វីសក៏ប៉ុន្តែនៅទីនេាះលេនីននៅតែបន្តធ្វេីសកម្មភាពប្រឆាំងនឹងរបបដឹកនាំបែបមូលធននិយមនិងបែបចក្រព័ទ្ធនិយមដែលបានសរសេរសៀវភៅមួយនៅឆ្នាំ១៩១៦ដែរបានលេីកឡេីងថាសង្គ្រាមវាគឺលទ្ធផលនៃមូលធននិយមអន្តរជាតិ។
នៅឆ្នាំ១៩១៧នៅពេលដែលរុស្សុីត្រូវទទួលរងនូវការខូចខាតខ្លាំងដេាយសារសង្រ្គាមលេាកលេីកទី១។ចលនាប្រឆាំងនឹងរដ្ធាភិបាលរុស្សុីក៏បានរាលដាលទៅជាចលនាបដិវដ្តគឺបដិវដ្តខែកុម្ភះហេីយឈានទៅធ្វេីការផ្តួលរំលំស្តេចត្សារនិកូឡាទី២។ប្រមាណជា១ខែក្រេាយបដិវដ្តលេនីនដែរនៅពេលនេាះមានការជួយជ្រំជ្រែងពីអាឡឺហ្មង់ក៏បានបញ្ឈប់ការនារិទេសខ្លួននៅស្វីសហេីយធ្វេីដំណេីរត្រឡប់មកក្នុងប្រទេសរុស្សុីវិញ។នៅពេលនេាះអាឡឺហ្មង់ជួយលេនីនដេាយសារតែអាឡឺហ្មង់មេីលឃេីញថាលេនីនគឺជាអ្នកប្រឆាំងនឹងការដែររុស្សុីប្រឡូកខ្លួនចូលទៅក្នុងសង្គ្រាមលេាកដូច្នេះអាឡឺហ្មង់រំពឹងថាលេនីនអាចនឹងធ្វេីឲ្យអន្តរាគមន៍កងទ័ពរុស្សុីនៅក្នុងសង្គ្រាមលេាកត្រូវធ្លាក់ចុះខ្សេាយ។នៅពេលត្រឡប់មកដល់រុស្សុីវិញភ្លាមលេនីនក៏បានចាប់ផ្តេីមធ្វេីការប្រឆាំងនឹងរដ្ធាភិបាលបណ្តេាះអាសន្នរុស្សុីដែរកេីតចេញពីបដិវដ្តខែកុម្ភះ។ប៉ុន្មានខែមកទៀតលេនីនបានដឹកនាំចលនាបដិវដ្តថ្មីមួយទៀតគឺបដិវដ្តបុលហ្សុីវិករឺបដិវដ្តខែតុលាដែរតាមពិតអ្នកប្រវត្តិសាស្រ្តចាត់ទុកជារដ្ធប្រហារទំលាក់រដ្ធាភិបាលបណ្តេាះអាសន្នហេីយបង្កេីតរបបកុំម៉ុយនីសមួយចំនួសវិញដែរមានលេនីនជាប្រមុខដឹកនាំ។ក្រេាយបដិវដ្តខែតុលារុស្សុីត្រូវធ្លាក់ចូលក្នុងសង្រ្គាមសុីវិលអស់រយះពេល៣ឆ្នាំដែរនៅក្នុងអំឡុងពេលនេាះលេនីនបានប្រេីគ្រប់មធ្យេាបាយទាំងអស់ដេីម្បីប្រឆាំងនឹងអ្នកបដិវដ្ត។ក្នុងនេាះមានប្រជាជនសុីវិលរាប់សិបមុឺននាក់ត្រូបបានប៉ូលីសសំងាត់របស់លេនីនដែរគេហៅថាទ្យាការចាប់យកទៅធ្វេីទារុណកម្ម សួរចម្លេីយនិងសម្លាប់ចេាលដេាយគ្មានការជំរំជំរះទេាស។
នៅទីបំផុតលេនីនគឺជាអ្នកទទួលជេាគជ័យក្នុងសង្រ្គាមសុីវិលហេីយសហភាពសូវៀតក៏ត្រូវបានបង្កេីតឡេីងដែលមានលេនីនជាប្រមុខរដ្ធាភិបាល។ក៏ប៉ុន្តែសហភាពសូវៀតថ្មីនេះត្រូវប្រឈមមុខនឹងវិបត្តិសេដ្ធកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរដែលបង្ករឡេីងដេាយការខូចខាតដេាយបន្សល់ទុកពីសង្រ្គាមលេាកផងនិងសង្រ្គាមសុីវិលផង។ភាពក្រីក្រនិងភាពអត់ឃ្លានបានកេីតមានឡេីងនៅស្ទេីរតែគ្រប់ទីកន្លែង។ទីបំផុតទៅគឺដល់វេនលេនីនវិញម្តងដែលត្រូវប្រឈមមុខនឹងការបះបេាររបស់ប្រជាជន ប្រឈមមុខនឹងបាតុកម្មនិងកូដ្តកម្មដែលកេីតមានឡេីងនៅស្ទេីរគ្រប់ទិសទីលេនីនក៏បានដាក់ចេញនូវនយេាបាយសេដ្ធកិច្ចថ្មីដេាយាបានបន្ធូរបន្ថយកាតព្វកិច្ចលេងចាប់បង្ខំឲ្យប្រជាជនត្រូវតែលក់ត្រូវជូនរដ្ធដូចកាលពីមុនហេីយបេីកចំហឲ្យមានការលក់ដូរផលិតផលកសិកម្មដូចទីផ្សារសេរីវិញ។
នៅឆ្នាំ១៩២២លេនីនបានធ្លាក់ខ្លួនឈឺដេាយមានជំងឺគាំងបេះដូងរហូតត្រូវពិការមួយចំហៀងខ្លួនហេីយត្រូវដកខ្លួនចេញពីការដឹកនាំប្រទេសជាប្រចាំថ្ងៃឋិតនូវក្នុងស្ថានភាពសុខភាពចេះតែធ្លាក់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃលេនីនចាប់ផ្តេីមបារម្ភពីអនាគតរបស់សហភាពសូវៀតនៅក្រេាយពេលដែលលេាកស្លាប់បាត់ទៅ។កាន់តែគិតលេនីនកាន់តែមេីលឃេីញបក្សកុំម៉ុយនីសនិងរដ្ធាភិបាលសូវៀនៅពេលនេាះចាប់ផ្តេីមដេីរកាន់តែឃ្លាតចាកឆ្ងាយពិគេាលដៅបដិវដ្ត។
នៅដេីមឆ្នាំ១៩២៣លេនីនបានរៀបចំសរសេរសំបុត្របណ្តាំចុងក្រេាយមួយដែរបានបង្ហាញពីវិប្បដិសារីអំពីរបៀបដឹកនាំតាមបែបផ្តាច់ការព្រមទាំងបានស្នេីរឲ្យបក្សកុំម៉ុយនីសនិងរដ្ធភិបាលសូវៀតរៀបចំធ្វេីកំណែទម្រង់លេីរបៀបដឹកនាំរបស់ខ្លួន។នៅក្នុងសំបុត្របណ្តាំនេាះលេនីនក៏បានបង្ហាញនូវក្តីបារម្ភផងដែរថាស្តារលីនដែរនូវពេលនេាះជាលេខាបក្សកុំម៉ុុយនីសបានប្រមូលផ្តុំអំណាចយកមកក្តេាបក្តាប់តែឯងច្រេីនពេកដែរអាចនឹងបង្កគ្រេាះថ្នាក់ដល់ប្រទេសជាតិទីថ្ងៃអនាគតហេីយលេនីនបានស្នេីឲ្យបក្សកុំម៉ុយនីសដកស្តារលីនពីដំណែងលេខាបក្ស។លេនីនគ្រងនឹងឲ្យគេយកសំបុត្របណ្តាំនេះទៅអានក្នុងសមាជរបស់បក្សក៏ប៉ុន្តែសមាជមិនទាន់មកដល់ផងលេនីនត្រូវគាំងបេះដូងសារជាថ្មីម្តងទៀតដែរម្តងនេាះលេនីនត្រូវពិការទាំងស្រុងរហូតដល់កំរេីកក៏មិនបានហេីយនិយាយស្តីអ្វីក៏មិនកេីតប្រមាណជាជិត១០ខែក្រេាយមកទៀតលេនីនត្រូវគាំងបេះដូងសារជាថ្មីម្តងទៀតដែរជាលេីកចុងក្រេាយហេីយលេាកទទួលមរណៈភាពនៅថ្ងៃទី២១ខែមករាឆ្នាំ១៩២៤។សាកសពរបស់ស្ថាបនិកមេបក្សកុំម៉ុយនីសរុស្សុីរូបនេះត្រូវបានគេរក្សាទុករហូតមកដល់បច្ចុប្បន្ននៅឯទីលានក្រហាមនៅក្នុងទីក្រុងម៉ូស្គូ។

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Watbo 22 Street
Siem Reap